ប្រេស៊ីលបង្កើតមូលនិធិមានទឹក១៧៦លានដុល្លារ​ សម្រាប់ផ្តល់ជាប្រាក់កម្ចីដល់កសិករដាំដំណាំកាកាវខ្នាតតូច

សៅប៉ូឡូ៖ ក្រុមអង្គការក្រៅរដ្ឋាភិបាលនៅក្នុងប្រទេសប្រេស៊ីល កាលពីថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០២៥ បានចាប់ផ្តើមបង្កើតមូលនិធិមួយតាមរយៈការរៃអង្គាសប្រាក់ឲ្យបានយ៉ាងហោចណាស់ចំនួន១៧៦​លានដុល្លារ​ នៅត្រឹមឆ្នាំ២០៣០ ដើម្បីបម្រុងទុកជាប្រាក់កម្ចីដល់អ្នកដាំកាកាវខ្នាតតូច​​​ អាចយកទៅជួយក្នុងការពង្រីកការដាំដុះរបស់ពួកគេ។

មូលនិធិនេះត្រូវបានផ្តួចផ្តើមឡើងដោយវិទ្យាស្ថានស្រាវជ្រាវ​ សហការជាមួយអង្គការសប្បុរសធម៌ ក្រុមតស៊ូមតិ និងអ្នកវិនិយោគ ដែលធ្លាប់ផ្តល់ប្រាក់កម្ចីលើកដំបូងចំនួនជាងបីលានដុល្លារដល់កសិករដាំដំណាំកាកាវខ្នាតតូចចំនួន១២០០នាក់​ នៅក្នុងប្រទេសប្រេស៊ីល។

អ្នកគ្រប់គ្រងសេដ្ឋកិច្ចកសិកម្ម​ប្រេស៊ីល បាននិយាយថា ជាទូទៅ​​ កសិករដាំដំណាំកាកាវខ្នាតតូចទាំងនេះ តែងតែជួបការលំបាកក្នុងការទទួលបានឥណទានសម្រាប់ជួយទ្រទ្រង់របរកសិកម្មដាំដុះរបស់ពួកគេ រួមទាំងខ្វះចំណេះដឹងក្នុងការបង្កើនផលិតភាពផងដែរ។

លោកបាននិយាយថា «ភាគច្រើននៃផលិតកម្មកាកាវ គឺស្ថិតនៅក្នុងដៃរបស់ផលិតករតូចតាច ហើយអ្នកផលិតទទួលបានផលប្រយោជន៍តូចតាចដែរ ដោយសារពួកគេមិនមានលទ្ធភាពវិនិយោគបន្ថែម ហើយពួកគេថែមទាំងមិនមានលទ្ធភាពទទួលបានជំនួយផ្នែកបច្ចេកទេស​ទាល់តែសោះ»។

ក្រុមអ្នកជំនាញផ្នែកដំណាំកាកាវ បានលើកឡើងថា ការចាប់ផ្តើមបង្កើតមូលនិធិសម្រាប់ជួយកសិករតូចតាចនេះ គឺធ្វើឡើងក្នុងពេលវេលាដ៏លំបាកសម្រាប់ឧស្សាហកម្មនេះ ដោយសារតែប្រទេសផលិតកាកាវធំជាងគេលើពិភពលោក​ មានដូចជាប្រទេសកូតឌីវ័រ និងប្រទេសហ្គាណា បានទទួលរងការខាតបង់ដំណាំកាកាវនេះយ៉ាងធ្ងន់ធ្ងរដោយសារតែអាកាសធាតុមិនល្អ ព្រមទាំងដំដាំសណ្ដែកសៀងមានជំងឺ ការរត់ពន្ធខុសច្បាប់ និងការកាត់បន្ថយផ្ទៃដីដាំដំណាំកាកាវ ដើម្បីរក្សាទុកដីឲ្យនៅទំនេរសម្រាប់ជីកយករ៉ែមាសដោយខុសច្បាប់ទៅវិញ។

ចំណែកប្រធានសមាគមឧស្សាហកម្មកែច្នៃកាកាវរបស់ប្រទេសប្រេស៊ីល បានមានប្រសាសន៍ថា កាលពីឆ្នាំ២០២៤ ការផលិតកាកាវរបស់ប្រទេសប្រេស៊ីលបានធ្លាក់ចុះប្រមាណ២០ភាគរយ ហើយនៅឆ្នាំ២០២៥មេះ បញ្ហាខ្វះជំនួយដល់កសិករដាំដំណាំកាកាវកំពុងក្លាយជាការប្រឈមរបស់ពួកគេ។

