ការចិញ្ចឹមជ្រូកកណ្តុរ និងជ្រូកស្រែរបស់​ពលរដ្ឋតាមទីជនបទមានកំណើនឡើងវិញ

2025-12-30 19.04.14

ដោយ ជិន ម៉ាដេប៉ូ

ភ្នំពេញ៖ពលរដ្ឋរស់នៅតាមទីជនបទខ្មែរដែលនិយមចូលចិត្ត ចិញ្ចឹមជ្រូកតាមផ្ទះសម្បែងគ្រាន់រកចំណូលសម្រាប់គ្រួសារនោះបានកំពុងថែរក្សាទំនៀមទំលាប់នេះឥតបោះបង់ចោលនោះឡើយ។

ជ្រូកដែលពួកគាត់ចូលចិត្តចិញ្ចឹមបំផុតនោះគឺជ្រូកស្រែធម្មតា ឬជ្រូកពូជសម័យថ្មី និងសម្រាប់អ្នករស់នៅព្រៃភ្នំដែលជាជនជាតិភាគតិចពួកគាត់ចូលចិត្តចិញ្ចឹមជ្រូកកណ្តុរ ឬជ្រូកកាត់ព្រៃដែលមានសាច់រសជាតិឆ្ងាញ់ពិសារ។

លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតនៅក្នុងភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានប្រាប់ARDB ថា៖ជ្រូកកណ្តុរគឺ ជនជាតិភាគតិចពួកគាត់ចូលចិត្តចិញ្ចឹមតាំងតែពីដូនតាមក។ជ្រូកប្រភេទនេះបើទោះមាឌតូចៗជាងជ្រូកកសិដ្ឋាន ឬជ្រូកស្រែដទៃទៀតពិតមែន តែតម្លៃវាខ្ពស់គួរសមដោយមួយក្បាលគេអាចលក់បានថ្លៃពីជាង៣០ទៅ៥០ម៉ឺនរៀល។

ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតនៅក្នុងភូមិពូរ៉ាងរូបនេះបានប្រាប់បន្ថែមថាអ្នកភូមិភាគច្រើនបានចិញ្ចឹមជ្រូកកណ្តុរក្នុងមួយផ្ទះៗប្រមាណ២ទៅ១០ក្បាល។ពួកគាត់អាចរកចំណូលតាមរយៈជ្រូកដូនតានេះសម្រាប់ជួយគ្រួសារក្រៅពីធ្វើស្រែចំការ និងការលក់ដូរ។

លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ លើខ្នងភ្នំគូលេន ខេត្តសៀមរាបវិញ បានបញ្ជាក់ប្រាប់ដែរថា ជ្រូកកណ្តុរ ជាប្រភេទសត្វងាយស្រួលចិញ្ចឹម ស៊ីចំណីធម្មជាតិដូចជាដើមចេក ឬសឈើ ផ្លែឈើជ្រុះពីដើម ឬអ្វីផ្សេងពីនេះ ហើយនៅពេលជ្រូកទម្ងន់ចាប់ពី ៦គីឡូដល់ជាង១០គីឡូក្រាម កសិករនៅសហគមន៍នេះអាចចាប់លក់ក្នុងមួយក្បាលតម្លៃ៣០ទៅ៤០ម៉ឺនរៀល ប៉ុន្តែបើគេទិញអាំងឬខ្វៃគេលក់ក្នុងតម្លៃចាប់ពី ជាង៥០ទៅ៦០ម៉ឺនរៀល។

ប្រធានសហគមន៍ព្រៃធំអន្លង់ធំរូបនេះបានប្រាប់បន្ថែមថាក្នុងសហគមន៍របស់លោកមានប្រជាពលរដ្ឋរស់នៅ៣២៨គ្រួសារ ហើយក្នុងចំណោមនេះមានប្រមាណជិត១០០គ្រួសារបានចិញ្ចឹមជ្រូកកណ្តុរ និងខ្លះទៀតចិញ្ចឹមជ្រូកសាច់លក់។ជ្រូករបស់ប្រជាសហគមន៍លើខ្នងភ្នំគូលេននេះគឺភាគច្រើនបំផុតលក់ឱ្យភ្ញៀវទេសចរ និងមួយចំនួនទៀតលក់ទៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។

