អគ្គនាយកធនាគារ ARDB ស្នើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមទានៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវចងក្រងជាសហគមន៍ និងពង្រីកទីផ្សារបន្ថែម

photo_2025-03-26_21-26-22

បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៥នេះ បានស្នើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមទាមួយកន្លែង ស្ថិតនៅសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវរួមគ្នាចងក្រងជាសហគមន៍ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការស្វែងរកទីផ្សារ និងចែកចាយស៊ុតទាឲ្យអតិថិជនរបស់ខ្លួន។

ការស្នើសុំឲ្យមានការចងក្រងជាបណ្តុំសហគមន៍ និងបណ្តាញកសិករអ្នកចិញ្ចឹមទា គឺក្នុងឱកាសឯកឧត្តមបណ្ឌិត​ កៅ ថាច អញ្ជើញចុះពិនិត្យមើលទីតាំងផ្ទាល់នៅកសិដ្ឋានចិញ្ចឹមទា កែវ ពុន ស្ថិតក្នុងក្រុងសិរីសោភ័ណ ដែលបច្ចុប្បន្ននេះកំពុងតែចិញ្ចឹមទាយកស៊ុតសរុបជាងបីម៉ឺនក្បាលសម្រាប់ផ្គត់ផ្គង់ទៅតាមបណ្តាខេត្តក្រុង។

បន្ទាប់មកទៀតនៅរសៀលនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានឆ្លៀតអញ្ជើញពិនិត្យមើលទីតាំងកសិដ្ឋានចិញ្ចឹមគោ ភ្នំព្រះមានជ័យ ដែលមានចិញ្ចឹមគោយកសាច់មានចំនួនបួនពូជ ប្រមាណ១០០ក្បាល និងកន្លែងចិញ្ចឹមជ្រូកកណ្តុរផងដែរ។

ទន្ទឹមនឹងនោះ បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់កសិករពីទីផ្សារលក់របស់អ្នកចិញ្ចឹមទាយកស៊ុតខាងលើ ដែលកំពុងជួបបញ្ហាធ្លាក់ចុះតម្លៃស៊ុតរួចមក ឯកឧត្តមបណ្ឌិតប្រតិភូក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឲ្យពួកគាត់ចង់ក្រងអ្នកចិញ្ចឹមទាឡើងវិញ ដោយរើសប្រធានសហគមន៍ដឹកនាំ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការចរចារទីផ្សារ និងបង្កើនការផ្គត់ផ្គង់ក្នុងស្រុកបន្ថែមទៀត។

ព្រមជាមួយគ្នានេះដែរ ក្នុងនាមធនាគាររបស់រដ្ឋ ARDB នៅតែផ្តល់ឱកាសដល់បងប្អូនទូទៅ ដែលត្រូវការទុនយកទៅពង្រីកកសិដ្ឋានចិញ្ចឹមទា ចិញ្ចឹមមាន់ ចិញ្ចឹមសត្វគ្រប់ប្រភេទ ដែលមានផែនការពិតប្រាកដក និងច្បាប់លាស់ នឹងទទួលបានប្រាក់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះផងដែរ៕

 


