រាជរដ្ឋាភិបាលដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ តាមរយៈការរួមសាមគ្គីគ្នាចងក្រងជាសហគមន៍កសិករ

494268535_1099917638833352_3912595809775162559_n

ខេត្តកំពង់ធំ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ តាមរយៈការរួមសាមគ្គីគ្នាចងក្រងជាសហគមន៍កសិករ ដើម្បីពង្រឹងសមត្ថភាពធ្វើកសិកម្មឱ្យកាន់តែល្អ។

ថ្លែងនៅក្នុងពិធីដាក់ឱ្យដំណើរគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ នៅសហគមន៍កសិកម្មជ្រលងពន្លឺមានជ័យ ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ កាលថ្ងៃទី២៧ ខែមេសា, ឯកឧត្ដម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ បានមានប្រសាសន៍ថា  គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ គឺជាគំនិតផ្តួចផ្តើម និងជាផ្នែកមួយ នៃយុទ្ធសាស្រ្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានដាក់ចេញដោយឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ សំដៅដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជន។

ឯកឧត្តមគូសបញ្ជាក់ថា “គម្រោងនេះមានគោលបំណងបង្កើនប្រាក់ចំណូលប្រជាជនក្នុងមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុក តាមរយៈការជំរុញការធ្វើពិពិធកម្ម និងការពង្រីកមុខរបរផលិតកម្មកសិកម្ម ដែលនឹងជំរុញដល់សកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងលើកកម្ពស់កម្រិតជីវភាពប្រជាជន។ គម្រោងនឹងផ្តោតតែលើផលិតកម្មកសិកម្មខ្នាតតូច ដែលអាចហុចផលរហ័ស ត្រូវការទុនតិច និងមានតម្រូវការបច្ចេកទេសកសិកម្មមិនស្មុគស្មាញ បន្ថែមលើផលិតកម្មកសិកម្មគោល ដូចជា ការដាំបន្លែ, ការចិញ្ចឹមសត្វ, ការផលិតជីសរីរាង្គ, និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ តាមរយៈការចូលរួមផ្តល់ទុនបដិភាគ (ចូលរួមជាភាគហ៊ុនក្នុងមុខរបរសហគមន៍កសិកម្ម) និងចូលរួមសម្របសម្រួល និងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងការជំរុញកសាងខ្សែច្រវាក់តម្លៃកសិកម្មនៅតាមបណ្ដាមូលដ្ឋាន សហគមន៍”។

បើយោងតាមឯកឧត្ដម ប៉ែន ធីរុង្គ , គម្រោងខាងលើត្រូវអនុវត្តក្នុងរយៈពេល៤ឆ្នាំ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ដោយផ្តល់ជាទុនបដិភាគដល់សហគមន៍កសិកម្មចំនួន៧៥ ដែលបានចុះបញ្ជី និងកំពុងមានសកម្មភាពផលិតកម្មកសិកម្ម ឬតាមស្ថានភាពជាក់ស្តែង នៅក្នុងបណ្តាស្រុក ក្រុងទាំង៩ នៃខេត្តកំពង់ធំ និងសម្រាប់ចំណាយគាំទ្រប្រតិបត្តិការ និងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងមានទឹកប្រាក់សរុបប្រមាណជាង៤០ម៉ឺនដុល្លារ ដែលគាំទ្រដោយថវិកាផ្ទាល់របស់ឯកឧត្តម វង្សី វិស្សុត និងក្រុមការងារ ព្រមទាំងសប្បុរសជន។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា ការដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ នាពេលនេះ គឺធ្វើពិត ពុំមែនសម្តែងល្ខោនទេ។ ទន្ទឹមនឹងនេះឯកឧត្តមបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ត្រូវចូលរួមការបណ្តុះបណ្តាលបច្ចេកទេស ឧស្សាហ៍ព្យាយាម និងត្រូវមានសាមគ្គីភាពល្អ ដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យ។

ចំណែកអាជ្ញាធរដែនដី នៅថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ មន្ត្រីកសិកម្មឃុំ និងផ្នែកជំនាញពាក់ព័ន្ធ ត្រូវចូលរួមសម្របសម្រួល និងគាំទ្រការអនុវត្តគម្រោងដោយការទទួលខុសត្រូវ ហើយត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមដែលកើតមាន ដើម្បីចូលរួមចំណែកអនុវត្តឱ្យុបានជោគជ័យ ស្របតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នូវអភិក្រមចំនួន៣ គឺជួយបង្កើនចំណូលគ្រួសារ ធានាសន្តិសុខស្បៀង និងធានាសុវត្ថិភាពចំណីអាហារ។

