ដំណាំការ៉ុតពូជជប៉ុន ងាយស្រួលដាំដុះ មិនពិបាកថែទាំ ព្រមទាំងមានតម្រូវការទីផ្សារថែមទៀត

107A8330

ប្រជាកសិករនៅក្នុងខេត្តមណ្ឌលគិរី ចាប់ផ្តើមមានចំណង់ចំណូលចិត្តដាំដំណាំបន្លែប្រភេទថ្មី ដែលមានប្រភពពូជពីប្រទេសជប៉ុន គឺដំណាំការ៉ុតឈ្មោះ “សាគោតា” ងាយដាំដុះ មិនពិបាកថែទាំច្រើន ព្រមទាំងមានតម្រូវការទីផ្សារថែមទៀតផង។

កសិកររស់នៅក្នុងសហគមន៍សាមគ្គីសែនមនោរម្យ ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានដាំដុះដើម្បីលក់នៅតាមទីផ្សារទំនើប និងផ្សារទូទៅ ដោយទទួលបានប្រាក់កម្រៃខ្ពស់គ្រាន់បើ។

ដំណាំការ៉ុតពូជជប៉ុននេះ កសិករត្រូវប្រើពេលវេលាដាំដុះរយៈពេល៣ខែ គិតចាប់ពីថ្ងៃដាក់គ្រាប់ រហូតដល់ថ្ងៃប្រមូលផល។

លោក ឡុង នី ប្រធានសហគមន៍សាមគ្គីសែនមនោរម្យ បានប្រាប់ពីរបៀបនៃការដាំដុះការ៉ុតនោះយ៉ាងដូច្នេះថា ការ៉ុតជាប្រភេទដំណាំមានគ្រាប់ល្អិត ដូច្នេះកសិករត្រូវមានការអត់ធ្មត់ នៅពេលដាក់ដាំគ្រាប់ ដោយមិនអាចព្រោះដូចគ្រាប់ដំណាំផ្សេងៗបាននោះទេ។

ប្រធានសហគមន៍សាមគ្គីសែនមនោរម្យ បានបញ្ជាក់ថា ’ក្នុងមួយថ្ងៃអាចដាំបានតែ២ ទៅ៣រង។ យើងព្យាយាមមែនទែនដើម្បីយកគ្រាប់តូចៗរបស់ការ៉ុតដាក់ក្នុងរង ដែលកសិករបានឆូត ព្រោះគ្រាប់ការ៉ុតតូចៗល្អិតពិបាកដាំបន្តិច”។

ដំណាំនេះមានភាពងាយស្រួលក្នុងការថែទាំ ព្រោះវាមិនសូវមានបញ្ហាប្រឈមជាមួយសត្វល្អិតចង្រៃច្រើននោះទេ ក្រោយពេលចាប់ដុះលូតលាស់។ ប៉ុន្តែវាក៏អាចមានជំងឺដែរ គឺអាស្រ័យទៅលើប្រភេទដី និងអាកាសធាតុ។ រីឯបញ្ហាប្រឈមការបំផ្លាញពីសត្វល្អិតវិញ មិនដូចដំណាំមួយចំនួននោះទេ។ នេះជាការរៀបរាប់របស់លោក ឡុង នី ដែលមានបទពិសោធន៍អនុវត្តដោយផ្ទាល់។

ចំពោះការស្រោចស្រព និងថែទាំវិញ ក្រោយពេលដាក់ដាំគ្រាប់រួច ត្រូវស្រោចទឹកឱ្យបានច្រើនដង ដោយក្នុងមួយថ្ងៃពី៤ ទៅ៥ដង ហើយស្រោចទឹកតិចៗ ដើម្បីកុំឱ្យស្ងួតដីផ្នែកខាងលើព្រោះវាអាចធ្វើឱ្យគា្រប់ ដែលរីកលូតលាស់មកហើយអាចនឹងស្វិតទៅវិញ។ ក្នុងរយៈពេល១សប្ដាហ៍ ការ៉ុតអាចដុះពន្លក និងចេញត្រួយបណ្តើរៗ។

ដំណាំនេះប្រើពេលវេលាលម្អិត ក្នុងការថែទាំដកស្មៅក្នុងមួយវដ្ដជីវិតរបស់វា សម្អាតស្មៅ៣ ទៅ៤ដង ដែលប្រើដៃសម្អាតស្មៅដោយផ្ទាល់តែម្តង។ ដំណាំការ៉ុតចំណាយពេលយូរជាងដំណាំផ្សេងៗ ដែលមានរយៈពេលរហូតដល់៣ខែ ទើបអាចប្រមូលផលបាន។

