សមាគមកាហ្វេកម្ពុជារៀបចំវេទិកាជំរុញការវិនិយោគលើវិស័យកាហ្វេ ការចែករំលែកបច្ចេកទេសដាំ និងការកែច្នៃកាហ្វេ

ភ្នំពេញ៖ សមាគមកាហ្វេកម្ពុជា កាលពីចុងខែធ្នូ​ ឆ្នាំ២០២៥ ​បាន​​រៀបចំវេទិកានៃ​ “ការជំរុញការវិនិយោគលើវិស័យកាហ្វេ ការចែករំលែកបច្ចេកទេសដាំ និងការកែច្នៃកាហ្វេ” ក្ដោយអ្នកជំនាញចង់ស្នើឲ្យ​ពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។

កាហ្វេ គឺជាដំណាំមានសក្តានុពលខ្លាំង និងមានអនាគតយូរអង្វែង ដែលកម្ពុជាគួរចាប់ឱកាសជំរុញការវិនិយោគ និងពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។

ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមកាហ្វេកម្ពុជា បានថ្លែងថា តម្រូវការកាហ្វេកំពុងកើនឡើងទាំងក្នុងស្រុក និងលើពិភពលោក ហើយកាហ្វេជាដំណាំមានសក្តានុពលខ្លាំង និងមានអនាគតយូរអង្វែង ដែលកម្ពុជាគួរចាប់ឱកាសជំរុញការវិនិយោគ និងពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។

ឯកឧត្តមបានលើកឡើងថា ខេត្តមណ្ឌលគិរី មានលក្ខខណ្ឌធម្មជាតិសមស្រប អាកាសធាតុល្អ កម្ពស់សមស្រប និងដីមានគុណភាព ដែលអាចដាំដុះកាហ្វេបានល្អទាំងពូជកាហ្វេអារ៉ាប៊ីកា និងពូជរ៉ូបូស្តា ស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៃភូមិភាគឦសាន ឆ្នាំ២០២៥–២០២៨ ដោយទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយបានអនុគ្រោះពន្ធរយៈពេល១២ឆ្នាំ លើការវិនិយោគ និងការកែច្នៃកាហ្វេ។

ឯកឧត្តមបានបន្ថែមថា ការបំប្លែងដីមួយផ្នែកពីដំណាំទិន្នផលទាបទៅដាំកាហ្វេ អាចជួយកសិករបង្កើនចំណូល និងលើកកម្ពស់ជីវភាព។ បន្ថែមលើនេះទៀត ឯកឧត្តមក៏បានជំរុញឱ្យកម្ពុជាពង្រឹងការដាំដុះ និងការកែច្នៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជាមុន និងបង្កើតគុណភាព-ស្តង់ដារ ឈានទៅការនាំចេញនាពេលអនាគត។

ក្នុងការបង្ហាញពីទំហំទីផ្សារពិភពលោក ឯកឧត្តមបានរំលឹកថា នៅឆ្នាំ២០២៤ ប្រទេសប្រេស៊ីលផលិតបានកាហ្វេប្រមាណ៣,៥លានតោន និងវៀតណាមប្រមាណ១,៧លានតោន ដែលជាប្រទេសផលិតកាហ្វេធំៗក្នុងពិភពលោក ជាសញ្ញាថា វិស័យនេះមានឱកាសធំ និងត្រូវការការត្រៀមខ្លួនដោយយុទ្ធសាស្ត្រច្បាស់លាស់។

ក្នុងបរិបទនេះ សមាគមកាហ្វេកម្ពុជា ត្រូវបានបញ្ជាក់ថា មានតួនាទីជាអ្នករតភ្ជាប់ “ខ្សែចង្វាក់តម្លៃកាហ្វេ” ទាំងមូល ពីកសិករវិស័យសាធារណៈ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និស្សិត អ្នកបច្ចេកទេស–អ្នកកែច្នៃ Roaster Barista ម្ចាស់ហាង វិនិយោគិន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរុញច្រានកិច្ចសហការរួម និងលើកកម្ពស់ខ្សែចង្វាក់ផលិតកម្មកាហ្វេកម្ពុជា ដើម្បីបំពេញតម្រូវការក្នុងស្រុក រហូតដល់ឆ្ពោះទៅទីផ្សារអន្តរជាតិ។

