ក្រសួង​កសិកម្មកំពុងជំរុញការងារការកសាងសហគមន៍កសិកម្មទំនើបដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នា

 

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យឧកញ៉ា​ ច្រាយ​ សុន​ ប្រធានសហព័ន្ធ​ និងសហការី​ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះបានចូលជួបសម្តែងការគួរសម​ និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធត្រូវពិនិត្យគិតគូរច្បាស់លាស់ពីការរៀបចំអង្គការចាត់តាំងរបស់ខ្លួន និងភាពជាតំណាងដែលមានសារៈសំខាន់ ក្នុងការធ្វើពាណិជ្ជកម្ម និងកែច្នៃដំឡូងមី ដោយដាក់ធនធានរួមគ្នា ចេះធ្វើការជាមួយគ្នា យល់ច្បាស់ពីទំហំទីផ្សារពិតប្រាកដ គិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច ឈរជើងបានរឹងមាំ និងដើរត្រូវទៅតាមគោលដៅ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សហព័ន្ធត្រូវមានភាពបត់បែន ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានផែនការយុទ្ធសាស្រ្តជាក់លាក់ ដាំក្នុងកម្រិតរក្សាស្ថិរភាពទីផ្សារ ដោយមិនជំរុញការពង្រីកផ្ទៃដីផលិតកម្ម ជៀសវាងធ្វើឱ្យតម្លៃធ្លាក់ចុះ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួង​កសិកម្មបាននឹងកំពុងជំរុញការងារការកសាងសហគមន៍កសិកម្មទំនេីប​ ដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នាដោយមានផែនការផលិតកម្មច្បាស់លាស់​ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ​ មានស្តង់ដាបច្ចេកទេសត្រឹមត្រូវ​ និងមានទីផ្សារពិតប្រាកដ ​ហើយសហព័ន្ធដំឡូងមីកម្ពុជាត្រូវផ្តោតទៅលើការធ្វើពាណិជ្ជកម្ម​ដំឡូងមីស្រស់​ និងការកែច្នៃដំឡូងមីក្រៀម​សម្រាប់នាំចេញ​ ជៀសជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ។

ជាថ្មីម្តងទៀត​ ឯកឧត្តមរដ្ឋមន្ត្រី​ បានលើកទឹកចិត្តដល់សហព័ន្ធបន្តសហការជាមួយក្រសួងកសិកម្ម​ និងភាគីពាក់ព័ន្ធទាំងអស់ឱ្យមានភាពបន្សីគ្នា​ ដោះស្រាយបញ្ហាប្រឈមនានានិងជោគជ័យទាំងអស់គ្នា​ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករពិតប្រាកដ៕

   


181107063656-01-durian-fruit-file
ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដណ្តើមគ្នាចុះបញ្ជីផ្លែទុរេន ជាផ្លែឈើរបស់ជាតិ

