ការនាំចេញផលិតផលសាកវប្បកម្មនូវែលសេឡង់ នឹងឈានដល់ទឹកប្រាក់៥,៥ពាន់លានដុល្លារ

វែលីងតោន៖ យោងតាមរបាយការណ៍បឋមស្តីពីស្ថានភាព និងទស្សនវិស័យឧស្សាហកម្ម របស់ក្រសួងឧស្សាហកម្ម បានឱ្យដឹងថា ប្រាក់ចំណូលបានមកពីការនាំចេញផលិតផលសាកវប្បកម្មរបស់ប្រទេសនូវែលសេឡង់ នឹងកើនឡើងនៅក្នុងឆ្នាំ២០២៥នេះ និងបន្តកើនឡើងរហូតដល់ពាក់កណ្តាលឆ្នាំ២០២៦។

ការព្យាករណ៍នេះបង្ហាញថា ប្រាក់ចំណូលបានមកពីការនាំចេញផលិតផលសាកវប្បកម្មនឹងកើនឡើង៥ ភាគរយ ក្នុងទំហំទឹកប្រាក់ប្រហែល៥ ៥០០លានដុល្លារ។

ផ្លែគីវីនៅតែជាផលិតផលធំបំផុតនៅក្នុងវិស័យសាកវប្បកម្ម ដោយផ្តល់ប្រាក់ចំណូលប្រហែល២,៦ ពាន់លានដុល្លារ។ ការព្យាករណ៍នេះឆ្លុះបញ្ចាំងពីរដូវវប្រមូលផលិតកម្មដ៏ល្អ ដែលនឹងទិន្នផលខ្ពស់ និងមានតម្លៃល្អនៅលើទីផ្សារ។

ចំណែកការនាំចេញផ្លែប៉ោម ក៏ត្រូវបានគេរំពឹងថា នឹងមានដំណើរការល្អផងដែរ ដោយសារអាកាសធាតុអំណោយផលល្អ នៅឆ្នាំ២០២៥ ផ្តល់ទិន្នផលខ្ពស់ និងមានគុណភាពល្អ។ ជាលទ្ធផល ការនាំចេញផ្លែប៉ោមត្រូវបានគេព្យាករថា នឹងទទួលបានប្រាក់ចំណូលដល់ប្រហែល៦០០លានដុល្លារ។ រីឯការនាំចេញផ្លែឈើរី ត្រូវបានគេព្យាករណ៍ថា នឹងរកប្រាក់ចំណូលបានប្រហែល៧៨លានដុល្លារ។

នាយកប្រតិបត្តិផ្នែកសាកវប្បកម្មនូវែលសេឡង់ បានមានប្រសាសន៍ថា ទស្សនវិស័យនាំចេញនឹងត្រូវបានកត់សម្គាល់ដោយអ្នកដាំដុះ និងសហគមន៍ក្នុងតំបន់។

លោកស្រីបានមានប្រសាសន៍ថា «ខណៈពេលទស្សនវិស័យនាំចេញមានសន្ទុះល្អ ប្រាក់ចំណូលបានមកពីនាំចេញក៏ច្រើនដែរ។ ប៉ុន្តែ អ្នកដាំដុះនៅតែបន្តប្រឈមមុខនឹងសម្ពាធថ្លៃដើមខ្ពស់ ដែលអាចបង្កផលប៉ះពាល់ដល់ប្រាក់ចំណូល»។

លោកស្រីបានបន្ថែមថា «ដើម្បីឱ្យវិស័យនេះរីកចម្រើន និងវិនិយោគដោយមានទំនុកចិត្ត អាជីវកម្មសាកវប្បកម្មត្រូវមានប្រាក់ចំណេញ។ ការធានាថា អ្នកដាំដុះអាចទទួលបានតម្លៃបន្ថែមពីភាពរឹងមាំ និងនិរន្តរភាពរយៈពេលវែងរបស់ឧស្សាហកម្ម»។

