របររកត្រីធម្មជាតិក្លាយជាបង្អែកមួយ ក្នុងការជួយរកចំណូលសម្រាប់គ្រួសារកសិករតាមស្រុកស្រែចម្ការ

IMG_3887

កំពង់ស្ពឺ៖ បើទោះបីជារបរតូចតាច ដែលប្រជាកសិករតាមស្រុកស្រែចម្ការមួយចំនួនបានបំភ្លេចវាទៅហើយនោះ ក៏របររកត្រីតាមទីជនបទ ដែលពុំសម្បូរបឹងបួរនោះ នៅតែបានក្លាយជាប្រភពចំណូលមួយសម្រាប់ប្រជាកសិករខ្មែរ រស់នៅតាមទីជនបទស្រុកស្រែចម្ការរហូតមកដល់ពេលបច្ចុប្បន្ន។

របរនេសាទត្រី មិនថាជារដូវប្រាំង ឬវស្សាទេ ក៏ប្រជាកសិករអាចចេញទៅរកត្រីជារៀងរាល់ថ្ងៃ ដើម្បីរកប្រាក់ចំណូលសម្រាប់គ្រួសារ ឬយ៉ាងហោចណាស់ អាចបានត្រីមកធ្វើម្ហូប គ្រាន់បើជាថទិញគេដែរ។

កំពុងជួសជុលសំណាញ់យ៉ាងយកចិត្តទុកដាក់ ដែលទើបតែមកពីបង់ត្រីតាមស្ទឹង និងត្រពាំង លោក អ៊ុត ម៉ៅ ប្រជាកសិកររស់នៅភូមិ ទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បាននិយាយថា ស្ទើរជារៀងរាល់ថ្ងៃ បន្ទាប់ពីលោកបានផ្លាស់ប្តូរពីរបរចូលព្រៃកាប់ឈើ មកជាអ្នកនេសាទវិញ លោកអាចរកចំណូលសម្រាប់ជួយគ្រួសារបានមួយផ្នែកធំ។

លោកបានរំឭកថា មានថ្ងៃខ្លះលោកអាចចាប់ត្រីបានពី៤ ទៅជាង២០គីឡូក្រាម និងលក់បានប្រាក់ចំណូលពី៣០ ០០០ ដល់ជាង១០០ ០០០រៀល។

ក្នុងវ័យ៤០ឆ្នាំប្លាយ លោក អ៊ុត ម៉ៅ បានរៀបរាប់ប្រាប់ថា ការចេញនេសាទត្រីរបស់លោកច្រើនតែប្រើសំណាញ់បង់ និងប្រើមងខ្លះៗ ហើយអាចចាប់ត្រីបាន​គ្រប់ប្រភេទ ដើម្បីយកមកលក់ក្នុងមួយគីឡូក្រាមតម្លៃ១០០០០រៀល ដោយលក់ឱ្យអ្នកភូមិផងរបងជាមួយ។

លោកបានប្រាប់ទៀតថា ត្រីធម្មជាតិតាមពិតក៏សម្បូរផងដែរ ឱ្យតែយើងមិនប្រើឧបករណ៍ខុសច្បាប់ ដូចជាឆក់ ដែលនាំឱ្យបំផ្លិចបំផ្លាញត្រីធម្មជាតិ។ នៅតំបន់លោករស់នៅ ពេលចេញរកត្រីម្តងៗយ៉ាងហោចណាស់ ក៏អាចបានយកមកធ្វើម្ហូបសម្រាប់ហូបចុកក្នុងគ្រួសារដែរ។

ទោះជាយ៉ាងណាក្តីបុរសរូបនេះ បានត្អូញត្អែរដែរថា ការរកត្រីតាមធម្មជាតិ មានថ្ងៃខ្លះបានច្រើន ឬតិចទៅតាមទីតាំងប៉ុណ្ណោះ ហើយប្រាក់ចំណូលទៀតសោត ក៏មិនទៀតទាត់ឡើយ។

បុរសដែលធ្លាប់តែចូលព្រៃកាប់ឈើអស់រយៈពេលជាង១០ឆ្នាំ ប៉ុន្តែបានងាកមកប្រកបរបររកត្រី និងពេលខ្លះដើរស៊ីឈ្នួលគេ បានរំឭកប្រាប់ថា កាលពីប្រកបរបរចូលព្រៃកាប់ឈើ គឺជួបការលំបាកណាស់ ហើយជាមុខរបរខុសច្បាប់ទៀត។ បច្ចុប្បន្នលោកប្រកបរបររកត្រីក្រៅពីមានចំណូលរកទៀងទាត់ជាងមុន លោកក៏អាចមានពេលនៅផ្ទះ ជួយថែរក្សាកូនចៅបានច្រើនជាងមុន។

