ម៉ាឡេស៊ី​ត្រៀម​ខ្លួន​ចរចា​ពន្ធ​ជាមួយ​អាម៉េរិក ដើម្បីការពារ​វិស័យ​ទំនិញ

AA1D1r2b

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ីកំពុងរៀបចំយ៉ាងហ្មត់ចត់សម្រាប់ចរចាររឿងពន្ធគយ​ ជាមួយសហរដ្ឋអាម៉េរិក ដោយក្រសួងស្រែចម្ការ និងទំនិញ បានសង្កត់ធ្ងន់លើតម្រូវការដើម្បីការពារផលប្រយោជន៍នៃវិស័យទំនិញរបស់ប្រទេស ជាពិសេសប្រេងដូង។

រដ្ឋមន្ត្រីក្រសួងស្រែចម្ការ​ និងទំនិញ លោក ចូហារី អាប់ឌុល ហ្គានី (Johari Abdul Ghani) បាននិយាយថា ទោះបីជាសហរដ្ឋអាម៉េរិក មិនមែនជាអ្នកទិញផលិតផលដូងប្រេងធំជាងគេរបស់ម៉ាឡេស៊ីក៏ដោយ ការនាំចេញផលិតផលដូងប្រេងទៅកាន់សហរដ្ឋអាម៉េរិក​​ មានសារៈសំខាន់ និងមានតម្លៃជាយុទ្ធសាស្ត្រ។

លោក ចូហារី បានបញ្ជាក់ថា៖ “យើងបានផ្តល់ព័ត៌មាន និងការពិតពាក់ព័ន្ធទាំងអស់ដល់ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម ដើម្បីប្រើប្រាស់ក្នុងការចរចានាពេលខាងមុខ។ ឧទាហរណ៍ ទាក់ទងនឹងដូងប្រេង ទោះបីជាសហរដ្ឋអាម៉េរិកមិនមែនជាអ្នកទិញធំក៏ដោយ យើងនៅតែនាំចេញជិត ១,០៩ពាន់លានដុល្លារ  ជារៀងរាល់ឆ្នាំទៅកាន់ទីផ្សារនោះ”។

លោកបាននិយាយថា ទីផ្សារនាំចេញដូងប្រេងដ៏ធំបំផុតរបស់ម៉ាឡេស៊ី នាពេលបច្ចុប្បន្ន គឺអឺរ៉ុប ឥណ្ឌា និងចិន ដែលរួមចំណែកជាង៤០ភាគរយនៃការនាំចេញសរុប។ ប៉ុន្តែយើងមិនអាចមើលរំលងសហរដ្ឋអាម៉េរិកបានទេ ពីព្រោះក្រៅពីផលិតដូងប្រេង យើងក៏នាំចេញកៅស៊ូច្រើនជាង១,៧៨ពាន់លានដុល្លារក្នុងមួយឆ្នាំ ផលិតផលឈើជិត១,៤៤ ពាន់លានដុល្លារ  និងកាកាវ ប្រហែល៣៦០លានដុល្លារ។ ការនាំចេញទំនិញសរុបទៅកាន់សហរដ្ឋអាមេរិក មានប្រហែលពី៤,៤៤ពាន់លានដុល្លារ ទៅ៤,៦៧ពាន់លានដុល្លារ។

លោកបានបន្ថែមថា តួលេខទាំងនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការចរចាសម្រាប់វិស័យទំនិញជាតិ ដែលកត់ត្រាការនាំចេញប្រចាំឆ្នាំសរុបប្រហែល៤១,៣៣ពាន់លានដុល្លារ នៅទូទាំងពិភពលោក។