ក្រុងប៉េតាលីងចាយ៉ា៖ ផ្លែទុរេន ដែលជាស្តេចផ្លែឈើ គឺជាពាក្យមានន័យដូចគ្នា ស្របពេលប្រជាជនម៉ាឡេស៊ីគ្រប់រូបនឹងយល់ស្របដូច្នេះដែរ ប៉ុន្តែសម្រាប់ប្រជាជនឥណ្ឌូណេស៊ីវិញ កំពុងតវ៉ាប្រឆាំងម៉ាឡេស៊ីក្នុងការចុះបញ្ជីផ្លែទុរេន ជាផ្លែឈើជាតិរបស់ខ្លួន។ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស្បៀងអាហាររបស់ប្រទេសឥណ្ឌូណេស៊ី មិនឯកភាពតាមសំណើរបស់ម៉ាឡេស៊ីទេ ដោយលើកហេតុផលថា ប្រទេសឥណ្ឌូណេស៊ីមានចម្ការទុរេនច្រើនជាងប្រទេសម៉ាឡេស៊ី ដូច្នេះគួរតែចុះបញ្ជីជាផ្លែឈើជាតិរបស់ឥណ្ឌូណេស៊ី។ លោកបានមានប្រសាសន៍ថា «ប្រទេសឥណ្ឌូណេស៊ី បានផលិតផ្លែទុរេនជិតពីរលានតោន ក្នុងឆ្នាំ ២០២៤ គឺខ្ពស់ជាងប្រទេសម៉ាឡេស៊ីឆ្ងាយណាស់។ ជាមួយនឹងការពិតបែបនេះ ខ្ញុំជឿថា ផ្លែទុរេន គឺជាផ្លែឈើជាតិរបស់ប្រទេសឥណ្ឌូណេស៊ី»។ លោកបានគូសបញ្ជាក់ពីទិន្នន័យ ដែលបង្ហាញថា ទិន្នផលផ្លែទុរេនរបស់ឥណ្ឌូណេស៊ី បានឈានដល់ ១,៩៦លានតោន កាលពីឆ្នាំ២០២៤ ដែលជាបរិមាណខ្ពស់បំផុតក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះសម្រាប់ចម្ការទុរេនដាំនៅកោះជ្វា កោះស៊ូម៉ាត្រា កាលីម៉ាន់តាន់ និងកោះស៊ូឡាវេស៊ី។ លោករដ្ឋមន្ត្រីបានបន្ថែមថា «ផ្ទុយទៅវិញ ការផលិតរបស់ប្រទេសម៉ាឡេស៊ី គឺទាបជាង ទោះបីជាតម្លៃនាំចេញបានកើនឡើងដោយសារពូជល្អៗ ដូចជាពូជទុរេន មូសាង ឃ់ីង (Musang King) ក៏ដោយ»។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សមាគមអ្នកផលិតទុរេនរបស់ម៉ាឡេស៊ី បានស្នើសុំឱ្យក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី​​ ទទួលស្គាល់ទុរេន មូសាង ឃីង ជាផ្លែឈើជាតិ […]

2025-10-19 09.17.25
ចិន និងអាម៉េរិកផ្អាកជាបណ្ដោះអាសន្ននូវការយកពន្ធគយ និងផ្លែកំពង់ផែ

ប៉េកាំង៖ ចិន និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាផ្អាកវិធានការយកពន្ធគយ និងផ្លែកំពង់ផែមួយចំនួន សម្រាប់រយៈពេលមួយឆ្នាំ បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងប៊ូសាន កាលពីថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០២៥។ យោងតាមក្រសួងពាណិជ្ជកម្មចិន  បានឱ្យដឹងថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការអនុវត្តវិធាន ដែលប៉ះពាល់ដល់វិស័យសមុទ្រ ដឹកជញ្ជូន និងការសាងសង់កប៉ាល់របស់ចិន ខណៈពេលចិននឹងផ្អាកការអនុវត្តពន្ធគយសងសឹករបស់ខ្លួនលើទំនិញអាម៉េរិក។ ការសម្រេចចិត្តបែបនេះបានបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម  ដែលបានកើតឡើងតាំងពីក្នុងខែមីនា ឆ្នាំ២០២៥ នៅពេលសហរដ្ឋអាម៉េរិក បានដំឡើងអត្រាពន្ធគយនាំចូលលើផលិតផលរបស់ចិនពី១០ភាគរយដល់ ២០ភាគរយ ដែលបង្ខំឱ្យចិនដំឡើងពន្ធបន្ថែមលើផលិតផលកសិកម្ម និងម្ហូបអាហារជាច្រើនប្រភេទរបស់សហរដ្ឋអាម៉េរិក។ ក្រោមកិច្ចព្រមព្រៀងថ្មីនេះ ចិននឹងព្យួរពន្ធបន្ថែមទាំងនេះ និងបើកទីផ្សាររបស់ខ្លួនសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក។ ការប្តេជ្ញាចិត្តរបស់មេដឹកនាំប្រទេសទាំងពីរ ក៏រួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការដើម្បីបន្ធូរបន្ថយដល់ការដឹកជញ្ជូនសារធាតុហ្វេនតានីល (Fentanyl) ទៅកាន់សហរដ្ឋអាម៉េរិក និងការបន្ធូរបន្ថយl;ការនាំចេញលើសារធាតុរ៉ែកម្រ និងឧបករណ៍អេឡិចត្រូនិកផងដែរ។ នៅក្នុងកិច្ចព្រមព្រៀងនេះដែរ ទំនិញកសិកម្មរបស់សហរដ្ឋអាម៉េរិក មានដូចជាផ្លែឈើរី ផ្លែប៉ោម ផ្លែក្រូចឆ្មារ ផ្លែប៊្លូបឺរី ផ្លែបឺរ ទំពាំងបាយជូរ ផ្លែសារី […]