ដោយឡែក អ្នកស្រី ឆោម ប៉ែត ជាភរិយាបានប្រាប់ថា មុខរបររកត្រី គឺជាជម្រើសមួយ ដែលគ្រួសារអ្នកស្រីបានប្រកាន់យករយៈពេល២ទៅ៣ឆ្នាំកន្លងមកនេះ ធ្វើឱ្យក្រុមគ្រួសារសប្បាយចិត្តច្រើន មិនដូចកាលពីចូលព្រៃកាប់ឈើ ដែលតែងតែជួបការលំបាកខ្លាំងណាស់ ហើយប្រឈមមុខនិងផ្លូវច្បាប់ទៀតផង។ ចំណែករបររកត្រី ប្រសិនបើរកបានច្រើនលក់មិនអស់ អ្នកស្រីអាចថ្នៃធ្វើប្រហុក ផ្អកត្រីងៀត ត្រីឆ្អើ សម្រាប់លក់នៅថ្ងៃក្រោយ។

ទាក់ទិនក្នុងរឿងនេះ អ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍សាមគ្គីអមលាំង ស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក្រៅពីប្រកបរបរធ្វើស្រែចម្ការ អ្នកខ្លះឆ្លៀតរកត្រីសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងលក់ឱ្យអ្នកភូមិផងរបងជាមួយផងដែរ។

ប្រធានសហគមន៍រូបនេះបានឱ្យដឹងដែរថា ក្នុងសហគមន៍អ្នកស្រីមានសមាជិក២៨៨នាក់ ដោយក្នុងនេះក្រុមដាំបន្លែមានចំនួន៥២នាក់។ក្រៅពីនេះក៏មានអ្នកចិញ្ចឹមសត្វ និងរុករកអនុផលព្រៃឈើជាដើម។

លោក រិត សំរ៉េត ប្រធានការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ទូរទស្សន៍អនឡាញ ARDBថា ប្រភពត្រីធម្មជាតិនៅស្រុកថ្ពងនោះមានទីតាំងសំខាន់ៗចំនួនបី គឺទំនប់អន្លង់ជ្រៃ ទំនប់៨មុំ និងទំនប់អូរចា។ ទំនប់ទាំងបីនេះបានផ្តល់នូវធនធានធម្មជាតិយ៉ាងសម្បូរបែប ដែលប្រជាកសិករអាចមកនេសាទត្រីសម្រាប់ហូបក្នុងគ្រួសារ និងអាចយកទៅលក់សម្រាប់រកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។

​លោកបញ្ជាក់បន្ថែមទៀតថា នៅតំបន់ប្រភពទឹកទាំងនេះ ប្រជាសហគមន៍ និងអាជ្ជាធរមូលដ្ឋានសហការគ្នាបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ដូចជាការឆក់ត្រី ឬការប្រើឧបករណ៍ខុសច្បាប់ ទើបធ្វើឱ្យត្រីសម្បូរទាំងរដូវវស្សា និងរដូវប្រាំង បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ អាចនេសាទបានសម្រាប់ធ្វើម្ហូប និងលក់យកប្រាក់ចំណូលគ្រួសារ។

បើយោងតាមរបាយការណ៍ស្ថិតិផលនេសាទរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាតទ កន្លងមកបានឱ្យដឹងថា ក្នុងចំណោមអ្នកនេសាទច្រើនបំផុតនៅកម្ពុជា គឺបានទៅបុរសពេញវ័យមានសកម្មភាពនេសាទរហូតដល់៩១,៥ភាគរយ ស្រ្តីពេញវ័យ៩,៣ភាគរយ និងក្រៅពីនេះក្មេងប្រុសចូលរួមនេសាទខ្ពស់ជាងក្មេងស្រីផងដែរ។

ដោយឡែកក្នុងចំណោមត្រី ដែលគេនេសាទបានច្រើនជាងគេមានចំនួន២០ប្រភេទ ក្នុងនោះមានដូចជា ប្រភេទត្រីរ៉ស់ឬផ្ទក់ ត្រីក្រាញ់ និងប្រភេទត្រីរៀលអង្កាមជាដើមម ដែលជាប្រភេទត្រីសម្បូរជាងគេ និងងាយនេសាទ៕


image_2026-03-26_08-29-35
ផ្លែប៉ោមបារាំងជាង២៥០កុងតឺន័រត្រូវរាំងស្ទះដោយសារជម្លោះនៅមជ្ឈិមបូព៌ា

