​សិប្បកម្មសំណាងសុធា ទទួលបានជ័យលាភីលេខ១ ជាអ្នកកែច្នៃប្រហុកឆ្នើមប្រចាំ​២០២៥​

595196436_1325035749669055_1767996748253632100_n

​ដោយ ឡុង សារេត​

ភ្នំពេញ​៖ ម្ចាស់សិប្បកម្មយីហោ សំណាងសុធា មានទីតាំងនៅក្រុមទី​៧ ភូមិអារញ្ញ សង្កាត់​សៀមរាប ខេត្តសៀមរាប​ ទទួបាលជ័យលាភីចំណាត់ថ្នាក់លេខ​១ ក្នុងកម្មវិធីប្រឡងប្រជែង​អ្នកកែច្នៃប្រហុកឆ្នើម​ឆ្នាំ​២០២៥ ​រៀបចំ​ដោយ​នាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដែលបានប្រកាស​លទ្ធផលឱ្យដឹងកាលថ្ងៃទៅ​៩ ខែធ្នូ ឆ្នាំ​២០២៥។​

លោក យន់ សំណាង ម្ចាស់សិប្បកម្ម​សំណាងសុធា ​ក្រៅពីសម្តែងការរំភើប​រីករាយ​នូវលទ្ធផល​ ដែលសិប្បកម្ម​របស់​ខ្លួន​ទទួលបានពេលនេះ លោកក៏មាន​ក្តីរំពឹង​ផងដែរថា​ ជ័យលាភីចំណាត់ថ្នាក់លេខ​១​ ជាអ្នកកែច្នៃប្រហុកឆ្នើមប្រចាំឆ្នាំ​២០២៥នេះ​ នឹង​ធ្វើឱ្យប្រជាពលរដ្ឋក្នុងប្រទេស​បាន​ស្គាល់​សិប្បកម្ម​​​កាន់តែច្រើន និងមានទំនុកចិត្ត​ខ្ពស់មកលើផលិតផលរបស់ខ្លួន​ ខុសប្លែក​ពីពេលមុន​ៗ អ្នកប្រើប្រាស់នៅមានចិត្តរារែក​ក្នុងការគាំទ្រផលិតផល ​ដែលកែច្នៃដោយសិប្បកម្ម​សំណាងសុធា​។​

​លោក យន់ សំណាង​ បញ្ជាក់ថា​​​ «បច្ចុប្បន្ននេះផ្អែកលើ​ផលិតផលយើង (​ប្រហុក)ចូលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)​​ ហើយពេលនេះសិប្បកម្ម​ជាប់ចំណាត់ថ្នាក់លេខ១​ ជាអ្នកកែច្នៃប្រហុកឆ្នើម​ប្រចាំ​២០២៥ទៀត​​ ខ្ញុំសង្ឃឹមថា ​អាជីវកម្មរបស់យើងនឹងរីកចម្រើន​បន្ថែមទៀត​នៅពេលខាងមុខ​»។​

តាម​ម្ចាស់សិប្បកម្ម​កែច្នៃ​ខាងលើ កម្មវិធីប្រកួតប្រជែង​អ្នកកែច្នៃប្រហុកឆ្នើម ឆ្នាំ​២០២៥ បានចំណាយពេល​វេលា​៣៩ថ្ងៃ​ គិតចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃប្រកាសលទ្ធផល​ កាលថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២៥​ ដែលរៀបចំដោយ​នាយកដ្ឋានកសិឧស្សាហកម្ម​។​​

យោងតាម​នាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានបង្ហាញថា ​​អ្នកកែច្នៃប្រហុកឆ្នើមឆ្នាំ២០២៥ ​មានជ័យលាភីលេខ១ បានទៅលើសិប្បកម្មឈ្មោះ សំណាងសុធា, ជ័យលាភីលេខ២ បានទៅលើសិប្បកម្មកែច្នៃផលិតផលជលផលឈ្មោះ ចាវ សួស្តី, ជ័យលាភីលេខ៣ បានទៅលើសិប្បកម្មឈ្មោះ ស៊ីនួន ពិភពត្រីងៀត, ជ័យលាភីសិប្បកម្មឆ្នើម បានទៅលើសិប្បកម្មផលិត និងកែច្នៃប្រហុកឈ្មោះ ខនហ្វីរេល, ជ័យលាភីកិត្តិយស បានទៅលើសិប្បកម្មកែច្នៃឈ្មោះ ហេងហ៊ត់, ជ័យលាភីកិត្តិយស បានទៅលើសិប្បកម្មឈ្មោះ ធឿន ស្រីនី។

បើតាម​នាយកដ្ឋាន កសិឧស្សាហកម្ម​ខាងលើ បាន​គូសបញ្ជាក់ថា «សម្រាប់កម្មវិធីប្រឡងប្រជែងនាពេលនេះ មិនត្រឹមតែបង្ហាញពីការប្រកួតប្រជែងគ្នាសម្រាប់អ្នកកែច្នៃប៉ុណ្ណោះទេ សំខាន់ជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការលើកកម្ពស់ការកែច្នៃ ផលិតផលត្រី ក៏ដូចជាការបន្តរក្សានូវអត្ត សញ្ញាណម្ហូបអាហារតាមបែបប្រពៃណីខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ និងការបន្តថែរក្សាអត្តសញ្ញាណនេះជាបន្តទៅទៀត»៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