លោក ឡុង នី បានបញ្ចាក់ថា៖ “ចំពោះការប្រមូលផល គឺសម្គាល់ទៅលើអាយុកាលរបស់ការ៉ុត ហើយនឹងទំហំនៃតម្រូវការទីផ្សារ។ ដោយសារអំណោយផលពីដីក្នុងតំបន់ និងអាកាសធាតុនៅក្នុងខេត្តមណ្ឌលគិរីផងនោះ ការ៉ុតក្នុង១ម៉ែត្រម៉ែត្រការ៉េ ប្រមូលផលបានចន្លោះពី៣ទៅ៤គីឡូក្រាម ហើយក្នុង១គីឡូ ៤៥០០រៀល ឬអាចប្រែប្រួលទៅតាមតម្លៃទីផ្សារ”។

បើគិតទៅលើចំណូល និងចំណាយទៅលើដំណាំការ៉ុតនេះ លោក ឡុង នី បានលើកឡើងថា ភាគរយចំណេញអាចបាន៦០% បន្ទាប់ពីទូទាត់ថ្លៃដើម ដោយសារការដាំដុះដំណាំការ៉ុតចំណាយច្រើនតែលើការជួលអ្នកដកស្មៅនោះទេ។ ចំណែកគ្រាប់មួយកញ្ចប់ធំតម្លៃ៦២ដុល្លារ មានរហូតដល់ជាង១០ម៉ឺនគ្រាប់ ដែលអាចឱ្យកសិករដាំបានច្រើនដង និងងាយស្រួលក្នុងការរកទីផ្សារ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-11_21-36-07
កសិករខ្មែរអាចខាតបង់ប្រាក់ចំណូល ព្រោះខ្វះឃ្លាំងត្រជាក់! ARDB ពិភាក្សាជាមួយក្រុមហ៊ុនយក្សចិន ដើម្បីជួយរក្សាកសិផល

ដោយ ជា មករា ភ្នំពេញ៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បណ្ឌិត កៅ ថាច បានជួបពិភាក្សា​ជាមួយនឹង​ក្រុមហ៊ុន​យក្សមួយរបស់ប្រទេសចិន COFCO ដោយបានពិភាក្សា​ពីចេតនា​ចង់ឱ្យមានការ​សហការអភិវឌ្ឍប្រព័ន្ធឃ្លាំងត្រជាក់នៅកម្ពុជា ដើម្បីជួយរក្សា​កសិផល​របស់កសិករ និងអ្នកកែច្នៃ សំដៅ កាត់បន្ថយការ​ខាតបង់ ។ កសិករខ្មែរខិតខំដាំដុះអស់ជាច្រើនខែ ប៉ុន្តែក្រោយប្រមូលផល បន្លែ សាច់ និងផ្លែឈើមួយចំនួនអាចខូចគុណភាព ឬត្រូវប្រញាប់លក់ក្នុងតម្លៃទាប ដោយសារខ្វះឃ្លាំងត្រជាក់សម្រាប់រក្សាទុក។ បញ្ហានេះអាចធ្វើឱ្យកសិករខាតបង់ប្រាក់ចំណូល និងបាត់បង់ឱកាសលក់កសិផលទៅទីផ្សារដែលមានតម្លៃខ្ពស់។ ឆ្លើយតបនឹងបញ្ហានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបើកការពិភាក្សាជាមួយក្រុមហ៊ុនយក្សចិន COFCO ដើម្បីស្វែងរកឱកាសសហការអភិវឌ្ឍប្រព័ន្ធឃ្លាំងត្រជាក់ ដែលអាចជួយរក្សាគុណភាពកសិផល កាត់បន្ថយការខូចខាត និងបង្កើនឱកាសនាំចេញ។ តើឃ្លាំងត្រជាក់អាចជួយកសិករបានយ៉ាងដូចម្តេច? ក្រោយប្រមូលផល សាច់ បន្លែ និងផ្លែឈើដូចជា ស្វាយ មៀន និងបន្លែស្លឹក អាចត្រូវបានដឹកទៅកាន់មណ្ឌលប្រមូលផ្ដុំ ដើម្បីត្រួតពិនិត្យគុណភាព បែងចែកតាមប្រភេទ និងរក្សាទុកក្នុងបន្ទប់ដែលមានសីតុណ្ហភាពសមស្រប។ កសិផលនីមួយៗត្រូវការលក្ខខណ្ឌរក្សាទុកខុសៗគ្នា ដើម្បីពន្យារភាពស្រស់ និងកាត់បន្ថយការខូចខាត មុនដឹកទៅផ្សារ រោងចក្រកែច្នៃ ឬនាំចេញ។ ប្រព័ន្ធនេះក៏អាចជួយឱ្យកសិករ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

កាលវិភាគផ្សព្វផ្សាយ