លោកស្រីក៏បាននិយាយផងដែរថា ទស្សនវិស័យនេះបង្ហាញពីប្រសិទ្ធភាពនៃគោលនយោបាយ ដែលអនុញ្ញាតឱ្យអ្នកដាំដំណាំហូបផ្លែ និងបន្លែ អាចគ្រប់គ្រងសម្ពាធថ្លៃដើម និងហានិភ័យ។

របាយការណ៍បង្ហាញថា សាកវប្បកម្មនៅតែជាផ្នែកសំខាន់សម្រាប់ការនាំចេញរបស់ប្រទេសនូវែលសេឡង់ នូវផលិតផលផ្លែគីវី ផ្លែប៉ោម និងផ្លែឈើរី ដើម្បីរួមចំណែកបង្កើនប្រាក់ចំណូលបានមកពីការនាំចេញ៕


photo_2025-12-24_15-52-02
បន្លែព្រៃ និងបន្លែដាំតាមសហគមន៍ កំពុងពេញនិយមដល់ភ្ញៀវទេសចរនៅតំបន់ ទឹកធ្លាក់ថ្មក្រាល

ដោយ ជិន ម៉ាដេប៉ូ កំពង់ឆ្នាំង៖ បន្លែព្រៃ និងបន្លែដែលដាំដោយផ្ទាល់ពីប្រជាពលរដ្ឋរស់នៅតំបន់ទឹកធ្លាក់ថ្មក្រាល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានក្លាយជាទីពេញនិយមចូលចិត្តទិញពីសំណាក់ភ្ញៀវទេសចរ ជាពិសេសភ្ញៀ់វទេសចរខ្មែរ ដែលទៅកម្សាន្តនៅទីនោះតែងមិនភ្លេចទេក្នុងការទិញមកផ្ទះសម្បែងវិញ។ គួរបញ្ជាក់ថា ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស មានចម្ងាយ​ប្រមាណ៥៧ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេស​ចរ​អាចទៅទស្សនា និងលំ​ហែ​កាយ នៅពេលសម្រាកពីការ​ងារ ឬថ្ងៃចុងសប្តាហ៍ ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួប​ជុំ​មិត្ត​ភក្តិ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ កម្សាន្តជាមួយ​នូវទឹក​ធ្លាក់​​ដ៏សែ​នត្រជាក់ ជាពិសេស ក្រៅពីបានភ្លក្សរសជាតិអាហារជាបន្លែព្រៃភ្នំ និងបន្លែដាំតាមសហគមន៍យ៉ាងឆ្ងាញ់ពិសាហើយ នៅអាចទិញប្រភេទជាបន្លែស្រស់ៗសម្រាប់ទុកមកធ្វើម្ហូបពេលត្រឡប់មកផ្ទះសម្បែងវិញផងដែរ។ លោក អ៊ឺត អូន ប្រធានសហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលៀង ដែលស្ថិតនៅតំបន់ទឹកធ្លាក់ថ្មក្រាល បានបញ្ជាក់ប្រាប់ ARDB TVឱ្យដឹងថា៖បច្ចុប្បន្ន សមាជិកសហគមន៍មានចំនួន៨៤គ្រួសារ ស្មើនឹង៣៤៨ នាក់។ ផ្ទៃដីតំបន់ទេសចរមានសរុបចំនួនជាង៥៣០ហិកតា ក្នុងនោះដីព្រៃឈើជាង២០០ហិកតា។សហគមន៍របស់លោកមួយនេះបានបង្កើតឡើងនៅអំឡុងឆ្នាំ២០០៦ ហើយបានអភិវឌ្ឍន៍ជាបណ្តើរៗរហូតបានក្លាយជាតំបន់ទេសចរណ៍មានឈ្មោះបោះសំឡេងក្នុងស្រទាប់អ្នកទេសចរទាំងជាតិ និងអន្តរជាតិ។ លោកបានប្រាប់ថា ក្នុងចំណោមពលរដ្ឋក្នុងសហគមន៍នេះភាគច្រើនបានបម្រើលើវិស័យទេសចរ ក្នុងនោះបានធ្វើម្ហូបអាហារសម្រាប់លក់ជូនភ្ញៀវទេសចរតែម្តង។ ក្រៅពីនេះ ពួកគាត់ជាច្រើននាក់តែងដើររកបន្លែតាមព្រៃភ្នំ ដូចជា ស្លឹកបាស់ ទំពាំង ស្លឹកងប់ […]

