ចំណីគោប្រកបដោយនិរន្តរភាព ដោយកែច្នៃគ្រាប់កប្បាសជាគ្រឿងផ្សំ

8173772017_c9ca6da4ff_b

អាម៉េរិក៖ និរន្តរភាពនៅតែជាពាក្យ ដែលគេប្រើយ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មចិញ្ចឹមគោ ប៉ុន្តែមានន័យខុសគ្នាចំពោះអ្នកផលិតគ្រប់រូប។  ការបង្កើតកម្មវិធីផលិតចំណីប្រកបដោយនិរន្តរភាព អាចមានការផ្តោតអារម្មណ៍ខុសៗគ្នា ថាតើនេះជាការថែរក្សាបរិស្ថាន បង្កើនភាពធន់បានយូរនៃប្រតិបត្តិការ ឬគ្រាន់តែថែទាំសត្វគោឱ្យមានសុខភាពល្អ។

យោងតាមការចេញលើទស្សនាវដ្តីសាច់គោ របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា គ្រាប់កប្បាសកំពុងតែទទួលបានចាប់អារម្មណ៍ក្នុងការកែច្នៃជាចំណីគោ។

គ្រាប់កប្បាសត្រូវបានគេស្គាល់ជាយូរមកហើយចំពោះតម្លៃផ្នែកអាហារូបត្ថម្ភដល់សត្វ ដោយសារគ្រាប់កប្បាសឥឡូវនេះ គេកំពុងតែយកចិត្តទុកដាក់ចំពោះសក្តានុពលរបស់វាក្នុងការកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងមិនប៉ះពាល់ដល់សុខភាពសត្វ ឬប្រសិទ្ធភាពប្រតិបត្តិការចិញ្ចឹមគោយកសាច់។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍របស់គ្រាប់កប្បាស សម្រាប់ធ្វើឱ្យគោមានសុខភាពល្អ និងឆាប់ធំធាត់៖

១- សម្បូរសារធាតុបំប៉ន និងបន្សល់កាកសំណល់តិចតួច

តាមរយៈកម្មវិធីផ្តល់ចំណីគោប្រកបដោយនិរន្តរភាព គឺចាប់ផ្តើមជាមួយនឹងប្រភពឆ្លាតវៃ និងងាយរកថែមទៀត។  នៅពេលបង្កើតរបបអាហារ អ្នកចិញ្ចឹមគោយកសាច់ ចាប់ផ្តើមយកចិត្តទុកដាក់លើអាហារូបត្ថម្ភសំខាន់ៗចំនួនបី គឺប្រូតេអ៊ីន ថាមពល និងជាតិសរសៃ ដែលគ្រាប់កប្បាសអាចផ្តល់អត្ថប្រយោជន៍ទាំងបីខាងយ៉ាងនេះ។

លោកសាស្ត្រាចារ្យ ប្លែក វីលសុន (Blake Wilson) មកពីសាកលវិទ្យាល័យ Oklahoma State University បានមានប្រសាសន៍ថា «គ្រាប់កប្បាសទាំងមូល គឺជាចំណីតែមួយគត់ គឺប្រូតេអ៊ីន ខ្លាញ់ និងជាតិសរសៃរបស់វាផ្តល់អត្ថប្រយោជន៍នៅក្នុងរបបចំណីរបស់គោ ដែលជាអាហារបំប៉នសម្រាប់គោមិនសូវធំធាត់។

លើសពីតម្លៃអាហារូបត្ថម្ភ គ្រាប់កប្បាសជួយកាត់បន្ថយកាកសំណល់ ដោយផ្តល់អត្ថប្រយោជន៍ថ្មីដល់អនុផលកសិកម្ម។  វា​ជា​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធសម្រាប់​ប្រតិបត្តិការ​ចិញ្ចឹម ដែលមិនសូវហត់​នឿយ​ ប៉ុន្តែ មានប្រសិទ្ធភាពខ្ពស់ថែមទៀតផង។

២- បង្កើនប្រសិទ្ធភាពចំណី និងសម្រួលដល់ដំណើរការផលិតចំណី ព្រមទាំងមានសារធាតុបំប៉នច្រើន

តាមរយៈមូលនិធិពីក្រសួងកសិកម្មរបស់សហរដ្ឋអាម៉េរិក ការស្រាវជ្រាវបានបង្ហាញថា បើប្រៀបធៀបទៅនឹងគោ ដែលមិនទទួលបានជីវជាតិបំប៉នបន្ថែមនៅក្នុងចំណី នោះការបន្ថែមគ្រាប់កប្បាសទៅក្នុងចំណី បានជួយផ្តល់សារធាតុចិញ្ចឹមរហូតដល់៤៤ភាគរយនៃកំណើនទម្ងន់ប្រចាំថ្ងៃរបស់គោ និងការកើនឡើងប្រាំមួយភាគរយនៃជាតិខ្លាញ់ ដែលធ្វើឱ្យគោលូតលាស់ធំធាត់លឿន។ ដូច្នេះ ជាលទ្ធផលចុងក្រោយនេះ គ្រាប់កប្បាសជួយអ្នកចិញ្ចឹមគោឱ្យបង្កើនទិន្នផលបានខ្ពស់ជាងធម្មតាដោយប្រើធនធានតិចតួចប៉ុណ្ណោះ។

