បាតុភូតអែលនីញ៉ូ អាចធ្វើឱ្យយឺតយ៉ាវដល់ការបង្កបង្កើនផលនៅម៉ាឡេស៊ី និងជួបបញ្ហាខ្វះទឹកស្រោចស្រព

images (1)

គូឡាឡាំពួរ៖ សមាគមកសិករដាំស្រូវម៉ាឡេស៊ី បានលើកឡើងថា ការបង្កបង្កើនផលដំណាំស្រូវនៅក្នុងប្រទេសម៉ាឡេស៊ី អាចនឹងត្រូវពន្យារពេលបង្កបង្កើនផល និងកាត់បន្ថយផ្ទៃដីដាំដុះ ប្រសិនបើឥទ្ធិពលបាតុភូតអែលនីញ៉ូ (El Nino) កាន់តែធ្ងន់ធ្ងរ និងបង្កឱ្យខ្វះទឹកស្រោចស្រព។

ប្រធានសមាគម លោក អាប់ឌុល រ៉ាស៊ីដ (Abdul Rashid) បានឱ្យដឹងថា ប្រមាណ៣០ភាគរយនៃកសិករម៉ាឡេស៊ីបានចាប់ផ្តើមដាំដុះរួចហើយ បើទោះបីជាសកម្មភាពបង្កបង្កើនផលមានការពន្យារពេលបន្តិចក៏ដោយ។

លោកបានបញ្ជាក់ថា «ប្រសិនបើខ្វះទឹកស្រោចស្រពដោយសារឥទ្ធិពលអែលនីញ៉ូ កសិករជាច្រើនអាចនឹងត្រូវកំណត់ពេលវេលាសាបព្រោះឡើងវិញ និងកាត់បន្ថយផ្ទៃដីដាំដុះ ដើម្បីការពារកុំឱ្យខាតបង់ច្រើនពេក»។

អែលនីញ៉ូ គឺជាបាតុភូតអាកាសធាតុ ដែលតែងតែនាំមកនូវអាកាសធាតុក្តៅ និងស្ងួតហួតហែងនៅប្រទេសម៉ាឡេស៊ី ដោយឱ្យមានគ្រោះរាំងស្ងួត និងការខ្វះខាតទឹក។ អែលនីញ៉ូ គឺជាភាសាអេស្ប៉ាញ មានន័យថា “ក្មេងប្រុសតូច” ឬ “កូនព្រះគ្រីស្ទ”។ ឈ្មោះនេះត្រូវអ្នកនេសាទជនជាតិប៉េរូ បង្កើតដំបូង នៅទសវត្សឆ្នាំ១ ៦០០ ដោយសារតែពួកគេបានកត់សម្គាល់ឃើញចរន្តទឹកក្តៅក្នុងមហាសមុទ្រ ដែលជាធម្មតាតែងតែហូរមកដល់នៅក្នុងរង្វង់វេលាបុណ្យណូអែល។

ចំណែកខាងវិទ្យាសាស្ត្រ គឺសំដៅទៅលើទម្រង់អាកាសធាតុ ដែលកើតឡើងដោយធម្មជាតិ និងកំណត់បានដោយការឡើងកម្តៅខុសប្រក្រតីនៃសីតុណ្ហភាពផ្ទៃសមុទ្រនៅភាគកណ្តាល និងភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក។

អ្នកវិទ្យាសាស្ត្របានគិតទុកថា បាតុភូតនេះនឹងបន្តរហូតដល់ដើមឆ្នាំ២០២៧ និងត្រូវបានព្យាករថា នឹងធ្វើឱ្យមានភ្លៀងធ្លាក់តិចតួច ព្រមទាំងអាកាសធាតុក្តៅ និងស្ងួតហួតហែងជាងមុន ដែលអាចប៉ះពាល់ដល់វិស័យកសិកម្ម ការផ្គត់ផ្គង់ទឹក សុខភាពសាធារណៈ និងបង្កឱ្យផ្ទៃមេឃមានផ្សែងអ័ព្ទអួរ។

លោក អាប់ឌុល រ៉ាស៊ីដ បានឱ្យដឹងទៀតថា បរិមាណទឹកនៅក្នុងអាស្តុកបានស្រុកយ៉ាងខ្លាំង ដែលធ្វើឱ្យការផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ក្នុងវិស័យកសិកម្មជួបការលំបាក។

លោកបានបន្ថែមថា នៅពេលនេះនៅមិនទាន់អាចប៉ាន់ប្រមាណបានច្បាស់លាស់ពីផលប៉ះពាល់លើទិន្នផលដំណាំនៅឡើយទេ ព្រោះវាអាស្រ័យលើកម្រិតភាពធ្ងន់ធ្ងរ និងរយៈពេលនៃបាតុភូតអាកាសធាតុនេះ។

ទោះបីជាកសិករបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមពាក់ព័ន្ធនឹងអាកាសធាតុក៏ដោយ លោកបានបញ្ជាក់ថា ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និងការគាំទ្រពីរដ្ឋាភិបាល នៅតែមានសារៈសំខាន់ក្នុងការធានាថា ផលិតកម្មដំណាំស្រូវរបស់ប្រទេសម៉ាឡេស៊ីមិនរងផលប៉ះពាល់ធ្ងន់ធ្ងរពេក។

លោកក៏បានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហាថ្លៃដើម នៅក្នុងវិស័យស្រូវអង្ករ ដើម្បីរក្សាផលិតកម្ម និងកាត់បន្ថយការនាំចូល។

លោកប្រធានសមាគមរូបនេះ បាននិយាយបន្តទៀតថា កសិករកំពុងប្រឈមមុខនឹងបញ្ហាថ្លៃដើមផលិតកម្មឡើងខ្ពស់ជាមុន ដែលពាក់ព័ន្ធនឹងវិបត្តិថាមពលសកល ហើយស្ថានភាពបែបនេះ បានប៉ះពាល់ដល់ទឹកចិត្តរបស់កសិករ។

លោកក៏បានអំពាវនាវឱ្យមានការប្រើប្រាស់ពូជដំណាំ ដែលធន់នឹងគ្រោះរាំងស្ងួតឱ្យកាន់តែច្រើន និងអនុវត្តវិធីសាស្ត្រធ្វើកសិកម្មឱ្យមានប្រសិទ្ធភាពជាងមុន ដើម្បីទប់ទល់នឹងអាកាសធាតុក្តៅ និងបញ្ហាខ្វះទឹកស្រោចស្រព។

ចំណែកសេដ្ឋវិទូកសិកម្ម លោកបណ្ឌិតសាស្ត្រាចារ្យ ណាសៀ សាមស៊ីឌីន (Nasir Shamsudin) បានជំរុញឱ្យអាជ្ញាធរផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់តំបន់បង្កបង្កើនផលដំណាំស្រូវ  ដើម្បីពង្រឹងស្តុកស្បៀងបម្រុង និងផ្តល់ជំនួយដល់កសិករ ដែលរងផលប៉ះពាល់។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ដំណាំស្រូវ និងបន្លែ គឺជាដំណាំងាយរងគ្រោះពីកម្ដៅថ្ងៃខ្លាំងពេក ជាពិសេស ត្រូវស្រោចទឹកជាប្រចាំ និងងាយរលួយខូចដោយសារសំណើមច្រើនពេក។

លោកសាស្ត្រាចារ្យ បានឱ្យដឹងទៀតទៀតថា ស្ថានភាពរាំងស្ងួតអូសបន្លាយពេលវែងអាចកាត់បន្ថយទិន្នផលដូងប្រេង ព្រមទាំងធ្វើឱ្យទិន្នផលផ្លែឈើក្នុងចម្ការ និងជ័រកៅស៊ូធ្លាក់ចុះផងដែរ។

លោកសាស្ត្រាចារ្យ បានព្រមានថា ប្រទេសម៉ាឡេស៊ីអាចនឹងបង្កើនការនាំចូលស្បៀងអាហារ ប្រសិនបើបាតុភូតអែលនីញ៉ូ អូសបន្លាយរយៈពេលយូរ និងធ្វើឱ្យផលិតកម្មស្រូវអង្ករក្នុងស្រុក និងផលិតផលស្បៀងអាហារចាំបាច់ផ្សេងទៀតធ្លាក់ចុះ។

លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា “ស្រូវអង្ករ គឺជាកសិផលងាយរងផលប៉ះពាល់ជាងគេ ជាពិសេស ម៉ាឡេស៊ីបាននាំចូលប្រមាណអង្ករប្រមាណ៤៥ភាគរយនៃតម្រូវការប្រើប្រាស់របស់ខ្លួន ដែលធ្វើឱ្យសមត្ថភាពទូទាត់ការខាតបង់ផលិតកម្មក្នុងស្រុកធ្លាក់ចុះ”។

លោកបណ្ឌិតសាស្ត្រាចារ្យ ណាសៀ សាមស៊ីឌីន បានបន្ថែមថា បាតុភូតអែលនីញ៉ូ ក៏អាចរំខានដល់ការផ្គត់ផ្គង់វត្ថុធាតដើមសម្រាប់ផលិតចំណីសត្វ នៅលើទីផ្សារពិភពលោកផងដែរ ដែលនាំឱ្យថ្លៃដើមនាំចូលកើនឡើង។