photo_2024-09-18_16-27-07
ការបង្កើតមុខរបរកសិកម្មបានកំពុងជួយរកចំណូលបន្ថែមយ៉ាងសំខាន់របស់ប្រជាពលរដ្ឋតាមសហគមន៍ នៅដែនជម្រកសត្វព្រៃកែវសីមា

ដោយ ជិន ម៉ាដេប៉ូ មណ្ឌលគិរី៖ របរកសិកម្មតាមសហគមន៍មូលដ្ឋានមិនត្រឹមជួយឱ្យប្រជាពលរដ្ឋបង្កើតមុខរបរដូនតាខ្មែរទេ ប៉ុន្តែក៏បានចូលរួមចំណែកជួយឱ្យប្រជាពលរដ្ឋអាចរកប្រាក់ចំណូលសម្រាប់គ្រួសាររបស់គាត់បានល្អប្រសើរជាបន្តបន្ទាប់។ ជាងនេះទៅទៀត នៅពេលមុខរបរគាត់រឹងមាំ ហើយជីវភាពធានាបាននូវភាពល្អប្រសើរនោះការចូលរួមអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី​ទាំង​រូបី និងអរូបិយក្នុងសហគមន៍របស់គាត់ក៏ល្អប្រសើរទៅតាមនោះថែមទៀត។ លោក ខៀវ សំណាង ទីប្រឹក្សាទទួលបន្ទុក​លើក​ស្ទួយ​ជីវភាព​សហគមន៍​របស់​អង្គការ​សមាគមន៍អភិរក្ស​សត្វព្រៃ​កម្ពុជា ​បាន​ឱ្យ​ដឹងថាចាប់តាំងតែពីមុនមក និងបច្ចុប្បន្ននេះ គម្រោងអង្គការរបស់លោកបានជួយផ្នែកកសិកម្ម មានដូចជាដំណាំស្រូវ ដាំបន្លែ និងចិញ្ចឹមសត្វ ក្នុងនេះដូចជាចិញ្ចឹមជ្រូក មាន់ និងត្រី។ ក្នុងនេះក៏មានក្រុមគាំទ្រទៅលើក្រុមសន្សំ ដែលមានចំនួនសរុប២១ក្រុម ដោយមានថវិការជាង១៧ម៉ឺនដុល្លារ។ ថវិការទាំងនេះសមាជិកក្នុងសហគមន៍អាចមកខ្ចី ដើម្បីបង្កើតមុខនៅតាមភូមិឃុំ ក្នុងនេះការខ្ចីមានភាពងាយស្រួល ហើយការប្រាក់ក៏ទាបដែរ។ ក្រៅពីនេះក៏មានក្រុមស្រ្តីតម្បាញក្រមា ក្រុមផលិតទឹកត្រឡាច ទឹកសណ្តែក ទឹកល្ពៅ ជាពិសេសក្រុមប្រមូលអនុផលព្រៃឈើ ប្រមូលជ័រទឹក ប្រមូលទឺកឃ្មុំជាដើម។ គម្រោងនេះបានចាប់ផ្តើមពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្ប​ន្ន។ លោកបានបញ្ជាក់ប្រាប់ដែរថា មុខរបរដែលបង្កើតដោយសហគមន៍កាន់តែមានច្រើន និងការពង្រីកទីផ្សារកាន់តែទូលំទូលាយ។ ក្នុងចំណោមមុខរបរបង្កើតឡើងដោយប្រជាពលរដ្ឋ នៅដែនជម្រកសត្វព្រៃកែវសីមា ដែលជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះ ដ៏កម្រ ជាច្រើនពិសេស ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។ មុខរបរទាំងនោះមានដូចជាការបង្កើតសម្ភារៈប្រើប្រាស់ធ្វើពីឫស្សី សិប្បកម្មតម្បាញក្រមា ការធ្វើនំស្រួយ ភេសជ្ជះធ្វើពីបន្លែ ផ្លែឈើ […]

