ផ្លែទុរេនថៃ បាននាំចូលទីផ្សារប្រទេសចិនឡើងវិញ ទោះប្រឈមកាន់តែខ្លាំងក្នុងការនាំចេញ

image_2025-05-08_15-41-47

ទីក្រុងណាននីង៖ ចិនគឺជាប្រទេសមួយ ដែលពលរដ្ឋនិយមចូលចិត្តបរិភោគផ្លែទុរេន ម្ល៉ោះហើយទើបធ្វើឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានប្រជែងគ្នាក្នុងការនាំយកផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិន ដោយទទួលបានកម្រៃខ្ពស់ និងជាទីផ្សារស្រូបទាញ បន្ទាប់ពីរដូវប្រមូលផលទុរេន មកដល់នាពេលថ្មីៗមកនេះ។

ផ្លែទុរេនរបស់ថៃ និងវៀតណាម​ ត្រូវបានហាមឃាត់នៅតាមច្រកព្រំដែនដោយសារតែសារជាតិគីមី ដែលបង្កផលប៉ះពាល់ដល់អ្នកបរិភោគ។ ប្រទេសចិន គឺជាប្រទេសនាំចូល និងអ្នកបរិភោគទុរេន ច្រើនជាងគេលើពិភពលោក។

​នាដើមសប្តាហ៍នេះ ទុរេនថៃ ចំនួន៦កុងតឺន័រ ទម្ងន់សរុប៩៦តោន​ ត្រូវបានភ្នាក់ងារគយចិនអនុញ្ញាតឱ្យដឹកជញ្ជូនដោយជោគជ័យទៅកាន់កំពង់ផែ លុងភីង ក្នុងទីក្រុងជីងហ្សី ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ ផ្លែ​ទុរេន​ទាំង​នេះ​ ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ក្រុងណាននីង និងចែកចាយទៅកាន់ទីផ្សារទូទាំងប្រទេសចិន។

ការនាំចេញផ្លែទុរេនរបស់ប្រទេសថៃ ទៅកាន់ប្រទេសចិន បានប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីបណ្តាប្រទេសផ្សេងទៀត ជាសមាជិកអាស៊ាន ដូចជាម៉ាឡេស៊ី វៀតណាម និងឥណ្ឌូណេស៊ី។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានរាយការណ៍ពីទីក្រុងណាននីង នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៥ថា ផ្លែទុរេន ដែលមានរសជាតិ និងក្លិនពិសេសនេះ បានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកបរិភោគជនជាតិចិន ហើយបានក្លាយជាជម្រើសពេញនិយមបរិភោគក្នុងគ្រួសាររបស់ជនជាតិចិន។ទុរេន​មាន​សាច់​ពណ៌​លឿង​មាស និង​សាច់​ក្រាស់ គឺជាអាហារដ៏ពិសេសក្នុងមួយឆ្នាំម្តង សម្រាប់អ្នកចូលចិត្តបរិភោគផ្លែទុរេន។ នៅផ្សារទំនើបមួយក្នុងសង្កាត់យុងនីង នៃទីក្រុងណាននីង មានអតិថិជនជាច្រើនកំពុងចោមរោមទិញទុរេន។ ស្រី្តម្នាក់ឈ្មោះ វ៉ាង បាននិយាយប្រាប់ថា គ្រួសារអ្នកស្រីតែងទិញផ្លែទុរេនបរិភោគរៀងរាល់ឆ្នាំក្នុងនេះ មានផ្លែទុរេនមកពីអាស៊ីអាគ្នេយ៍ ដែលអ្នកស្រីចូលចិត្តជាងគេ។

អ្នកស្រី វ៉ាង ដែលជាគ្រួសារតែងនិយមបរិភោគផ្លែទុរេន បាននិយាយ​ថា ផ្លែទុរេនមានក្លិនក្រអូប បូករួមទាំងតម្លៃសមរម្យ គឺ៦០យន់ ឬស្មើនឹង៩,២ដុល្លារ ក្នុងគីឡូក្រាម។