ការដាក់បន្ថែមសារធាតុចំណីបំប៉ន ដែលជួយដល់តម្រូវការអាហារូបត្ថម្ភច្រើន ធ្វើឱ្យមានភាពងាយស្រួលក្នុងការស្វែងរកប្រភពវត្ថុធាតុដើម ការរក្សាទុក និងការរៀបចំផែនការផលិតចំណីរូបត្ថម្ភ។  ជាមួយនឹងបញ្ហាប្រឈមនៃខ្សែសង្វាក់ផ្គត់ផ្គង់តិចជាងមុន និងដំណើរការសត្វកាន់តែប្រសើរ អ្នកផលិតត្រូវបានដាក់ឱ្យដំណើរការសម្រាប់ភាពជោគជ័យរយៈពេលវែង។

៣- កាត់បន្ថយការបំភាយឧស្ម័នមេតាន

ផលប៉ះពាល់បរិស្ថាននៃផលិតកម្មសាច់នៅតែត្រូវបានគេត្រួតពិនិត្យយ៉ាងដិតដល់ ជាពិសេសអំពីការបញ្ចេញឧស្ម័នមេតានពីការរំលាយចំណីរបស់គោ គឺចំណែកបង្កជាក្តីកង្វល់ដ៏ធំមួយ។

តាមរយៈការស្រាវជ្រាវបង្ហាញថា គ្រាប់កប្បាសជួយកាត់បន្ថយការបំភាយឧស្ម័នមេតានបានរហូតដល់១២,៥ភា៥ភាគរយ។

ការស្រាវជ្រាវនេះបង្ហាញទៀតថា «មេតាន គឺជាឧស្ម័នផ្ទះកញ្ចក់ ដែលមានអាយុកាលខ្លី។ ដូច្នេះប្រសិនបើយើងអាចកាត់បន្ថយអត្រាការបំភាយរបស់វាឱ្យបានគ្រប់គ្រាន់ យើងអាចកាត់បន្ថយបរិមាណមេតាននៅក្នុងបរិយាកាសបានយ៉ាងឆាប់រហ័ស»។

៤- ធ្វើឱ្យការងារប្រកបដោយនិរន្តរភាពសម្រាប់អ្នក

អ្នកបរិភោគសាច់គោ នាពេលបច្ចុប្បន្ននេះ កាន់តែមានការយល់ដឹងអំពីគុណភាពសាច់គោ ដែលគេចង់បាន។

អ្នកជំនាញផ្នែកអាហារូបត្ថម្ភ មានប្រសាសន៍ថា “ការកាត់បន្ថយកាកសំណល់ គឺជាបញ្ហាដ៏ធំមួយ ដែលត្រូវលើកពិភាក្សា នាពេលបច្ចុប្បន្ននេះ។  នោះហើយជាមូលហេតុល្អណាស់ ដែលយើងមានសារធាតុសម្រាប់ផ្សំចំណីគោ ហើយអាចជួយកាត់បន្ថយការបំភាយឧស្ម័នមេតាន កាត់បន្ថយកាកសំណល់ និងធ្វើឱ្យការចិញ្ចឹមគោកាន់តែមានប្រសិទ្ធភាពខ្ពស់”។

តាមរយៈការរួមបញ្ចូលនូវគ្រាប់កប្បាសនៅក្នុងកម្មវិធីផលិតចំណីគោ អ្នកអាចធ្វើបានតាមការរំពឹងទុកនៃខ្សែសង្វាក់ផ្គត់ផ្គង់ចំណីគោ ពង្រឹងសុខភាពគោ និងជួយគ្រប់គ្រងបរិស្ថានដោយប្រើគ្រឿងផ្សំចំណីគោ គឺមានគ្រាប់កប្បាសតែមួយមុខប៉ុណ្ណោះ។

អ្នកដាំដំណាំកប្បាស និងកសិករចិញ្ចឹមគោយកសាច់ ឬយកទឹកដោះ បានដឹងស្ទើរគ្រប់គ្នាថា តម្លៃនៃកប្បាសមិនត្រឹមតែមានប្រយោជន៍នៅក្នុងវិស័យវាយនភ័ណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រយោជន៍នៅក្នុងការផលិតផលចំណីសត្វផងដែរ។

ការដាំដុះ និងការលូតលាស់របស់កប្បាសនៅក្នុងសហរដ្ឋអាម៉េរិក​ គឺស្រដៀងគ្នានឹងដំណាំពោត សណ្តែកសៀង និងស្រូវសាលី​។ រដូវកាលដាំកប្បាស​ គឺតែងតែចាប់ផ្តើមដាំនៅខែកុម្ភៈ ហើយត្រូវបានប្រមូលផលនៅខែតុលា។

សហរដ្ឋអាម៉េរិក គឺជាប្រទេសផលិតកប្បាសធំជាងគេបំផុតនៅលើពិភព​ ដោយសារគេត្រូវការសំឡីកប្បាសសម្រាប់កែច្នៃផលិតជាក្រណាត់។​ ចំណែកគ្រាប់របស់វា​ ត្រូវបានគេកែច្នៃយកប្រេង ឬផលិតជាចំណីគោ ដោយសារវាមានសារធាតុបំប៉នច្រើន មិនខុសពីពោត សណ្តែកសៀង​ និងស្រូវសាលីឡើយ៕

 


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