តម្លៃម្ទេសនៅឥណ្ឌូណេស៊ី កើនឡើងទ្វេដង និងតម្លៃខ្ទឹមបារាំងកើនឡើងដល់៣,៩ដុល្លារ ក្នុងមួយគីឡូក្រាម

image_2025-12-16_10-21-59

ហ្សាកាតា៖ តម្លៃបន្លែសំខាន់ៗ ជាពិសេសម្ទេស និងខ្ទឹមបារាំង បានកើនឡើងនៅទីក្រុងហ្សាកាតា មុនពេលបុណ្យណូអែល និងបុណ្យឆ្នាំថ្មី ដែលភាគច្រើនកើតឡើងដោយសារខ្វះការផ្គត់ផ្គង់ ដែលបង្កឡើងដោយលក្ខខណ្ឌអាកាសធាតុ។

អាជ្ញាធរមូលដ្ឋាន បានធ្វើអន្តរាគមន៍ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងចាត់វិធានការចែកចាយផ្លែម្ទេស និងខ្ទឹមបារាំងបន្ថែម ដើម្បីកុំឱ្យជួបការខ្វះខាត រួមទាំងការដឹកជញ្ជូនទៅចែកចាយតាមកោះរាប់ពាន់របស់ប្រទេសឥណ្ឌូណេស៊ី។ ការកើនឡើងតម្លៃភាគច្រើននៅតាមបណ្តាផ្សារក្នុងទីក្រុងហ្សាកាតា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។

អ្នកលក់ម្ទេសម្នាក់ បាននិយាយថា តម្លៃម្ទេសបានចាប់ផ្តើមកើនឡើង នៅដើមខែធ្នូ។ តម្លៃម្ទេសខ្មាំងទុំ​ បានកើនឡើងពី៤៥ ០០០រូពី ក្នុងមួយគីឡូក្រាម ដល់៩០​ ០០០រូពី ក្នុងមួយគីឡូក្រាម ឬស្មើប្រហែល២,៩០ដុល្លារ ដល់៥,៨០ដុល្លារ។ ម្ទេសខ្មាំងខ្ចី បានកើនឡើងពី៣៥ ០០០រូពី ដល់៧០ ០០០រូពី ក្នុងមួយគីឡូក្រាម ឬស្មើ២,២៥ ដុល្លារ ដល់៤,៥០ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃម្ទេសដៃនាងទុំ បានកើនឡើងពី៤៥ ០០០រូពី ដល់៧០ ០០០រូពី ក្នុងមួយគីឡូក្រាម ឬស្មើ ២,៩០ ដុល្លារ ដល់៤,៥០ដុល្លារ ក្នុងមួយគីឡូក្រាម។  ចំណែកតម្លៃម្ទេសផ្លោកទុំ កើនឡើងពី៤៥ ០០០រូពី ទៅ៦០ ០០០រូពី ក្នុងមួយគីឡូក្រាម ឬស្មើ២,៩០ ដុល្លារ ទៅ៣,៩០ដុល្លារ ក្នុងមួយគីឡូក្រាម។

អ្នកលក់ម្ទេសរូបនេះ បាននិយាយថា «ម្ទេសមិនសូវមានច្រើនដោយសារតែអាកាសធាតុប្រែប្រួល​​ មានភ្លៀងធ្លាក់ជាប់ៗគ្នាពេក ធ្វើឱ្យដើមម្ទេសរលួយខូច។ ចំណែកបរិមាណម្ទេសនៅតាមនៅផ្សារ ក៏មានចំនួនតិចដែរ»។

ចំណែកអ្នកទិញម្ទេស បានរាយការណ៍ពីការកែសម្រួលបរិមាណទិញដើម្បីឆ្លើយតបទៅនឹងតម្លៃខ្ពស់។ អ្នកទិញម្នាក់បានជ្រើសរើសទិញម្ទេសក្រហមត្រឹមតែកន្លះគីឡូក្រាមប៉ុណ្ណោះ បន្ទាប់ពីដឹងថា តម្លៃបានឡើងដល់៩០​ ០០០រូពី ក្នុងមួយគីឡូក្រាម។ ចំណែកអ្នកទិញម្នាក់ទៀតបាននិយាយថា គាត់មិនរំពឹងថា តម្លៃម្ទេសនឹងកើនឡើងទ្វេដងក្នុងរយៈពេលខ្លីបែបនេះនោះទេ។

រីឯខ្ទឹមបារាំងវិញ ក៏បានកើនឡើងផងដែរ ជាពិសេសខ្ទឹមបារាំងក្រហម។ អ្នកលក់ខ្ទឹមបារាំង បាននិយាយថា តម្លៃបានកើនឡើងពី៤០ ០០០រូពី ទៅ៦០ ០០០រូពី ក្នុងមួយគីឡូក្រាម ឬពីប្រហែល២,៦០ដុល្លារ ទៅ៣,៩០ដុល្លារ​ ក្នុងមួយគីឡូក្រាម កាលពីសប្តាហ៍មុន។ ខណៈពេលស្តុកខ្ទឹមបារាំងនៅតែមានមិនគ្រប់តម្រូការ ដោយសារភ្លៀងធ្លាក់ខ្លាំងពេលបង្កផលប៉ះពាល់ដល់គុណភាព ធ្វើខ្ទឹមខូចគុណភាព។

