វៀតណាម​ចំណាយលុយ១១,៨លាន​ដុល្លារ​ ដើម្បីទិញផ្លែទុរេនពីថៃ និងម៉ាឡេស៊ី ខណៈផ្លែទុរេនក្នុងស្រុកគ្មានទីផ្សារ

ហាណូយ៖ វៀតណាមបាននាំចូលផ្លែទុរេនក្នុងទំហំទឹកប្រាក់៣០០ពាន់លានដុង ស្មើប្រមាណ១១,៨លានដុល្លារ ដែលភាគច្រើនមានប្រភពមកពីប្រទេសថៃ និងម៉ាឡេស៊ី ដែលក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៤ ដោយកើនឡើងប្រាំមួយដងធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

គ្រាន់តែក្នុង​ខែ​វិច្ឆិកា​ ប្រទេសវៀតណាម​បាន​ចំណាយ​ប្រាក់ចំនួនបីលាន​ដុល្លារ​លើ​ការ​នាំ​ចូលផ្លែ​ទុរេន ដែល​កើន​ឡើង១១ដង​ធៀប​នឹង​ឆ្នាំ​មុន។

ប្រទេស​វៀតណាម​ ភាគច្រើនបាន​ទិញផ្លែ​ទុរេន​តូចៗ​ពី​ប្រទេស​ថៃ ដែលជាទូទៅ​មានគេពេញនិយមទិញបរិភោគ។

ទន្ទឹមនឹងនេះដែរ​ ផ្លែទុរេនបង្កក មូសាង ឃីង របស់ប្រទេសម៉ាឡេស៊ី ទទួលបានកោតសរសើរយ៉ាងខ្លាំងចំពោះគុណភាព ហើយជារឿយៗត្រូវបាននាំចូលក្នុងប្រទេសវៀតណាម ដើម្បីកែច្នៃធ្វើជានំ ឬកែច្នៃធ្វើជាផលិតផលចំណីអាហារផ្សេងៗ។

អគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បានមានប្រសាសន៍ថា កសិករវៀតណាមប្រឈមមុខនឹងបញ្ហាដាំទុរេនពូជមូសាង ឃីង ដោយសារលក្ខខណ្ឌអាកាសធាតុមិនអំណោយ និងខ្វះបច្ចេកទេសថែទាំ។ ហេតុដូច្នេះ ទើបប្រជាជនវៀតណាំ ភាគច្រើនបានជ្រើសរើសដាំទុរេនពូជផ្សេង ដើម្បីទទួលបានទិន្នផលច្រើនជាង។

យ៉ាង​ណា​មិញ ការ​កើន​ឡើង​នៃ​ការ​នាំ​ចូលផ្លែទុរេនពីប្រទេសម៉ាឡេស៊ី​ និងប្រទេសថៃ ​មិន​ជាប់បាក់ព័ន្ធនឹងការ​នាំ​ចេញផ្លែ​ទុរេន​របស់​វៀតណាម​ទៅក្រៅប្រទេសនោះទេ។ ក្នុង​ឆ្នាំ២០២៤ ការ​នាំ​ចេញ​ផ្លែទុរេន​របស់​ប្រទេស​ទទួលបានចំណូល​ចំនួន៣,៣ពាន់​លាន​ដុល្លារ គឺកើនឡើង​ជាង១ ០០០លាន​ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣។

វៀតណាម​មាន​បំណង​បង្កើន​ការ​នាំ​ចេញផ្លែ​ទុរេនឱ្យ​ដល់​ចំនួន៣,៥​ពាន់​លាន​ដុល្លារ ​នៅ​ឆ្នាំ​២០២៥នេះ ដើម្បីសម្រេច​គោលដៅ​នាំ​ចេញ​បន្លែ​ផ្លែទុរេន ក្នុងទឹកប្រាក់​សរុប​៨​ ០០០​លាន​ដុល្លារ។

នៅដើមឆ្នាំ២០២៥នេះ តម្លៃផ្លែទុរេនស្រស់របស់វៀតណាមដំាតាមតំបន់ដីសណ្ដទន្លេមេគង្គ បន្តចុះថោកមកនៅត្រឹម៣០,០០០ដុង ឬស្មើនឹង១,១៥ ដុល្លារ ក្នុងមួយគីឡូក្រាម ដោយសារខ្វះទីផ្សារបន្ទាប់ពីប្រទេសចិនរឹតបណ្ដឹងការនាំចូលទៅក្នុងប្រទេសរបស់ខ្លួន ក្រោយពីឃើញផ្លែទុរេនមានផ្ទុកសារធាតុគីមីហាមឃាត់។