Benguet-frost-30December2025
អាកាសធាតុចុះត្រជាក់ខ្លាំងរហូតកកដំណាំបន្លែក្នុងប្រទេសហ្វីលីពីន

ឡាទ្រីនីដាត៖ សីតុណ្ហភាពនៅតែបន្តចុះត្រជាក់ខ្លាំងនៅតំបន់ភ្នំក្នុងប្រទេសហ្វីលីពីន ជាពិសេសនៅក្នុងខេត្ត បេងហ្គេត (Benguet) ត្រូវបានរាយការណ៍ថា ធ្វើឱ្យចំហាយទឹកនៅក្នុងខ្យល់ប្រែទៅជាទឹកកក ធ្វើឱ្យប៉ះពាល់ និងខូចខាតដំណាំនៅក្នុងចម្ការបន្លែរបស់កសិករ។ កសិករដាំបន្លែនៅក្នុងតំបន់នេះ បាននិយាយថា ពួកគាត់បានកត់សម្គាល់ឃើញទឹកកក នៅលើដំណាំរបស់គាត់។ នៅពេលគាត់បានពិនិត្យមើលកសិដ្ឋាននៅពេលព្រឹក បានឃើញស្លឹកបន្លែរបស់គាត់គ្របដណ្តប់ដោយទឹកកក។ លោក​បានបន្ត​ថា អាកាសធាតុ​ចុះត្រជាក់រហូតដល់ធ្វើឱ្យកកនេះ ​បាន​បង្ក​ក្តី​បារម្ភ​ដល់​ ​កសិករ​ហ្វីលីពីន ព្រោះ​ទឹកកក​អាច​បំផ្លាញ​ដំណាំ និង​ប៉ះពាល់​ដល់​ការ​ប្រមូល​ផល។ ការតាមដានសីតុណ្ហភាពរបស់ការិយាល័យអាកាសធាតុ រដ្ឋនៅសាកលវិទ្យាល័យខេត្តបេងហ្គេត បានកត់ត្រាសីតុណ្ហភាពទាបបំផុត គឺ១២,១អង្សា។ ចំណែកយោងតាមមន្ត្រីមូលដ្ឋាន បានឱ្យដឹងថា តំបន់ខ្ពស់ៗទំនងជាជួបប្រទះនឹងការចុះត្រជាក់ខ្លាំងពេករហូតដល់កកតែម្តងនៅរដូវកាលនេះ។ ពួកគេបានណែនាំកសិករឱ្យចាត់វិធានការសាមញ្ញៗ ដើម្បីការពារដំណាំរបស់ខ្លួន ដូចជាការគ្របបន្លែនៅពេលសីតុណ្ហភាពទាប និងតាមដានស្ថានភាពអាកាសធាតុជាប្រចាំ។ ចំែណកការិយាល័យកសិកម្ម ក្នុងខេត្តបេងហ្គេត បាននិយាយថា កសិករអាចប្រោះទឹកលើកសិដ្ឋានរបស់ខ្លួន ឬធ្វើរោងគ្របពីលើបន្លែ ដើម្បីកាត់បន្ថយោលប៉ះពាល់ដោយសីតុណ្ហភាពចុះត្រជាក់ខ្លាំង។ ទីប្រជុំជន​ភាគខាងជើង​នៃ​ទីក្រុង បេងហ្គេត នៅតែជា​អ្នកផលិត​បន្លែ​ តំបន់ខ្ពង់រាប​ធំជាងគេ​របស់ប្រទេសហ្វីលីពីន ដោយផ្គត់ផ្គង់​យ៉ាងហោចណាស់បាន៨៥ភាគរយ​នៃតម្រូវការ​ទីផ្សារនៅក្នុងតំបន់៕

