វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ សម្រេចបានការដោះស្រាយបញ្ហាសំខាន់ៗជូនវិស័យឯកជន

thn1 copy

(ភ្នំពេញ)៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បាន​រៀបចំឡើង សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់ មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាព្រឹកថ្ងៃទី ១៧ខែតុលា ឆ្នាំ ២០២៤។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានថ្លែង​​​ថា​​  ដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តវិធានការ ដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងវេទិកា G-PSF លើកទី១៩នេះ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការតាមដាន និងវាយតម្លៃ និងរាយការណ៍មករាជរដ្ឋាភិបាលជាប់ជាប្រចាំរៀងរាល់ ៦ខែម្តង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្ថែមថា របាយការណ៍នេះនឹងផ្តល់ព័ត៌មានជូនវិស័យឯកជនពីវឌ្ឍនភាព និងគណនេយ្យភាពរបស់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យវិស័យឯកជនមានព័ត៌មានគ្រប់ជ្រុងជ្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ សំដៅជំរុញឱ្យវិស័យឯកជន បន្តបណ្តាក់ទុនវិនិយោគ និងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។

 

សម្រាប់​ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានងបង្ហាញពី​វឌ្ឍនភាពដែលវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ សម្រេចបានការដោះស្រាយបញ្ហាសំខាន់ៗជូនវិស័យឯកជនបានជាងពាក់កណ្តាលនៃសេចក្តីសម្រេចសរុបចំនួន ១៨៨វិធានការ។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា វេទិការរដ្ឋាភិបាល-វិស័យឯកជន (G-PSF) បានក្លាយជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ចាប់តាំងពីវេទិការដ៏សំខាន់នេះ បានបង្កើតឡើង ក្នុងឆ្នាំ ១៩៩៩ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ចាប់តាំងពីពេលនោះមក វាបានក្លាយជាវេទិកាមួយដែលវិស័យឯកជន និងរដ្ឋាភិបាលសហការគ្នា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលប៉ះពាល់ដល់បរិយាកាសធុរកិច្ច។

រាជរដ្ឋាភិបាលអាណត្តិទី ៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តដឹកនាំវេទិកា G-PSF លើកទី ១៩ និងបានរំលឹកសារជាថ្មីអំពីសារៈសំខាន់ នៃការបន្តភាពជាដៃគូនេះ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់បន្តកិច្ចសន្ទនាជាមួយវិស័យឯកជន។

គោលបំណងនៃការរៀបចំពិធីផ្សព្វផ្សាយសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ឥតងាករេ និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងវិស័យឯកជន។

ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ដែលបង្ហាញពី តម្លាភាព គណនេ​យ្យភាព និងការប្រាស្រ័យទាក់ទងបើកចំហគឺមានសារៈសំខាន់បំផុត ពង្រឹងការជឿទុកចិត្តរបស់វិស័យឯកជនមកលើរាជរដ្ឋាភិបាលថែមមួយកម្រិតទៀត បង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងទទួលបានការយល់ឃើញរួមគ្នាលើបញ្ហាប្រឈម និងកាលានុវត្តភាពនាពេលមុខ។


image_2026-08-18_08-55-53
ហ្វីលីពីន ទទួលបានកម្ចីជាង២៣០លានដុល្លារពីបារាំង សម្រាប់កម្មវិធីសន្តិសុខស្បៀង

