ឥណ្ឌូណេស៊ី៖ ដោយសារមានស្តុកអង្ករគ្រប់គ្រាន់ ប្រទេសឥណ្ឌូណេស៊ី គ្រោងនាំអង្ករចូលទីផ្សារនាំចេញ នូវប្រភេទអង្ករល្អលេខចំនួន ១ ពាន់តោន ទៅកាន់ប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមទីភ្នាក់ងាររដ្ឋទទួលបន្ទុកផ្នែកភស្តុភារស្បៀងអាហាររបស់ឥណ្ឌូណេស៊ី។
កាលពីពេលថ្មីៗនេះ មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងទីភ្នាក់ងាររដ្ឋទទួលបន្ទុកផ្នែកភស្តុភារស្បៀងអាហាររបស់ឥណ្ឌូណេស៊ី និងក្រុមហ៊ុនមួយរបស់ប្រទេសម៉ាឡេស៊ី នៅទីក្រុងហ្សាការតា។
តាមទីភ្នាក់ងាររដ្ឋខាងលើ ការនាំចេញអង្ករដំបូងនឹងមានបរិមាណចំនួន១ ពាន់តោន ដែលនឹងក្លាយជាការដឹកជញ្ជូនលើកដំបូងក្រោមភាពជាដៃគូនេះ។ ចំណែកការនាំចេញប្រចាំឆ្នាំ ត្រូវគេរំពឹងថា នឹងកើនឡើងជាបន្តបន្ទាប់រហូតដល់ បរិមាណអង្ករ ២ ពាន់តោនក្នុងមួយឆ្នាំ។
រដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានមាមប្រសាសន៍ថា ប្រទេសឥណ្ឌូណេស៊ីមានស្តុកអង្ករជាង ៥ លានតោន ហើយការនាំចេញអង្ករនឹងមិនធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ក្នុងស្រុកឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន អាន់តារ៉ា (ANTARA) របស់ឥណ្ឌូណេស៊ី។
យោងតាមភា្នក់ងារកសិកម្មបរទេស (Foreign Agricultural Service) របស់សហរដ្ឋអាម៉េរិក បានឱ្យដឹងថា ការអង្កររបស់ឥណ្ឌូណេស៊ី ត្រូវគេព្យាករណ៍ថា នឹងមានបរិមាណេះជិត៣៤លានតោន សម្រាប់ឆ្នាំទីផ្សារ ២០២៦ -២០២៧។
ភា្នក់ងារកសិកម្មបរទេសរបស់សហរដ្ឋអាម៉េរិក បានឱ្យដឹងថា ការប្រើប្រាស់អង្ករនៅប្រទេសម៉ាឡេស៊ី បន្តកើនឡើងជាប្រចាំ ដោយសារកំណើនប្រជាជន។ ដោយសារការផលិតអង្ករក្នុងស្រុករបស់ម៉ាឡេស៊ី នៅតែមិនទាន់គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការ ដូច្នេះការនាំចូលអង្កររបស់ម៉ាឡេស៊ី នឹងធ្វើឱ្យមានស្ថិរភាព ទល់នាំចូលអង្ករប្រហែល២លានតោន ក្នុងមួយឆ្នាំ។
យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា ទិន្នផលអង្កររបស់ឥណ្ឌូណេស៊ី នៅឆ្នាំ២០២៥ ត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ជិត៣៥លានតោន បើធៀបនឹងឆ្នាំ២០២៤ ដោយសារអាកាសធាតុអំណោយផល និងមានគោលនយោបាយគាំទ្រកសិកររបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី៕ (ផាន់ អាណា)










