ក្រុមហ៊ុនចិញ្ចឹមគោ និងកែច្នៃសាច់គោដ៏ធំរបស់អាម៉េរិក ប្រកាសបិទ ឬលក់រោងចក្របីកន្លែង​ ដោយសារខ្វះគោ

image_2026-08-18_08-12-07

ឈីកាហ្គោ៖ ក្រុមហ៊ុនថៃសាន់ហ្វូដស៍ (Tyson Foods) ដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា ខ្លួននឹងបិទ ឬលក់ទីតាំងរោងចក្រកែច្នៃសាច់គោ និងវេចខ្ចប់ចំនួន៣កន្លែង ដែលធ្វើឱ្យសកម្មភាពអាជីវកម្មសាច់គោរបស់ក្រុមហ៊ុនកាន់តែរួមតូច ដោយសារខ្វះខាតគោនៅក្នុងសហរដ្ឋអាម៉េរិក។

ក្រុមហ៊ុនកែច្នៃសាច់ដ៏ធំបំផុតរបស់អាម៉េរិកនេះ បានជួបវិបត្តិកាន់តែធ្ងន់ធ្ងរមិន និងកំពុងរងការខាតបង់កាន់តែច្រើនឡើងៗ ដូច្នេះ ទើបក្រុមហ៊ុនសម្រេចបញ្ចប់ប្រតិបត្តិការនៅតាមរោងចក្រសាច់គោ ក្នុងរដ្ឋអីល្លីណយ (Illinois) និងរោងចក្រកែច្នៃវេចខ្ចប់សាច់នៅក្នុងរដ្ឋអ៊ូតាស (Utah) ហើយនឹងស្វែងរកអ្នកទិញរោងចក្រសាច់គោមួយទៀតនៅរដ្ឋវ៉ាស៊ីងតោន។

ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងផ្ទេរសមត្ថភាពកែច្នៃពីទីតាំងទាំងនេះទៅកាន់រោងចក្រផ្សេងទៀត ហើយនឹងផ្តោតអាជីវកម្មសាច់គោនៅក្បែរៗរោងចក្រនៅរដ្ឋកានសាស់ (Kansas) និងរដ្ឋតិចសាស់ (Texas)។

ការបិទរោងចក្រទាំងនេះ គឺជាសញ្ញាចុងក្រោយមួយបង្ហាញពីបញ្ហាក្នុងវិស័យកែច្នៃសាច់របស់សហរដ្ឋអាម៉េរិកកំពុងជួបប្រទះ ខណៈបច្ចុប្បន្នវិស័យនេះកំពុងប្រឈមនឹងការផ្គត់ផ្គង់គោធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៧៥ឆ្នាំកន្លងមកនេះ។

ក្រុមហ៊ុនកែច្នៃសាច់នៅអាម៉េរិកបានបន្តខាតបង់ប្រាក់ពីអាជីវកម្មសាច់គោរបស់ខ្លួន ដោយសារតែតម្លៃគោកើនឡើងលឿន ជាពិសេសតម្លៃសាច់ស្ទេក និងសាច់គោកិន។

តម្លៃហ៊ុនរបស់ក្រុមហ៊ុនថៃសាន់ហ្វូដស៍ ក៏បានជួបការលំបាកចាប់តាំងពីការងើបឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ នៅពាក់កណ្តាលឆ្នាំ២០២២។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះតម្លៃហ៊ុនបានធ្លាក់ចុះជិត៣០ភាគរយ។

ក្រុមហ៊ុនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនកំពុងព្យាយាម «បង្កើតបណ្តាញរោងចក្រ ដែលមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង» នៅក្នុងស្ថានភាពប្រទេសកំពុងជួបការខ្វះខាតគោដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រ។

