ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB អញ្ជើញចូលរួមពិធីទទួលដំឡូងមីស្ងួតកម្ពុជា និងចុះកិច្ចព្រមព្រៀងស្តីពី ការទិញ-លក់ដំឡូងមីស្ងួតកម្ពុជា

2025-03-17 08.01.16

ទីក្រុងប៉ីហៃ, ខេត្តក្វាងស៊ី៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការីចូលរួមពិធីទទួលដំឡូងមីស្ងួតកម្ពុជាលើកដំបូង នាំចូលដោយក្រុមហ៊ុន COFCO BIO-TECHNOLOGY CO.,LTD។

នៅក្នុងឱកាសនេះ ក៏មានពិធីចុះកិច្ចព្រមព្រៀងផងដែរ ស្តីពី ការទិញ-លក់ដំឡូងមីស្ងួតកម្ពុជា រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO.,Ltd និងក្រុមហ៊ុន COFCO BIO-TECHNOLOGY CO.,Ltd ដែលសហការរៀបចំឡើងដោយការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងណានីង, រដ្ឋាភិបាលប្រជាជនប៉ីហៃ, មន្ទីរពាណិជ្ជកម្មនៃតំបន់ស្វ័យតក្វាងស៊ី ព្រមទាំងសម្របសម្រួលដោយការិយាល័យពាណិជ្ជកម្មនៃទីក្រុងប៉ីហៃ និងគណៈកម្មការគ្រប់គ្រងតំបន់អភិវឌ្ឍន៍បច្ចេកទេសសេដ្ឋកិច្ចប៉ីហៃ។

ឆ្លៀតក្នុងឱកាសនៃពិធីទទួលដំឡូងមីស្ងួតកម្ពុជាលើកដំបូង និងពិធីចុះកិច្ចព្រមព្រៀងស្តីពី ការទិញ-លក់ដំឡូងមីស្ងួតកម្ពុជានេះ ដែលមានការចូលរួមពីអភិបាលនិងអភិបាលរងក្រុងប៉ីហៃ, តំណាងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា, តំណាងមន្ទីរពាណិជ្ជកម្មនៃប្រទេសកម្ពុជាប្រចាំទីក្រុងណានីង, មន្ទីរពាណិជ្ជកម្មនៃតំបន់ស្វ័យតក្វាងស៊ី, និងក្រុមហ៊ុនវិនិយោគមួយចំនួនទៀត, ឯកឧត្តម បាន លឹម បានណែនាំអំពីតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាពិសេសការគាំទ្រដល់វិស័យកសិកម្មកម្ពុជាតាមរយៈការផ្តល់ហិរញ្ញប្បទាន សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាទូទាត់ឆ្លងប្រទេស (Cross-Border Payment) ក្នុងគោលដៅជំរុញការវិនិយោគនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាននឹងកំពុងចូលរួមកជំរុញលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការផ្តល់សេវាធនាគារជូនវិនិយោគិន សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-11_21-36-07
កសិករខ្មែរអាចខាតបង់ប្រាក់ចំណូល ព្រោះខ្វះឃ្លាំងត្រជាក់! ARDB ពិភាក្សាជាមួយក្រុមហ៊ុនយក្សចិន ដើម្បីជួយរក្សាកសិផល

ដោយ ជា មករា ភ្នំពេញ៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បណ្ឌិត កៅ ថាច បានជួបពិភាក្សា​ជាមួយនឹង​ក្រុមហ៊ុន​យក្សមួយរបស់ប្រទេសចិន COFCO ដោយបានពិភាក្សា​ពីចេតនា​ចង់ឱ្យមានការ​សហការអភិវឌ្ឍប្រព័ន្ធឃ្លាំងត្រជាក់នៅកម្ពុជា ដើម្បីជួយរក្សា​កសិផល​របស់កសិករ និងអ្នកកែច្នៃ សំដៅ កាត់បន្ថយការ​ខាតបង់ ។ កសិករខ្មែរខិតខំដាំដុះអស់ជាច្រើនខែ ប៉ុន្តែក្រោយប្រមូលផល បន្លែ សាច់ និងផ្លែឈើមួយចំនួនអាចខូចគុណភាព ឬត្រូវប្រញាប់លក់ក្នុងតម្លៃទាប ដោយសារខ្វះឃ្លាំងត្រជាក់សម្រាប់រក្សាទុក។ បញ្ហានេះអាចធ្វើឱ្យកសិករខាតបង់ប្រាក់ចំណូល និងបាត់បង់ឱកាសលក់កសិផលទៅទីផ្សារដែលមានតម្លៃខ្ពស់។ ឆ្លើយតបនឹងបញ្ហានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបើកការពិភាក្សាជាមួយក្រុមហ៊ុនយក្សចិន COFCO ដើម្បីស្វែងរកឱកាសសហការអភិវឌ្ឍប្រព័ន្ធឃ្លាំងត្រជាក់ ដែលអាចជួយរក្សាគុណភាពកសិផល កាត់បន្ថយការខូចខាត និងបង្កើនឱកាសនាំចេញ។ តើឃ្លាំងត្រជាក់អាចជួយកសិករបានយ៉ាងដូចម្តេច? ក្រោយប្រមូលផល សាច់ បន្លែ និងផ្លែឈើដូចជា ស្វាយ មៀន និងបន្លែស្លឹក អាចត្រូវបានដឹកទៅកាន់មណ្ឌលប្រមូលផ្ដុំ ដើម្បីត្រួតពិនិត្យគុណភាព បែងចែកតាមប្រភេទ និងរក្សាទុកក្នុងបន្ទប់ដែលមានសីតុណ្ហភាពសមស្រប។ កសិផលនីមួយៗត្រូវការលក្ខខណ្ឌរក្សាទុកខុសៗគ្នា ដើម្បីពន្យារភាពស្រស់ និងកាត់បន្ថយការខូចខាត មុនដឹកទៅផ្សារ រោងចក្រកែច្នៃ ឬនាំចេញ។ ប្រព័ន្ធនេះក៏អាចជួយឱ្យកសិករ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

កាលវិភាគផ្សព្វផ្សាយ