គួរបញ្ជាក់ថា នៅក្នុងឧស្សាហកម្មទុរេន ត្រូវបានគេជឿជាក់ថា ការធ្វើពាណិជ្ជកម្មកាន់តែជិតស្និទ្ធរវាងប្រទេសចិន និងប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា​ អាស៊ាន និងប្រព័ន្ធដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដែលកំពុងតែរីកចម្រើនជាបន្តបន្ទាប់សម្រាប់ជួយបង្កើនប្រសិទ្ធភាព និងភាពងាយស្រួលនៃការដឹកជញ្ជូនទុរេនពីបណ្តាប្រទេសអាស៊ាន ទៅកាន់ទីផ្សារប្រទេសចិន។ ​ទាំងនេះវាបានផ្តល់នូវជម្រើសល្អសម្រាប់អ្នកបរិភោគជាជនជាតិចិន កាន់តែទូលំទូលាយ និងតម្លៃកាន់តែល្អប្រសើរ។

នៅក្នុងឆ្នាំ២០០៣ ប្រទេសថៃ គឺជាប្រទេសដំបូងគេ ដែលទទួលបានការយល់ព្រមពី​អគ្គនាយកដ្ឋាន​គយ​នៃ​ប្រទេស​ចិន ដើម្បី​នាំ​ចេញ​ទុរេន​ស្រស់​ដោយ​ផ្ទាល់​ទៅ​ប្រទេស​ចិន។ ក្នុងពេលបច្ចុប្បន្ននេះ បើ​ទោះ​បី​ជា​ការ​ប្រកួត​ប្រជែង ​មាន​ភាព​ស្វិតស្វាញ​ក៏​ដោយ ប៉ុន្តែ​ទុរេន​ថៃ​ នៅ​តែអាចជ្រែកចូលទៅកាន់ប្រទេសចិនដោយធ្លាក់ចុះបរិមាណច្រើនយ៉ាងណាក៏ដោយ។

យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានឱ្យដឹងនាកន្លងមកដែរថា ប្រទេសចិនកំពុងដាំដុះផ្លែទុរេន សម្រាប់ប្រើប្រាស់ក្នុងស្រុកនៅក្នុងទីក្រុងសាន់យ៉ា ក្នុងខេត្តហៃណាន។

សម្រាប់ទុរេនម៉ាន់ថង ដែលជាពូជល្បីរបស់ថៃ មានតម្លៃ៤០០បាត ឬស្មើនឹង១១ដុល្លារអាម៉េរិក ក្នុងមួយគីឡូក្រាមនៅប្រទេសចិន ដោយវាមានតម្លៃថ្លៃជាងនៅប្រទេសថៃប្រមាណពីរដង។

ដោយឡែក បើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវកសិកររបស់ប្រទេសថៃ បានឱ្យដឹងដែរថា ការនាំចេញផ្លែទុរេនស្រស់របស់ប្រទេសថៃទៅកាន់ប្រទេសចិន ត្រូវបានព្យាករណ៍ថា នឹងឈានដល់ទំហំទឹកប្រាក់៤,៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥នេះ៕


photo_2026-09-16_16-53-33-768x512
ហ្វីលីពីនអាចជាទីផ្សារអង្ករធំជាងចិនទៅទៀតសម្រាប់អង្ករកម្ពុជា