យោងតាមការិយាល័យសន្តិសុខស្បៀង សមុទ្រ និងកសិកម្ម នៅទីក្រុងហ្សាកាតា បានឱ្យដឹងថា ការកើនឡើងនៃតម្លៃបន្លែត្រូវបានកត់ត្រានៅក្នុងសប្តាហ៍ដំបូងនៃខែធ្នូ ឆ្នាំ២០២៥។ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ផលិតកម្មបានកាត់បន្ថយបរិមាណទិន្នផលម្ទេស និងមានសត្វច្រើន។ ចំពោះខ្ទឹមបារាំងក្រហមវិញ ផ្ទៃដីដាំដុះបានធ្លាក់ចុះនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ដោយសារតែតម្លៃគ្រាប់ពូជខ្ពស់ពេក ការប្តូរដីដាំខ្ទឹមទៅជាស្រែស្រូវ និងការបំផ្លាញពីសត្វល្អិត នាំឱ្យទិន្នផលចុះទាបនៅក្នុងខែវិច្ឆិកា ជាពិសេសនៅតំបន់ឆ្នេរសមុទ្រភាគខាងជើងនៃកោះជ្វា។

ដើម្បីគាំទ្រដល់ស្ថិរភាពតម្លៃ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានរៀបចំផ្សារលក់អាហារចល័ត ដែលមានតម្លៃសមរម្យនៅតាមការិយាល័យរដ្ឋាភិបាល តំបន់លំនៅដ្ឋានសាធារណៈ និងកន្លែងសហគមន៍។ ការចែកចាយបន្លែក៏ត្រូវបានពង្រីកដល់បណ្តាកោះរាប់ពាន់ផងដែរ ដែលជាកន្លែងឡើងតម្លៃខ្ពស់ជាងគេ ដោយសារពិបាកដឹកជញ្ជូនព្រោះអាកាសធាតុមិនអំណាយផល៕


736440903_36578561948458406_5047929346715830688_n
គិរីកាហ្វេ ជួបពិភាក្សាអំពីឱកាសនាំយកកាហ្វេកម្ពុជា ចូលទីផ្សារអាម៉េរិក

បុរីញូវយ៉ក៖ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំ Fancy Food Show នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦នេះ លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន គិរីហាយឡែនហេរីថេក ត្រេឌីង (ម្ចាស់ម៉ាកសញ្ញា គិរីកាហ្វេ Kiri Coffee) បានជួបពិភាក្សាការងារជាមួយលោក ឱម វណ្ណារ៉ា (Vannara Om) ប្រធានប្រតិបត្តិនៃក្រុមហ៊ុនសហគ្រាសអាម៉េរិកាំង អង្គរ (American Angkor Enterprise និងសហាការី។) ជំនួបពិភាក្សាគ្នានៅលើទឹកដីអាម៉េរិកនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីកាលានុវត្តភាពអាជីវកម្ម និងរៀបចំយុទ្ធសាស្ត្រក្នុងការនាំចេញផលិតផលកាហ្វេខ្មែរ ចូលមកកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ក្នុងឱកាសនោះ ក្រុមហ៊ុនទាំងពីរបានពិភាក្សាអំពីបទដ្ឋានគតិយុត្តិ ស្តង់ដារគុណភាព និងលក្ខខណ្ឌតម្រូវនានា ដើម្បីនាំយកគ្រាប់កាហ្វេរ៉ូប៊ូស្តា ១០០ភាគរយ គុណភាពខ្ពស់ ដែលដាំដុះ និងកែច្នៃដោយផ្ទាល់ពីទឹកដីខេត្តមណ្ឌលគិរី ទៅកាន់ការចែកចាយនៅលើទីផ្សារសហរដ្ឋអាម៉េរិក។ លោក ជិន ជ័យាបុត្រ បានគូសបញ្ជាក់ដោយក្តីសោមនស្សថា ការបានមកបង្ហាញខ្លួននៅក្នុងកម្មវិធីលំដាប់អន្តរជាតិ Fancy Food Show នាបុរីញូវយ៉កនេះ គឺជាឱកាសដ៏វិសេសវិសាល។ […]

image_2026-07-02_10-55-43
បាតុភូតអែលនីញ៉ូ ត្រូវបានប្រកាសជាផ្លូវការ នៅប្រទេសនូវែលសេឡង់