យោងតាមសេចក្តីថ្លែងការណ៍របស់មូលនិធិនេះ បានឱ្យដឹងថា មូលនិធិនឹងផ្តល់ប្រាក់កម្ចីដល់កសិករដាំកាកាវរយៈពេលបីឆ្នាំ ដើម្បីសងប្រាក់កម្ចីមកវិញ រួមជាមួយនឹងរយៈពេលអនុគ្រោះជាមធ្យមប្រាំមួយខែ។  ប្រាក់កម្ចីខាងលើនេះ​ ត្រូវយកទៅប្រើដើម្បីទិញជី កសាងប្រព័ន្ធធារាសាស្រ្ត និងទិញឧបករណ៍ប្រើប្រាសផ្សេងៗ ដោយគិតការប្រាក់ចំនួន១២ភាគរយក្នុងមួយឆ្នាំ។

សេចក្តីថ្លែងការណ៍ដដែល បាននិយាយទៀតថា នៅក្នុងប្រទេសប្រេស៊ីល ៨៥ភាគរយនៃអ្នកផលិតកាកាវ គឺមិនស្ថិតនៅក្នុងប្រព័ន្ធអនុគ្រោះផ្នែកហិរញ្ញវត្ថុរបស់ប្រទេសទេ ហើយពូកគេពិបាកទទួលបានប្រាក់កម្ចីណាស់។

សេចក្តីថ្លែងការណ៍បានបន្តនិយាយថា ៨០ភាគរយនៃផលិតផលកាកាវរបស់ប្រទេសប្រេស៊ីល គឺបានមកពីកសិករខ្នាតតូច ដែលរកបានប្រាក់ចំណូលទាប និងមានសមត្ថភាពផលិតកាកាវបានតិចតួច។ ដូច្នេះ​ តាមរយៈមូលនិធិបង្កើតឡើង ប្រាក់កម្ចីនេះ គឺសម្រាប់អ្នកផលិតកាកាវដោយប្រើប្រាស់វិធីសាស្រ្តកសិ-រុក្ខាប្រមាញ់ ព្រមលើកទឹកចិត្តដល់ការអភិរក្សព្រៃឈើ និងការដាំដើមឈើឡើងវិញ​ នៅក្នុងប្រទេសប្រេស៊ីល៕

 


image_2026-01-22_08-27-24
កាហ្វេរ៉ូប៊ូស្តា របស់ឥណ្ឌូណេស៊ី ទទួលបានលិខិតបញ្ជាក់ឱ្យនាំចេញទៅអូស្ត្រាលី

ប៉ាឡាំបាង៖ ទីភ្នាក់ងារចត្តាឡីស័កនៃខេត្តស៊ូម៉ាត្រាខាងត្បូង បានចេញវិញ្ញាបនបត្របញ្ជាក់ថា កាហ្វេប្រភេទ រ៉ូប៊ូស្តា (Robusta) ចំនួន៨,៨តោន នៅតំបន់ប៉ាហ្គារ៉ាឡាំ (Pagaralam) ដើម្បីនាំចេញទៅកាន់ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលនេះគឺជាការនាំចេញកាហ្វេទៅក្រៅប្រទេសមួយទៀត ស្របពេលឥណ្ឌូណេស៊ីកំពុងព្យាយាមពង្រីកការនាំចេញកសិផល និងពង្រឹងលទ្ធភាពចូលទៅកាន់ទីផ្សារ។ លោកស្រី ស្រ៊ី អេនដាស អេកានដារី (Sri Endah Ekandari) ប្រធានទីភ្នាក់ងារចត្តាឡីស័ក បាននិយាយកាលពីថ្ងៃទី២៩​ ខែមករា ឆ្នាំ២០២៦ថា មុនពេលដឹកជញ្ជូន កាហ្វេត្រូវបានឆ្លងកាត់នីតិវិធីដាក់ឱ្យនៅដាច់ពីគេ រួមទាំងការត្រួតពិនិត្យទ្រងទ្រាយគ្រាប់ និងការធ្វើតេស្តរបស់មន្ទីរពិសោធន៍ ដើម្បីធានាមិនមានសត្វល្អិត និងជំងឺ ហើយស្របតាមច្បាប់នាំចូលរបស់អូស្ត្រាលី។ លោកស្រីបាននិយាយថា តម្រូវការសំខាន់មួយសម្រាប់ផលិតផលដំណាំ ដែលនាំចូលទៅក្នុងប្រទេសអូស្ត្រាលី គឺវិញ្ញាបនប័ត្រអនុញ្ញាតឱ្យដឹកជញ្ជូន ដោយបញ្ជាក់ថា កាហ្វេពិតជាមិនមានសត្វល្អិតចង្រៃ ជាពិសេសប្រភេទ សត្វខ្មូត ដែលត្រូវបានអាជ្ញាធរជីវសុវត្ថិភាពអូស្ត្រាលីប្រយ័ត្នប្រយែងបំផុត។ ការធ្វើតេស្តនៅមន្ទីរពិសោធន៍ និងការត្រួតពិនិត្យដោយក្រុមចត្តាឡីស័កខេត្តស៊ូម៉ាត្រាខាងត្បូង បានបញ្ជាក់កាហ្វេ រូប៊ូស្តា ដាំនៅតំបន់ប៉ាហ្គារ៉ាឡាំ ពិតជាគ្មានសត្វខ្មូត ហើយត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូននាំចេញទៅគោលដៅក្នុងអូស្ត្រាលី ក្រោមពិធីសារធ្វើចត្តាឡីស័កមុននឹងនាំចេញ។ លោកស្រីបានមានប្រសាសន៍ថា «យើងធានាថា រាល់ទំនិញនាំចេញត្រូវបានឆ្លងកាត់នីតិវិធីដាក់ឱ្យនៅដាច់ពីគេឱ្យបានត្រឹមត្រូវ ដើម្បីបំពេញតាមតម្រូវការបច្ចេកទេស ដែលកំណត់ដោយប្រទេសគោលដៅ។ ដំណើរការនេះជួយបង្កើនភាពជឿជាក់លើផលិតផល […]