ម៉ានីល៖ រដ្ឋាភិបាលបារាំងបានផ្តល់ហិរញ្ញប្បទានជាង២៣០លានដុល្លារ ដើម្បីជួយគ្រួសារប្រជាជនហ្វីលីពីន ដែលមានប្រាក់ចំណូលទាប ឱ្យទទួលបានអាហាររូបត្ថម្ភគ្រប់គ្រាន់ ក្រោមកម្មវិធីសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ។ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រសួងហិរញ្ញវត្ថុហ្វីលីពីន និងទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង បានឱ្យដឹងថា ភាគីទាំងពីរបានឯកភាពគ្នាក្នុងការគាំទ្រដល់គម្រោងកាត់បន្ថយអសន្តិសុខស្បៀង និងកង្វះអាហាររូបត្ថម្ភ តាមរយៈប័ណ្ណអាហារអេឡិចត្រូនិក (Electronic Vouchers)។ តាមរយៈការអនុវត្តដោយក្រសួងអភិវឌ្ឍន៍សង្គម និងសុខុមាលភាព ហ្វីលីពីន គម្រោងនេះត្រូវបានរំពឹងថា នឹងផ្តល់ផលប្រយោជន៍ដល់គ្រួសារប្រជាជនហ្វីលីពីន ដែលមានប្រាក់ចំណូលទាបប្រមាណ ៧៥០ ០០០គ្រួសារ តាមរយៈប័ណ្ណអាហារអេឡិចត្រូនិកប្រចាំខែ ដែលអាចយកទៅផ្លាស់ប្តូរយកអាហារនៅតាមហាងលក់ទំនិញ ដែលជាដៃគូអនុវត្តគម្រោងនេះ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីន លោក ហ្វ្រេដឺរិក ហ្គោ (Frederick Go) បានលើកឡើងក្នុងពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះថា «គ្រួសារងាយរងគ្រោះនឹងទទួលបានអាហាររូបត្ថម្ភដោយផ្ទាល់ ដោយថ្លៃថ្នូរ និងទាន់ពេលវេលា។ តាមរយៈការធ្វើឱ្យដំណើរការនេះទៅជាប្រព័ន្ធឌីជីថល យើងធានាថាជំនួយនេះ គឺមានតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់»។ ក្រៅពីជំនួយផ្នែកស្បៀងអាហារ គ្រួសារមានប្រាក់ចំណូលទាបក៏អាចទទួលបានការគាំទ្រផ្នែកអាហាររូបត្ថម្ភ និងជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈវគ្គបណ្តុះបណ្តាលអំពីអាហាររូបត្ថម្ភសម្រាប់មាតា និងទារក អនាម័យ ការរៀបចំផែនការអាហារសុខភាព និងឱកាសបង្កើតប្រាក់ចំណូល។ គម្រោងកាត់បន្ថយអសន្តិសុខស្បៀង និងកង្វះអាហាររូបត្ថម្ភ តាមរយៈប័ណ្ណអាហារអេឡិចត្រូនិកនេះ […]

photo_2026-08-18_09-28-47
កម្ពុជានាំចូលត្រីធូណា និងគ្រឿងសមុទ្រ មានតម្លៃជាង៦១លានដុល្លារ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចូលគ្រឿងសមុទ្រ ដូចជាត្រីធូណា លៀស និងបង្គាស្រស់ជាដើម ក្នុងតម្លៃជាង៦១លានដុល្លារ មានបរិមាណសរុបជិត៣៨ពាន់តោន ដើម្បីមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា មុខទំនិញគ្រឿងសមុទ្រ ដែលកម្ពុជានាំចូលសំខាន់ៗ រួមមានត្រីធូណា បង្គាស្រស់ ឬក្លាសេ្ស មឹក គ្រឿងសមុទ្របង្កក លៀសសមុទ្រ គ្រែង ងាវ និងគ្រុំជាដើម។ បើតាមប្រភពដដែល បានបន្តឱ្យដឹងថា វៀតណាម គឺជាប្រភពនាំចូលគ្រឿងសមុទ្រធំជាងគេមកកម្ពុជា ដែលមានទំហំទឹកប្រាក់រហូតដល់ជាង៣៣លានដុល្លារ ,បន្ទាប់មក គឺប្រទេសចិន មានតម្លៃជាង១៦លានដុល្លារ។ ដោយឡែកទីផ្សារនាំចូលផ្សេងទៀត ដូចជា ហុងកុង អូស្ត្រាលី បារាំង ជប៉ុន កូរ៉េ ម៉ាឡេស៊ី និងប្រទេសដទៃទៀត មានទំហំនាំចូលក្នុងតម្លៃក្រោម១០លានដុល្លារ។ ក្នុងរយៈពេលដូចគ្នា គឺឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាក៏បាននាំចេញគ្រឿងសមុទ្រទៅកាន់ទីផ្សារអន្តរជាតិផងដែរ និងរកចំណូលបានជាង១លានដុល្លារ ក្នុងបរិមាណគ្រឿងសមុទ្រនាំចេញជាង១ […]

image_2026-08-18_08-12-07
ក្រុមហ៊ុនចិញ្ចឹមគោ និងកែច្នៃសាច់គោដ៏ធំរបស់អាម៉េរិក ប្រកាសបិទ ឬលក់រោងចក្របីកន្លែង​ ដោយសារខ្វះគោ