HD 3
ម៉ាឡេស៊ី ចរចាសុំដឹកជញ្ជូនផ្លែទុរេនស្រស់ៗតាមផ្លូវគោក ឆ្លងកាត់កម្ពុជាទៅចិន

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ីកំពុងចរចាជាមួយប្រទេសបួន​ ជាសមាជិកសមាគមអាស៊ាន រួមមានប្រទេសកម្ពុជា ដើម្បីបង្កើតច្រកដឹកជញ្ជូនឆ្លងកាត់តាមផ្លូវគោក សម្រាប់នាំចេញផ្លែទុរេនស្រស់ៗ ដោយកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនលទ្ធភាពឆាប់ចូលដល់ទីផ្សារចិន។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី លោក មូហាម៉ាដ សាប៊ូ (Mohamad Sabu) បានឱ្យដឹងថា ការដឹកជញ្ជូនទុរេនតាមផ្លូវគោក អាចចំណាយពេលពី៣ ទៅ៤ថ្ងៃ ដែលជាជម្រើសល្អមួយអាចជួយកាត់បន្ថយការដឹកជញ្ជូនតាមយន្តហោះ ដែលមានតម្លៃថ្លៃ។ នេះបើយោងតាមសារព័ត៌មាន ឌឹ ស្តារ (The Star) របស់ម៉ាឡេស៊ី បានចេញផ្សាយកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងកសិកម្ម និងសន្តិសុខស្បៀង កំពុងសហការជាមួយក្រសួងការបរទេស និងក្រសួងដឹកជញ្ជូន ដើម្បីសម្របសម្រួលកិច្ចចរចាជាមួយប្រទេសទាំងបួន រួមមានកម្ពុជា ថៃ វៀតណាម និងប្រទេសឡាវ។ លោកបានឱ្យដឹងទៀតថា កិច្ចពិភាក្សាដើម្បីសម្រេចបានកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនឆ្លងកាត់ប្រទេសទាំងនេះ បានដំណើរការចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា កិច្ចចរចាពាក់ព័ន្ធនឹងប្រទេសជាច្រើនអាចប្រឈមនឹងការលំបាក ដោយសារប្រទេសទាំងនោះក៏ជាអ្នកនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិនដូចគ្នា។ ម៉ាឡេស៊ីក៏កំពុងសិក្សាលទ្ធភាពដឹកជញ្ជូនផ្លែទុរេនតាមផ្លូវសមុទ្រជាជម្រើសមួយទៀត ប៉ុន្តែរយៈពេលដឹកជញ្ជូនមានរយៈពេលយូរ ដូច្នេះធ្វើឱ្យផ្លែទុរេនមិនសូវស្រស់ល្អ។ លោក មូហាម៉ាដ សាប៊ូ […]

image_2026-10-21_13-55-49
តុលាការអ៊ុយក្រែន ចោទប្រធានកប៉ាល់រុស្ស៊ី ពីបទលួជគ្រាប់ធញ្ញជាតិទៅលក់ឱ្យស៊ីរី

គៀវ៖ ប្រធានកប៉ាល់ដឹកទំនិញជនជាតិរុស្ស៊ីម្នាក់ ត្រូវបានតុលាការអ៊ុយក្រែន ចោទប្រកាន់ពីបទលួចដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់កសិករអ៊ុយក្រែន ជាង៥៤ ០០០តោន ចេញពីតំបន់រុស្ស៊ីកំពុងកាន់កាប់។ នេះបើយោងតាមការិយាល័យអគ្គរដ្ឋអាជ្ញា និងភ្នាក់ងារសន្តិសុខអ៊ុយក្រែន ដែលបានប្រកាសអំពីរឿងនេះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ ប្រធានកប៉ាល់រូបនេះត្រូវបានចោទប្រកាន់ពីបទរំលោភនីតិវិធីចេញចូលតំបន់ ដែលស្ថិតក្រោមការកាន់កាប់ ក្នុងចេតនាបំផ្លាញផលប្រយោជន៍របស់អ៊ុយក្រែន។ នេះជាលើកដំបូងហើយដែលការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានចាត់ទុកសកម្មភាពបែបនេះថា ជាករណីត្រូវចោទប្រកាន់ក្រោមបទ ឧក្រិដ្ឋកម្មសង្គ្រាម។ យោងតាមការស៊ើបអង្កេត បានឱ្យដឹងថា កប៉ាល់បានដឹកជញ្ជូនគ្រាប់ធញ្ញជាតិចំនួនពីរលើក ក្នុងអំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣ នៅពេលកងទ័ពរុស្ស៊ី បានរឹបអូសយកគ្រាប់ធញ្ញជាតិទាំងនោះពីកសិករអ៊ុយក្រែន នៅតំបន់គ្រីមៀ (Crimea)។ ការដឹកជញ្ជូនទាំងពីរលើកនេះ មានបរិមាណប្រហែល២៧ ០០០តោន ក្នុងមួយលើក។ កប៉ាល់បានចាកចេញពីទីក្រុងសេវ៉ាស្តូប៉ូល (Sevastopol) ដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី ឆ្ពោះទៅកាន់កំពង់ក្នុងប្រទេសស៊ីរី។ យោងតាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារសន្តិសុខអ៊ុយក្រែន បានឱ្យដឹងថា ប្រធានកប៉ាល់រូបនេះបានបញ្ជាពីមន្ត្រីជាន់ខ្ពស់រុស្ស៊ី ដែលការអនុវត្តតាមបញ្ជាទាំងនោះត្រូវបានរំលោភលើបទប្បញ្ញត្តិមួយចំនួននៃអនុសញ្ញាទីក្រុងហ្សឺណែវ ជាពិសេសការហាមឃាត់ការលួចប្លន់ទ្រព្យសម្បត្តិពីតំបន់ ដែលស្ថិតក្រោមការកាន់កាប់។ ការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីលើកំពង់ផែរបស់អ៊ុយក្រែន បានធ្វើឱ្យផលិតផលកសិកម្មអ៊ុយក្រែន ប្រមាណ៣២លានតោន ដែលមានតម្លៃប្រហែល១០ពាន់លានដុល្លារ ប្រឈមនឹងហានិភ័យ។ នេះបើយោងតាមក្រសួងកសិកម្មអ៊ុយក្រែន៕ (ផាន់ អាណា)