photo_2025-12-31_09-42-39
កសិករដាំបន្លែ នៅស្រុកវាលវែង រួមគ្នាជួយឧបត្ថម្ភដល់កងទ័ពជួរមុខ និងបង្កើនដាំដំណាំដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ដោយ  ជិន ម៉ាដេប៉ូ ពោធិ៍សាត់៖ ដើម្បី​ផ្គគតត់ផ្គង់ទីផ្សារក្នុងស្រុកនូវបន្លែបង្កា ជាពិសេស ពេលមានសង្រ្គាមជាមួយកងទ័ពថៃឈ្លានពានយោធាថៃ ប្រជាកសិករនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននាំគ្នាងាកមកសម្រុកដាំបន្លែ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ដែលពិបាកក្នុងការធ្វើដំណើរចេញចូល។ មិនត្រឹមតែការដាំលក់ប៉ុណ្ណោះទេ កសិករមួយចំនួនថែមទាំងបានជួយឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលកំពុងជាប់ដៃប្រយុទ្ធជាមួយពួកខ្មាំងឈ្លានពានពីសំណាក់យោធាថៃថែមទៀត។ ក្នុងសង្រ្គាមរយៈ២១ថ្ងៃកន្លងមកនេះ ទោះបីគ្រាប់កំាំភ្លើងតូចធំ និងយន្តហោះទម្លាក់គ្រាប់បែក កក្រើកតំបន់មួយចំនួនស្ទើររៀងរាល់ថ្ងៃក៏ដោយ ប៉ុន្តែអ្នកដាំបន្លែរបស់កសិករខ្មែរ នៅស្រុកវាលវែង នៅតែព្យាយាមសម្រុកដាំដំណាំឥតបង្អង់ដៃ ដើម្បីធ្វើយ៉ាងណាជួយផ្គត់ផ្គង់បន្លែក្នុងតំបន់មូលដ្ឋានរស់នៅមិនឱ្យខ្វះខាត ដោយសារតែពេលនេះជួបការពិបាកក្នុងការនាំចូលពីខាងក្រៅ និងពលរដ្ឋមិនអាចឆ្លងកាត់ទៅមកបាន។ លោក កែវ ពក រស់នៅភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រាប់ ARDB TVថា លោកបានដាំបន្លែច្រើនមុខណាស់ ក្នុងនេះដូចជាដំណាំស្ពៃក្តោប ស្ពៃ ចង្កឹះ ស្ពៃក្រញាញ់ ត្រសក់ ខាត់ណា និងដំណាំចេក ល្ហុង ពោតជាដើម។ ក្នុងពេលនេះលោកបានប្រមូលផលដំណាំស្ពៃច្រើនមុខ ដូចជាស្ពៃចង្កឹះ ខាតណា ស្ពៃក្រញាញ់​ ដែលស្ពៃទាំងនេះមួយផ្នែកលក់ឱ្យពលរដ្ឋ ភោជនីយដ្ឋាន ផ្សារប្រម៉ោយ និងចែកចាយដល់ក្នុងស្រុកវាលវែងមួយចំនួនទៀត។ លោកបានប្រាប់ដែរថា គិតចាប់ពីថ្ងៃផ្ទុះសង្រ្គាមដោយសារតែការឈ្លានពានពីសំណាក់យោធាថៃ […]

កាលវិភាគផ្សព្វផ្សាយ