ឈីកាហ្គោ៖ ក្រុមហ៊ុនថៃសាន់ហ្វូដស៍ (Tyson Foods) ដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា ខ្លួននឹងបិទ ឬលក់ទីតាំងរោងចក្រកែច្នៃសាច់គោ និងវេចខ្ចប់ចំនួន៣កន្លែង ដែលធ្វើឱ្យសកម្មភាពអាជីវកម្មសាច់គោរបស់ក្រុមហ៊ុនកាន់តែរួមតូច ដោយសារខ្វះខាតគោនៅក្នុងសហរដ្ឋអាម៉េរិក។ ក្រុមហ៊ុនកែច្នៃសាច់ដ៏ធំបំផុតរបស់អាម៉េរិកនេះ បានជួបវិបត្តិកាន់តែធ្ងន់ធ្ងរមិន និងកំពុងរងការខាតបង់កាន់តែច្រើនឡើងៗ ដូច្នេះ ទើបក្រុមហ៊ុនសម្រេចបញ្ចប់ប្រតិបត្តិការនៅតាមរោងចក្រសាច់គោ ក្នុងរដ្ឋអីល្លីណយ (Illinois) និងរោងចក្រកែច្នៃវេចខ្ចប់សាច់នៅក្នុងរដ្ឋអ៊ូតាស (Utah) ហើយនឹងស្វែងរកអ្នកទិញរោងចក្រសាច់គោមួយទៀតនៅរដ្ឋវ៉ាស៊ីងតោន។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងផ្ទេរសមត្ថភាពកែច្នៃពីទីតាំងទាំងនេះទៅកាន់រោងចក្រផ្សេងទៀត ហើយនឹងផ្តោតអាជីវកម្មសាច់គោនៅក្បែរៗរោងចក្រនៅរដ្ឋកានសាស់ (Kansas) និងរដ្ឋតិចសាស់ (Texas)។ ការបិទរោងចក្រទាំងនេះ គឺជាសញ្ញាចុងក្រោយមួយបង្ហាញពីបញ្ហាក្នុងវិស័យកែច្នៃសាច់របស់សហរដ្ឋអាម៉េរិកកំពុងជួបប្រទះ ខណៈបច្ចុប្បន្នវិស័យនេះកំពុងប្រឈមនឹងការផ្គត់ផ្គង់គោធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៧៥ឆ្នាំកន្លងមកនេះ។ ក្រុមហ៊ុនកែច្នៃសាច់នៅអាម៉េរិកបានបន្តខាតបង់ប្រាក់ពីអាជីវកម្មសាច់គោរបស់ខ្លួន ដោយសារតែតម្លៃគោកើនឡើងលឿន ជាពិសេសតម្លៃសាច់ស្ទេក និងសាច់គោកិន។ តម្លៃហ៊ុនរបស់ក្រុមហ៊ុនថៃសាន់ហ្វូដស៍ ក៏បានជួបការលំបាកចាប់តាំងពីការងើបឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ នៅពាក់កណ្តាលឆ្នាំ២០២២។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះតម្លៃហ៊ុនបានធ្លាក់ចុះជិត៣០ភាគរយ។ ក្រុមហ៊ុនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនកំពុងព្យាយាម «បង្កើតបណ្តាញរោងចក្រ ដែលមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង» នៅក្នុងស្ថានភាពប្រទេសកំពុងជួបការខ្វះខាតគោដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ កាលពីថ្ងៃទី១៣ ខែសីហា ក្រុមហ៊ុនបានបដិសេធមិនប្រាប់ថា តើកម្មករចំនួនប៉ុន្មាននាក់នឹងរងផលប៉ះពាល់ពីការបិទរោងចក្រទាំងនេះទេ ហើយរោងចក្រទាំងនោះអាចបន្តកែច្នៃសាច់គោចំនួនប៉ុន្មានក្បាលឡើយ។ ក្រុមហ៊ុនបាននិយាយថា ការផ្លាស់ប្តូរផលិតកម្មទៅតាមរោងចក្រ ដែលនៅសល់អាចធ្វើឱ្យក្រុមហ៊ុនរក្សាបរិមាណនៃការសម្លាប់គោប្រហាក់ប្រហែលគ្នាដដែល ប៉ុន្តែត្រូវធ្វើតាមរយៈបណ្តាញរោងចក្រឱ្យមានប្រសិទ្ធភាពជាងមុន។ […]

