​សហគមន៍នេសាទ ក្លាយជាកន្លែងអភិរក្សមេពូជត្រីសម្បូរបែប និងជាទីផ្សារត្រីធម្មជាតិដ៏ពេញនិយម នៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ ការរក្សាបានព្រៃលេចទឹក គឺជាកត្តាដ៏សំខាន់សម្រាប់ជាជម្រកត្រីពង និងក៏ជាជម្រកសុខសាន្តរបស់ពួកវារីកធំធាត់ដែរ។ ក្រៅពីនេះកិច្ចការពារភ្លើងឆេះព្រៃ ការទប់ស្កាត់បទល្មើសនេសាទ គឺជារឿងចាំបាច់ដ៏ចម្បងមួយទៀត ដែលសហគមន៍នេសាទតែងយកចិត្តទុកដាក់បំផុត ដោយមិនធ្វេសប្រហែលខ្លួនសោះឡើយ។

បច្ចុប្បន្នសហគមន៍នេសាទត្រីចឹក ដែលស្ថិតក្នុងប្រាំមួយភូមិមាន ភូមិកញ្ជរ ភូមិសំរោង ភូមិពោធិ៍អណ្តែត ភូមិព្រែកត្របែក ភូមិផ្លូវហ្លួង និងភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់បានក្លាយជាទីកន្លែងអភិរក្សត្រីមេពូជដ៏សម្បូរបែប និងដែនជម្រកត្រីដ៏សំខាន់មួយក្នុងទឹកដីខេត្តពោធិ៍សាត់។

លោក ឌុក សុខា ប្រធានសហគមន៍នេសាទស្រីចឹក បានឱ្យដឹងថា សហគមន៍របស់លោកមានសមាជិក៤៤៨នាក់ មានផ្ទៃដី២៦៩៦ ហិកតា ក្នុងនេះមានកន្លែងអភិរក្សជលផល ព្រែកតាចាន់ មួយកន្លែង ទំហំ៧,៥០ហិកតា ហើយមានប្រជាពលរដ្ឋសរុប ចំនួន២០៤៨នាក់ ស្មើនឹង៨៧២គ្រួសារ។

សម្រាប់មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​​ចាត់ទុកថា ក្រសួងតែងយកចិត្តទុកដាក់ទៅលើកិច្ចការពារអភិរក្សទៅលើត្រីមេពូជ ដែលអាចជួយឱ្យកំណើនសត្វត្រីមានចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះកិច្ចការពារទៅលើបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ ក៏ត្រូវបានហាមឃាត់ដើម្បីធ្វើយ៉ាងណាការពារឱ្យបានគង់វង្សនូវត្រីមេពូជ និងប្រភេទត្រីសំខាន់ៗមួយចំនួនទៀត ដែលកំពុងឈានទៅរកការបាត់បង់ពូជ។

តាមរយៈការថែរក្សាបានមេពូជត្រី និងការទប់ស្កាត់បានបទល្មើសនេសាទឃើញថា ចំនួនត្រីនៅសហគមន៍នេសាទស្រីចឹក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសឆ្នាំ២០២៤ និង២០២៥ ត្រីមានចំនួនកើនឡើង ដែលជាផ្នែកមួយសំខាន់សម្រាប់បងប្អូននេសាទអាចរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសាររបស់ពួកគាត់។

យោងតាមលោក លឹម សុខតូ អភិបាលរងខេត្តពោធីសាត់ បានថ្លែងថា ក្រោមកិច្ចការពារបាននូវបទល្មើសនេសាទ និងការរក្សាបាននូវព្រៃលិចទឹក ឃើញថា កំណើនត្រីកើនឡើងជាបន្តបន្ទាប់មិនថា សហគមន៍នេសាទត្រីចឹកទេ ជាពិសេសសហគមន៍នេសាទកំពង់ប្រាក់ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ទិន្នន័យត្រីបានកើនពី២០ទៅ៤០តោន។

មកដល់ឆ្នាំ២០២៤ កន្លងមក ក្រោមកិច្ចសហការដៃគូគ្រប់ភាគីរួមទាំងអង្គការដៃគូរយៈពេល៥ឆ្នាំនេះ ត្រីបានកើនឡើង៤២ម៉ឺនតោន គឺកើនឡើងប្រមាណ២៦ភាគរយ។

នៅខេត្តពោធិ៍សាត់ មានសហគមន៍នេសាទសរុបចំនួន៣៥ ហើយកន្លងមកអង្គការដៃគូបានជួយចំនួន១១សហគមន៍ផងដែរ។