ប៉ារីស៖ សង្គ្រាមនៅមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ ប័រមូស (Hormuz )ដែលជាច្រកយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្មពិភពលោក កំពុងបង្កការរំខានយ៉ាងខ្លាំងដល់លំហូរពាណិជ្ជកម្មនៅលើពិភពលោក។ ជាលទ្ធផល ការដឹកជញ្ជូនស្បៀងអាហារមួយចំនួនបានជាប់គាំង ដូចករណីផ្លែប៉ោមបារាំងដែរ។ កុងតឺន័រជាង២៥០ទូ និងមានផ្លែប៉ោមសរុបប្រហែល៥ ០០០តោន ដែលកំពុងជាប់គាំងនៅលើផ្ទៃសមុទ្រ ដោយមានតម្លៃប៉ាន់ស្មានចន្លោះពីប្រាំបី និង៩,២លានដុល្លារ។ បន្ថែមលើស្ថានភាពនេះ គឺការចំណាយជាច្រើនសម្រាប់ក្រុមហ៊ុនដឹកជញ្ជូន ដែលជាប់ទាក់ទងនឹងហានិភ័យសង្រ្គាម រួមទាំងកុងតឺន័រ ដែលមានស្រាប់នៅលើផ្ទៃទឹកសមុទ្រ។ ប្រធានទំនាក់ទំនងសាធារណៈនៃសមាគមដាំប៉ោមរបស់បារាំង បានពន្យល់ថា ការដឹកជញ្ជូន និងថ្លៃថែទាំផ្លែប៉ោមនៅលើកប៉ាល់ត្រូវចំណាយប្រាក់រហូតជាងមួយលានដុល្លារ ដែលជាការចំណាយបន្ថែមរបស់បារាំង។ បន្ថែមលើការចំណាយបន្ថែមទាំងនេះ គឺជាបញ្ហានៃការធានារ៉ាប់រងហានិភ័យនៃសង្រ្គាម គ្របដណ្តប់ទាំងការបាត់ទំនិញ ឬ ការចំណាយខ្ពស់ពេក។ ប្រឈមមុខនឹងឧបសគ្គទាំងនេះ ប្រតិបត្តិករកំពុងព្យាយាមស្វែងរកជម្មើសថ្មី ដោយអ្នកនាំចេញផ្លែប៉ោមបារាំងកំពុងស្វែងរកមធ្យោបាយដើម្បីដឹកជញ្ជូនកុងតឺន័ររបស់ពួកគេ ប៉ុន្តែត្រូវការពេលប្រហែលដប់ថ្ងៃទើបធ្វើដំណើរទៅដល់ដៅអាស៊ី។ តាមការវាយតម្លៃសម្រាប់ទីផ្សារផ្លែប៉ោមឆ្នាំ២០២៥-២០២៦ – ខែមីនាជាធម្មតាជាខែដ៏សំខាន់សម្រាប់ការប្រើប្រាស់ផ្លែប៉ោម ដែលមើលទៅមិនគួរឱ្យមានសង្ឃឹមសោះ ព្រោះរហូតមកដល់ពេលនេះ ការប្រើប្រាស់ផ្លែប៉ោមនៅតែបន្តធ្លាក់ចុះចាប់តាំងពីដើមរដូវប្រមូល។ កម្រិតតម្លៃទាំងនេះជះឥទ្ធិពលផ្ទាល់លើការប្រើប្រាស់ ហើយសង្គ្រាមនៅមជ្ឈិមបូព៌ាក៏កំពុងបង្កការព្រួយបារម្ភផងដែរ។ ជាពិសេស តម្លៃថាមពលកំពុងតែឡើងខ្ពស់ ដូច្នេះពាណិជ្ជករត្រូវចំណាយបន្ថែមទៀតដែរ៕

photo_2026-03-26_11-48-48 (4)
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមកម្មវិធី “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦”

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកម្មវិធី “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤” ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ,អង្គទូត, ស្ថាប័នជាតិ, វិស័យឯកជន, វិនិយោគិន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ការប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ អមដោយព្រឹត្តិការណ៍ពិសេសនានា […]

images (2)
ម៉ាកទឹកដោះគោពីរប្រភេទ ត្រូវបានភ្នាក់ងារសុវត្ថិភាពចំណីអាហារសិង្ហបុរីរកឃើញមានជាតិពុល