ឯកឧត្តម ធន់ វឌ្ឍនា បានជំរុញឱ្យសាកលវិទ្យាល័យភូមិន្ទកសិកម្ម ពិចារណាបើកថ្នាក់បរិញ្ញាបត្រ ឬវគ្គសិក្សាខ្លីលើជំនាញគ្រប់គ្រងកសិដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារខ្ពស់ និងបណ្តុះបណ្តាលធនធានមនុស្សឱ្យស្របតាមតម្រូវការអភិវឌ្ឍន៍ជាតិ៕


anh-t48
ការនាំចេញបន្លែ​ ផ្លែឈើ របស់វៀតណាម ឈានដល់កំណត់ត្រាថ្មី ក្នុងទឹកប្រាក់៨​,៥ពាន់លានដុល្លារ

ហាណូយ៖ យោងតាមទិន្នន័យរបស់ភ្នាក់ងារគយវៀតណាម​ បានឱ្យដឹងថា​ ការនាំចេញផលិតផលបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាម​​ ទទួលបានប្រាក់ចំណូលចំនួន៧៥០លានដុល្លារ​​ នៅក្នុងខែធ្នូ​ និងចំនួន៧,​ ៧៥ពាន់លានដុល្លារ​ ក្នុងរយៈពេល១១ខែដំបូងនៃដំបូងនៃឆ្នាំ២០២៥ ដោយកើនឡើង១៧,៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ តួលេខទាំងនេះបង្ហាញពីតម្រូវការជាសកល ប្រកបដោយចីរភាពសម្រាប់ផលិតផលផ្លែឈើ និងបន្លែវៀតណាម ដែលបង្កើតបាននូវមូលដ្ឋានរឹងមាំសម្រាប់ពាណិជ្ជកម្ម ឱ្យកើនឡើងលើសពី១០ពាន់លានដុល្លារ ក្នុងពេលឆាប់ៗនេះ។ យោងតាមការចេញរបស់សារព័ត៌មានវៀតណាម​ អេចប្រេស​ បានឱ្យដឹងថា​​ កំណើនដ៏ល្អនេះ ដោយសារការនាំចេញផ្លែឈើសំខាន់ៗចំនួនប្រាំមួយមុខ មានដូចជា ផ្លែទុរេន ចេក ស្វាយ ខ្នុរ ដូង និងផ្លែក្រូចថ្លុង។ ផ្លែទុរេននៅតែជាផលិតផលលេចធ្លោជាងគេ ជាពិសេសនៅក្នុងទីផ្សារប្រទេសចិន ដែលតម្រូវការបានកើនឡើង។ ការនាំចេញផលិតផ្លែឈើវៀតណាម​ ត្រូវបានប៉ាន់ប្រមាណថា ទទួលចំណូលចំនួនជាង៤ ០០០លានដុល្លារ នៅឆ្នាំ២០២៦នេះ។ នាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម​ បានរាយការណ៍ថា តម្លៃនាំចេញជាមធ្យមសម្រាប់ផលិតផលកសិកម្មសំខាន់ៗជាច្រើន បានកើនឡើងនៅចុងឆ្នាំ២០២៥ ធ្វើប្រាក់ចំណូលនាំចេញកើនឡើងខ្ពស់។ ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតនណាម​ នៅក្នុងឆ្នាំ២៩២៥​ បានងើបឡើងវិញនៅក្នុងខែកញ្ញា និងខែតុលា ហើយក៏មានការកកស្ទះបង្កឱ្យប៉ះពាល់ដល់ការនាំចេញផ្លែទុរេន។ ការនាំចេញទៅកាន់ប្រទេសចិនមានតម្លៃជិត៥ ០០០លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង ​នៃឆ្នាំ២០២៥​ […]

photo_2026-01-01_15-41-50
ក្រសួងកសិកម្ម និងតំណាងធនាគារ ARDB ចុះកិច្ចព្រមព្រៀងជួយគាំទ្រទុនប្រមាណ១៣លានដុល្លារដល់កសិករដាំស្រូវនៅបួនខេត្ត

