វិស័យ​ដំណាំ​ក្រូចឃ្វិច និងក្រូចឆ្មារ​របស់​ជប៉ុន​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់

តូក្យូ៖ វិស័យ​ដំណាំ​ក្រូចឃ្វិច និងក្រូចឆ្មារ​របស់​ជប៉ុន​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ ដោយសារ​អ្នកផលិត​ចូលដល់វ័យកាន់តែចាស់ជរា បង្កកង្វះ​ខាតកម្លាំង​ពលកម្ម នឹងធ្វើឱ្យសមត្ថភាពថែទាំ​ចម្ការ​ក្រូច​ចាប់ផ្តើមថយចុះ ដែល​បណ្តាល​ឱ្យ​ផលិតកម្ម​ផ្លែ​ក្រូចឃ្វិច និង​ក្រូចឆ្មារផ្តល់ទិន្នភាពទាប ​ក្នុង​ឆ្នាំ​ទីផ្សារ២០២៤-២០២៥ ដោយអាច​ងើបឡើងវិញ​បន្តិចបន្តួច​ ​សម្រាប់​ឆ្នាំ​ទីផ្សារ២០២៤-២០២៦។

នៅពេលការផ្គត់ផ្គង់ផលិតផល​ផ្លែ​ក្រូច​ក្នុងប្រទេសជប៉ុនមិនគ្រប់គ្រាន់តាមតម្រូវការ ពេលនោះនឹងត្រូវការនាំចូល​ផ្លែ​ក្រូច​ពីបរទេស ជាពិសេស​ផ្លែ​ក្រូចឃ្វិច និង​ក្រូចឆ្មារ ​របស់​សហរដ្ឋអាមេរិក ប៉ុន្តែការនាំចូល​នឹង​ថយចុះ​ទៅវិញនៅពេល​​ផលិតកម្មផ្លែក្រូវ​ក្នុងប្រទេសជប៉ុន​ងើបឡើងវិញ​។ ចំណង់ចំណូលចិត្ត​របស់​អ្នកប្រើប្រាស់​ជប៉ុន ​មាន​ចំណង់ចំណូលចិត្តតែផ្លែ​ក្រូច​​ដាំដុះ​ក្នុង​ស្រុក និង​ពូជ​ផ្លែ​ក្រូចរបស់​ជប៉ុន​ ដែល​អាច​ប៉ះពាល់​ដល់​គំរូ​តម្រូវការ​នាពេលអនាគត​សម្រាប់​ក្រូចឃ្វិច និង​ក្រូចឆ្មារ​។

អ្នកនាំចេញ​ផ្លែក្រូចរបស់​សហរដ្ឋអាមេរិក ​នៅតែ​មាន​ជំហរ​ល្អ​ដោយសារតែ​បណ្តាញ​ចែកចាយមានស្រាប់ និង​គុណភាព​ផលិតផល​មាន​ស្ថិរភាព ទោះបីជា​ដៃគូ​ប្រកួតប្រជែង​អន្តរជាតិ​នៅតែ​បន្ត​ជះឥទ្ធិពល​ដល់​ការនាំចូល​តាម​រដូវ​កាល​ក៏ដោយ។

ផ្ទៃដី​ដាំដុះដំណាំ​​ក្រូចឃ្វិច និងក្រូចឆ្មារ​របស់​ជប៉ុន​បន្ត​ធ្លាក់ចុះ​ដោយសារ​កត្តា​រចនាសម្ព័ន្ធ ​ដូចជា​សម្ពាធ​ប្រជាសាស្ត្រ កង្វះខាត​កម្លាំង​ពលកម្ម និង​ការចំណាយ​ខ្ពស់​ក្នុង​ការថែទាំចម្ការ​ក្រូវ​ចាស់ៗ​ ស្ថិតនៅលើ​ភ្នំ។  ការផលិតក្រូចឃ្វិច និងផ្លក្រូចឆ្មារ​ ភាគច្រើនប្រមូលផ្តុំនៅក្នុងខេត្តជាប់ឆ្នេរសមុទ្រ ដែលចម្ការក្រូចទាំងនេះមានអាយុច្រើន និងលក្ខខណ្ឌសមុទ្រអំណោយផលដល់ទាំងផ្លែក្រូចឃ្្វិច និងពូជក្រូចឆ្មារ។