ដោយ ហៃ​ ស៊ីណា ភ្នំពេញ៖ ប្រទេសហ្វីលីពីន អាចក្លាយទៅជា​ទីផ្សារធំជាង​ប្រទេស​ចិនទៅទៀត សម្រាប់អង្ករ​កម្ពុជា​ នាពេលអនាគត ដោយសារ​តែប្រទេសអាស៊ានមួយនេះពឹង​លើការ​នាំចូលច្រើន ដោយក្នុងមួយឆ្នាំនាំចូលអង្ករ​ពី៤ ទៅ៦លានតោនឯណោះ។ ការណ៍ដែលប្រទេសហ្វីលីពីនត្រូវការអង្ករនាំចូលច្រើន បានធ្វើឱ្យ​ការ​នាំចេញអង្ករកម្ពុជាក៏មានសន្ទុះកើនឡើងខ្ពស់ទៅតាមនោះផងដែរ នៅឆ្នាំ២០២៦​​​​ ។ អ្នករកស៊ីក្នុងវិស័យស្រូវអង្ករថា ហ្វីលីពីន អាចក្លាយជាទីផ្សារធំជាងចិនសម្រាប់អង្ករ​កម្ពុជា។ ប្រធានសហព័ន្ធស្រូវអង្ករ​កម្ពុជា ឧកញ៉ា ឡាយ ឈុនហួ មានប្រសាសន៍ថា បើសិនប្រទេសហ្វីលីពីន​នៅតែបន្ត​គាំទ្រអង្ករពីប្រទេសកម្ពុជា នោះទីផ្សារហ្វីលីពីននឹងក្លាយ​ជាទីផ្សារ​​ធំមួយ ហើយ​​ទៅថ្ងៃក្រោយ ​​អាច​​ធំជាងទីផ្សារចិនថែមទៀតផង​​​។​​​ ឧកញ៉ាបាន​​បន្ថែម​​ថា ​​នៅឆ្នាំ២០២៦នេះ ការនាំចេញអង្ករកម្ពុជាទៅកាន់​ប្រទេសហ្វីលីពីនអាចឈានដល់ ២០ម៉ឺនតោន ដែលប្រហាក់ប្រហែកនឹងទីផ្សារចិន​ ឬអាចនឹងវ៉ាដាច់ចិន​ ខណៈចិន​​ភាគច្រើន​នាំចូលអង្ករ​ក្រអូបពីកម្ពុជា​​។​​ បច្ចុប្បន្ននេះមានក្រុមហ៊ុនខ្មែរចំនួនបីហើយ ដែលបាននាំចេញអង្ករដោយផ្ទាល់ទៅកាន់ប្រទេសហ្វីលីន រួមមាន ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ ក្រុមហ៊ុន ខ្មែរ ហ្វូដ និងក្រុមហ៊ុន សីកណេឈើ រ៉ាយស៍។ យោងតាមទិន្នន័យបង្ហាញថា ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន ក្នុងឆ្នាំ២០២៦នេះ បានហក់ឡើងរហូតដល់ជាង១៩ម៉ឺនតោន ដែលស្មើនឹងជិត១៩ភាគករយនៃការនាំចេញអង្ករសរុបរបស់កម្ពុជា ឬត្រូវជា៤២ភាគរយនៃការនាំចេញអង្ករទៅកាន់តំបន់អាស៊ានទាំងមូល ដែលធ្វើឲ្យហ្វីលីពីន បានក្លាយជាទីផ្សារធំបំផុតនៅអាស៊ានសម្រាប់អង្ករកម្ពុជា​។ អ្នកជំនាញក្នុងវិស័យស្រូវអង្ករកម្ពុជា​​បានពន្យល់​​ថា […]

photo_2026-11-04_13-17-17
ឯកឧត្តមបណ្ឌិត កៅ ថាច៖ ដាំដំណាំ ឬចិញ្ចឹមសត្វ ធ្វើយ៉ាងណាឱ្យមានលក់រាល់ថ្ងៃ ចៀសវាងបាត់ទីផ្សារ

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ មានប្រសាសន៍បំផុសគំនិតលើកទឹកចិត្តដល់ប្រជាកសិកររស់នៅនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំឱ្យគិតគូរដាំដុះដាំណាំផ្សេងៗ ក៏ដូចជាការចិញ្ចឹមសត្វ ធ្វើយ៉ាងណាឱ្យមានលក់បានជា​ប្រចាំរៀងរាល់ថ្ងៃ ទៅឱ្យ​អ្នកទទួលទាន និងឈ្មួញ ដើម្បីរក្សាទីផ្សារកុំឱ្យបាត់បង់។ ឯកឧត្តមបណ្ឌិតមានប្រសាសន៍បំផុសគំនិតបែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅសាលាស្រុកប្រាសាទសំបូរ ខេត្តកពង់ធំ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីលោក ថនស៊ី ពុទ្ធា អភិបាលរងស្រុកប្រាសាទសំបូរ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណជាង២០០នាក់។ យោងតាមរបាយការណ៍របស់អភិបាលរងស្រុកប្រាសាទសំបូរ សហគមន៍កសិកម្មបង្កើតឡើងក្នុងស្រុកប្រាសាទសំបូរ មានចំនួន៨សហគមន៍។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍លើកឡើងថា ការរួមគ្នាធ្វើការដាំដុះ និងចិញ្ចឹមសត្វ​ឱ្យមានលក់ជា​ប្រចាំបែបនេះ ជារឿងល្អសម្រាប់ការជំរុញជីវភាពសហគមន៍ ក៏ដូចជា​សកម្មភាពផលិតកម្មកសិកម្ម នៅក្នុងតំបន់។ ឯកឧត្តមអគ្គនាយកមានប្រសាសន៍ថា “តាមការសង្កេតរបស់ខ្ញុំឃើញថាការដាំដុះ និងការចិញ្ចឹម យើងលក់ឱ្យអ្នកទទួលទានអត់បានរាល់ថ្ងៃ។ មានមួយថ្ងៃបាត់មួយអាទិត្យ ឬមានមួយថ្ងៃបាត់រហូតដល់មួយខែ។ នេះជាបញ្ហាធំ ដែលបងប្អូនកសិករកំពុងមានកង្វល់ គឺទីផ្សារ”។ ឯកឧត្តមបានបន្តថា “យើងបន្ទោសថាអត់ទីផ្សារ លក់មិនបាន […]

