លោកបណ្ឌិត កៅ ថាច៖ ថ្លៃដើមផលិតក្នុងមួយឯកតា​ ជាកត្តាកំណត់នៃការចំណេញ-ខាត ដូច្នេះកសិករត្រូវយល់ដឹងឱ្យច្បាស់អំពីថ្លៃដើមផលិត

593101651_122140848176961943_3178278203835017235_n

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាចប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិកគណៈកម្មាធិការប្រតិបត្តិ និងអនុប្រធានសមាគម បានចូលរួមពិធីសំណេះសំណាលជាមួយបងប្អូនប្រជាកសិករជាង៥០០នាក់ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសសំណេះសំណាលនេះ លោកបណ្ឌិតបានមានប្រសាសន៍ថា គោលបំណងចម្បង និងសារៈសំខាន់បំផុតនៃការបង្កើតសមាគមបណ្តាញកសិករតេជោ ដែលដើរតួនាទីជាសសរស្តម្ភដ៏រឹងមាំក្នុងការលើកកម្ពស់ជីវភាព និងកិត្យានុភាពរបស់កសិករកម្ពុជា។
លើសពីនេះ ចំពោះតួនាទីស្នូលរបស់សមាគមបណ្តាញកសិករតេជោ លោកបណ្ឌិត កៅ ថាច បានលើកឡើងថា សមាគមនេះមានតួនាទីសំខាន់ពីរយ៉ាងគឺទី១ ធ្វើជាស្ពានចម្លងដ៏រឹងមាំ៖
ក-សមាគមនឹងធ្វើជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់កសិករ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងភ្ជាប់ទៅប្រភពហិរញ្ញវត្ថុ (ឥណទាន)។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានត្រៀមរួចជាស្រេចនូវកញ្ចប់ឥណទានពិសេសៗ ដែលមានអត្រាការប្រាក់ទាប និងលក្ខខណ្ឌអនុគ្រោះបំផុត ដើម្បីបង្កើនទុនបង្វិល និងលើកកម្ពស់សមត្ថភាពវិនិយោគរបស់បងប្អូនកសិករដោយផ្ទាល់។
ខ-ការភ្ជាប់ទៅបច្ចេកវិទ្យា និងអ្នកជំនាញ៖ ជួយកសិករឱ្យទទួលបាននូវបច្ចេកវិទ្យាកសិកម្មទំនើបៗ ព័ត៌មានជាក់លាក់ និងការណែនាំពីអ្នកជំនាញ ដើម្បីបង្កើនទិន្នផល លើកកម្ពស់គុណភាព និងឈានទៅរកការកែច្នៃ ដែលផ្តល់នូវប្រាក់ចំណេញសមស្រប និងប្រសើរជាងមុន។
គ-ការភ្ជាប់ទៅទីផ្សារតម្លៃកសិផល ផ្តល់ព័ត៌មានទីផ្សារច្បាស់លាស់ និងជួយសម្របសម្រួលដល់ការលក់កសិផល ធានាឱ្យកសិករលក់បានក្នុងតម្លៃល្អប្រសើរ និងសមរម្យ ជៀសវាងការកៀបសង្កត់តម្លៃ។
ឃ-តភ្ជាប់សំឡេងរបស់កសិករដើម្បីឱ្យបានឭខ្លាំងជាងសំឡេងរបស់កសិករម្នាក់ៗ។ មានន័យថា ដើរតួជាតំណាងដ៏ស្មោះត្រង់ក្នុងការលើកយកនូវបញ្ហាកង្វល់ និងសំណូមពរនានា ជាពិសេសបញ្ហាទីផ្សារទៅដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយទាន់ពេលវេលា។
ទី២-ជាមួយគ្នានេះសមាគមនឹងធ្វើជាខែល ឬជាឆ័ត្រការពារ ពោលគឺសមាគមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់កសិករ ក្នុងករណីមានការរំលោភបំពាន ឬការកេងចំណេញ ឬបង្ខិតបង្ខំលើកសិករពីសំណាក់ឈ្មួញកណ្តាល ឬភាគីពាក់ព័ន្ធមួយចំនួន។
ការលើកទឹកចិត្ត និងសារៈសំខាន់របស់កសិករជាចុងបញ្ចប់នៃកម្មវិធី លោកបណ្ឌិតប្រធានសមាគម បានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនកសិករទាំងអស់នៅស្រុកទឹកផុស សូមចូលរួមជាមួយ “សមាគមបណ្តាញកសិករតេជោ” ដើម្បីទទួលបាននូវការគាំពារ ការការពារ និងព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីទីផ្សារ ឥណទាន និងបច្ចេកទេស។
លោកបណ្ឌិត កៅ ថាច ​បានមានប្រសាសន៍ថា កសិករជាឆ្នាំងបាយរបស់ប្រទេសជាតិ និងរបស់ពិភពលោក ដែលមិនអាចខ្វះបាន ដែលឆ្លុះបញ្ចាំងពីតម្លៃដ៏មហិមារបស់កសិករ ដែលជាសសរស្ដម្ភនៃសន្តិសុខស្បៀងជាតិ និងសកលលោក ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យកសិកម្ម។
សមាគមបណ្តាញកសិករតេជោ ចង់ផ្លាស់ប្តូរទម្លាប់កសិករពីការធ្វើកសិកម្មតាមបែបប្រពៃណី ឱ្យក្លាយជាកសិកម្មតាមបែបទំនើប ដើម្បីក្លាយជាកសិករសហគ្រិន។
សមាគមបណ្តាញកសិករតេជោ មានគោលបំណងចូលរួមការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការលើកកម្ពស់ការបង្កើនផលិតភាព ការធ្វើពិពិធកម្មកសិកម្ម និងកសិពាណិជ្ជកម្ម ដោយផ្តល់នូវសេវាបច្ចេកទេស ការផ្សព្វផ្សាយ និងការស្វែងរកទីផ្សារកសិផល។
បន្ថែមពីនេះ សមាគមមានសកម្មភាពក្នុងការប្រមូលផ្តុំកសិករតាមតំបន់ ដើម្បីទទួលបាននូវសេវាបច្ចេកទេសផ្នែកកសិកម្ម និងការយល់ដឹងផ្នែកហិរញ្ញវត្ថុផងដែរ៕

photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