លោករដ្ឋមន្ត្រីក្រសួងស្រែចម្ការ​ និងទំនិញ​ បានកត់សម្គាល់ថា បច្ចុប្បន្នផលិតផលប្រេងដូងរបស់ម៉ាឡេស៊ីប្រឈមនឹងពន្ធ១០ភាគបូកបន្ថែម ២៤ភាគរយ នៅសហរដ្ឋអាម៉េរិក បើធៀបនឹងប្រទេសឥណ្ឌូនេស៊ី ដែលប្រឈមនឹងពន្ធ១០ភាគរយ បូកបន្ថែម៣២ភាគរយ។

លោកបានមានប្រសាសន៍ថា “ក្នុងន័យនេះ យើងមានអត្ថប្រយោជន៍បន្តិចបន្តួចលើប្រទេសឥណ្ឌូនេស៊ី។ ប៉ុន្តែអត្ថប្រយោជន៍នេះមិនមានន័យថា យើងអាចមានការទន្ទឹងរង់ចាំនោះទេ។ យើងក៏ត្រូវតែបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតផងដែរ”។

យោងតាមរដ្ឋមន្ត្រី លោក ហ្សាហ្វ្រុល អាប់ឌុល អាហ្ស៊ី (Zafrul Abdul Aziz) ការចរចានេះត្រូវបានគេរំពឹងថា នឹងផ្តោតលើការកាត់បន្ថយពន្ធគយ និងរបាំងមិនមែនពន្ធ។ ជាពិសេសនៅក្នុងវិស័យកសិកម្ម ក៏ដូចជាការដោះស្រាយអតុល្យភាពពាណិជ្ជកម្មទ្វេភាគី នាពេលបច្ចុប្បន្ន ដែលមានចំនួន 25ពាន់លានដុល្លារអាម៉េរិក៕


photo_2026-02-25_15-53-18 (5)
សមាគមវារីវប្បករកម្ពុជា ប្រជុំប្រចាំឆ្នាំអំពីអាជីវកម្ម ការកសាងបណ្តាញយុទ្ធសាស្រ្តអាជីវកម្ម និងផែនការ ឆ្នាំ២០២៦ 

ភ្នំពេញ៖ សមាគមវារីវប្បករនៅកម្ពុជា បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន និងសិក្ខាសាលាស្តីពីការជំរុញអនុវត្តវារីវប្បកម្មល្អ ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការជជែកស្វែងយល់ពីអាជីវកម្ម ការកសាងបណ្តាញ និងយុទ្ធសាស្រ្តអាជីវកម្ម និងផែនការប្រចាំឆ្នាំ២០២៦ ធ្វើបច្ចុប្បន្នភាពរបស់សមាគម លើកទិសដៅ និងនិរន្តភាព ដែលមានការចូលរួមពីតំណាងសមាគមប្រចាំខេត្ត និងសមាជិកក្រុមបច្ចេកទេសចំនួន១៨០នាក់។ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនេះ​ បានជំរុញការអនុវត្តវារីវប្បកម្មល្អ ដោយមានមតិស្វាគមន៍ និងបទបង្ហាញផ្សេងៗពីអ្នកចូលរួមមានលោក ថាយ សុមុនី ជាប្រធាននាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម លោក យន់ សុវណ្ណារិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករនៅកម្ពុជា លោក សាក់ សម្បត្តិ តំណាងសមាគមសណ្ដែកសៀងអាម៉េរិក នៅកម្ពុជា (ASA) និងលោក ឡែមផូរ សុថាវរិទ្ធិ នាយកប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជា។ នៅក្នុងកិច្ចប្រជុំមានរយៈពេលពីរថ្ងៃនេះដែរ ក៏មានការដាក់ស្តង់របស់សមាគមវារីវប្បករ  ដើម្បីបង្ហាញពីសមិទ្ធផល និងផលិតផលត្រីងៀតរបស់សមាគមដល់អ្នកចូលរួម ក្នុងនោះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  ក៏មានស្តង់ដាក់បង្ហាញពីផលិតផលសំខាន់ៗរបស់ធនាគារផងដែរ៕

image_2026-02-26_07-46-45
វៀតណាមវ៉ាដាច់កាណាដា ក្នុងការនាំចេញបង្កងទៅស្រុកចិន​ នៅឆ្នាំ២០២៦