ដោយសារប្រទេសម៉ាឡេស៊ីពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលគ្រាប់ធញ្ញជាតិសម្រាប់ផលិតចំណីសត្វ លោកបណ្ឌិតសាស្រ្តាចារ្យ បានកត់សម្គាល់ថា ការកើនឡើងនៃតម្លៃចំណីសត្វអាចធ្វើឱ្យថ្លៃដើមផលិតកម្មបសុបក្សីកើនឡើង ហើយនៅទីបំផុតនឹងប៉ះពាល់ដល់តម្លៃស្បៀងអាហារតែម្តង៕ (នៅ ស៊ីវុត្ថា)


DSC08046
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្តនាយទាហាន និងពលទាហានកងពលតូចអន្តរាគមន៍លេខ៨ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការរីអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៨។ ពិធីចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គឹម ច័ន្ទបញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រីទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោ និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណ និងសម្តែងការដឹងគុណចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញភារកិច្ច ដោយលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិ បូរណភាពទឹកដី ប្រជាពលរដ្ឋ និងប្រជាជននៅសមរភូមិក្រោយ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខនាយទាហាន និងពលទាហានធ្វើឡើងពីរដងគឺក្នុងឱកាសបុណ្យប្រពៃណីជាតិ ដូចជាបុណ្យភ្ជុំបិណ្ឌ […]

photo_2026-09-27_16-05-34 (3)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានត្រីភាគី តភ្ជាប់ទីផ្សារ និងការផលិត

ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់អភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP Development Award) ឆ្នាំ២០២៦ លើកម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិតនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ធនាគារ ARDB ក្នុងការផ្តល់នូវនវានុវត្តន៍ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាកសិករ និងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ពោលគឺអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាព សម្រាប់វិស័យកសិកម្មតាមរយៈការសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយផ្អែកលើភាពជាដៃគូតាមខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងយន្តការហិរញ្ញប្បទានដែលមិនតម្រូវឱ្យមានទ្រព្យធានាឥណទាន។ ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ARDB, ក្នុងនាមជាស្ថាប័នដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនភាពធន់នៃអាជីវកម្មដល់ប្រជាកសិករ, លើការខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការគាំទ្រ​ប្រជាកសិករ ពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងមានចីរភាព៕

tg_image_4034619774
ស្ត្រីវៀតណាមម្នាក់កាប់ដើមទុរេនមួយចម្ការ ដើម្បីកាយរកឆ្អឹងខ្មោចទាហាន ស្លាប់ក្នុងសង្គ្រាម

ហូជីមិញ៖​ ស្ត្រីកសិករជនជាតិវៀតណាមម្នាក់​ អាយុ៥៦ រស់នៅក្នុងខេត្តដុងថាប់​ អតីតខេត្តខ្មែរ ហៅថា ខេត្តផ្សារដែក បានកាប់ចោលដើមទុរេនជាង១០០ដើម ដើម្បីកាយរកឆ្អឹងខ្មោចទាហានវៀតណាម ស្លាប់នៅក្នុងសម័យសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។ ម្ចាស់ចម្ការរូបនេះ មានអារម្មណ៍សោកស្តាយនៅពេលឃើញអាជ្ញាធរវៀតណាម កាប់រំលំចោលដើមទុរេននៅក្នុងចម្ការ ដែកជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែគាត់បានបង្ខំចិត្តយល់ព្រមជាមួយក្រុមទាហានស្រាវជ្រាវរកឆ្អឹងខ្មោច​ ព្រោះគាត់តែងតែឃើញឆ្អឹងមនុស្សនៅពេលក្នុងដីច្រើនពេក។ គាត់បាននិយាយថា «ការរកឃើញអដ្ឋិធាតុបាន គឺមានន័យថា ក្រុមគ្រួសារអាចដឹងថា ធាតុរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួនកប់នៅទីណា ហើយអាចនាំធាតុទៅផ្ទះ ដើម្បីគោរពបូជា និងរំឭកដល់វិញ្ញាណក្ខន្ធពួកគេ»។ ចម្ការទុរេនស្របច្បាប់នេះ កាលពីមុនធ្លាប់ជាទីតាំងកប់ខ្មោងទាហានវៀតណាមស្លាប់ក្នុងសម័យសង្គ្រាម។ ប៉ុន្តែសារព័ត៌មានវៀតណាម មិនបញ្ជាក់ពីការស្លាប់នោះក្នុងសង្គ្រាមជាមួយកម្ពុជា ឬជាមួយទាហានអាម៉េរិកាំងឡើយ។ កាលពីប៉ុន្មានឆ្នាំមុន នៅពេលគ្រួសាររបស់គាត់ជីកធ្វើប្រឡាយទឹក ឬជីកដី ដើម្បីដាំដើមទុរេន គាត់បានរកឃើញអដ្ឋិធាតុមនុស្សបីនាក់ផ្សេងគ្នា ហើយបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលបន្ទាប់មកបានមកប្រមូលយកអដ្ឋិធាតុទាំងនោះទៅរក្សាទុក។ ទោះបីជាយ៉ាងណា គាត់នៅតែមានអារម្មណ៍ថា អាចនៅមានឆ្អឹងទាហានផ្សេងទៀតកប់នៅក្នុងដីចម្ការនេះ។ កសិករម្នាក់នេះបាននិយាយរំឭកថា «ខ្ញុំគិតថា ប្រហែលជានៅមានអដ្ឋិធាតុទាហានផ្សេងទៀតនៅក្នុងចម្ការ ប៉ុន្តែចម្ការនេះធំណាស់ ហើយខ្ញុំមិនដឹងថា ត្រូវស្វែងរកនៅកន្លែងណាទេ។ ពេលនោះគ្មានវិធីណាផ្សេងឡើយ ដូច្នេះខ្ញុំក៏បន្តដាំដើមទុរេន» លើផ្នូរខ្មោចទាំងនោះ។ គាត់បាននិយាយបន្តទៀតថា ការបាត់បង់ដើមទុរេនទាំងនេះ គឺជាការលះបង់ផ្នែកហិរញ្ញវត្ថុដ៏ធំមួយសម្រាប់គ្រួសារ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថា ការស្វែងរក និងនាំយកអដ្ឋិធាតុរបស់ទាហានស្លាប់ […]

