អាជ្ញាធររដ្ឋប៉េណាំងរបស់ម៉ាឡេស៊ី ចាត់វិធានការក្តៅបង្រ្កាបទុរេនក្លែងក្លាយ នាំចូលពីថៃ

image_2025-06-20_09-22-32

កូឡាឡាំពួរ៖អាជ្ញាធរម៉ាឡេស៊ី កំពុងចាប់ផ្តើមប្រតិបត្តិការដើម្បីទប់ស្កាត់សកម្មភាពលក់ក្លែងបន្លំនៅតាមទីផ្សារ និងលក់ផ្លែទុរេននាំចូលពីតំបន់ផ្សេងៗ ឬទុរេននាំចូលពីប្រទេសថៃ បន្លំថា ជាពូជទុរេនដ៏ល្បីល្បាញរបស់ប្រទេសម៉ាឡេស៊ី ដាំនៅក្នុងរដ្ឋប៉េណាំង។

ទីភ្នាក់ងារព័ត៌មានរបស់ម៉ាឡេស៊ី​ ប៊ើណាម៉ា បានធ្វើសេចក្តីរាយការណ៍ថា ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍កសិកម្ម សន្តិសុខស្បៀង និងសហគមន៍ នៅក្នុងរដ្ឋប៉េណាំង​នៃរដ្ឋ បានមានប្រសាសន៍កាលពីដើមសប្តាហ៍នេះថា ប្រតិបត្តិការរួមគ្នានេះនឹងមានការចូលរួមពីកម្លាំងនគរបាលសហការជាមួយនាយកដ្ឋានកសិកម្ម និងអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធរបស់ប្រទេសម៉ាឡេស៊ី។

លោកបាននិយាយថា «យើងបានរកឃើញចំណុចក្តៅចំនួនពីបីកន្លែង ដែលរក្សាទុកផ្លែទុរេននាំចូលតាមរថយន្តពីប្រទេសថៃ ប៉ុន្តែបានបន្លំលក់ជាផលិតផលក្នុងស្រុក។ ឥឡូវនេះអាជ្ញាធរកំពុងរង់ចាំពេលវេលាវេលាសមស្របដើម្បីឆ្មក់ចូលឆេកឆេតែម្តង»។

លោក​ពន្យល់​ថា ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​តាមបណ្តឹង​របស់​សាធារណជន និង​ដំណើរ​ត្រួត​ពិនិត្យ​ជា​បន្តបន្ទាប់។  ថ្មីៗនេះ ភ្នាក់ងារទប់ស្កាត់បទល្មើសបានដាក់បារ៉ាស់បិទផ្លូវ ដើម្បីស្ទាក់ចាប់ផលិតផលកសិកម្មផ្សេងៗ ដែលមិនអនុលោមតាមច្បាប់ ជាពិសេសពិនិត្យមើលការដឹកជញ្ជូនផ្លែទុរេនតែម្តង។

លោកប្រធានគណៈកម្មាធិការ បានកត់សម្គាល់ថា ផ្លែទុរេនមកពីតំបន់ផ្សេងទៀតមិនត្រូវបានហាមឃាត់ទេ ប៉ុន្តែមិនត្រូវភ្លេចពូជទុរេនដ៏ល្បីល្បាញ ដាំនៅក្នុងតំបន់បាលីក ពូឡៅ (Balik Pulau) នោះទេ។

ដើម្បីការពារផ្លែធុរេនរបស់ខ្លួន​ អាជ្ញាធររដ្ឋប៉េណាំង កាលពីដើមខែមិថុនា ឆ្នាំ២០២៥នេះ បានដាក់ឱ្យដំណើរការប្រព័ន្ធ “តាមដាន និងតាមចាប់”  ដែលដាក់ស្លាកផ្លែទុរេននីមួយៗដោយមានបង់លេខ QR កូដ ដែលនៅពេលស្កេនរួចភ្លាមចេញប្រវត្តិពូជផ្លែទុរេន រួមទាំងអាសយដ្ឋានទីតាំងកសិដ្ឋានដើមដាំដំណាំនេះផងដែរ។