ហាណូយ៖ សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម ដោយដកស្រង់ទិន្នន័យពីអគ្គរដ្ឋបាលគយរបស់ប្រទេសចិន បានឱ្យដឹងថា ការនាំចូលបង្កងពីប្រទេសវៀតណាមចូលទៅក្នុងផ្សារចិន មានបិរមាណចំនួន៦៩ ៧៧៤តោន ក្នុងឆ្នាំ២០២៥ គឺកើនឡើងពី៦០ ៨៣៤តោន ក្នុងឆ្នាំ២០២៤។ សារព័ត៌មាន បានចេញផ្សាយថា លំនាំនៃការផ្គត់ផ្គង់បង្កងវៀតណាមទៅកាន់ទិផ្សារប្រទេសចិន បានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ នៅឆ្នាំ២០២៤ ប្រទេសកាណាដា គឺជាអ្នកផ្គត់ផ្គង់បង្កងដ៏ធំបំផុត​ មានបរិមាណ២៦ ៩២០តោន ឬប្រហែល៤៤ភាគរយនៃការនាំចូលសរុបរបស់ប្រទេសចិន ខណៈប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទីពីរ ដែលមានបិរមាណបង្កងចំនួន១០ ៨៦៥តោន ប្រហែល១៨ភាគរយ។ នៅឆ្នាំ២០២៥ ការនាំចេញបង្កងរបស់វៀតណាមបានឡើងដល់ចំណាត់ថ្នាក់លេខ១ ដោយមានបរិមាណ២៤ ០៦៧តោន ស្មើនឹង៣៤,៥ភាគរយ។ ការនាំចេញរបស់កាណាដាបានធ្លាក់ចុះមកត្រឹម១៥ ៣៥៥តោន ឬប្រហែល២២ភាគរយ។ សហរដ្ឋអាម៉េរិកបាននាំចេញចំនួន៩ ៩៣១តោន ប្រហែល១៤,២ភាគរយ ខណៈការនាំចេញបង្កងរបស់អូស្ត្រាលី បានកើនឡើងយ៉ាងខ្លាំងដល់៦ ៩៥០តោន ដែលស្មើនឹងជិត១០ភាគរយ។ ចំណែកយោងតាមទិន្នន័យគយវៀតណាម បានឱ្យដឹងថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលបង្កងវៀតណាមដណ្តើមបានចំណែកទីផ្សារប្រទេសចិនច្រើនជាងគេ។ តម្លៃសរុបនៃការនាំចេញបង្កងរបស់វៀតណាមទៅកាន់ប្រទេសចិន​ គិតជាទឹកប្រាក់ចំនួន១,៣ ពាន់លានដុល្លារ កើនឡើង៥៥ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម បាននិយាយទៀតថា បង្កងវៀតណាមពេញចិត្តនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយគូប្រជែងទីផ្សារ ដោយសារពេលវេលាដឹកជញ្ជូនខ្លីជាង […]

photo_2026-02-25_19-45-13 (2)
ឯកឧត្ដមបណ្ឌិត កៅ ថាច ពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទីតាំងប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទី និងដំឡូងមី ក្នុងខេត្តកំពង់ធំ និងកំពង់ចាម