នៅក្នុងឆ្នាំទីផ្សារ២០២៤-២០២៥ ប្រទេសជប៉ុនបានប្រមូលផលផ្លែក្រូចលើផ្ទៃដីទំហំ៤៦ ៩០០ ហិកតា ដែលជាពូជក្រូចឃ្វិច និងក្រូចឆ្មាររបស់ជប៉ុន។ ប្រភេទផលិតកម្មផ្លែក្រូចទាំងពីររបស់ជប៉ុន នៅតែបន្តធ្លាក់ចុះ ដោយសារកសិករលែងចង់ធ្វើកសិកម្ម ឬកាត់បន្ថយការធ្វើចម្ការដាំឈើហូបផ្លែ។ ចម្ការឈើហូបផ្លែ ដែលដាំដុះតាមជើងភ្នំមានជម្រាលចោត នឹងត្រូវបោះបង់ចោលយ៉ាងឆាប់រហ័ស ដោយសារតែខ្វះកម្លាំងពលកម្ម និងការកើនឡើងនៃថ្លៃដើមធាតុចូល ហើយគំនិតផ្តួចផ្តើមដាំឡើងវិញ នៅតែមិនគ្រប់គ្រាន់ដើម្បីទូទាត់សងថ្លៃដើមឡើយ។

ការធ្លាក់ចុះនេះនឹងបន្តកើតឡើងរហូតដល់ឆ្នាំទីផ្សារ២០២៦-២០២៦ នៅពេលផ្ទៃដីប្រមូលផលសរុបត្រូវបានប៉ាន់ប្រមាណថា នឹងធ្លាក់ចុះមកត្រឹម៤៥ ៧០០ហិកតាប៉ុណ្ណោះ។ ទោះបីជារដ្ឋាភិបាលថ្នាក់មូលដ្ឋានរបស់ជប៉ុនខិតខំលើកកម្ពស់ការបន្តដាំដំណាំ និងបង្កើតយន្តការដាំដុះក៏ដោយ ល្បឿននៃអ្នកចូលនិវត្តន៍ និងការថែទាំដំណាំចុះខ្សោយលើសពីអត្រាគិតទុកមុនដោយហេតុនេះនឹងបង្កឱ្យមានការធ្លាក់ចុះកាន់ច្រើននូវទំហំផ្ទៃដីដាំដំណាំក្រូចឃ្វិច និងក្រូចឆ្មាររបស់ជប៉ុន ក្នុងរយៈពេលវែង៕


IMG_5222
សិប្បកម្មកែច្នៃត្រីនៅខេត្តសៀមរាប ប្រែក្លាយពីលក្ខណៈគ្រួសារទៅជាសិប្បកម្មមានគុណភាពក្នុងការនាំត្រីចេញទាំងក្នុង និងក្រៅប្រទេស