សៀមរាប៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)នៃក្រសួងកសិកម្ម និងឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះហត្ថលេខាផ្តល់កម្ចីឥណទានការប្រាក់ទាបជាង១២លានដុល្លារ និងជំនួយឥតសំណងជិត១លានដុល្លារ ។ ក្រៅពីកម្ចីឥណទានការនេះ គឺផ្តតល់ជូនដល់សហគមន៍កសិកម្មទំនើបចំនួន៩ មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប។ ដោយសារភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្មវិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរួមគ្នា នៅខេត្តសៀមរាប នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការចុះកិច្ចព្រមព្រៀងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក។ ការធ្វើ​ដូច្នេះ គឺដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១ ៥០០គ្រួសារ នៅលើផ្ទៃដីជាង១៥០​ ០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួន ដូចជា ឃ្លាំង ម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវជាដើម។ សហគមន៍កសិកម្មទំនើបទាំង៩ រួមមាន៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក (ខេត្តកំពង់ធំ) សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវនាងអំ (ខេត្តសៀមរាប) សហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ […]

NET-Nov-25-1-2-1024x512
ឧស្សាហកម្មសាច់គោអូស្ត្រាលីខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីប្រទេសចិនដំឡើងពន្ធនាំចូល៥៥ភាគរយ

កង់បេរ៉ា៖ ក្រុមហ៊ុនផលិតសាច់គោអូស្ត្រាលី បាននិយាយថា ពួកគេ «ខកចិត្តយ៉ាងខ្លាំង» បន្ទាប់ពីប្រទេសចិន បានប្រកាសពន្ធ៥៥ភាគរយ លើការនាំចូលដែលលើសពីកម្រិតកូតា ដើម្បីការពារឧស្សាហកម្មសាច់គោនៅក្នុងប្រទេសចិន ដែលកំពុងងើបឡើងជាបណ្តើរៗ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា កូតានាំចូលសាច់គោសរុបក្នុងឆ្នាំ២០២៦ សម្រាប់ប្រទេសអូស្ត្រាលី និងប្រទេសដទៃទៀត ដូចជាប្រេស៊ីល និងសហរដ្ឋអាមេរិក ដែលគ្របដណ្តប់ក្រោម «វិធានការការពារ» ថ្មី គឺក្នុងបរិមាណ២,៧លានតោន ដែលប្រហាក់ប្រហែលនឹងកំណត់ត្រា២,៨៧លានតោននៃសាច់គោនាំចូលក្នុងឆ្នាំ២០២៤។ កម្រិតកូតាប្រចាំឆ្នាំ២០២៦ ត្រូវបានកំណត់ទាបជាងកម្រិតនាំចូលសម្រាប់រយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៥ សម្រាប់ប្រទេសអូស្ត្រាលី ក៏ដូចជាប្រទេសប្រេស៊ីលផងដែរ។ ក្រសួងដដែលនេះ បាននិយាយនៅក្នុងការប្រកាសវិធានការថ្មីនេះ បន្ទាប់ពីការស៊ើបអង្កេតកាលពីខែធ្នូឆ្នាំ២០២៤ថា «ការកើនឡើងនៃបរិមាណសាច់គោនាំចូលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មសាច់គោក្នុងស្រុករបស់ប្រទេសចិន»។  វិធានការថ្មីនេះចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រយៈពេលបីឆ្នាំ ដោយកូតាសរុបកើនឡើងជារៀងរាល់ឆ្នាំ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនតូនី អាលបានីស​ (Anthony Albanese) បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីកំពុងទាក់ទងជាមួយប្រទេសចិនលើការផ្លាស់ប្តូរនេះ ប៉ុន្តែបានបន្ថយផលប៉ះពាល់ ដែលអាចកើតមានចំពោះឧស្សាហកម្មសាច់គោក្នុងស្រុក។ លោកបានមានប្រសាសន៍កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះថា «នេះជាអ្វីមួយដែលមិនមែនជាប្រទេសអូស្ត្រាលីជាអ្នកជ្រើសរើសទេ។ នេះជាជំហរទូទៅដែលប្រទេសចិនបានដាក់។ យើងកំពុងតស៊ូមតិ ដូចដែលយើងតែងតែធ្វើសម្រាប់ឧស្សាហកម្មសាច់គោអូស្ត្រាលី។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី  បានមានប្រសាសន៍ទៀតថា […]