Good-harvest-2
បង់ក្លាដែសគ្រោងទិញស្រូវសើមដោយផ្ទាល់ពីកសិករ មិនត្រូវការឈ្មួញកណ្ដាល

ដាកា៖ រដ្ឋាភិបាលបង់ក្លាដែសកំពុងរៀបចំផែនការប្រមូលទិញស្រូវសើមដោយផ្ទាល់ពីកសិករ របស់ខ្លួន ដោយមិនឆ្លងកាត់ឈ្មួញកណ្ដាលឡើយ ដើម្បីធានាឱ្យកសិករទទួលបានតម្លៃសមរម្យ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងស្បៀងអាហាររបស់បង់ក្លាដែស។ លោកស្រី អាហ្វ្រូហ្សា ខាណាំ (Afroza Khanam) រដ្ឋមន្ត្រីក្រសួងស្បៀងអាហារ កាលពីថ្ងៃទី១២​ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា គម្រោងសាកល្បងនេះនឹងត្រូវអនុវត្តដំបូងនៅក្នុងស្រុកបី ដើម្បីផ្តល់ឱកាសឱ្យកសិករអាចលក់ស្រូវសើមជូនរដ្ឋាភិបាលបានដោយងាយស្រួល និងមិនប្រឈមនឹងការរំខាន ឬការលំបាកផ្សេងៗ។ លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រសិនបើគម្រោងសាកល្បងនេះទទួលបានជោគជ័យ កម្មវិធីនេះនឹងត្រូវពង្រីកទៅទូទាំងប្រទេសជាដំណាក់កាលៗ។ លោកស្រីរដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងនាមជាភ្ញៀវកិត្តិយសនៅក្នុងកិច្ចប្រជុំផ្លាស់ប្ដូរយោបល់ជាមួយមន្ត្រីនៃនាយកដ្ឋានស្បៀងអាហាររបស់ប្រទេសបង់ក្លាដែស៊ លោកស្រីបានលើកឡើងថា កសិករតែងតែជួបការលំបាកក្នុងការលក់ស្រូវសើមដោយផ្ទាល់ជូនរដ្ឋាភិបាល រួមមានការបើកគណនីធនាគារ និងការបំពេញបែបបទរដ្ឋបាលផ្សេងៗ។ ដូច្នេះ រដ្ឋាភិបាលកំពុងចាត់វិធានការលុបបំបាត់ឧបសគ្គទាំងនេះ និងសម្រួលនីតិវិធីឱ្យកាន់តែងាយស្រួល។ លោកស្រីបានបន្ថែមថា ប្រសិនបើចាំបាច់ រដ្ឋាភិបាលក៏នឹងពិចារណាទូទាត់ប្រាក់ជូនកសិករតាមរយៈសេវាហិរញ្ញវត្ថុចល័តផងដែរ។ លោកស្រី អាហ្វ្រូហ្សា ខាណាំ បានបញ្ជាក់ថា ពាល្យសន្យាក្នុងកម្មវិធីនយោបាយបោះឆ្នោតរបស់រដ្ឋាភិបាល គឺធានាឱ្យកសិករទទួលបានតម្លៃសមរម្យសម្រាប់ផលិតផលកសិកម្មរបស់ខ្លួន និងធានាការផ្គត់ផ្គង់ស្បៀងអាហារ ដែលមានសុវត្ថិភាពដល់គ្រួសារប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ដូច្នេះ ដើម្បីសម្រេចគោលដៅនេះ មន្ត្រីស្បៀងអាហារបង់ក្លាដែសត្រូវបំពេញភារកិច្ចដោយភាពស្មោះត្រង់ ការលះបង់ និងការទទួលខុសត្រូវខ្ពស់។ លោកស្រីបានឱ្យដឹងបន្ថែមថា បច្ចុប្បន្ន ប្រទេសបង់ក្លាដែស នៅខ្វះមន្ទីរពិសោធន៍ខ្នាតតូចសម្រាប់ធ្វើតេស្តគុណភាព និងសុវត្ថិភាពចំណីអាហារ។ […]