608548493_1171822631738397_2460587379731190103_n
លទ្ធផលដំណើរទស្សនកិច្ចតំណាងសមាគមបណ្តាញកសិករតេជោនៅវៀតណាម

ភ្នំពេញ៖ លោក ណុប នុន​ អនុប្រធានសមាគមបណ្តាញកសិករតេជា ក្នុងវិស័យបន្លែផ្លែឈើ និងសត្វ ក្នុងកសិដ្ឋាន បាន​​បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ដែលចាប់ផ្តើមពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២២០២៦។ លោកបានរៀបរាប់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៦ ការមកដល់របស់ក្រុមការងារសមាគមនៅក្រុងដាឡាត​ ហើយត្រូវបានទទួលស្វាគមន៍យ៉ាងចិត្តទុកដាក់ និងប្រកបដោយគុណតម្លៃខ្ពស់បំផុត​នៅព្រលានយន្តហោះរហូត​ ហើយញាំអាហារពេលល្ងាចរហូតដល់សណ្ឋាគារ​ របស់ក្រុមហ៊ុន Kunyu Greenhouse Engineering Co., Ltd.។ ក្នុងដំណើរទស្សនកិច្ចនេះដែរ លោក ណុប នុន បានទទួលការស្វាគមន៍របស់ក្រុមការងាររបស់ក្រុមហ៊ុន Kunyu និងបានពិភាគ្សាការងារជាច្រើនពាក់ព័ន្ធនឹងសក្តានុពលទីផ្សារកសិកម្ម​ និងឪកាសវិនិយោគនៅកម្ពុជា និងជាពិសេសកិច្ចសហការណ៍រវាងក្រុមហ៊ុនសំណង់ផ្ទះសំណាញ់ និងសមាគមបណ្តាញកសិករតេជា ដើម្បីសម្រេចបានប្រសិទ្ធភាពថ្លៃដើមកសិកម្ម​ គុណភាព និងសុវត្ថិភាពនៃបន្លែ ផ្លែឈើសម្រាប់ការប្រើប្រាស់ផ្ទាល់ និងការកែច្នៃ វិចខ្ចប់ និងរក្សាទុកផ្សេងៗ។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦  ក្រុមការងាររបស់ក្រុមហ៊ុន Kunyu Greenhouse Engineering Co., […]