ដោយ ជិន ម៉ាដេប៉ូ តាមរយៈការកែច្នៃត្រីតាមលក្ខណៈគ្រួសារដែលប្រកបដោយគុណភាព​ ពិសេសមានរសជាតិឆ្ងាញ់ពិសា ថែមទៀតនោះ បានកំពុងជួយឱ្យ សិប្បកម្មកែច្នៃត្រី យន់ ស៊ីនួន ដែលមានទីតាំងនៅសង្កាត់ជ្រាវ ក្រុង សៀមរាប អាចរកទីផ្សារកាន់តែទូលំទូលាយ ដោយប្រែក្លាយជាសិប្បកម្មតូចតាចមួយ ពង្រីកខ្លួននាំចេញលក់ទាំងក្នុង និងក្រៅប្រទេស។ ផ្តើមចេញពីអាជីវកម្មលក្ខណៈគ្រួសារតូចមួយ ហើយបានពង្រីកខ្លួនមកដល់ពេលនេះ ដោយសារតែ ការអនុវត្តអនាម័យល្អ និង ប្រភពត្រី ដែលមាននិរន្តរភាព។ គិតមកដល់ពេលនេះសិប្បកម្ម យន់ ស៊ីនួន បានកែច្នៃជលផលនេសាទសម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកក្នុងនេះដូចជា ផ្សារធម្មជាតិក្នុងខេត្តសៀម រាប និងភ្នំពេញ រួមទាំងអ្នកចែកចាយបន្តក្រៅប្រទេស តាមរយៈប្រជាពលរដ្ឋខ្មែរ ដែល រស់នៅអូស្ត្រាលី អាមេរិក ជប៉ុន កូរ៉េជាដើម។ លោកស្រី យន់ ស៊ីនួន ជាម្ចាស់សិប្បកម្ម យន់ ស៊ីនួន បានប្រាប់ឱ្យដឹងថា ​​សិប្បកម្មមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដោយផ្តោត និង មានការតាំងចិត្តខ្ពស់ក្នុងការថែរក្សាមុខម្ហូបខ្មែរប្រពៃណី ដែលជាកេរ្តិ៍ មរតកដូនតា ដូចជាត្រីងៀត ប្រហុក និងផ្អក ជាមួយសុវត្ថិភាពនិង […]

Zespri-Kiwifruit-1024x576
ការនាំចេញផលិតផលសាកវប្បកម្មនូវែលសេឡង់ នឹងឈានដល់ទឹកប្រាក់៥,៥ពាន់លានដុល្លារ

វែលីងតោន៖ យោងតាមរបាយការណ៍បឋមស្តីពីស្ថានភាព និងទស្សនវិស័យឧស្សាហកម្ម របស់ក្រសួងឧស្សាហកម្ម បានឱ្យដឹងថា ប្រាក់ចំណូលបានមកពីការនាំចេញផលិតផលសាកវប្បកម្មរបស់ប្រទេសនូវែលសេឡង់ នឹងកើនឡើងនៅក្នុងឆ្នាំ២០២៥នេះ និងបន្តកើនឡើងរហូតដល់ពាក់កណ្តាលឆ្នាំ២០២៦។ ការព្យាករណ៍នេះបង្ហាញថា ប្រាក់ចំណូលបានមកពីការនាំចេញផលិតផលសាកវប្បកម្មនឹងកើនឡើង៥ ភាគរយ ក្នុងទំហំទឹកប្រាក់ប្រហែល៥ ៥០០លានដុល្លារ។ ផ្លែគីវីនៅតែជាផលិតផលធំបំផុតនៅក្នុងវិស័យសាកវប្បកម្ម ដោយផ្តល់ប្រាក់ចំណូលប្រហែល២,៦ ពាន់លានដុល្លារ។ ការព្យាករណ៍នេះឆ្លុះបញ្ចាំងពីរដូវវប្រមូលផលិតកម្មដ៏ល្អ ដែលនឹងទិន្នផលខ្ពស់ និងមានតម្លៃល្អនៅលើទីផ្សារ។ ចំណែកការនាំចេញផ្លែប៉ោម ក៏ត្រូវបានគេរំពឹងថា នឹងមានដំណើរការល្អផងដែរ ដោយសារអាកាសធាតុអំណោយផលល្អ នៅឆ្នាំ២០២៥ ផ្តល់ទិន្នផលខ្ពស់ និងមានគុណភាពល្អ។ ជាលទ្ធផល ការនាំចេញផ្លែប៉ោមត្រូវបានគេព្យាករថា នឹងទទួលបានប្រាក់ចំណូលដល់ប្រហែល៦០០លានដុល្លារ។ រីឯការនាំចេញផ្លែឈើរី ត្រូវបានគេព្យាករណ៍ថា នឹងរកប្រាក់ចំណូលបានប្រហែល៧៨លានដុល្លារ។ នាយកប្រតិបត្តិផ្នែកសាកវប្បកម្មនូវែលសេឡង់ បានមានប្រសាសន៍ថា ទស្សនវិស័យនាំចេញនឹងត្រូវបានកត់សម្គាល់ដោយអ្នកដាំដុះ និងសហគមន៍ក្នុងតំបន់។ លោកស្រីបានមានប្រសាសន៍ថា «ខណៈពេលទស្សនវិស័យនាំចេញមានសន្ទុះល្អ ប្រាក់ចំណូលបានមកពីនាំចេញក៏ច្រើនដែរ។ ប៉ុន្តែ អ្នកដាំដុះនៅតែបន្តប្រឈមមុខនឹងសម្ពាធថ្លៃដើមខ្ពស់ ដែលអាចបង្កផលប៉ះពាល់ដល់ប្រាក់ចំណូល»។ លោកស្រីបានបន្ថែមថា «ដើម្បីឱ្យវិស័យនេះរីកចម្រើន និងវិនិយោគដោយមានទំនុកចិត្ត អាជីវកម្មសាកវប្បកម្មត្រូវមានប្រាក់ចំណេញ។ ការធានាថា អ្នកដាំដុះអាចទទួលបានតម្លៃបន្ថែមពីភាពរឹងមាំ និងនិរន្តរភាពរយៈពេលវែងរបស់ឧស្សាហកម្ម»។ លោកស្រីក៏បាននិយាយផងដែរថា ទស្សនវិស័យនេះបង្ហាញពីប្រសិទ្ធភាពនៃគោលនយោបាយ ដែលអនុញ្ញាតឱ្យអ្នកដាំដំណាំហូបផ្លែ និងបន្លែ អាចគ្រប់គ្រងសម្ពាធថ្លៃដើម និងហានិភ័យ។ […]