បន្ថែមលើនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ  ក៏បានណែនាំឱ្យក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ និងក្រុមការងារវិស័យពាក់ព័ន្ធ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលសហគមន៍បានលើកឡើង ជាអាទិ៍ ដូចជា តម្រូវការបច្ចេកទេស, ការដោះស្រាយបញ្ហាទីផ្សារ, ការគ្រប់គ្រងប្រើប្រាស់ និងចាត់ចែងហិរញ្ញវត្ថុ, ការត្រួតពិនិត្យតាមដានការអនុវត្តគម្រោងជាប្រចាំ និងត្រូវរៀបចំបង្កើត និងបង្កើនក្រុមផលិតឱ្យបានច្រើន ដើម្បីធានាភាពជាម្ចាស់របស់សហគមន៍ ដែលអាចរស់បានដោយខ្លួនឯងនាពេលអនាគត ហើយនៅពេលបន្ទាប់នឹងរៀបចំឱ្យមានការប្រឡងប្រណាំងសហគមន៍ ដែលអនុវត្តគម្រោងបានជោគជ័យក្នុងខេត្តកំពង់ធំទៀតផង។

ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា ជោគជ័យរបស់ក្រុមការងារ ក៏ដូចជារាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គឺជាការផ្លាស់ប្ដូរឱ្យប្រជាជនមានជីវភាពកាន់តែធូរធារ និងពង្រឹងគុណភាពនៃការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាជនកាន់តែប្រសើរឡើង ព្រមទាំងការធានារក្សាបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅមូលដ្ឋានបានល្អ ដើម្បីផ្ដល់ភាពសុខសាន្តជូនដល់ប្រជាជន៕


Oplus_16908288
ឯកឧត្តមបណ្ដិត កៅ ថាច៖ កសិកររស់នៅជិតប្រភពទឹក​គួររក្សា​ទឹកទុក និងប្រើប្រាស់ដោយសន្សំសំចៃ​ខ្ពស់​សម្រាប់ការធ្វើកសិកម្មក្នុងពេលខ្វះទឹក​

ដោយ ឡុង ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគម​បណ្តាញកសិករតេជោ បាន​ណែនាំនិងលើកទឹកចិត្ត​ដល់បងប្អូនកសិករ​ដែលរស់នៅជិតប្រភពទឹក​ គួររក្សា​ទឹកទុក​ និងសន្សំសំចៃឱ្យបានខ្ពស់ ព្រោះបាតុភូតអែលនីញ៉ូ​ក្នុងឆ្នាំនេះ និងឆ្នាំក្រោយ មិនមែនប៉ះពាល់​មកលើតែកម្ពុជា​មួយទេ ប៉ុន្តែបណ្ដា​ប្រទេសជាច្រើន​នៅទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ដិត ថ្លែងបែបនេះ នៅ​ក្នុងកម្មវិធីសំណេះសំណាល​ និងសួរសុខទុក​ប្រជាកសិករ​ក្នុងក្រុងស្ទឹងសែន និងស្រុកសន្ទុកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី​២ ខែវិច្ឆិកាឆ្នាំ​២០២៦នេះ ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយស​​ពីឯកឧត្តម តាំង ម៉េងលាង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក វណ្ណៈ សោភានិត អភិបាល​នៃគណៈអភិបាល​ស្រុក​សន្ទុក លោក ហេង សារិទ្ធ អភិបាល​រងក្រុងកំពង់ធំ​ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្ម​ខេត្ត រដ្ឋបាល​ស្រុក ការិយាល័យ​កសិកម្ម​ស្រុក មេឃុំ​គ្រប់ឃុំ មេភូមិ​គ្រប់ភូមិ តំណាង​សហគមន៍​កសិកម្ម រួមនិងកសិករប្រមាណ​៦០០នាក់​។​ ពាក់ព័ន្ធវិស័យកសិកម្មនេះ ឯកឧត្តមប្រតិភូ​មានប្រសាសន៍ថា​ បញ្ហា​​ដែលបងប្អូនប្រជាកសិករជាអ្នកធ្វើស្រែ​នៅចុងឆ្នាំ​២០២៦ និងឆ្នាំ​២០២៧នឹងជួប​ជាមួយវិបត្តិ​ខ្វះទឹក​ ដោយសារ​បាតុភូតអែលនីញ៉ូ វាយប្រហារទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា “បើ​ខ្វះទឹក​ កសិករមិនអាចធ្វើកសិកម្មបានទេ​។ ដូច្នេះបងប្អូន​គិតគូបញ្ហានេះឱ្យបានមែនទែន […]