image_2025-11-17_08-30-48
ឥណ្ឌាពង្រីកទីផ្សារផ្លែត្របែកទៅកាន់ទ្វីបអឺរ៉ុប ដោយប្រកួតប្រជែងជាមួយអេហ្សីប

ក្រុងពូណេ៖ ប្រធានក្រុមហ៊ុននាំចេញ នាំចូលផលិតផលកសិកម្ម​ ដែលមានមូលដ្ឋាននៅទីក្រុងពូណេ (Pune) រដ្ឋមហារាស្ត្រ (Maharashtra) នៃប្រទេសឥណ្ឌា បានមានប្រសាសន៍ថា ការនាំចេញផ្លែត្របែកស្រស់របស់ប្រទេសឥណ្ឌាកំពុងតែកើនឡើង នៅរដូវប្រមូលផលថ្មីនេះ ដោយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព។ លោកស្រីប្រធានក្រុមហ៊ុន បានមានប្រសាសន៍ដូច្នេះថា​ «ពូជត្របែកសាច់ស​ (Allahabad Safeda) និងពូជត្របែកតៃវ៉ាន់សាច់ពណ៌ស្វាយ (Taiwan Pink) បន្តនាំមុខគេក្នុងការនាំចេញរបស់យើង និងទទួលបានការកោតសរសើរយ៉ាងច្រើនចំពោះភាពរឹងមាំអាចទុុកបានយូរ មានក្លិនក្រអូបពិសេស និងមានរសជាតិឆ្ងាញ់របស់ផ្លែត្របែកទាំងនេះ»។ លោកស្រីបានគូសបញ្ជាក់ថា ដោយសារពូជផ្លែត្របែកទាំងពីរប្រភេទនេះ មានទីផ្សារនៅទ្វីបអឺរ៉ុប ទើបធ្វើឱ្យការដាំដុះកើនឡើង១០​ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន នៃផលិតកម្មនៅទូទាំងរដ្ឋមហារាស្ត្រ និងរដ្ឋគុជរ៉ាត់ (Gujarat)។ លោកស្រីបានមានប្រសាសន៍ដូច្នេះ «ការគ្រប់គ្រងចម្ការផ្លែត្របែកបានល្អប្រសើរឡើង និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងរបស់កសិករក្នុងការបំពេញតាមតម្រូវការគុណភាពនាំចេញ គឺជាកត្តាដ៏សំខាន់នាំឱ្យរីកចម្រើនបែបនេះ។ បរិមាណនាំចេញក៏បានកើនឡើងដែរ ដោយកើនឡើងប្រហែល១២​ភាគរយ ដោយសារតែតម្រូវការផ្លែត្របែនច្រើន ពីប្រទេសអារ៉ាប់រួម កាតា និងប្រទេសអូម៉ង់ ជាពិសេសចំណាប់អារម្មណ៍ថ្មីនៅក្នុងទីផ្សារអឺរ៉ុប»។ វិស័យនាំចេញផ្លែត្របែកនេះ ក៏បានទប់ទល់នឹងបញ្ហាប្រឈមនៅរដូវកាលនេះផងដែរ រួមទាំងរដូវវស្សា និងការប្រែប្រួលអាកាសធាតុ ដែលមិនអាចទាយទុកមុនបាន។ លោកស្រីទទួលស្គាល់ថា លក្ខខណ្ឌទាំងនេះបណ្តាលឱ្យខូចខាតផលដំណាំខ្លះ ប៉ុន្តែដោយសារការកែលម្អប្រព័ន្ធទឹកបានមុន និងការគ្រប់គ្រងសំណើមបានល្អ ធ្វើឱ្យទិន្នផលផ្លែត្របែកឡើងខ្ពស់ និងមានគុណភាពល្អ។ រដូវនាំកាលចេញផ្លែត្របែករបស់ប្រទេសឥណ្ឌា […]

