កម្ពុជា​ ហាមឃាត់ការនាំចូលពីថៃ នូវសត្វពាហនៈ និងផលិតផលសាច់សត្វ បន្ទាប់ផ្ទុះករណីឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើគោក្របី

image_2025-05-07_10-13-58

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់ឱ្យអនុវត្តវិធានការហាមឃាត់ជាបណ្តោះរវាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីប្រទេសថៃ បន្ទាប់ផ្ទុះករណីឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វគោក្របី នៅក្នុងខេត្តមួយ នាភាគឦសានប្រទេសថៃ មានព្រំប្រទល់ជាប់ប្រទេសឡាវ។​

វិធានការហាមឃាត់ការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វនេះ​ ត្រូវបានធ្វើឡើងបន្ទាប់ពីបុរសជនជាតិថៃម្នាក់ នៅក្នុងខេត្ត មុខដាហាន​ បានស្លាប់ដោយសារជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ បន្ទាប់ឆ្លងពីសត្វគោ ឬក្របី ហើយក៏ស្របពេលប្រទេសឡាវ បានចាត់វិធានការដូចគ្នានឹងប្រទេសកម្ពុជាផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏សាហាវនេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ចុះថ្ងៃទី៦​ ខែឧសភា ឆ្នាំ២០២៥​ បានលើកឡើងថា «បច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យរអនុវត្តការហាមឃាត់ជាបណ្តោះរវាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាមបណ្តាច្រកព្រំដែនទាំងនេះ ដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់»។

សេចក្តីប្រកាសព័ត៌មានដដែលបានប្រាប់ដល់សាធារណជនថា «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺរអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយ នៅគ្រប់ រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ»។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យសុខភាពសាធារណៈនៃខេត្តមុខដាហាន បានបញ្ជាក់ពីករណីឆ្លងថ្មីមួយទៀតនៃជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់  ដែលនាំឱ្យចំនួនមនុស្សឆ្លងជំងឺកើនឡើងដល់បួននាក់ ដោយក្នុងនោះមានអ្នកស្លាប់ម្នាក់រួចទៅហើយ។ អ្នកជំងឺបីនាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ  ក្នុងខេត្តមុខដាហាន ។

សារព័ត៌មានដដែល បានដកស្រង់ប្រភពច្បាស់ការណ៍មួយ​ ដែលនិយាយបញ្ជាក់ថា មនុស្សសរុបចំនួន៦៣៦នាក់ ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យផ្នែកវិជ្ជសាស្ត្រ ក្នុងនោះមាន៥៣៨នាក់​ ត្រូវបានពិនិត្យសុខភាពរួចហើយ ចំណែកមនុស្ស៩៨នាក់ទៀត កំពុងស្ថិតក្រោមការតាមដានពីក្រុមគ្រូពេទ្យនៅឡើយ។

មនុស្សទាំង៦៣៦នាក់​នេះ ធ្លាប់បានប៉ះពាល់គោមានជំងឺ ឬបានបរិភោគសាច់ងាប់ ដូច្នេះពួកគេត្រូវបានហៅមកធ្វើចត្តាឡីស័ក រយៈពេលប្រាំពីរថ្ងៃ ដើម្បីតាមដានសុខភាព។

អាជ្ញាធរថៃ បានអំពាវនាវឱ្យសាធារណជនជៀសវាងការបរិភាគសាច់គោឆៅ ឬសាច់គោងាប់ និងត្រូវតែបរិភោគសាច់ណា ដែលត្រូវបានចម្អិនយ៉ាងហ្មត់ចត់ក្នុងកំដៅយ៉ាងហោចណាស់១២០អង្សាសេ ឬចម្ពិនយ៉ាងហោចឆាប់ណាស់ក្នុងរយៈពេល៣០នាទី ដើម្បីសម្លាប់បាក់តេរីបង្កមេរោគអង់ត្រាក់៕

 