photo_2026-02-05_11-45-05
កសិករនៅខេត្តព្រះវិហារ កំពុងរីករាយនិងការប្រមូលផលដំឡូងមីសរីរាង្គ ខណៈតម្លៃមានស្ថិរភាពល្អ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ កសិករដាំដំឡូងមីសរីរាង្គនៅខេត្តព្រះវិហារ កំពុងរីករាយនិងការប្រមូលផលនៅឆ្នាំ២០២៦នេះ ខណៈការដាំដុះពូជដំឡូងមីសរីរាង្គរបស់ខ្លួន ទទួលបានទិន្នផលខ្ពស់ និងគ្មានជំងឺ ស្របពេលការទទួលបានលំនឹងទីផ្សារល្អ និងមានស្ថេរភាពតម្លៃ ដោយលក់ចេញទៅឱ្យក្រុមហ៊ុនប្រមូលទិញ ក្នុងមួយគីឡូថ្លៃជាង២៦២រៀល សម្រាប់ដំឡូងមីស្រស់។ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានប្រាប់ទូរទស្សន៍អនឡាញ  ARDB ថា នៅឆ្នាំ២០២៦នេះ ខេត្តព្រះវិហារ មានសហគមន៍កសិកម្មចំនួន ០៩សហគមន៍ បានចុះកិច្ចសន្យាលក់ជូនក្រុមហ៊ុន CACC ក្នុងបរិមាណចំនួន៦២ពាន់តោន  ដោយមានកសិករផលិតដំឡូងមីសរីរាង្គចំនួន១ ១៦៦គ្រួសារ លើផ្ទៃដីផលិតសរុប២៣០៨ហិតតា។ លោកបានបន្តថា សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី ស្ថិតក្នុងភូមិស្របាល ស្រុកគូលែន ខេត្តព្រះវិហារ ជាសហគមន៍មួយក្នុងចំណោមសហគមន៍ទាំងប្រាំបួនខាងលើ ដែលមានសមាជិកសរុបចំនួន៦៦៧នាក់ ស្រី៣៣៧នាក់។ ក្នុងឆ្នាំ២០២៦នេះ សហគមន៍មានសមាជិកផលិតដំឡូងមីសរុបចំនួន២៦៧គ្រួសារ លើផ្ទៃដីផលិតសរុបចំនួន៧៤០ហិកតា និងបានចុះកិច្ចសន្យារួមគ្នា លក់ជូនក្រុមហ៊ុន CACC ចំនួន ១៣ ០០០តោន។ គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន […]

images (1)
ការនាំអង្ករចូលប្រទេសជប៉ុន តាមវិស័យឯកជនកើនឡើង៩៥ដង ក្នុងឆ្នាំ២០២៥

តូក្យូ៖ ក្រសួងហិរញ្ញវត្ថុជប៉ុន បានឱ្យដឹងកាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ថា ការនាំចូលអង្ករតាមរយៈវិស័យឯកជនរបស់ជប៉ុន នៅក្នុងឆ្នាំ២០២៥ បានកើនឡើងដល់៩៥ដង ស្មើនឹងបរិមាណអង្ករចំនួន៩៦ ៨៣៤តោន បើធៀបនឹងឆ្នាំមុន ដោយសារតម្រូវការអង្ករបរទេសមានភាពរឹងមាំ ទោះបីជាមានពន្ធខ្ពស់ក៏ដោយ ព្រោះតម្លៃអង្ករផលិតដោយកសិករជប៉ុនឡើងខ្ពស់ខ្លាំងពេក។ ក្រោមកាតព្វកិច្ចអនុញ្ញាតឱ្យនាំចូលក្នុងទីផ្សារនូវបរិមាណអង្ករតិចតួចបំផុត ដែលបានព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្ម ប្រទេសជប៉ុននាំចូលអង្ករប្រហែល៧៧០ ០០០តោន ក្នុងមួយឆ្នាំដោយមិនជាប់ពន្ធ រួមទាំងអង្កររហូតដល់១០០ ០០០តោន សម្រាប់ការប្រើប្រាស់ជាអាហារចម្បង។ អង្ករនាំចូលដោយវិស័យឯកជនក្រៅពីកូតាកំណត់ត្រូវប្រឈមនឹងពន្ធចំនួន៣៤១យ៉េន ឬស្មើនឹង២,២២ដុល្លារ ក្នុងមួយគីឡូក្រាម។ ការនាំចូលអង្ករដោយវិស័យឯកជនបានកើនឡើង ជាពិសេសនៅរដូវក្តៅចំពេលមានភាពមិនច្បាស់លាស់លើដំណាំស្រូវនាពេលខាងមុខ។ ការនាំចូលកាលពីឆ្នាំ២០២៥ រួមមានបរិមាណ២០ ៩៧៩ តោន ក្នុងខែមិថុនា និង២៦ ៣៩៧តោន ក្នុងខែកក្កដា។ ប៉ុន្តែការនាំចូលបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់ពីខែកញ្ញា នៅពេលការប្រមូលផលធំចាប់ផ្តើមចូលមកដល់។ ក្នុង២០២៥ ប្រទេសជប៉ុន បាននាំចូលអង្ករពីសហរដ្ឋអាមេរិក ចំនួន៧៥ ៦៣៨តោន ឬប្រហែល ៧៨ភាគរយនៃចំនួនសរុប បន្ទាប់មក គឺចំនួន៧ ០២៤តោន ពីកោះតៃវ៉ាន់, ចំនួន៤ ៥៦៧តោន ពីប្រទេសវៀតណាម និងអង្ករចំនួន៤ ០១៤តោន នាំចូលពីប្រទេសថៃ។ […]

កាលវិភាគផ្សព្វផ្សាយ