photo_2025-12-27_20-36-48 (3)
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបញ្ជាក់ថា ផលត្រីឆ្នាំនេះមានកំណើនក្នុងរង្វង់១០ភាគរយ បើប្រៀបធៀបឆ្នាំ២០២៤

កណ្តាល៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា ទិន្នផលត្រីទឹកសាបនៅក្នុងប្រទេសកម្ពុជា ប្រមូលបានក្នុងរដូវនេសាទឆ្នាំនេះ មានកំណើនក្នុងរង្វង់១០ភាគរយ បើប្រៀបធៀបឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត តំណាងដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បាន​អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល អង្គការស្បៀងអាហារ និងកសិកម្ម (FAO) តំណាងមន្ត្រីជលផល និងក្រុមការងារក្រសួងកសិកម្ម ដើម្បីចុះសង្កេតការប្រមូលផលត្រី នៅដាយត្រីលេខ១៥ ស្ថិតឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា ផលត្រីកើននេះ​ដោយសារការអនុវត្តបានល្អលើការងារសំខាន់ៗ ជាអាទិ៍៖ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ តាមរយៈយន្តការអន្តរក្រសួង និងមានការចូលរួមពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ពិសេសនៅតាមបណ្តាខេត្តនៃបឹងទន្លេសាប ក្រុមការងារគ្រប់គ្រងបានល្អធនធានធម្មជាតិ បឹងទន្លេសាប ទប់ស្កាត់ការទន្ទ្រានដី និងព្រៃលិចទឹក ដែលជាជម្រកត្រីចម្រុះពងកូន។ ជាមួយគ្នានេះ ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជានេសាទ និងសហគមន៍មានការយល់ដឹងខ្ពស់ចូលរួមចំណែកក្នុងការគ្រប់គ្រងអភិរក្សធនធានជលផលបានល្អប្រសើរ ក្នុងឆ្នាំនេះក្រោយពីប្រជានេសាទ ធ្វើការនេសាទតាមបឹង […]