នាយកប្រចាំប្រទេសនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ លោកស្រី រេបេកា បែល​ (Rebekah Bell) បានលើកឡើងថា គម្រោងឈ្មោះ CAPFISH-Capture ដាក់អនុវត្តន៍នៅកម្ពុជា តាំងពីឆ្នាំ២០១៩ ដោយកម្មវិធីនេះបានធ្វើឱ្យមានការកើនឡើងនៃប្រភេទត្រីកម្រ បានការពារទីជម្រករបស់ត្រី រៀបចំច្បាប់ជលផលថ្មី ទប់ស្កាត់ភ្លើងឆេះព្រៃលិចទិក បង្កើនការផ្សព្វផ្សាយពីការងារជលផល ផ្ដល់ថវិកាគាំទ្រដល់សហគមន៍នេសាទ សហគ្រាសកែច្នៃផលជលផល និងគាំទ្រដល់ការស្រាវជ្រាវលើបច្ចេកវិទ្យាអាហារផងដែរ៕


photo_2025-07-14_08-15-49 (4)
អគ្គនាយកធនាគារ ARDB និងតំណាងក្រុមហ៊ុនហង្ស ហាវេស ពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមី នៅខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ

ឧត្តរមានជ័យ-បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេស  ដែលជាក្រុមហ៊ុននាំចេញដំឡូងមីដ៏ធំ ទៅទីផ្សារប្រទេសចិន នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីក្រៀម ដែលមានទីតាំងស្ថិតខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យមើលទីតាំង ទីលានហាលដឡូងមី សំខាន់ៗ នៅខេត្តឧត្តរមានជ័យរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងលោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេស បានបន្តពិនិត្យមើលសក្តានុពល និងការប្រមូលទិញដំឡូងមី របស់កសិករ ក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បន្ថែមទៀត។ ក្រោយការស្តាប់មតិលើកឡើង និងការបញ្ជាក់ពីប្រជាពលរដ្ឋ ព្រមទាំងម្ចាស់ទីលានហាល និងពាណិជ្ជករអ្នកប្រមូលទិញប្រមាណ១០ទីតាំងខាងលើ ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំឲ្យម្ចាស់ឃ្លាំង និងក្រុមអ្នកប្រមូលទិញត្រូវ សហការជាមួយក្រុមហង្ស ហាវេស ដែលជាអ្នកនាំចេញដ៏ធំ និងធនាគារ ARDB លើផ្នែកឥណទាន ដែលមានអត្រាការប្រាក់អនុគ្រោះផងដែរ។ […]

20180927-IMG_2120
ឡាវចាប់ផ្តើមគម្រោងកសិកម្មឆ្លាតវៃ ស្របតាមអាកាសធាតុក្នុងខេត្តប្រាំមួយ ដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀង

ក្រុងវៀងចន្ទន៍៖ ប្រទេសឡាវកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀង ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបើកឱកាសនាំចេញផលិតផលកសិកម្ម ក្រោមជំនួយទឹកប្រាក់ចំនួន៦៨,៥លានដុល្លារអាមេរិកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូដើម្បីធ្វើទំនើបកម្មកសិកម្មនៅក្នុងខេត្តចំនួនប្រាំមួយ ដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ។ សារព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលឡាវ បានចេញផ្សាយថា​ គម្រោងថ្មីសម្រាប់វិស័យកសិកម្មប្រកបដោយនិរន្តរភាព ដែលដំណើរការពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ នឹងផ្តោតសំខាន់លើការកែលម្អប្រព័ន្ធសន្តិសុខស្បៀង អាហារូបត្ថម្ភ និងភាពធន់នឹងអាកាសធាតុ នៅក្នុងខេត្តភាគខាងជើងចំនួនបី គឺខេត្តសាយ៉ាបូលី ផុងសាលី និងខេត្តហួផាញ ចំណែកនៅភាគខាងត្បូងវិញ មានខេត្តចំនួនបី គឺខេត្តសាលវ័ន្ត សេកុង និងខេត្តចំប៉ាសាក់ ដែលមានព្រំដែនជាប់ខេត្តស្ទឹងត្រែងរបស់ប្រទេសកម្ពុជា។ គម្រោងលើកកម្ពស់វិស័យកសិកម្មនេះទទួលបានការគាំទ្រក្រោមឥណទានប្រាក់កម្ចី និងជំនួយឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងឥណទានបៃតងរបស់សហគមន៍អឺរ៉រុប រួមជាមួយមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន គម្រោងកសិកម្មឆ្លាតវៃនេះឆ្លុះបញ្ចាំងពីតម្រូវការកាន់តែច្រើន ដើម្បីការពារប្រព័ន្ធសន្តិសុខស្បៀងឱ្យរួចពីផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ព្រមទាំងបង្កើនទិន្នផលកសិកម្ម និងសក្តានុពលសម្រាប់នាំចេញកសិផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេស។ ចំណែកសហគមន៍កសិករខ្នាតតូចនឹងទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ ដើម្បីចេះសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតសំខាន់លើការដាំដុះដំណាំ ដែលផ្តល់កសិផលមានតម្លៃខ្ពស់ដូចជា ទំពាំង កាហ្វេ និងផ្លែទុរេន ដែលសាកសមនឹងតម្រូវការទីផ្សារ និងលក្ខខណ្ឌក្នុងស្រុក។ គម្រោងនេះក៏ផ្តល់ជម្រើសផ្នែកមីក្រូហិរញ្ញវត្ថុ ដែលមានតម្លៃសមរម្យ ដើម្បីជួយកសិករ និងអាជីវកម្មនៅតាមជនបទ អាចស៊ូបានក្នុងអំឡុងពេលជួបបញ្ហាអាកាសធាតុប្រែប្រួលខ្លាំង។  ចំណែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាប្រព័ន្ធធារាសាស្ត្រ និងផ្លូវតាមជនបទ នឹងត្រូវបានកែលម្អលើកកម្ពស់គុណឡើង ដើម្បីអនុញ្ញាតឱ្យសហគមន៍កសិករអាចធ្វើកសិកម្មពេញមួយឆ្នាំ និងងាយស្រួលដឹកជញ្ជូនកសិផលរបស់ខ្លួនទៅកាន់ទីផ្សារ។ ការចូលរួមរបស់សហគមន៍ […]