iC7HBvohbJqExqvbKcV3pP
ជប៉ុនរកឃើញសត្វល្អិត២១ប្រភេទ  លើដំឡូងបារាំងស្រស់នាំចូលពីអាម៉េរិក អាចឆ្លងដល់ដំណាំក្នុងស្រុក

តូក្យូ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានរកឃើញសត្វល្អិតចង្រៃចំនួន២១ប្រភេទ នៅលើដំឡូងបារាំងស្រស់នាំចូលពីសហរដ្ឋអាម៉េរិក ស្របពេលអាម៉េរិកសុំឱ្យជប៉ុនលុបចោលការរឹតបន្តឹងបែបនេះ។ កសិករជប៉ុន អង្គការចែកចាយ និងអ្នកស្រាវជ្រាវប្រមាណ៧០០នាក់ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសជប៉ុន ស្តីពីការរកឃើញមេរោគឆ្លងនៅក្នុងដំឡូងបារាំងស្រស់ នាំចូលពីអាម៉េរិក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ​បានឱ្យដឹងថា ពពួកសត្វល្អិតនេះ គឺជាប្រភេទដង្កូវស៊ីឫសដំឡូងបារាំង (Globodera rostochiensis) និងពពួកដង្កូវស៊ីមើមដំឡូងបារាំង (Globodera pallida) ដែលសុទ្ធតែជាប៉ារ៉ាស៊ីតរស់នៅលើដំឡូងបារាំងនាំចូលពីអាម៉េរិក។ អគ្គនាយកការិយាល័យកិច្ចការអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បាននិយាយថា​ ការធានាឱ្យមានវិធានការគ្រប់គ្រងហានិភ័យ ដើម្បីទប់ស្កាត់ការនាំចូលសត្វល្អិត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំរបស់ជប៉ុន គឺជាមូលដ្ឋានរឹងមាំសម្រាប់ការលុបចោលនាំចូលដំឡុងបារាំង។ សហរដ្ឋអាម៉េរិកបានស្នើជាលើកដំបូងនៅឆ្នាំ២០២០ ឱ្យជប៉ុនអនុញ្ញាតនាំចូលដំឡូងបារាំងស្រស់ សម្រាប់លក់នៅផ្សារទំនើប និងប្រើប្រាស់ក្នុងវិស័យសេវាកម្មម្ហូបអាហារ នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន ជប៉ុនអនុញ្ញាតឱ្យនាំចូលផលិតផលដំឡូងបារាំងក្លាសេ និងកែច្នៃពីប្រទេសជាច្រើន ប៉ុន្តែក្រោមច្បាប់ការពាររុក្ខជាតិ ការនាំចូលដំឡូងបារាំងស្រស់ នៅតែត្រូវបានហាមឃាត់ដាច់ខាត ដោយសារខ្លាចមានសត្វល្អិតចង្រៃ។ ចំណែកនៅកោះតៃវ៉ាន់វិញ ដែលសម្ពន្ធមិត្តរបស់អាម៉េរិក ចាក់ទឹកមិនលិចដូចជប៉ុនដែរ បានរឹតបន្តឹងយ៉ាងខ្លាំងលើការនាំចូលដំឡូងបារាំងស្រស់ពីសហរដ្ឋអាម៉េរិក ដែលសូម្បីតែដំបូងបារាំងអាម៉េរិកមានដុះពន្លក ក៏ហាមមិនឱ្យនាំចូលដែរ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