industrial-vehicle-unloads-grain-in-warehouse-2026-09-24-22-37-57-utc
ចិននៅតែបន្ថយបរិមាណទិញកសិផលអាម៉េរិក ទោះមានកិច្ចសន្យាពាណិជ្ជកម្ម១៧ពាន់លានដុល្លារ

ប៉េកាំង៖ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ ចិនបានទិញកសិផលអាម៉េរិក ក្នុងទំហំទឹកប្រាក់ត្រឹមតែ៧,២ពាន់លានដុល្លារប៉ុណ្ណោះ។​ បើទោះបីជាចិនបានសន្យាថា នឹងទិញកសិផលអាម៉េរិកក្នុងទំហំទឹកប្រាក់១៧ពាន់លានដុល្លារជារៀងរាល់ឆ្នាំក៏ដោយ។ កាលពីខែឧសភា ឆ្នាំ២០២៦ សេតវិមានបានប្រកាសថា ទីក្រុងប៉េកាំងបានយល់ព្រមទិញកសិផលរបស់សហរដ្ឋអាម៉េរិក ក្នុងទំហំទឹកប្រាក់១៧ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៦តទៅ។ ការវិភាគបានបង្ហាញថា ចិនបានទិញកសិផលអាម៉េរិកផ្សេងទៀត ចាប់ពីសាច់រហូតដល់ពោត ក្នុងទំហំទឹកប្រាក់ត្រឹមតែ៧,២ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងអំឡុងខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦។ គេនៅមិនទាន់អាចបញ្ជាក់បានថា ទីក្រុងប៉េកាំងបានរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួន ឬអត់នោះទេ ព្រោះសេតវិមានមិនទាន់បានបញ្ជាក់ថា ការរាប់រយៈពេលសម្រាប់គោលដៅទិញនេះ បានចាប់ផ្តើមក្រោយការប្រកាសកាលពីខែឧសភា ឬត្រូវចាប់ផ្តើមនៅពេលកាត់បន្ថយពន្ធគយ ដែលចិនបានស្នើឡើងជាផ្លូវការ។ ប៉ុន្តែរហូតមកដល់ពេលនេះ ការកាត់បន្ថយពន្ធគយនោះនៅមិនទាន់បានអនុវត្តនៅឡើយទេ។ ទោះជាយ៉ាងណា ការទិញកសិផលយឺតយ៉ាវនេះ ក៏ធ្វើឱ្យកសិករអាម៉េរិក មានការខកចិត្តផងដែរ ខណៈពួកគេកំពុងប្រឈមនឹងតម្លៃប្រេងឥន្ធនៈឡើងខ្ពស់កប់ពពក។ ចំណែកតម្រូវការខ្សោយ និងបញ្ហាប្រកួតប្រជែងលើពិភពលោក ធ្វើឱ្យការនាំចេញរបស់អាម៉េរិកប្រឈមនឹងឧបសគ្គ។ អ្នកវិភាគបានលើកឡើងថា ទោះបីការបញ្ជាទិញកើនឡើងក៏ដោយ ក៏តម្រូវការរបស់ចិននៅខ្សោយ និងការប្រកួតប្រជែងខ្លាំង ធ្វើឱ្យការទិញកសិផលអាម៉េរិកមានការលំបាក ដូច្នេះលុះត្រាតែរដ្ឋាភិបាលទីក្រុងប៉េកាំងបញ្ជាឱ្យសហគ្រាសរដ្ឋរបស់ចិនចួលរួមអនុវត្ត។ នៅឆ្នាំ២០២១ ចិនបាននាំចូលពោតក្នុងទំហំទឹកប្រាក់៥,៦ពាន់លានដុល្លារ ស្មើនឹងបរិមាណជិត២០លានតោន។ ប៉ុន្តែឥឡូវនេះ ចិននឹងនាំចូលពោតពីសហរដ្ឋអាម៉េរិកប្រមាណ៩០ម៉ឺនតោនប៉ុណ្ណោះ ក្នុងឆ្នាំទីផ្សារ២០២៦-២០២៧។ ការនាំចេញស្រូវសាលីរបស់សហរដ្ឋអាម៉េរិកទៅកាន់ប្រទេសចិន បានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២១ ដោយមានបរិមាណ៦,៥លានតោន ដែលមានតម្លៃ២,១ពាន់លានដុល្លារ។ […]

image_2026-11-04_14-51-30
ទិន្នផលស្រូវឆ្នាំ២០២៦ របស់អាម៉េរិកធ្លាក់ចុះ ធ្វើឱ្យអង្ករឡើងថ្លៃ