នៅទូទាំងប្រទេសវៀតណាមមានផ្ទៃដីដាំដំណាំទុរេន ជាង១៧៨ ០០០ហិកតា ក្នុងឆ្នាំ២០២៤ គឺកើនឡើងប្រាំដង ពីទំហំ៣២ ០០០ហិកតា ក្នុងឆ្នាំ២០២៥។ តំបន់ដីសណ្តទន្លេមេគង្គ មានផ្ទៃដីដាំទុរេនទំហំ៣៥ ០០០ហិកតា ដែលជិត៧០ភាគរយនៃផ្ទៃដីទាំងនេះ គឺស្ថិតនៅក្នុងខេត្តទៀនយ៉ាង។  ទិន្នផលផ្លែទុរេន នៅទូទាំងប្រទេសវៀតណាម មានបរិមាណជាង១,៥លានតោនក្នុងមួយឆ្នាំ។

ចំណែកតម្លៃផ្លែទុរេននាពេលបច្ចុប្បន្ន គឺបានត្រឹមតែមួយភាគបីប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០២៤ ដែលភាគច្រើនបណ្តាលមកពីការរឹតបន្តឹងស្តង់ដារនាំចូលរបស់ចិន ហើយឥឡូវនេះ តម្រូវឱ្យមានការធ្វើតេស្តរកសារធាតុគីមី អូរ៉ាមីនអូ (Auramine O) ដែលជាសារធាតុគីមីបង្កឱ្យកើតជំងឺមហារីកដល់អ្នកទទួលទាន។

វៀតណាមបាននាំចេញផ្លែទុរេន ទទួលបានចំណូលទឹកប្រាក់សរុប៣,៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយ៩៧ភាគរយ នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ប៉ុន្តែការនាំចេញបានធ្លាក់ចុះ៦៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥នេះ មកនៅសល់ត្រឹម៥២,៧លានដុល្លារប៉ុណ្ណោះ ដោយសារការនាំចេញទៅកាន់ប្រទេសចិន បានធ្លាក់មកនៅត្រឹម៨៣ភាគរយ។

ពាក់ព័ន្ធនឹងឱនភាពនាំចេញផ្លែទុរេននេះ ប្រធានមន្ទីរកសិកម្ម និងបរិស្ថាន ខេត្តដុងថាប់ បាននិយាយថា អាជ្ញាធរមូលដ្ឋានកំពុងតែផ្តល់ការបណ្តុះបណ្តាលផ្នែកបច្ចេកទេសដល់កសិករវៀតណាម ដើម្បីជួយកែលម្អគុណភាពផ្លែទុរេន កាត់បន្ថយសំណល់ជាតិគីមី និងស្វែងរកដំណោះស្រាយកាត់បន្ថយថ្លៃដើម និងរក្សាលំនឹងឱ្យបាននៅពេលតម្លៃផ្លែទុរេនចុះថោកពេក៕


565807908_122129628080961943_8762953776675092962_n
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍ ន៍ជនបទនិងកសិកម្ម ព្រមទាំងសហការី កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល។ នៅក្នុងកម្មវិធីសំណេះសំណាលនេះ​ ក៏មានការអញ្ជើញចូលរួមពីលោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញាឮ អាជ្ញាធរមូលដ្ឋានក្នុងស្រុកពញាឮ ដែលមានអ្នកចូលរួមសរុបប្រមាណ៥៩៤នាក់។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានគូសរំលេចអំពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករយើង​ ដែលកន្លងមកតែងតែជួបប្រទះពីមួយឆ្នាំទៅមួយឆ្នាំទាក់ទងនឹងបញ្ហាតម្លៃកសិផល ខណៈពេលការព្រួយបារម្ភដូចៗគ្នា (១)​ លើការប្រែប្រួលអាកាសធាតុ (២) បញ្ហាតម្លៃ និងគុណភាពនៃធាតុចូលកសិកម្មជីថ្នាំ (៣) ផលិតផលគ្មានទីផ្សារ (៤) កម្ចីដែលមានអត្រាការប្រាក់ខ្ពស់​និង(៥)តម្លៃកសិផលមិនមានស្ថិរភាព ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានចង្អុលបង្ហាញពីរបៀបនៃការកាត់បន្ថយថ្លៃដើម ដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាពនោះ គឺការបង្កើនទិន្នផល តាមរយៈការប្រេីប្រាស់ពូជមានទិន្នផលខ្ពស់​ និងកសិករត្រូវយកចិត្តទុកដាក់ថែទាំដំណាំ​ដូចថែទាំមនុស្ស​ និងត្រូវយល់ដឹងថា ពេលវេលា ឬម៉ោងណាដំណាំត្រូវការទឹកឬជី​ និងប្រេីប្រាស់ថ្នាំកម្ចាត់សត្វល្អិតឱ្យចំពេលវេលា​ ជាដេីម។ ឯកឧត្តមបណ្ឌិតប្រតិភូបានពន្យល់ បង្ហាញពីបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ ដោយបញ្ហានេះមិនមែនជាបញ្ហាក្នុងស្រុកទេ […]