images (1)
អេត្យូពីរកចំណូលបាន២,៦ពាន់លានដុល្លារ ពីការនាំចេញកាហ្វេ

អាឌីស អាបាបា៖ អាជ្ញាធរកាហ្វេ និងតែរបស់ប្រទេសអេត្យូពី បានប្រកាសពីប្រវត្តិសាស្ត្រពាណិជ្ជកម្មកាហ្វេរបស់ប្រទេស ដោយបង្ហាញថា ប្រទេសអេត្យូពីរកចំណូលបានចំនួន២,៦៥៣ពាន់លានដុល្លារ ពីការនាំចេញកាហ្វេក្នុងអំឡុងឆ្នាំសារពើពន្ធ ឆ្នាំ២០១៧ ដែលជាចំណូលខ្ពស់បំផុតមិនធ្លាប់មានពីវិស័យនេះ។ យោងតាមអាជ្ញាធរ ប្រាក់ចំណូលដ៏គួរឱ្យកត់សម្គាល់នេះត្រូវបានបង្កើតឡើងដោយការនាំចេញកាហ្វេចំនួន៤៦៨ ៩៦៧តោនទៅកាន់ទីផ្សារអន្តរជាតិ។ បរិមាណនៃការនាំចេញនេះ តំណាងឱ្យ១៤៤ភាគរយនៃគោលដៅដើមរបស់អាជ្ញាធរ ខណៈប្រាក់ចំណូលសម្រេចបាន១៤៧ភាគរយនៃគោលដៅដែលបានគ្រោងទុក គឺលើសពីការរំពឹងទុកយ៉ាងខ្លាំង។ កាហ្វេអេត្យូពីត្រូវបាននាំចេញក្នុងបរិមាណដ៏ច្រើនទៅកាន់ទីផ្សារពិភពលោក ក្នុងគោលដៅសំខាន់ៗមួយចំនួន រួមមានអារ៉ាប៊ីសាអូឌីត អាល្លឺម៉ង់ ចិន ជប៉ុន ទួរគី និងប្រទេសឥណ្ឌា។ សមាគមកាហ្វេអេត្យូពី បានចាត់ទុកកំណើតប្រាក់ចំណូលនេះ ដោយសារកត្តាសំខាន់ៗមួយចំនួន  ដូចជាតម្រូវការជាអន្តរជាតិចំពោះកាហ្វេអេត្យូពី ដែលល្បីល្បាញដោយសាររសជាតិប្លែកដាច់គេ។ ការកើនឡើងនៃការប្រើប្រាស់កាហ្វេជាសកល និងកិច្ចខិតខំប្រឹងប្រែងផ្តោតសំខាន់របស់រដ្ឋាភិបាលអេត្យូពី ដើម្បីបង្កើនប្រាក់ចំណូលពីវិស័យកាហ្វេ។ ទោះជាយ៉ាងណាក៏ដោយការកើនឡើងនៃការនាំចេញកាហ្វេ​ ក៏បង្កផលវិបាកដល់ទីផ្សារក្នុងស្រុក ដោយសារបរិមាណកាហ្វេកាន់តែច្រើនត្រូវបានដឹកជញ្ជូនទៅក្រៅប្រទេស ដែលបាននាំឱ្យមានការថយចុះនៃបរិមាណកាហ្វេនៅលើទីផ្សារ រហូតធ្វើតម្លៃកាហ្វេនៅក្នុងប្រទេសអេត្យូពីឡើងថ្លៃ។ ការធ្លាក់ចុះយ៉ាងខ្លាំងនៃផលិតកម្មកាហ្វេរបស់ប្រទេសប្រេស៊ីល និងប្រទេសវៀតណាម ដែលជាប្រទេសនាំចេញកាហ្វេឈានមុខគេទីពីររបស់ពិភពលោក បានបង្កើតគម្លាតផ្គត់ផ្គង់នៅក្នុងទីផ្សារពិភពលោក ដូច្នេះកាហ្វេប្រទេសអេត្យូពី អាចជួយបំពេញតម្រូវការបានមួយផ្នែក។ ការផ្លាស់ប្តូរចំណង់ចំណូចចិត្តចំពោះរសជាតិកាហ្វេនៅលើសកលលោក ក៏ផ្តល់ជាកម្លាំងដល់ដំណើរផ្គត់ផ្គង់កាហ្វេ ដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រទេសអេត្យូពី។ ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង។ និងធ្វើឱ្យវិស័យនាំចេញកាហ្វេ មានជំនាញវិជ្ជាជីវៈ រដ្ឋាភិបាលអេត្យូពីក៏បានកែសម្រួលតម្រូវការដើមទុនសម្រាប់អ្នកនាំចេញផងដែរ ដែលតម្រូវការដើមទុនអប្បបរមា គឺ១៥ លានប៊ីរអេត្យូពី ឬស្មើនឹងជាងមួយសែនដុល្លារ […]