កំពង់ធំ-កំពង់ចាម៖ នាថ្ងៃថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តដឹកនាំសហការីចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់ទីតាំងប្រមូលទិញស្តុកទុក និងកែច្នៃកសិផលសំខាន់ៗពីរទីតាំង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ចាម។ គោលបំណងនៃបេសកកម្មនេះ គឺដើម្បីជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្មឱ្យកាន់តែរឹងមាំ ជាពិសេសធានាឱ្យបាននូវសមត្ថភាពស្តុកទុក និងការកែច្នៃកសិផលក្នុងស្រុក ដើម្បីលើកកម្ពស់ជីវភាពកសិករ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ទីតាំងទាំងពីរ ដែលឯកឧត្ដមបណ្ឌិតបានចុះពិនិត្យរួមមាន សហគ្រាសកែច្នៃស្វាយចន្ទី CSNC Agriculture Co., Ltd​. ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាចំណុចយុទ្ធសាស្ត្រក្នុងការប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យមានគុណភាពខ្ពស់។ ចំណែកទីតាំងមួយទៀត គឺឃ្លាំងប្រមូលទិញរបស់លោក ងួន វណ្ណៈ ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាទីតាំងដ៏សំខាន់សម្រាប់ប្រមូលទិញ និងស្តុកទុកគ្រាប់ស្វាយចន្ទី និងដំឡូងមី ពីបងប្អូនកសិករក្នុងតំបន់។ ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ម្ចាស់សហគ្រាស និងអាជីវករ ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម។ ឯកឧត្ដមក៏បានផ្តល់នូវអនុសាសន៍គន្លឹះៗមួយចំនួនពាក់ព័ន្ធនឹងបច្ចេកទេសស្តុកទុក និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវ […]

photo_2026-02-25_14-58-17 (10)
ARDB បន្តបេសកកម្មជំរុញវិស័យកសិកម្ម៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ចុះពិនិត្យកសិដ្ឋានចិញ្ចឹមសត្វ និងបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ នៅខេត្តកំពង់ធំ

កំពង់ធំ៖ ក្នុងស្មារតីបម្រើ និងលើកកម្ពស់វិស័យកសិកម្ម នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះបំពេញបេសកកម្មពិនិត្យវឌ្ឍនភាពកសិដ្ឋានគំរូពិរទីតាំង ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ រួមមាន៖ ១. កសិដ្ឋានចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ របស់លោកស្រី ឌីម ឡាយ នៅភូមិស្ពានគ្រង ឃុំចំណារក្រោម ដែលជាគំរូនៃការពង្រឹងសេដ្ឋកិច្ចគ្រួសារតាមរយៈការចិញ្ចឹមសត្វ។ ២. កសិដ្ឋានបន្លែសុវត្ថិភាព របស់សហគមន៍កសិកម្មសណ្តាន់សាមគ្គី នៅភូមិចំណាក់ ឃុំចំណាក្រោម ដែលជាចំណុចស្នូលនៃផលិតកម្មកសិកម្មទំនើប។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់ធនាគារ ARDB ក្នុងការផ្តល់ឥណទានក្នុងវិស័យកសិកម្ម ជាពិសេសឥណទានសម្រាប់សាង់សង់ផ្ទះសំណាញ់។ ឯកឧត្ដមបានមានប្រសាសន៍ថា ការដាំដុះក្នុងផ្ទះសំណាញ់មិនត្រឹមតែជួយឱ្យកសិករអាចផលិតបន្លែបានគ្រប់រដូវកាល និងធានាសុវត្ថិភាពសម្រាប់អ្នកបរិភោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាខែលការពារពីការប្រែប្រួលអាកាសធាតុយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងការផ្តល់ទុនពីធនាគារ ARDB ឯកឧត្តមបណ្ឌិត ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញឱ្យមានការបណ្តុះបណ្តាលកសិករឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាកសិកម្មវៃឆ្លាត ដើម្បីបង្កើនទិន្នផល និងធ្វើការតភ្ជាប់ខ្សែច្រវាក់ទីផ្សារ ដោយសម្របសម្រួលរវាងសហគមន៍ផលិតជាមួយអ្នកបញ្ជាទិញ ដើម្បីធានាបាននូវតម្លៃសមរម្យ និងស្ថិរភាពទីផ្សារ។ ធនាគារ ARDB […]

កាលវិភាគផ្សព្វផ្សាយ