IMG_8043
កសិករនៅអមលាំងខេត្តកំពង់ស្ពឺ កំពុងបង្កើនជំនាញដាំបន្លែតាមបច្ចេកទេស​ទំនើបជាងមុន ដើម្បីរកចំណូលបន្ថែម

ដោយ រស្មី ភ្នំពេញ៖ ក្រុមកសិករមកពីសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង កំពុងតែ​បង្កើនជំនាញ និងការ​អនុវត្ត​របស់ខ្លួន​ក្នុងការ​ដាំបន្លែ ក៏ដូចជាការ​ចិញ្ចឹមសត្វ ដើម្បីធ្វើយ៉ាងណារកប្រាក់ចំណូលបន្ថែមទៀត សម្រាប់ក្រុមគ្រួសារ ។ កសិករ​ក្នុងសហគមន៍អមលាំង មានដាំបន្លែលើទឹក និងផ្ទះសំណាញ ក៏ដូចជា​ចិញ្ចឹមសត្វ​កណ្ដូប ចង្រិត និងមាន់ទា​ផងដែរ។ កសិករ នៃ​សហគមន៍កសិកម្មកសិករ​សាមគ្គីអមលាំង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ​កំពុង​ពង្រឹង​ជំនាញ និងចំណេះដឹង របស់ខ្លួន ក្នុងការដាំដំណាំ ជាពិសេស បន្លែ និងការ​ចិញ្ចឹមសត្វ ដើម្បីបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ សមាគមន៍កសិកម្ម កសិករសាមគ្គីអមលាំង មានសមាជិក៣៥០គ្រួសារ និងមានពលរដ្ឋជាង១ ០០០នាក់។ កសិករក្នុងសហគមមួយនេះបានរៀនបច្ចេកទេស កសិកម្មឆ្លាតវៃ ដូចជាការដាំបន្លែលើទឹក ការដាំបន្លែក្នុងផ្ទះសំណាញ់ ក្នុងគោលដៅការពារសត្វល្អិតបំផ្លាញ និងបង្កើនទិន្នផល។ ទន្ទឹមនឹងនេះ កសិករ​ក៏បានប្រើប្រាស់ប្រព័ន្ធតំណក់ទឹក ឬប្រព័ន្ធទឹកវិលពីព្រោះដើម្បីសន្សំសំចៃទឹក ព្រោះតំបន់ខ្លះក្នុងខេត្តកំពង់ស្ពឺ អាចប្រឈមនឹងការខ្វះខាតទឹកនៅរដូវប្រាំង ពិសេសបាតុភូតកំដៅឡើងខ្ពស់នាពេលនេះ ជាដើម។ អ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង បានឱ្យដឹងថាកសិករ​របស់សហគម មានដាំដំណាំដូចជា ស្ពៃតឿ ខាត់ណា […]

image_2026-11-02_15-14-10
ឥណ្ឌាបង្ក្រាបការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងចំណីអាហារ

ញូវដេលី៖ រាប់ចាប់ពីបាយឆា និងម្ហូបសាច់មាន់អាំង រហូតដល់ទឹកជ្រលក់ពណ៌ក្រហម បង្អែម និងស្ករគ្រាប់សំឡី រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងឱសថរដ្ឋឧត្ដរប្រទេស បានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់សារធាតុពណ៌​ ដែលមិនមានការអនុញ្ញាតក្នុងចំណីអាហារ ដោយណែនាំឱ្យអាជីវកម្មត្រូវគោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ បើមិនដូច្នោះទេ អាចប្រឈមនឹងវិធានការផ្លូវច្បាប់។ គោលការណ៍ណែនាំនេះ ត្រូវបានធ្វើឡើងតាមការគោលការណ៍របស់រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងគ្រប់គ្រងឱសថ របស់ឥណ្ឌា ដោយហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ ដែលមិនមែនជាសារធាតុសម្រាប់ចំណីអាហារ ដូចជាសារធាតុថ្នាំពណ៌សម្រាប់ឧស្សហកម្ម និងការកំណត់ការប្រើប្រាស់សារធាតុពណ៌សំយោគឱ្យប្រើតែក្នុងប្រភេទចំណីអាហារ។ គោលការណ៍ណែនាំនេះអនុវត្តចំពោះហាងលក់បង្អែម ភោជនីយដ្ឋាន សណ្ឋាគារ ហាងនំប៉័ង រោងចក្រផលិតចំណីអាហារ អាហារលក់តាមរទេះ​ និងអ្នកលក់អាហារតាមចិញ្ចើមផ្លូវ។ មន្ទីរជំនាញបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងស្ករគ្រាប់សំឡី ទឹកកកឈូសដាក់ស៊ីរ៉ូ ទឹកជ្រលក់ និងអាហារសម្រន់មានពណ៌ភ្លឺខ្លាំង។ ចំណែកប្រតិបត្តិករអាជីវកម្មចំណីអាហារ ក៏ត្រូវប្រើជញ្ជីងថ្លឹងឌីជីថល ដើម្បីវាស់បរិមាណសារធាតុពណ៌ កុំដាក់ដោយប៉ាន់ស្មាន។ ក្នុងករណីមិនអាចវាស់បរិមាណបានត្រឹមត្រូវ មិនត្រូវប្រើសារធាតុពណ៌សិប្បនិម្មិតឡើយ។ រីឯអ្នកលក់អាហារតាមចិញ្ចើមផ្លូវ ត្រូវប្រើគ្រឿងផ្សំបន្លែធម្មជាតិ ដូចជា ប៉េងប៉ោះ ឆៃថាវក្រហម ស្លឹកជីវ៉ាន់ស៊ុយ និងជីអង្កាម ដើម្បីបង្កើតពណ៌ និងរសជាតិសម្រាប់ទឹកជ្រលក់។ មិនត្រូវប្រើថ្នាំពណ៌សារធាតុឧស្សាហកម្ម ដើម្បីធ្វើឱ្យសាច់មាន់បំពង សាច់ចង្កាក់អាំង បាយឆា និងត្រីបំពង មានពណ៌ក្រហមខ្លាំងនោះទេ។ ដូច្នេះ […]

image_2026-11-02_15-02-28
ថ្លៃដើមផលិតធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសជប៉ុនបន្តឡើងថ្លៃ

តូក្យូ៖ តម្លៃផលិតផលជិត១ ៥០០មុខ របស់ក្រុមហ៊ុនផលិតម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន ១៩៥ នៅក្នុងប្រទេសជប៉ុន គ្រោងនឹងឡើងថ្លៃនៅក្នុងខែវិច្ឆិកា​ ឆ្នាំ២០២៦ ដែលកើនឡើងប្រហែល១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន។ នេះបើតាមក្រុមហ៊ុនស្រាវជ្រាវជប៉ុន។ ចំនួនផលិតផល ដែលនឹងឡើងថ្លៃនេះ បានធ្លាក់ចុះមកនៅក្រោមចំនួន២ ០០០មុខ ក្នុងរយៈពេល៥ខែកន្លងមកនេះ។ ក្នុងចំណោមប្រភេទផលិតផលទាំងនោះ ផលិតផលគ្រឿងទេស និងគ្រឿងផ្សំសម្រាប់ធ្វើម្ហូប ដូចជា ប្រភេទទឹកជ្រលក់ មានចំនួន៦៤៤មុខ ដែលជាចំនួនច្រើនជាងគេ។ បន្ទាប់មក គឺផលិតផលភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុល ចំនួន៤១៧មុខ។ ក្នុងឆ្នាំ២០២៦នេះ ចំនួនផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដែលបានឡើងថ្លៃ ឬគ្រោងនឹងឡើងថ្លៃ មានចំនួនសរុប២០ ៣២៧មុខ ដែលជាចំនួនកើនលើសពីបណ្តាឆ្នាំកន្លងមក។ បុគ្គលិកក្រុមហ៊ុនបាននិយាយថា សម្រាប់ឆ្នាំក្រោយ ការឡើងថ្លៃផលិតអាចនឹងសូវលឿនដូចឆ្នាំនេះទេ ដោយសារក្រុមហ៊ុននានាអាចនឹងគិតបញ្ចូលថ្លៃដើម ដែលកើនឡើងទៅក្នុងតម្លៃផលិតផលរបស់ខ្លួន ជាបណ្តើរៗ ព្រមទាំងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នចំពោះប្រតិកម្មរបស់អ្នកប្រើប្រាស់។ ការឡើងថ្លៃមុខទំនិញសំខាន់ៗចាំបាច់នៅក្នុងប្រទេសជប៉ុន នឹងបង្កឱ្យអត្រាអតិថរណាកើនឡើងផងដែរ ស្របពេលតម្លៃស្រូវអង្កររបស់ជប៉ុនមានតម្លៃខ្ពស់កប់ពពក ព្រោះថ្លៃដើមផលិតកើនឡើង ចំណែកកសិករមិនសូវចង់ធ្វើកសិកម្ម៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