2025-10-19 09.10.17
អាម៉េរិកគំរាមឈប់ធ្វើអាជីវកម្មប្រេងឆាជាមួយចិន ដោយសារខឹងចិនមិនទិញសណ្តែកសៀង

ប៉េកាំង​៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកត្រូវបានគេរាយការណ៍ថា កំពុងគិតឈប់ធ្វើអាជីវកម្មជាមួយប្រទេសចិន ទាក់ទងនឹងប្រេងឆា នៅក្នុងការសងសឹកចំពោះសកម្មភាពរបស់ចិន ដែលមិនទិញសណ្តែកសៀងពីសហរដ្ឋអាម៉េរិក។ សារព័ត៌មាន ក្លូបល ថែមស៍​ របស់ចិន​ បានចេញផ្សាយដកស្រង់សម្តីអ្នកជំនាញចិនម្នាក់ បាននិយាយថា គួរតែបន្ទោសពន្ធដ៏ច្រើនរបស់សហរដ្ឋអាម៉េរិក ចំពោះស្ថានភាពនៃទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន ហើយការរឹតបន្តឹង និងការគំរាមកំហែងមិនសមហេតុផលរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះក្រុងប៉េកាំង នឹងមិនអាចដោះស្រាយបញ្ហាបានទេ ប៉ុន្តែនឹងធ្វើឱ្យប៉ះពាល់ដល់កសិករអាម៉េរិកតែប៉ុណ្ណោះ។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់​ ត្រាំ បានសរសេរនៅលើបណ្តាញសង្គមថាប្រទេសចិនកំពុងប្រព្រឹត្ត “អំពើអរិភាពសេដ្ឋកិច្ច” ដោយ “មានចេតនាមិនទិញសណ្តែកសៀងរបស់យើង ហើយបង្កការលំបាកដល់កសិករសណ្តែកសៀងរបស់យើង”។ ការបញ្ចប់អាជីវកម្មរកស៊ីលក់ដូរប្រេងឆាជាមួយប្រទេសចិន និង “ធាតុផ្សេងទៀតនៃពាណិជ្ជកម្ម គឺជាទម្រង់នៃការសងសឹក” ដែលរដ្ឋាភិបាលសហរដ្ឋអាម៉េរិកអាចនឹងថ្លឹងថ្លែង ដោយកត់សម្គាល់ថា  យើងអាចផលិតប្រេងឆាបានយ៉ាងងាយស្រួលដោយខ្លួនឯង យើងមិនចាំបាច់ទិញពីប្រទេសចិនទេ”។ អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសមាគមពាណិជ្ជកម្មអន្តរជាតិចិន បាននិយាយថា “ចំពេលមានសម្ពាធក្នុងស្រុកកើនឡើង រដ្ឋាភិបាលអាម៉េរិក នៅតែបន្តការគំរាមកំហែងដោយការរឹតបន្តឹងពាណិជ្ជកម្មប្រឆាំងនឹងប្រទេសចិន។ ចំពោះការទិញសណ្តែកសៀង ឬមិនទិញ ក៏ជាកត្តាទីផ្សារដែរ ព្រោះសណ្តែកសៀងពីប្រទេសផ្សេង ដូចជាប្រេស៊ីលមានតម្លៃថោកជាង និងមានគុណភាពល្អ ដូច្នេះហើយអ្នកនាំចូលសណ្តែកសៀងមួយចំនួនមានទំនោរចង់ផ្លាស់ប្តូរប្រភពនាំចូល។ កាលពីខែសីហា សមាគមសណ្តែកសៀងអាម៉េរិក បានជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិកទទួលបានកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីបើកទីផ្សារដ៏សំខាន់នេះឡើងវិញសម្រាប់សណ្តែកសៀងអាម៉េរិក ដោយសង្កត់ធ្ងន់ថា កសិករសណ្តែកសៀងអាម៉េរិកមិនអាចរស់បានទេ ក្នុងជម្លោះពាណិជ្ជកម្មដ៏យូរជាមួយប្រទេសចិន​ ដែលជាអតិថិជនធំបំផុតរបស់ខ្លួន។ […]