Oplus_16908288
ឯកឧត្តមបណ្ដិត កៅ ថាច៖ កសិកររស់នៅជិតប្រភពទឹក​គួររក្សា​ទឹកទុក និងប្រើប្រាស់ដោយសន្សំសំចៃ​ខ្ពស់​សម្រាប់ការធ្វើកសិកម្មក្នុងពេលខ្វះទឹក​

ដោយ ឡុង ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគម​បណ្តាញកសិករតេជោ បាន​ណែនាំនិងលើកទឹកចិត្ត​ដល់បងប្អូនកសិករ​ដែលរស់នៅជិតប្រភពទឹក​ គួររក្សា​ទឹកទុក​ និងសន្សំសំចៃឱ្យបានខ្ពស់ ព្រោះបាតុភូតអែលនីញ៉ូ​ក្នុងឆ្នាំនេះ និងឆ្នាំក្រោយ មិនមែនប៉ះពាល់​មកលើតែកម្ពុជា​មួយទេ ប៉ុន្តែបណ្ដា​ប្រទេសជាច្រើន​នៅទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ដិត ថ្លែងបែបនេះ នៅ​ក្នុងកម្មវិធីសំណេះសំណាល​ និងសួរសុខទុក​ប្រជាកសិករ​ក្នុងក្រុងស្ទឹងសែន និងស្រុកសន្ទុកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី​២ ខែវិច្ឆិកាឆ្នាំ​២០២៦នេះ ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយស​​ពីឯកឧត្តម តាំង ម៉េងលាង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក វណ្ណៈ សោភានិត អភិបាល​នៃគណៈអភិបាល​ស្រុក​សន្ទុក លោក ហេង សារិទ្ធ អភិបាល​រងក្រុងកំពង់ធំ​ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្ម​ខេត្ត រដ្ឋបាល​ស្រុក ការិយាល័យ​កសិកម្ម​ស្រុក មេឃុំ​គ្រប់ឃុំ មេភូមិ​គ្រប់ភូមិ តំណាង​សហគមន៍​កសិកម្ម រួមនិងកសិករប្រមាណ​៦០០នាក់​។​ ពាក់ព័ន្ធវិស័យកសិកម្មនេះ ឯកឧត្តមប្រតិភូ​មានប្រសាសន៍ថា​ បញ្ហា​​ដែលបងប្អូនប្រជាកសិករជាអ្នកធ្វើស្រែ​នៅចុងឆ្នាំ​២០២៦ និងឆ្នាំ​២០២៧នឹងជួប​ជាមួយវិបត្តិ​ខ្វះទឹក​ ដោយសារ​បាតុភូតអែលនីញ៉ូ វាយប្រហារទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា “បើ​ខ្វះទឹក​ កសិករមិនអាចធ្វើកសិកម្មបានទេ​។ ដូច្នេះបងប្អូន​គិតគូបញ្ហានេះឱ្យបានមែនទែន […]

IMG_8043
កសិករនៅអមលាំងខេត្តកំពង់ស្ពឺ កំពុងបង្កើនជំនាញដាំបន្លែតាមបច្ចេកទេស​ទំនើបជាងមុន ដើម្បីរកចំណូលបន្ថែម