Screenshot 2026-07-24 094703 (2)
កសិករម្នាក់មានភាពជឿជាក់កាន់តែខ្លាំងលើមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ ជាងការធ្វើស្រែចម្ការ

ដោយ ឡុង សារេត បាត់ដំបង ៖ កសិករវ័យ៦៤ឆ្នាំម្នាក់ បានចាប់យកមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ និងជាប្រធានសហគមន៍ឧត្តមសែងត្រែង នៅភូមិទួលតាសុក ស្រុកថ្មគោល ខេត្តបាត់ដំបង បានអះអាងថា មុខរបរផលិតកូនត្រីលក់ ឬបង្កាត់ភ្ញាស់កូនត្រីពូជ គឺល្អប្រសើជាងមុខរបរធ្វើស្រែ ខណៈឆ្នាំ២០២៥ ទទួលបានប្រាក់ចំណេញសុទ្ធ២៤លានរៀល។ លោក ម៉ៅ ពេក បានឱ្យដឹងថា “សព្វថ្ងៃនេះគ្រួសារបានធ្វើស្រែចំនួនពីរហិកតាដែរ តែបើប្រៀបធៀបនិងមុខរបរផលិតកូនត្រី គឺមុខរបរផលិតកូនត្រីល្អជាងការធ្វើស្រែ។ សម្រាប់កូនត្រីយើងចាប់ផ្តើមបង្កាត់ភ្ញាស់ពីខែមីនា ដល់ខែមេសា និងខែឧសភា យើងអាចមានកូនត្រីសម្រាប់លក់ទទួលបានចំណូលបណ្តើរៗ។ តែបើធ្វើស្រែ យើងធ្វើពីរដង គឺយើងទទួលបានផលតែពីរដង ហើយការចំណាយម្តងៗអស់លុយច្រើន។ តួយ៉ាងរដូវកាលធ្វើស្រែកន្លងទៅនេះ សម្រាប់អ្នកខ្លះ គ្រាន់តែទូទាត់ទៅលើថ្លៃច្រូត ថ្លៃភ្ជួរ និងចំណាយផ្សេងៗអត់គ្រប់” ។ លោក ម៉ៅ ពេក បានចាប់ផ្តើមប្រកបមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងស្រុក នៅឆ្នាំ២០១១ រហូតមកដល់ឆ្នាំ២០២៦នេះ មានស្រះត្រី១៩ស្រះ។ ដោយមើលឃើញពីមុខរបរបង្កាត់ភ្ញាស់បានប្រាក់ចំណូលខ្ពស់ជាងការធ្វើស្រែជាងពីរហិកតា កាលពីខែមេសាកន្លងទៅនេះ លោកបានជីកស្រះ ចំនួនប្រាំពីរស្រះទៀត ដោយរំពឹងថា ទទួលបានប្រាក់ចំណេញសុទ្ធចំនួន៤០លានរៀល។ លោកបានឱ្យដឹងទៀតថា ក្រោយពីជីកស្រះបន្ថែមរួចហើយ ក្នុងនាមជាអ្នកជំនាញ […]

កាលវិភាគផ្សព្វផ្សាយ