tg_image_4227156067
ទីផ្សារផ្លែស្រកានាគរបស់ចិនធ្លាក់ថ្លៃដល់កម្រិតទាបបំផុតនៅចុងឆ្នាំ២០២៥

ប៉េកាំង៖ ទីផ្សារផ្លែស្រកានាគ​ របស់ប្រទេសចិន​ បានធ្លាក់ថ្លៃយ៉ាងខ្លាំង នៅចុងឆ្នាំ២០២៥នេះ ដោយអ្នកលក់និយាយថា តម្លៃសម្រាប់ការប្រមូលផលជាច្រើនលើករវាងខែកញ្ញា និងខែតុលា ជាទូទៅមានចាប់ពី ពី១,៦ ទៅ២,៨យន់ ឬស្មើពី០,២២​ ទៅ០,៣៨ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃទាបបំផុតក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នកដាំ និងអ្នកលក់ផ្លែស្រកានាគ បានកត់សម្គាល់ថា តម្លៃទាបបែបនេះកម្រកើតឡើងណាស់ ជាពិសេសចំពោះផ្លែស្រកានាគ ដាំនៅក្នុងខេត្តក្វាងស៊ី (Guangxi) ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល៥៣ហិកតា ដោយផលិតផ្លែស្រកានាគសាច់ក្រហមប្រហែល៣ ០០០តោនជារៀងរាល់ឆ្នាំ។ អ្នកគ្រប់គ្រងកសិដ្ឋាន បានពន្យល់ថា ខេត្តក្វាងស៊ី គឺជាតំបន់ផលិតកម្មដ៏សំខាន់សម្រាប់ផ្លែស្រកានាគ ដែលដាំដុះក្នុងប្រទេសចិន។ តំបន់នេះអាចប្រមូលផលផ្លែស្រកានាគ ដែលដាំដុះដោយធម្មជាតិចំនួនប្រាំបី ទៅ១០ដង ជារៀងរាល់ឆ្នាំ ចាប់ពីខែមិថុនា ដល់ចុងខែវិច្ឆិកា បន្ទាប់មកដោយមានការដាំដុះបន្ថែមពីរដងទៀត នៅក្រោមពន្លឺសិប្បនិម្មិត អាចធ្វើការលក់ផ្គត់ផ្គង់ទីផ្សារបន្តរហូតដល់ខែកុម្ភៈនៃឆ្នាំបន្ទាប់។ រហូតមកដល់ពេលនេះ នៅឆ្នាំ២០២៥ កសិដ្ឋាននៅក្នុងខេត្ត ក្វាងស៊ី បានប្រមូលផលផ្លែស្រកានាគបានប្រហែល១០ដងរួចទៅហើយ ដោយលក់ក្នុងតម្លៃទាបជាង២,៤យន់ ឬស្មើនឹង០,៣៣ដុល្លារ ក្នុងមួយគីឡូក្រាម។ បើប្រៀបធៀប តម្លៃនៅដំណាក់កាលដូចគ្នាក្នុងឆ្នាំមុនៗ ជាធម្មតាមានគេអាចលក់ក្នុងតម្លៃចាប់ពី៣ ទៅ៣,៦យន់ ឬស្មើពី០,៤១ ទៅ០,៤៩ ដុល្លារ ក្នុងមួយគីឡូក្រាម។ […]

កាលវិភាគផ្សព្វផ្សាយ