2025-10-19 08.57.10
ឯកឧត្តមបណ្ឌិត កៅ ថាច ថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកចក្ខុវិស័យអំពីការវិនយោគសម្រាប់អនាគត ក្នុងមហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥

 ភ្នំពេញ៖​ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញផ្តល់កិត្តិយសចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកនូវចក្ខុវិស័យ​ អំពីការវិនយោគសម្រាប់អនាគត ក្នុងមហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ UNITED for a THRIVING FUTURE​ ដែលបានរៀបចំឡើងដោយ BNI Cambodia និងសមាជិក BNI ផ្សេងទៀត។ ក្នុងមហាសន្និបាតថ្នាក់ជាតិ ដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ទៅលើទិដ្ឋភាពចម្បងៗចំនួនពីរ រួមមាន៖  (១) ដំណើរវិវត្តនៃម៉ូឌែលអាជីវកម្មខ្មែរពីសម័យអាណាចក្រអង្គររហូតដល់បច្ចុប្បន្ន និងទំនោរសម្រាប់អនាគត ដោយបានបញ្ជាក់ថានាសម័យអាណាចក្រខ្មែរ ខ្មែរមានរបបសេដ្ឋកិច្ចបែបអាណាចក្រកសិកម្ម (Temple-State Agrarian Economy), សម័យក្រោយអង្គរ ខ្មែរមានរបបសេដ្ឋកិច្ចបែបកុលសម្ព័ន្ធ និងពាណិជ្ជករ (Tributary & Merchant Trade), សម័យអាណានិគមបារាំង សេដ្ឋកិច្ចបែប ដំណាំឧស្សាហកម្ម និងសម្បទាន (Concession […]

download27-1760598898-17605989-3515-9542-1760598920
វៀតណាម​បង្ក្រាបបណ្តាញផលិត​ និងចែកចាយ​ប្រេង​ឆា​ក្លែងក្លាយ នៅ​ទូទាំង​ប្រទេស

ហាណូយ៖ អាជ្ញាធរវៀតណាម បានបង្ក្រាបបណ្តាញផលិត​ និងលក់ចែកចាយប្រេងឆាក្លែងក្លាយដ៏ធំមួយ ចំណែកអាជ្ញាធរសុវត្ថិភាពចំណីអាហារវៀតណាម កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តី ព្រមាននៅទូទាំងប្រទេសវៀតណាម ឱ្យប្រុងប្រយ័ត្នដល់សុខភាព។ នគរបាលវៀតណាម នៅក្នុងខេត្ត ហុង យ៉េន (Hung Yen) ស្ថិតនៅភាគខាងត្បូងក្រុងហាណូយ បានបំបែកសំណុំរឿងព្រហ្មទណ្ឌបង្ក្រាបរោងចក្រកែច្នៃម្ហូបអាហាររបស់ជនជាតិវៀតណាមមួយ ឈ្មោះ ជីអេហ្វ វៀតណាម ហ្វូដ (GF Vietnam Food) ដែលបានផលិតប្រេងឆាក្លែងក្លាយ និងលកចែកចាយនៅទូទាំងប្រទេសវៀតណាម។ ក្រុមនគរបាលស៊ើបអង្កេត បាននិយាយថា ប្រេងឆាផលិតដោយរោងចក្រ ជីអេហ្វ វៀតណាម ហ្វូដ ពិតជាមិនបានបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ ហើយបានផលិតចែកចាយផលិតផលចំណីអាហារក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ។ ប្រេងឆាក្លែងក្លាយរបស់ក្រុមហ៊ុននេះ ត្រូវបានលក់ចែកចាយជាបណ្តាញទៅដល់បណ្តាខេត្ត និងទីក្រុងនានា នៅទូទាំងប្រទេសវៀតណាម ក្រោមម៉ាកយីហោជាច្រើន រួមមាន ឈីកា តាមីនហ្គោល ហ្គោលម៉ាក តុត និង​មេហ្គាហ្វូដ (Chica, Tamin Gold, Goldmax, Tot​, Megafood)។ ពេលនេះអាជ្ញាធរវៀតណាម […]

កាលវិភាគផ្សព្វផ្សាយ