ទាក់ទិនក្នុងការចិញ្ចឹមជ្រូកនេះដែរលោក ស្រ៊ុន ពៅ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាបានបញ្ជាក់ប្រាប់ឱ្យដឹងថា៖ការចិញ្ចឹមជ្រូករបស់បងប្អូនប្រជាពលរដ្ឋតាមផ្ទះសម្បែងតាមទីជនបទ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានហក់ឡើងបន្តបន្ទាប់ ពោលគឺ ក្រោយការបិទការនាំចូលជ្រូកទាំងស្រុងពីបណ្តាប្រទេសជិតខាង​ដែលជាមូលហេតុចម្បងបំផុតដែលជ្រូកមានតម្លៃថោក ហើយកសិករចិញ្ចឹម ពុំចេំណេញថ្លៃចំណីអាហារដែលធ្វើឱ្យពួកគាត់បោះបង់ចោល។

លោកថាក្រោយការបិទ នាំជ្រូកចូលពីប្រទេសជិតខាង ក្នុងឆ្នាំ២០២១ធ្វើឱ្យពលរដ្ឋនៅតាមជនបទបាននាំគ្នាងាកមកចិញ្ចឹមឡើងវិញ ហើយបើលោកប៉ាន់ប្រមាណនោះគឺបានកើនឡើង៤០ភាគរយ។ការចិញ្ចឹមនេះដែរដោយសារពួកគាត់អាចរកប្រាក់ចំណេញបាន ហើយបើទោះខាតនោះក៏តិចតួចដែរ។

យ៉ាងណាក្តីលោក ស្រ៊ុន ពៅ បានឱ្យដឹងដែរថាបើគេធ្វើការប្រៀបធៀបបរិមាណចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនឯកជននៅកម្ពុជានោះឃើញថាមានបរិមាណច្រើនក្បាល ហើយអាចផ្គត់ផ្គង់បានគ្រប់គ្រាន់លើទីផ្សារ  មានខែខ្លះអាចលើសតម្រូវការថែមទៀត។ពិសេសនៅ ពេលនេះដល់រដូវត្រីត្រូវ តម្រូវការសាច់ជ្រូកធ្លាក់ចុះវិញខ្លះជារឿងធម្មតា ប៉ុន្តែចុងឆ្នាំនេះតម្លៃសាច់ជ្រូកក៏មិនទាន់ចុះទេពោលគឹបើជាសាច់កាប់រួចឈ្មួញលក់ក្នុងរង្វង់មួយគីឡូក្រាម១៧០០០ទៅ២០០០០រៀលទៅតាមផ្សារនីមួយៗនិងតាមខេត្តក្រុងប៉ុណ្ណោះ”។

ប្រធានសមាគមន៍ចិញ្ចឹមសត្វនៅកម្ពុជាបានបញ្ជាក់ប្រាប់បន្ថែមថាបច្ចុប្បន្ននេះបើគិតពីតម្លៃជ្រូករស់ របស់ពលរដ្ឋតាមទីជនបទគាត់អាចលក់ក្នុងមួយគីឡូក្រាមចាប់ពី៧០០០ដល់៨០០០រៀល។ចំណែកក្រុមហ៊ុនវិញអាចលក់ចាប់ពី៨០០០ដល់៨៥០០០រៀល បានសេចក្តីថាជ្រូកក្រុមហ៊ុនបានតម្លៃខ្ពស់ជាងបន្តិចបន្តួច។

ប្រធានសមាគមន៍ចិញ្ចឹមសត្វបានឱ្យដឹងដែរថា ជ្រូកកណ្តុរដែលជាជ្រូកល្បីឈ្មោះនៅកម្ពុជាមានចិញ្ចឹមភាគច្រើននៅខេត្តមណ្ឌលគិរី ហើយបើគិតពីភាគរយនោះមានប្រមាណ៥ទៅ ១០ភាគរយប៉ុណ្ណោះបើធៀបនឹងជ្រូកសាច់ចិញ្ចឹមនៅប្រទេសកម្ពុជា។សម្រាប់ជ្រូកសាច់ប្រភេទជ្រូកហាយណាំច្រើនចិញ្ចឹមនៅខេត្តព្រៃវែង និងស្វាយរៀង។

គួរបញ្ជាក់ថា នៅកម្ពុជាក្នុងមួយឆ្នាំៗការចិញ្ចឹមជ្រូកមាន ប្រមាណពី៣ទៅ៥លានក្បាល ហើយចំពោះតម្រូវការសាច់ជ្រូកនៅកម្ពុជាវិញមាន ប្រមាណ៨ទៅ៩ពាន់ក្បាលក្នុងមួយថ្ងៃ។នេះបើតាមការឱ្យដឹងពីសំណាក់ លោក ស្រ៊ុន ពៅ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