photo_2025-07-13_11-54-21 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ​ សួរ​ សុខគីម​ ព្រមទាំងសហការីអញ្ជើញសួរសុខទុក្ខវីរ:កងទ័ពជយរមុខ ទស្សនាប្រាសាទព្រះវិហារ និងពិនិត្យមើលកសិដ្ឋានដាំដំណាំ

ព្រះវិហារ និងឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ​ សួរ​ សុខគីម​ ព្រមទាំងសហការី ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣​​ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនជាវីរ:កងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅទិសប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ព្រមទាំងឆ្លៀតពេលធ្វើជាវាគ្មិនចែករំលែកចំណេះដឹង និងពិនិត្យមើលកសិដ្ឋានដំាដំណាំបន្លែ ផ្លែឈើ ស្ថិតនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃផងដែរ។ នៅក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់បងប្អូនជាវីរ:កងទ័ពឆ្នើមកំពុងការពារបូរណភាពទឹកដី មិនឲ្យសត្រូវសៀមឈ្លានពាន, បន្ទាប់ពីនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានដឹកនាំក្រុមការងារអញ្ជើញទស្សនាប្រាង្គសាទព្រះវិហារ ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុនៗ និងបានទស្សនាពិនិត្យមើលរូបសំណាក ជាស្នាដៃបុព្វបុរសខ្មែរដ៏អស្ចារ្យ ប្រកបដោយរចនាបថល្អប្រណីត រួមមាន រូបសំណាកតំកល់ទុកនៅគោបូរៈទី១ រហូតដល់រូបសំណាកគោបូរ:ទី៤ កំពុងស្ថិតជាប់ក្នុងដួងព្រលឹងរបស់កុលបុត្រខ្មែរផងដែរ។ មុនដំណើរអញ្ជើញសាកសួរសុខទុក្ខរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ជាមួយបងប្អូនជាកងទ័ពសមរភូមិមុខទិសប្រាសាទព្រះវិហារ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអញ្ជើញចូលរួមជាវាគ្មិន និងការតម្រង់ទិសដល់សហគ្រិនវ័យក្មេងផងដែរ ក្នុងកម្មវិធីសិក្ខាសាលាស្តីពីការបង្កើតអាជីវកម្មថ្មី ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា រៀបចំឡើងនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងឪកាសអញ្ជើញជាវាគ្មិនចែលរំលែកចំណេះដឹង នៅក្នុងខេត្តទាំងពីរ […]

កាលវិភាគផ្សព្វផ្សាយ