វែលីងតោន៖ វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ បានដើរតាមប្រទេសអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាម៉េរិក  ក្នុងការប្រកាសពីព្រឹត្តិការណ៍អែលនីញ៉ូ នៅក្នុងទស្សនវិស័យអាកាសធាតុតាមរដូវកាលរបស់ខ្លួន ដោយបានចេញផ្សាយជាសាធារណៈនៅថ្ងៃនេះ។ សារព័ត៌មាន អអេនហ្ស៊ី (RNZ) របស់នូវែលសេឡង់ បានចេញផ្សាយនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ថា បាតុភូតអាកាសធាតុនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សីតុណ្ហភាពរបស់ប្រទេសនូវែលសេឡង់ នៅក្នុងរដូវរងារ និងចូលទៅក្នុងរដូវក្តៅ ដោយនៅតាមតំបន់ខ្លះសីតុណ្ហភាពអាចឡើងកម្តៅយ៉ាងគំហុក។ ទីភ្នាក់ងារខាងលើនេះ បានព្យាករថា នៅភាគខាងជើង និងភាគខាងកើតប្រទេសនូវែលសេឡង់អាចជួបគ្រោះរឹងស្ងួតហួតហែង ចំណែកនៅតាមផ្នែកខ្លះនៃភាគខាងត្បូង និងភាគនរតីទំនងជានឹងសំណើមច្រើនពីធម្មតា។ អ្នកវិទ្យាសាស្ត្រនូវែលសេឡង់ លោក គ្រីស្ត ប្រានដូលីណូ (Chris Brandolino) បាននិយាយថា ស្ថានភាពនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកឥឡូវនេះ បានឈានដល់កម្រិតប្រកាសអាសន្នរបស់វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ ដោយមហាសមុទ្រ និងបរិយាកាស ឥឡូវនេះបែកចេញពីគ្នាស្រឡះតែម្តង គឺសីតុណ្ហភាពផ្ទៃសមុទ្រឡើងខ្ពស់ខុសពីធម្មតានៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក និងរបបខ្យល់មូសុងចុះខ្សោយ ដែលជាធម្មតានឹងបង្កឱ្យមានភ្លៀងធ្លាក់នៅក្នុងប្រទេសនូវែលសេឡង់។ លោកបាននិយាយថា អែលនីញ៉ូ ឆ្នាំនេះ យ៉ាងហោចណាស់នឹងមានកម្រិតខុសគ្នាពីឥទ្ធិពល បាតុភូតអែលនីញ៉ូ ដ៏ខ្លាំងបំផុតទាំងប្រាំ ដែលធ្លាប់កើតមានរួចទៅហើយនៅក្នុងកំណត់ត្រានាសម័យទំនើប។ លោក គ្រីស្ត ប្រានដូលីណូ បានមានប្រសាសន៍ដូច្នេះថា “មានហេតុផលគួរឱ្យជឿជាក់ថា វានឹងឡើងខ្លាំងលើសពីនេះ ហើយវាមានអ្វីៗទាំងអស់ ដែលធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍ដ៏អាក្រក់ជាប្រវត្តិសាស្ត្រ។ […]

FB_IMG_1782903667358
សម្តេចធិបតីណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបចំពោះបាតុភូតអែលនីញ៉ូ

ដោយ អៀវ ឈាងនី ភ្មំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ អែលនីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ ក្នុងឱកាសញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព សម្តេចធិបតី បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៀតថា ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្តផងដែរ ដើម្បត្រៀមមធ្យោបាយចាំបាច់ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបម្រុងស្បៀង និងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករ ដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។ បាតុភូតធម្មជាតិឈ្មោះ អែលនីញ៉ូ បានចាប់ផ្តើមកាន់តែច្បាស់មែនទែន ហើយត្រូវបានគេព្យាករណ៍ថា នឹងក្លាយជា “មហាអែលនីញ៉ូ- Super” El Niño” […]

733328598_2193595651493766_4178156423802900923_n
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈពេលមច្ឆាជាតិជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិមិនចេះរីងស្ងួតនិងអាចរក្សាទុកជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដា ដែលរៀបចំនៅខេត្តស្វាយរៀង។ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន័ គឺជាបញ្ញកោណទី៤នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព គឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទជាមុំទី៣។ ជាក់ស្តែងសម្រាប់វិស័យកសិកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព។ 0 ចំណែកគោលនយោបាយផ្សព្វផ្សាយកសិកម្ម នៅកម្ពុជា គឺសំដៅលើកកម្ពស់ចំណេះដឹងផ្នែកសិកម្មទំនើបជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យានៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅតម្រង់ទិសអភិវឌ្ឍតាមអនុវិស័យ។ សូមជម្រាបជូនផងដែរ នៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍សំខាន់ៗ៦ចំណុច ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ នៅក្នុងពិធីនេះដែរ […]

កាលវិភាគផ្សព្វផ្សាយ