Photo-2025-12-24T150616.200
កសិករឥណ្ឌាវ័យក្មេងម្នាក់ ចាប់ផ្តើមពីមេគោពីរក្បាលរហូតមានមេគោ៣៥ក្បាល

រដ្ឋប៉ុនចាប់៖ នៅអាយុត្រឹមតែ២៧ឆ្នាំ ស្ត្រីកសិករឥណ្ឌាម្នាក់ សម្រេចបាននូវស្នាដៃដ៏កម្រនៅក្នុងភូមិរបស់នាង។ ជានិស្សិតបញ្ចប់ការសិក្សាផ្នែករដ្ឋបាលពាណិជ្ជកម្ម នៅរដ្ឋប៉ុនចាប់ (Punjab) ប្រទេសឥណ្ឌា នាង អាម៉ានឌីប គូរ (Amandeep Kaur) កំពុងទទួលបានជោគជ័យតាមរយៈកសិដ្ឋានចិញ្ចឹមមេគោយកទឹកដោះរបស់នាង ដែលឥឡូវនេះមានមេគោសរុបចំនួន៣៥ក្បាល និងផលិតទឹកដោះគោបានប្រហែល២០០លីត្រជារៀងរាល់ថ្ងៃ។ លោកាស្រី អាម៉ានឌីប គូរ ដែលមានដើមកំណើតមកពីគ្រួសារសាមញ្ញ និងជាកូនពៅក្នុងចំណោមបងប្អូនស្រីបីនាក់ គឺជាអ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមគោតែម្នាក់ឯង ហើយជាកសិករចិញ្ចឹមគោសកម្មម្នាក់នៅក្នុងស្រុកកំណើត។ លោកបាននិយាយថា «អ្វីៗមិនដែលស្រួលសម្រាប់គ្រួសារយើងទេ។ ក្រៅពីការធ្វើស្រែចម្ការលើដីជួលគេ គ្រួសារខ្ញុំបានចិញ្ចឹមមេគោពីរក្បាលដើម្បីរកប្រាក់ចំណូលបន្ថែម។ បន្ទាប់ពីបងប្រុសរបស់ខ្ញុំបានទទួលមរណភាព ខ្ញុំត្រូវទទួលខុសត្រូវកាន់តែច្រើនឡើងដើម្បីជួយឪពុកម្តាយរបស់ខ្ញុំ»។ ដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់នាង មន្ត្រីជាន់ខ្នស់ម្នាក់របស់រដ្ឋប៉ុនចាប់ បានមានប្រសាសន៍ថា «នាង អាម៉ានឌីប គូរ បានក្លាយជាកសិករគំរូមួយរូបមិនត្រឹមតែសម្រាប់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បុរសផងដែរ។ នាងបានធ្វើជាកសិករស្ត្រីគំរូផងដែរ ហើយក៏ជាគំរូមួយសម្រាប់កសិករបុរសចិញ្ចឹមគោ ដែលអាចសុំរៀនជំនាញផ្នែកគ្រប់គ្រងសត្វពីនាងដែរ»។ លោកបានមានប្រសាសន៍ថា លោកស្រី អាម៉ានឌីប គូរ បានចាប់ផ្តើមអាជីវកម្មរបស់នាង កាលពីបីឆ្នាំ២០២៤ ដោយមានមេគោតែពីរក្បាលប៉ុណ្ណោះ។ សព្វថ្ងៃនេះ នាងមានមេគោរហូតដល់៣៥ក្បាល នៅក្នុងកសិដ្ឋានរបស់នាង ហើយមេគោខ្លះអាចផ្តល់ទិន្នផលទឹកដោះគោ រហូតដល់ពី៤០ ទៅ៤៥លីត្រ ជារៀងរាល់ថ្ងៃ។ នៅពេលសម្រេចចិត្តចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន […]

កាលវិភាគផ្សព្វផ្សាយ