វ៉ាស៊ីនតោន៖ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានព្យាករថា ផលិតកម្មស្រូវរបស់សហរដ្ឋអាម៉េរិកនឹងធ្លាក់ចុះ២៤ភាគរយ មកនៅត្រឹមប្រមាណ៨លានតោន ដោយសារផ្ទៃដីប្រមូលផលធ្លាក់ចុះ និងធ្វើឱ្យតម្លៃអង្ករកើនឡើងនៅក្នុងឆ្នាំ២០២៦នេះ។ តម្លៃមធ្យមប្រចាំរដូវកាលសម្រាប់អង្ករគ្រប់ប្រភេទត្រូវបានព្យាករថា នឹងមានតម្លៃ៣០៤ដុល្លារក្នុងមួយតោន ខណៈតម្លៃអង្ករគ្រាប់វែងត្រូវបានរំពឹងថា នឹងបន្តកើនឡើង នៅពេលទិន្នផលស្រូវតិច នៅឆ្នាំនេះចាប់ផ្តើមចូលទីផ្សារ។ បាតុភូតអែលនីញ៉ូកម្រិតខ្លាំងបំផុត (Super El Niño) និងជម្លោះនៅមជ្ឈិមបូព៌ា កំពុងជំរុញតម្លៃអង្ករពិភពលោកឱ្យកើនឡើង ដោយបង្កការគំរាមកំហែងដល់ទិន្នផលនៅប្រទេសនាំចេញសំខាន់ៗ ដូចជា ឥណ្ឌា វៀតណាម និងប្រេស៊ីល។ តម្លៃនាំចេញអង្ករគ្រាប់វែងរបស់សហរដ្ឋអាម៉េរិក ត្រូវបានព្យាករថា នឹងឡើងថ្លៃដល់៦៧៥ដុល្លារក្នុងមួយតោន ក្នុងឆ្នាំ២០២៦។ តម្លៃអង្ករតាមទីផ្សារអាម៉េរិកមានស្ថេរភាពល្អ ដោយសារការនាំចូលអង្ករកើនឡើង ដែលមានចំណែកជាង៣៦ នៃទីផ្សារអង្ករគ្រាប់វែងក្នុងស្រុក។ សហរដ្ឋអាម៉េរិកអាចក្លាយជាប្រទេសនាំចូលអង្ករគ្រាប់វែងច្រើនជាងនាំចេញនៅត្រឹមឆ្នាំ២០៣៥។ របាយការណ៍ស្តីពីការប៉ាន់ប្រមាណការផ្គត់ផ្គង់ និងតម្រូវការកសិកម្មពិភពលោកប្រចាំខែតុលា ឆ្នាំ២០២៦ របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានបញ្ជាក់បន្ថែមថា ផលិតកម្មស្រូវរបស់សហរដ្ឋអាម៉េរិកក្នុងឆ្នាំនេះ នឹងស្ថិតក្នុងចំណោមកម្រិតទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ កត្តាជាច្រើនកំពុងជួយគាំទ្រដល់ការកើនឡើងតម្លៃអង្ករនៅលើទីផ្សារពិភពលោក។ ក្នុងចំណោមកត្តាទាំងនោះ បាតុភូតអែលនីញ៉ូកម្រិតខ្លាំងបំផុត ដែលកំពុងបន្តកើតមាន និងជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសស្ថានភាពនៅច្រកសមុទ្រហ័រមូស (Strait of Hormuz) ត្រូវបានចាត់ទុកថាជាកត្តាពាក់ព័ន្ធសំខាន់បំផុត។ គិតត្រឹមខែតុលា​ ឆ្នាំ២០២៦ ក្រសួងកសិកម្មអាម៉េរិកព្យាករថា ផលិតកម្មស្រូវពិភពលោកក្នុងឆ្នាំ២០២៦ […]

កាលវិភាគផ្សព្វផ្សាយ