រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ក្នុងខេត្តកំពង់ស្ពឺចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានឱកាសរីកចម្រើន

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានឱកាសរីកចម្រើន និងចូលរួមក្នុងកំណើនវិស័យឧស្សាហកម្ម។

យោងតាមក្រសួងឧសហកម្ម បានឱ្យដឹងថា ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី   ធ្វើឡើងកាលពីថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០២៥ ក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយលើកទី៤ ដែលសហការរៀបចំដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺប្រមាណ៣.៥០០នាក់។

ឯកឧត្តម ហែម វណ្ណឌី មានប្រសាសន៍ថា “យើងឃើញថា សេដ្ឋកិច្ចក្នុងប្រព័ន្ធ ជាពិសេសក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រដ៏ច្រើន កំពុងរីកចម្រើនទៅមុខហើយ។ ប៉ុន្តែដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ យើងក៏ត្រូវការឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធរីកចម្រើន និងអាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នានា ព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើនលើសលុបនៃតួអង្គសេដ្ឋកិច្ចរបស់យើង”។

ចំណែកឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺ មានប្រជាជនចំនួន៩៥ម៉ឺននាក់ និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ​ ៣៨ម៉ឺននាក់។ ការចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ជាការបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដែលក្រសួងស្ថាប័នបាននិងកំពុងរៀបចំជូនជាបន្តបន្ទាប់ ដូចជាការអភិវឌ្ឍជំនាញ ការចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម  ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការអនុគ្រោះ និងលើកលែងកាតព្វកិច្ចពន្ធដារ និងសេវាគាំពារសង្គមជាដើម។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានពាក្យស្នើសុំចំនួន ៥១.៣២៤ នៅទូទាំងប្រទេស ដោយខេត្តកំពង់ស្ពឺជាប់ចំណាត់ថ្នាក់ទី៦។

ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង ធនាគារវឌ្ឍនៈ ធនាគារអេស៊ីលីដា ធនាគារ ABA ធនាគារសហគ្រាសធុនតូច​ និងមធ្យម និង ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​។

ក្រុមគោលដៅសម្រាប់ការចុះឈ្មោះនេះរួមមានសហគ្រាសធុនមីក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យ
និយោជន៍ ដែលប្រកបអាជីវកម្មមុខរបរ ឬការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

 

 

 


593101651_122140848176961943_3178278203835017235_n
លោកបណ្ឌិត កៅ ថាច៖ ថ្លៃដើមផលិតក្នុងមួយឯកតា​ ជាកត្តាកំណត់នៃការចំណេញ-ខាត ដូច្នេះកសិករត្រូវយល់ដឹងឱ្យច្បាស់អំពីថ្លៃដើមផលិត

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាចប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិកគណៈកម្មាធិការប្រតិបត្តិ និងអនុប្រធានសមាគម បានចូលរួមពិធីសំណេះសំណាលជាមួយបងប្អូនប្រជាកសិករជាង៥០០នាក់ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសសំណេះសំណាលនេះ លោកបណ្ឌិតបានមានប្រសាសន៍ថា គោលបំណងចម្បង និងសារៈសំខាន់បំផុតនៃការបង្កើតសមាគមបណ្តាញកសិករតេជោ ដែលដើរតួនាទីជាសសរស្តម្ភដ៏រឹងមាំក្នុងការលើកកម្ពស់ជីវភាព និងកិត្យានុភាពរបស់កសិករកម្ពុជា។ លើសពីនេះ ចំពោះតួនាទីស្នូលរបស់សមាគមបណ្តាញកសិករតេជោ លោកបណ្ឌិត កៅ ថាច បានលើកឡើងថា សមាគមនេះមានតួនាទីសំខាន់ពីរយ៉ាងគឺទី១ ធ្វើជាស្ពានចម្លងដ៏រឹងមាំ៖ ក-សមាគមនឹងធ្វើជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់កសិករ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងភ្ជាប់ទៅប្រភពហិរញ្ញវត្ថុ (ឥណទាន)។ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានត្រៀមរួចជាស្រេចនូវកញ្ចប់ឥណទានពិសេសៗ ដែលមានអត្រាការប្រាក់ទាប និងលក្ខខណ្ឌអនុគ្រោះបំផុត ដើម្បីបង្កើនទុនបង្វិល និងលើកកម្ពស់សមត្ថភាពវិនិយោគរបស់បងប្អូនកសិករដោយផ្ទាល់។ ខ-ការភ្ជាប់ទៅបច្ចេកវិទ្យា និងអ្នកជំនាញ៖ ជួយកសិករឱ្យទទួលបាននូវបច្ចេកវិទ្យាកសិកម្មទំនើបៗ ព័ត៌មានជាក់លាក់ និងការណែនាំពីអ្នកជំនាញ ដើម្បីបង្កើនទិន្នផល លើកកម្ពស់គុណភាព និងឈានទៅរកការកែច្នៃ ដែលផ្តល់នូវប្រាក់ចំណេញសមស្រប និងប្រសើរជាងមុន។ គ-ការភ្ជាប់ទៅទីផ្សារតម្លៃកសិផល ផ្តល់ព័ត៌មានទីផ្សារច្បាស់លាស់ និងជួយសម្របសម្រួលដល់ការលក់កសិផល ធានាឱ្យកសិករលក់បានក្នុងតម្លៃល្អប្រសើរ និងសមរម្យ ជៀសវាងការកៀបសង្កត់តម្លៃ។ […]