Girls sitting hugging their knees, looking at the sky and having
ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមផ្តល់ជំនួយ៥០០លានដុល្លារ ដល់ហ្វីលីពីន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីអែលនីញ៉ូ

ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី បានប្រកាសត្រៀមខ្លួនផ្តល់ជំនួយដល់ប្រទេសហ្វីលីពីន ដើម្បីទប់ទល់នឹងផលប៉ះពាល់របស់បាតុភូតអែលនីញ៉ូ ដែលកំពុងតែបង្កើនឥទ្ធិលពលបង្កឱ្យពិភពលោកជួបគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ​​។ លោក អែនទ្រូ ជែហ្វ្រី (Andrew Jeffries) នាយកធនាគារធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសហ្វីលីពីន បានថ្លែងថា «យើងមានថវិកាបម្រុងសម្រាប់ផ្តល់ហិរញ្ញប្បទានបន្ទាន់ ដែលបានរៀបចំទុកជាស្រេច ហើយរដ្ឋាភិបាលហ្វីលីពីនអាចដកយកមកប្រើប្រាស់បាននៅពេលចាំបាច់ ប្រសិនបើមានការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន»។ ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី អាចផ្តល់ការគាំទ្រតាមរយៈឥណទានជាទឹកប្រាក់ចំនួន៥០០លានដុល្លារ ក្រោមគម្រោងកែលម្អភាពធន់នឹងគ្រោះមហន្តរាយ ដំណាក់កាលទី២ ក្នុងគោលបំណងជួយប្រទេសហ្វីលីពីន អាចកាត់បន្ថយ និងគ្រប់គ្រងហានិភ័យបង្កឡើងដោយគ្រោះមហន្តរាយ តាមរយៈការផ្តល់លទ្ធភាពឱ្យរដ្ឋាភិបាលទទួលបានហិរញ្ញប្បទានយ៉ាងឆាប់រហ័ស នៅពេលកើតមានគ្រោះមហន្តរាយធម្មជាតិ ឬគ្រាអាសន្នផ្នែកសុខភាពសាធារណៈ។ ទោះជាយ៉ាងណា លោកបានឱ្យដឹងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលហ្វីលីពីនមិនទាន់បង្ហាញពីតម្រូវការស្នើសុំជំនួយបែបនេះនៅឡើយទេ។ លោកបានបន្ថែមថា កញ្ចប់ថវិកាត្រៀមទុកនេះ គឺសម្រាប់ផ្តល់ជាហិរញ្ញប្បទានរយៈពេលខ្លី និងជាបន្ទាន់ បន្ទាប់ពីមានគ្រោះមហន្តរាយកើតឡើងនៅក្នុងប្រទេសហ្វីលីន។ លោកបានបញ្ជាក់ទៀតថា ឥណទានបន្ទាន់នេះអាចប្រើប្រាស់បានបន្ថែមពីលើការគាំទ្រជាប្រចាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះវិស័យកសិកម្មហ្វីលីពីន ដែលផ្តោតលើការពង្រឹងភាពធន់ និងការបង្កើនផលិតភាពក្នុងរយៈពេលវែង។ លោកនាយកប្រចាំប្រទេសហ្វីលីពីន បាននិយាយថា បាតុភូតអែលនីញ៉ូ គឺជាហានិភ័យក្នុងរយៈពេលខ្លី កើតឡើងនៅត្រីមាសទី៤ ឆ្នាំ២០២៦នេះ និងត្រីមាសទី១ ឆ្នាំ២០២៧ ខាងមុខនេះ។ កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ី បានព្រមានថា ស្ថានភាពអាកាសធាតុរាំងស្ងួតហួតហែង ដែលបង្កឡើងដោយបាតុភូតអែលនីញ៉ូ […]

កាលវិភាគផ្សព្វផ្សាយ