ប្រព័ន្ធតាមដាន​ និងតាមចាប់នេះ ត្រួតពិនិត្យគ្រប់ជំហាននៃសង្វាក់ផ្គត់ផ្គង់ផ្លែទុរេន ដោយមានលេខកូដសម្គាល់ និងមានវិញ្ញាបនបត្រសម្គាល់ចម្ការនីមួយៗ ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយអាជ្ញាធររដ្ឋ និងអាជ្ញាធរសហព័ន្ធរបស់ម៉ាឡេស៊ី។

លោកបានមានប្រសាសន៍ថា “រាល់ផ្លែទុរេនទាំងអស់ត្រូវដាក់ស្លាកដោយលេខកូដ QR ដែលអាចឱ្យអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់ប្រភពដើមរបស់វា ពីកសិដ្ឋានរហូតដល់លើតុ”។

ចំណែកសារព័ត៌មាន ឌឹ​ស្តា របស់ម៉ាឡេស៊ី បានរាយការណ៍កាលពីដើមខែមិថុនានេះថា កសិករម៉ាឡេស៊ីប្រមាណ៦០នាក់បានប្តេជ្ញាប្រើប្រាស់ប្រព័ន្ធថ្មីនេះ ខណៈពេលសហគ្រិនខ្នាតធំចំនួន២០បានចុះឈ្មោះប្រើប្រព័ន្ធថ្មីនេះរួចហើយ។

តំបន់ដាំដំណាំទុរេនឈ្មោះ បាលី ពូឡៅ ស្ថិតនៅក្នុងរដ្ឋប៉េណាំង​ ដែលល្បីល្បាញដោយសារផ្លែទុរេន ពេលនេះបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងទីក្រុង ប៉េណាំង ដែលជាតំបន់ផលិតផ្លែទុរេនដ៏សំខាន់បំផុតរបស់ម៉ាឡេ៊ី។  ពូជទុរេនដាំនៅក្នុងតំបន់បាលីក ពូឡៅ គឺ​ជាផ្លែ​ទុរេន​​ពេញ​និយម​ជាងគេ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី រួម​ជាមួយ​នឹង មូសាងឃីង​​ (Musang King) រ៉េតប្រោន (Red Prawn) និងពូជទុរេន ប្លេកថន (Black Thorn)។

កាលពីដើមខែមិថុនា ឆ្នាំ២០២៥នេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីការកើនឡើងនៃចំនួនអ្នកទេសចរនៅទីក្រុងប៉េណាំង ចំពេលរដូវប្រមូលផលផ្លែទុរេន​ និងចំថ្ងៃឈប់សម្រាករបស់សាលារៀននៅក្នុងប្រទេសម៉ាឡេស៊ី។  សណ្ឋាគារនៅទូទាំងទីក្រុងប៉េណាំង ស្ទើរតែគ្មានសល់បន្ទប់ ហើយបង្កជាការកកស្ទះចរាចរណ៍ ជាពិសេសនៅជុំវិញកន្លែងតាំងពិព័រណ៍ប្រកួតប្រជែងផ្លែទុរេន។

ផ្លែទុរេនលើសពីការទទួលទានក្នុងស្រុក ប្រទេសម៉ាឡេស៊ីក៏បាននាំចេញផ្លែទុរេនទៅកាន់ទីផ្សារអន្តរជាតិ ដូចជាប្រទេសចិនជាដើម ហើយមានគម្រោងពង្រីកទំហំទឹកប្រាក់នាំចេញរហូតដល់១,៨ពាន់លានរីងហ្គីត ឬស្មើនឹង៤២៥លានដុល្លារ នៅត្រឹមឆ្នាំ២០៣០៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