F-Alpukat-3-1200x800-1
ផ្លែប័រនៅរដ្ឋសាបាប្រទេសម៉ាឡេស៊ី កំពុងមានតម្រូវការទីផ្សារ

រដ្ឋសាបា​ ភាគខាងកើតប្រទេសម៉ាឡេស៊ី ត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសារផលិតផលផ្លែឈើតំបន់ត្រូពិចចម្រុះប្រភេទ ដែលភាគច្រើនដាំដុះនៅលើកោះ បូណេអូ (Borneo)។ ប៉ុន្តែបច្ចុប្បន្ន មានផ្លែឈើមួយប្រភរទទៀត កំពុងធ្វើឱ្យអ្នកបរិភោគចាប់អារម្មណ៍ គឺផ្លែប័រ។ កសិករក្នុងស្រុកមានក្តីសង្ឃឹមថា ផ្លែឈើដែលមានរសជាតិ និងសម្បូរសារធាតុចិញ្ចឹមនេះ អាចក្លាយជាទំនិញសម្រាប់នាំចេញដ៏សំខាន់មួយទៀតរបស់រដ្ឋសាបា។ នៅតាមផ្សារក្នុងស្រុកមានដាក់តាំងលក់យ៉ាងរស់រវើកអំពីភាពសម្បូរបែបនៃផ្លែប័រនេះ។ ផ្លែឈើឃើមានតាមគ្រប់ភូមិ និងតែងតែមានមនុស្សច្រើនកុះករនៅក្ននុងផ្សារទាំងនេះ ដែលពោរពេញទៅដោយផ្លែទុរេន ចេក និងផ្លែឈើក្នុងស្រុកដទៃទៀត។ ផ្លែទៀបបារាំង ដែលមានទម្ងន់លើសពី២,៥គីឡូក្រាម អាចមានតម្លៃ២,៤០ដុល្លារ។ ដោយទទួលស្គាល់សក្តានុពលកសិកម្មរបស់តំបន់នេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានកំពុងអភិវឌ្ឍកសិដ្ឋានទ្រង់ទ្រាយធំ សម្រាប់ផលិតផ្លែឈើ ដែលមានតម្លៃខ្ពស់ផងដែរ។ ផ្លែប័រ​​ដែល​លេចធ្លោ​ជាងគេ ដែល​កំពុង​រីក​ដុះដាល​នៅតាមតំបន់​ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​នៃ​រដ្ឋសាបាស។ ផ្លែប័រមកពីកោះបូណេអូ លេចធ្លោដោយសារទំហំ និងរសជាតិរបស់វា។ ផ្លែប័រនីមួយៗអាចមានទម្ងន់រហូតដល់កន្លះគីឡូក្រាម គឺធំជាងផ្លែប័រ ដែលតែងតែនាំចូលពីប្រទេសអូស្ត្រាលី ឬពីទ្វីបអាហ្វ្រិក ហើយត្រូវបានគេឱ្យតម្លៃចំពោះរសជាតិក្រែម និងរសជាតិប័រ។ កសិករម្នាក់ បានដាំដើមប័រប្រហែល៥០០ដើម នៅក្នុងចម្ការរបស់ខ្លួន ដោយប្រមូលផលផ្លែប័របានប្រហែល២០តោនជារៀងរាល់ឆ្នាំ។ ដើម្បីទទួលបានផ្លែប័រ តាំងពីផ្ការហូតដល់ផ្លែទុំ ត្រូវចំណាយពេលប្រមាណប្រាំមួយខែ ហើយមុនចូលរដូវផ្កា កសិករត្រូវតាក់តែងមែក ដាក់ជី និងគ្រប់គ្រងសត្វល្អិត ដើម្បីទទួលបានទិន្នផលផ្លែប័រល្អ។ ចំណែកផ្លែប័រនីមួយៗត្រូវបានប្រមូលផលដោយដៃ និងប្រុងប្រយ័ត្នបំផុត ដើម្បីការពារកុំឱ្យជាំ មុនហ្វឹងវាយតម្លៃអំពីទំហំ និងគុណភាពរបស់ផ្លែ។ […]

កាលវិភាគផ្សព្វផ្សាយ