សិង្ហបុរី៖ ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារ និងទីភ្នាក់ងារទប់ស្កាត់ជំងឺឆ្លងរបស់ប្រទេសសិង្ហបុរី បានប្រកាសកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ថា ខ្លួនបានរកឃើញម៉ាកម្សៅទឹកដោះគោពីរឡូដិ៍មានផ្ទុកសារធាតុពុល សេរឺលីដ (Cereulide )ហើយត្រូវបានប្រមូលយកមកវិញ ដោយមិនបណ្តោយឱ្យលក់ចែកចាយឡើយ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ជាតិពុលនេះអាចបង្កឱ្យមានអាការៈចង់ក្អួត និងចង្អោរ។ វាត្រូវបានគេរកឃើញនៅក្នុងម្សៅទឹកដោះគោ ម៉ាក Nestle NAN HA2 សម្រាប់ទារក និងម្សៅទឹកដោះគោ Nature One Dairy Premium Toddler សម្រាប់កុមារអាយុលើសពីមួយឆ្នាំ។ ម្សៅទឹកដោះគោម៉ាក់ Nestle នឹងផុតសុពលភាពប្រើប្រាស់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៧ រីឯម្សៅទឹកដោះគោ Nature One Dairy កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី១០ ឬថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៧។ ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ផលិតផលម្សៅទឹកដោះគោ ដែលត្រូវបានប្រមូលមកវិញដោយសាររកឃើញជាតិពុល រួមមានផលិតផលម៉ាក Nestle NAN, Nature One Dairy និង Dumex […]

image_2026-03-25_15-09-33
ចិននឹងមិនដាក់កម្រិតលើការនាំចេញជីទៅហ្វីលីពីនឡើយ ខណៈកំពុងពិភាក្សាជាមួយរុស្ស៊ី

ម៉ានីល៖ ប្រទេសហ្វីលីពីន កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតជីធំៗ រួមមានចិន និងរុស្ស៊ី ដើម្បីការពារការផ្គត់ផ្គង់ ព្រោះខ្លាចអ្នកនាំចេញមិនទទួលបានកិច្ចសន្យា ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាធ្វើឱ្យតម្លៃឡើងខ្ពស់។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនសីស្កូ ធៀវ ឡូរ៉េល (Francisco Tiu Laurel) បានមានប្រសាសន៍ថា លោកនឹងជួបជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងម៉ានីល លោក ជីង គួន (Jing Quan) ដែលបានធានាថា ទីក្រុងប៉េកាំងនឹងមិនផ្អាកការនាំចេញឡើយ។ លោកបានបន្តថា ស្តុកជីរបស់ប្រទេសហ្វីលីពីន នៅមានគ្រប់គ្រាន់ ដើម្បីប្រើប្រាស់រហូតដល់ខែឧសភា។ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា លោកក៏កំពុងពិភាក្សាជាមួយឥណ្ឌា រុស្ស៊ី និងនិយាយជាមួយប្រទេសបេឡារុស ដើម្បីឱ្យបន្តលក់ជីឱ្យប្រទេសហ្វីលីពីន។ កសិករនៅទូទាំងពិភពលោក កំពុងប្រញាប់ប្រញាល់ស្វែងរកជី បន្ទាប់ពីច្រកសមុទ្រ ហ័រមូស (Hormuz) ត្រូវបានបិទមិនឱ្យដឹកទំនិញឆ្លងកាត់ ហើយបានធ្វើឱ្យតម្លៃហ្គាសកើនឡើងយ៉ាងគំហុក។ នៅអាស៊ីអាគ្នេយ៍ តម្លៃអ៊ុយរ៉េ បានកើនឡើងប្រហែល៤០ភាគរយ ចាប់តាំងពីការផ្ទុះសង្គ្រាម។ រោងចក្រផលិតជីអ៊ុយរ៉េមួយចំនួន នៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែស បានផ្អាកដំណើរការផលិតដោយសារការផ្គត់ផ្គង់ឧស្ម័នធ្លាក់ចុះ ខណៈពេលប្រទេសចិនក៏បានរឹតបន្តឹងលើការនាំចេញជី។ កង្វះខាតជីណាមួយនៅក្នុងប្រទេសហ្វីលីពីន អាចប៉ះពាល់ដល់ដំណាំស្រូវ ដែលជាអាហារចម្បងរបស់ប្រទេស ក៏ដូចជាប៉ះពាល់ដល់ការនាំចេញប្រេងដូង […]

កាលវិភាគផ្សព្វផ្សាយ