10-Farmer_harvest_Casava_SUPP
សហព័ន្ធដំឡូងមីកម្ពុជាចេញសេចក្តីណែនាំ អំពីក្រមប្រតិបត្តិរួម និងនិតិវិធីនៃការទិញ-លក់ដំឡូងមីនៅកម្ពុជា

ភ្នំពេញ៖សហព័ន្ធដំឡូងមីកម្ពុជា ចេញសេចក្តីណែនាំអំពីក្រមប្រតិបត្តិរួម និងនិតិវិធីនៃការទិញ-លក់ដំឡូងមីនៅកម្ពុជា សម្រាប់តាមដានត្រួតពិនិត្រ និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្តីពីដំឡូងមី២០២០-២០២៥ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ យោងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្មលើការទិញ-លក់ដំឡូងមី លេខ១១០ព.ណ អវឯ.សសរ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ សហព័ន្ធដំឡូងមីកម្ពុជាបានសង្កេតឃើញថា ការធ្វើអាជីវកម្មទិញ-លក់ដំឡូងមី នៅក្នុង ព្រះរាជាណាចក្រកម្ពុជា កន្លងមកពុំទាន់មាននីតិវិធីសមស្រប ធ្វើឲ្យគុណភាពដំឡូងមី ធ្លាក់ចុះ ដោយការលាយដី ឬសស្នែង ការកាត់ភាគរយ អំពើបន្លំ ឬលួចភ្នែកជញ្ជីង និងការបិទស្លាក តម្លៃលើមុខទំនិញមិនទាន់បានល្អប្រសើរនៅឡើយ ដែលបណ្តាលឲ្យកសិករ ពាណិជ្ជករមួយចំនួន ទទួលរងការខាត់បង់ប្រាក់ចំណេញ ខូចកេរ្តិ៍ឈ្មោះប្រទេស បាត់ទីផ្សារក្នុងការនាំចេញ អាចបង្កឱ្យវិស័យដំឡូងមីទាំងមូលជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ។ សេចក្តីជូនដំណឹង បានណែនាំថា សហព័ន្ធដំឡូងមីកម្ពុជាសូមធ្វើសេចក្តីណែនាំស្តីពីនីតិវិធីស្តង់ដានៃការទិញ-លក់ ដំឡូងមី ដល់សមាជិកសហព័ន្ធដំឡូងមីកម្ពុជា អ្នកប្រកបមុខរបរទិញ-លក់ដំឡូងមី និងកសិករដាំដុះដំឡូងមី នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានកំណត់យថាប្រភេទដូចខាងក្រោម៖ ទី១-ប្រភេទលេខ១ ប្រភេទលេខ២ កម្រិតជាតិម្សៅ (Starch)តិចបំផុត៦៧ភាគរយ តិចបំផុត ៥៥ភាគរយ។ ទី២-សំណើម (Moisture)ច្រើនបំផុត ១៤ភាគរយ […]

Rice_plantation_in_Java
ឥណ្ឌូណេស៊ីត្រៀមថវិកា៦០០លានដុល្លារ ដើម្បីពង្រឹងសន្តិសុខស្បៀងនៅក្នុងប្រទេស​

ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសថា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានរៀបចំជំនួយឥតសំណង ជាទឹកប្រាក់ជិត៦០០លានដុល្លារ ដើម្បីបង្កបង្កើនផលលើផ្ទៃដីទំហំជិតមួយលានហិកតា ដើម្បីបបង្កើនផលិតកម្ម និងពង្រឹងសន្តិសុខស្បៀងនៅក្នុងប្រទេស។ ក្នុងអំឡុងពេលសន្និសីទជាតិ លើកទី១១ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អេនឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) រដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការដឹកនាំរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី ដើម្បីបង្កើនទិន្នផលកសិកម្មឱ្យកើនឡើងខ្ពស់ តាមរយៈការកែច្នៃគុណភាពដីទំនេរនៅទូទាំងប្រទេស។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ រដ្ឋាភិបាលនឹងយកចិត្តទុកដាក់លើ ដីណា ដែលត្រូវបានពិនិត្យរួចរាល់សម្រាប់ការដាំដុះ ដោយកត់សម្គាល់ថា កម្មវិធីពង្រីកផ្ទៃដីកសិកម្មនេះ គឺមានសារៈសំខាន់ក្នុងការរក្សាស្ថេរភាពតម្លៃស្បៀងអាហារ ដែលជាសសរស្តម្ភយ៉ាងសំខាន់នៃភាពធន់របស់ជាតិ។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះថា «សន្តិសុខស្បៀងអាហារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងភាពធន់របស់រដ្ឋ ពីព្រោះបញ្ហានៅក្នុងវិស័យស្បៀងអាហារ អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ»។ លោក អេនឌី អាំរ៉ាន ស៊ូឡៃម៉ាន បានបន្ថែមថា រដ្ឋាភិបាលបើកចំហចំពោះកិច្ចសហការជាមួយសហគមន៍កសិកម្ម អង្គការ និងម្ចាស់ដី ដើម្បីប្រើប្រាស់ដីនៅសល់ទំនេរសម្រាប់ផលិតកម្មដំណាំ។ លោកបានមានប្រសាសន៍ដូច្នេះថា​ «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើឱ្យដីរបស់យើងមានគុណភាពកាន់តែល្អប្រសើរ។ ក្រសួងរបស់យើងត្រៀមខ្លួនរួចជាស្រេច […]

photo_2025-11-28_09-28-54
ឯកឧត្តមបណ្ឌិត កៅ ថាច៖ នៅពេល​សហគ្រិនផ្តល់ប្រាក់​ឈ្នួលសមរម្យ និងការពារបរិស្ថាន សហគ្រិនកំពុងកសាងមូលដ្ឋាន​គ្រឹះនៃសង្គមដ៏ត្រឹមត្រូវ និងចីរភាព

ពោធិ៍សាត់ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជា សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចាត់ទុកថា សហគ្រិនមានតួនាទីសំខាន់លើសពីម្ចាស់អាជីវកម្ម ដែលមានន័យថា សហគ្រិន គឺជាអ្នកកសាងភាពធន់ អ្នកបង្កើតដំណោះស្រាយសម្រាប់បញ្ហានានា និងជាអ្នកជំរុញវឌ្ឍនភាពមូលធនមនុស្ស។ ប្រសាសន៍លើកឡើងដូច្នេះ របស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា និងធ្វើជាវាគ្មិន ស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដើម្បីចែកជូនចំណេះដឹងដល់ផែនសហគ្រិនវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជាក្នុងខេត្តពោធិ៍សាត់ ដែលរៀបចំឡើងនៅសណ្ឋាគារពោធិ៍សាត់រីវើសាយ។ កម្មវិធីសិក្ខាសិលានេះ ត្រូេះបានប្រារព្វឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ៅ សាន សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក នាង ពុទ្ធារ៉ា អនុប្រធាននាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងម្ពុជា ក្នុងនោះរួមមានសមាជិកផែនសហគ្រិនវ័យក្មេងរបស់គណបក្សខេត្តពោធិ៍សាត់ សរុបប្រមាណ២០០នាក់។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត […]

កាលវិភាគផ្សព្វផ្សាយ