ដោយ រស្មី ភ្នំពេញ៖ ក្រុមកសិករមកពីសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង កំពុងតែ​បង្កើនជំនាញ និងការ​អនុវត្ត​របស់ខ្លួន​ក្នុងការ​ដាំបន្លែ ក៏ដូចជាការ​ចិញ្ចឹមសត្វ ដើម្បីធ្វើយ៉ាងណារកប្រាក់ចំណូលបន្ថែមទៀត សម្រាប់ក្រុមគ្រួសារ ។ កសិករ​ក្នុងសហគមន៍អមលាំង មានដាំបន្លែលើទឹក និងផ្ទះសំណាញ ក៏ដូចជា​ចិញ្ចឹមសត្វ​កណ្ដូប ចង្រិត និងមាន់ទា​ផងដែរ។ កសិករ នៃ​សហគមន៍កសិកម្មកសិករ​សាមគ្គីអមលាំង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ​កំពុង​ពង្រឹង​ជំនាញ និងចំណេះដឹង របស់ខ្លួន ក្នុងការដាំដំណាំ ជាពិសេស បន្លែ និងការ​ចិញ្ចឹមសត្វ ដើម្បីបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ សមាគមន៍កសិកម្ម កសិករសាមគ្គីអមលាំង មានសមាជិក៣៥០គ្រួសារ និងមានពលរដ្ឋជាង១ ០០០នាក់។ កសិករក្នុងសហគមមួយនេះបានរៀនបច្ចេកទេស កសិកម្មឆ្លាតវៃ ដូចជាការដាំបន្លែលើទឹក ការដាំបន្លែក្នុងផ្ទះសំណាញ់ ក្នុងគោលដៅការពារសត្វល្អិតបំផ្លាញ និងបង្កើនទិន្នផល។ ទន្ទឹមនឹងនេះ កសិករ​ក៏បានប្រើប្រាស់ប្រព័ន្ធតំណក់ទឹក ឬប្រព័ន្ធទឹកវិលពីព្រោះដើម្បីសន្សំសំចៃទឹក ព្រោះតំបន់ខ្លះក្នុងខេត្តកំពង់ស្ពឺ អាចប្រឈមនឹងការខ្វះខាតទឹកនៅរដូវប្រាំង ពិសេសបាតុភូតកំដៅឡើងខ្ពស់នាពេលនេះ ជាដើម។ អ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង បានឱ្យដឹងថាកសិករ​របស់សហគម មានដាំដំណាំដូចជា ស្ពៃតឿ ខាត់ណា […]

image_2026-11-02_15-14-10
ឥណ្ឌាបង្ក្រាបការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងចំណីអាហារ

ញូវដេលី៖ រាប់ចាប់ពីបាយឆា និងម្ហូបសាច់មាន់អាំង រហូតដល់ទឹកជ្រលក់ពណ៌ក្រហម បង្អែម និងស្ករគ្រាប់សំឡី រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងឱសថរដ្ឋឧត្ដរប្រទេស បានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់សារធាតុពណ៌​ ដែលមិនមានការអនុញ្ញាតក្នុងចំណីអាហារ ដោយណែនាំឱ្យអាជីវកម្មត្រូវគោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ បើមិនដូច្នោះទេ អាចប្រឈមនឹងវិធានការផ្លូវច្បាប់។ គោលការណ៍ណែនាំនេះ ត្រូវបានធ្វើឡើងតាមការគោលការណ៍របស់រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងគ្រប់គ្រងឱសថ របស់ឥណ្ឌា ដោយហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ ដែលមិនមែនជាសារធាតុសម្រាប់ចំណីអាហារ ដូចជាសារធាតុថ្នាំពណ៌សម្រាប់ឧស្សហកម្ម និងការកំណត់ការប្រើប្រាស់សារធាតុពណ៌សំយោគឱ្យប្រើតែក្នុងប្រភេទចំណីអាហារ។ គោលការណ៍ណែនាំនេះអនុវត្តចំពោះហាងលក់បង្អែម ភោជនីយដ្ឋាន សណ្ឋាគារ ហាងនំប៉័ង រោងចក្រផលិតចំណីអាហារ អាហារលក់តាមរទេះ​ និងអ្នកលក់អាហារតាមចិញ្ចើមផ្លូវ។ មន្ទីរជំនាញបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងស្ករគ្រាប់សំឡី ទឹកកកឈូសដាក់ស៊ីរ៉ូ ទឹកជ្រលក់ និងអាហារសម្រន់មានពណ៌ភ្លឺខ្លាំង។ ចំណែកប្រតិបត្តិករអាជីវកម្មចំណីអាហារ ក៏ត្រូវប្រើជញ្ជីងថ្លឹងឌីជីថល ដើម្បីវាស់បរិមាណសារធាតុពណ៌ កុំដាក់ដោយប៉ាន់ស្មាន។ ក្នុងករណីមិនអាចវាស់បរិមាណបានត្រឹមត្រូវ មិនត្រូវប្រើសារធាតុពណ៌សិប្បនិម្មិតឡើយ។ រីឯអ្នកលក់អាហារតាមចិញ្ចើមផ្លូវ ត្រូវប្រើគ្រឿងផ្សំបន្លែធម្មជាតិ ដូចជា ប៉េងប៉ោះ ឆៃថាវក្រហម ស្លឹកជីវ៉ាន់ស៊ុយ និងជីអង្កាម ដើម្បីបង្កើតពណ៌ និងរសជាតិសម្រាប់ទឹកជ្រលក់។ មិនត្រូវប្រើថ្នាំពណ៌សារធាតុឧស្សាហកម្ម ដើម្បីធ្វើឱ្យសាច់មាន់បំពង សាច់ចង្កាក់អាំង បាយឆា និងត្រីបំពង មានពណ៌ក្រហមខ្លាំងនោះទេ។ ដូច្នេះ […]