កាលពីថ្ងៃទី១៣ ខែសីហា ក្រុមហ៊ុនបានបដិសេធមិនប្រាប់ថា តើកម្មករចំនួនប៉ុន្មាននាក់នឹងរងផលប៉ះពាល់ពីការបិទរោងចក្រទាំងនេះទេ ហើយរោងចក្រទាំងនោះអាចបន្តកែច្នៃសាច់គោចំនួនប៉ុន្មានក្បាលឡើយ។ ក្រុមហ៊ុនបាននិយាយថា ការផ្លាស់ប្តូរផលិតកម្មទៅតាមរោងចក្រ ដែលនៅសល់អាចធ្វើឱ្យក្រុមហ៊ុនរក្សាបរិមាណនៃការសម្លាប់គោប្រហាក់ប្រហែលគ្នាដដែល ប៉ុន្តែត្រូវធ្វើតាមរយៈបណ្តាញរោងចក្រឱ្យមានប្រសិទ្ធភាពជាងមុន។

ការរៀបចំរចនាសម្ព័ន្ធថ្មីនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនបានបិទរោងចក្រសាច់គោដ៏ធំរបស់ខ្លួននៅរដ្ឋណេប្រាស្កា (Nebraska) កាលពីខែមករា ឆ្នាំ២០២៦នេះ។ តាមការប៉ាន់ស្មានរបស់វិស័យឧស្សាហកម្ម រោងចក្រនោះមានកម្មករប្រមាណ៣ ២០០នាក់ ហើយអាចកែច្នៃគោបានប្រមាណ៥ ០០០ក្បាលក្នុងមួយថ្ងៃ។ ព្រមជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានកាត់បន្ថយប្រតិបត្តិការនៅរោងចក្រក្នុងរដ្ឋតិចសាស់ មកនៅត្រឹមមួយវេនប៉ុណ្ណោះ ដែលប៉ះពាល់ដល់កម្មករប្រមាណ១ ៧០០នាក់ ត្រូវបាត់បង់ការងារ។

ក្រុមហ៊ុនបាននិយាយទៀតថា ខ្លួនមានផែនការបង្កើនផលិតកម្មវេនទីពីរ នៅក្នុងរដ្ឋតិចសាស់ឡើងវិញ «នៅពេលផ្គត់ផ្គង់គោគ្រប់គ្រាន់ឡើងវិញ»។

ក្រុមហ៊ុនក៏បាននិយាយថា ខ្លួននឹងធ្វើការជាមួយកម្មករ ដែលរងផលប៉ះពាល់នៅក្នុងរដ្ឋអីល្លីណយ រដ្ឋអ៊ូតាស និងរដ្ឋវ៉ាសីងតោន ដោយឱ្យពួកគេដាក់ពាក្យសុំការងារថ្មីនៅតាមរោងចក្រផ្សេងទៀត។

ចំណែកលោកស្នងការកសិកម្មនៅរដ្ឋតិចសាស់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ចំពោះការសម្រេចចិត្តរបស់ថៃសាន់ថា
«យើងកំពុងឆ្លងកាត់ការខ្វះខាតគោដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសយើង ហើយឥឡូវនេះ យើងកំពុងជួបផលវិបាកកាន់តែច្រើននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សាច់គោ»។

យោងតាមអ្នកទិញគោ បានឱ្យដឹងថា ការបិទរោងចក្រអាចធ្វើឱ្យតម្លៃគោនៅតាមតំបន់មួយចំនួនរងផលប៉ះពាល់ ដោយសារមានអ្នកប្រកួតប្រជែងដេញថ្លៃទិញគោមានចំនួនតិចជាងមុន។

លោកបាននិយាយថា«ប៉ុន្តែនៅកម្រិតទូទាំងប្រទេស ខ្ញុំមិនគិតថា វានឹងធ្វើឱ្យតម្លៃគោមានការប្រែប្រួលខ្លាំងទេ ព្រោះទីតាំងត្រូវបិទទាំងនោះ មិនមែនជាតំបន់ ដែលមានការប្រមូលផ្តុំគោក្នុងបរិមាណច្រើននោះឡើយ»។

កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមហ៊ុនថៃសាន់ ហ្វូដស៍ បានព្រមានថា ការខាតបង់ពីអាជីវកម្មសាច់គោនឹងកាន់តែធ្ងន់ឡើង ដោយសារការផ្គត់ផ្គង់គោមានកម្រិតទាបពេក ដែលធ្វើឱ្យថ្លៃគោនៅតែខ្ពស់។