image_2026-11-02_15-02-28
ថ្លៃដើមផលិតធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសជប៉ុនបន្តឡើងថ្លៃ

តូក្យូ៖ តម្លៃផលិតផលជិត១ ៥០០មុខ របស់ក្រុមហ៊ុនផលិតម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន ១៩៥ នៅក្នុងប្រទេសជប៉ុន គ្រោងនឹងឡើងថ្លៃនៅក្នុងខែវិច្ឆិកា​ ឆ្នាំ២០២៦ ដែលកើនឡើងប្រហែល១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន។ នេះបើតាមក្រុមហ៊ុនស្រាវជ្រាវជប៉ុន។ ចំនួនផលិតផល ដែលនឹងឡើងថ្លៃនេះ បានធ្លាក់ចុះមកនៅក្រោមចំនួន២ ០០០មុខ ក្នុងរយៈពេល៥ខែកន្លងមកនេះ។ ក្នុងចំណោមប្រភេទផលិតផលទាំងនោះ ផលិតផលគ្រឿងទេស និងគ្រឿងផ្សំសម្រាប់ធ្វើម្ហូប ដូចជា ប្រភេទទឹកជ្រលក់ មានចំនួន៦៤៤មុខ ដែលជាចំនួនច្រើនជាងគេ។ បន្ទាប់មក គឺផលិតផលភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុល ចំនួន៤១៧មុខ។ ក្នុងឆ្នាំ២០២៦នេះ ចំនួនផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដែលបានឡើងថ្លៃ ឬគ្រោងនឹងឡើងថ្លៃ មានចំនួនសរុប២០ ៣២៧មុខ ដែលជាចំនួនកើនលើសពីបណ្តាឆ្នាំកន្លងមក។ បុគ្គលិកក្រុមហ៊ុនបាននិយាយថា សម្រាប់ឆ្នាំក្រោយ ការឡើងថ្លៃផលិតអាចនឹងសូវលឿនដូចឆ្នាំនេះទេ ដោយសារក្រុមហ៊ុននានាអាចនឹងគិតបញ្ចូលថ្លៃដើម ដែលកើនឡើងទៅក្នុងតម្លៃផលិតផលរបស់ខ្លួន ជាបណ្តើរៗ ព្រមទាំងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នចំពោះប្រតិកម្មរបស់អ្នកប្រើប្រាស់។ ការឡើងថ្លៃមុខទំនិញសំខាន់ៗចាំបាច់នៅក្នុងប្រទេសជប៉ុន នឹងបង្កឱ្យអត្រាអតិថរណាកើនឡើងផងដែរ ស្របពេលតម្លៃស្រូវអង្កររបស់ជប៉ុនមានតម្លៃខ្ពស់កប់ពពក ព្រោះថ្លៃដើមផលិតកើនឡើង ចំណែកកសិករមិនសូវចង់ធ្វើកសិកម្ម៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