ចំណែកសម្រាប់ឆ្នាំសារពើពន្ធ២០២៦ ក្រុមហ៊ុនបានព្យាករណ៍ថា អាជីវកម្មសាច់គោនឹងខាតបង់ចន្លោះពី៥០០លានដុល្លារ ទៅ៦៥០លានដុល្លារ ខណៈការព្យាករណ៍លើកមុន អាចខាតបង់ត្រឹម៣៥០លានដុល្លារ ទៅ៥០០លានដុល្លារ៕ (ផាន់ អាណា)


image_2026-09-10_16-17-39
ហ្វីលីពីន សុំជប៉ុនយកពន្ធសូន្យលើផ្លែចេកនាំចូល  ឱ្យទាបជាងវៀតណាម និងកម្ពុជា

ម៉ានីល៖ ប្រទេសហ្វីលីពីនកំពុងជំរុញឱ្យប្រទេសជប៉ុនលុបពន្ធនាំចូលចេកពីហ្វីលីពីនឱ្យនៅកម្រិតសូន្យ ខណៈប្រទេសទាំងពីរកំពុងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ នេះបើតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន។ រដ្ឋមន្ត្រីពាណិជ្ជកម្មហ្វីលីពីន លោកស្រី គ្រីស្ទីណា រ៉ូកេ (Cristina Roque) បានឱ្យដឹងថា ប្រធានបទសំខាន់ក្នុងការចរចាកែសម្រួលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន–ហ្វីលីពីន គឺការកាត់បន្ថយអត្រាពន្ធរបស់ជប៉ុន លើផ្លែចេកនាំចូលពីហ្វីលីពីន។ លោកស្រីបាននិយាយថា «ការកាត់បន្ថយពន្ធនេះ នឹងបើកទីផ្សារជប៉ុនកាន់តែទូលំទូលាយសម្រាប់ផ្លែចេករបស់យើង ពីព្រោះបច្ចុប្បន្នចេករបស់យើងត្រូវបង់ពន្ធពី៨ ដល់១៨ភាគរយ។ អត្រាពន្ថនេះខ្ពស់ជាងបណ្តាប្រទេសជិតខាងរបស់យើងនៅក្នុងសហគមន៍អាស៊ាន»។ លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនកំពុងតែជំរុញឱ្យជប៉ុនទម្លាក់ពន្ធត្រឹមសូន្យ ប៉ុន្តែអត្រាពន្ធចុងក្រោយស្ថិតនៅលើការចរចា។ លោកស្រីបានបន្ថែមថា «នោះគឺជាអ្វីដែលយើងចង់បាន ប៉ុន្តែយើងត្រូវរង់ចាំលទ្ធផលចុងក្រោយសិន។ អ្វីដែលសំខាន់ គឺ ភាគីជប៉ុនបានបើកចំហរួចហើយសម្រាប់ការចរចា»។ ក្នុងឆ្នាំ២០២៦ ពន្ធនាំចូលផ្លែចេកហ្វីលីពីន ទៅក្នុងប្រទេសជប៉ុនត្រូវជាប់ពន្ធក្នុងអត្រា១៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែមីនា និងអត្រាពន្ធ៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា។ កាលពីឆ្នាំ២០២៥ ហ្វីលីពីនបាននាំចេញផ្លែចេកស្រស់ជិត ៣ លានតោន កើនឡើងពី២,៣លានតោន ក្នុងឆ្នាំ២០២៤ ហើយបានធ្វើឱ្យហ្វីលីពីន ត្រឡប់មកកាន់តំណែងជាប្រទេសនាំចេញចេកធំបំផុតទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសអេក្វាឌ័រ។ ប្រទេសជប៉ុន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែចេករបស់ហ្វីលីពីន ដោយមានចំណែក៧៥ភាគរយ […]

image_2026-09-09_07-44-27
អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ

ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)

image_2026-09-09_07-32-18
ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]

photo_2026-09-07_18-33-04
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]

កាលវិភាគផ្សព្វផ្សាយ