អូស្ត្រាលីកំពុងជួយពង្រឹងសមត្ថភាពលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

688988868_1304224448492430_179909752797992452_n

ភ្នំពេញ៖  បន្ទាប់ពីមើលឃើញកម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេលំដាប់ទី២ លើពិភពលោក ប៉ុន្តែមានតិចជាង១០ភាគរយនៃផលិតផលសរុបបានកែច្នៃនៅក្នុងស្រុក ប្រទេសអូស្ត្រាលីប្តេជ្ញាសហការជាមួយកសិ-ពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ទាក់ទាញវិនិយោគ និងអភិវឌ្ឍវិស័យកសិ-ចំណីអាហារឲ្យកាន់តែរឹងមាំ និងមានចីរភាព។

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បញ្ជាក់ថា អូស្ត្រាលីកំពុងសហការជាមួយរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីចំនួន២ ដើម្បីគាំទ្រក្នុងការសាងសង់ទីធ្លាសម្ងួត បំពាក់ម៉ាស៊ីនចាត់ថ្នាក់ និងកន្លែងស្តុកទុក ព្រមទាំងផ្តល់ការបណ្តុះបណ្តាលបន្ទាប់ពីការប្រមូលផលដល់កសិករដាំស្វាយចន្ទី។

បើតាមប្រភពដដែល  គម្រោងនេះនឹងបង្កើតការងារថ្មីប្រហែល១០០ កន្លែង និងជួយបង្កើន ឬរក្សាស្ថិរភាពប្រាក់ចំណូលសម្រាប់គ្រួសាររហូតដល់១ ០០០ នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ។

ទាក់ទិននឹងបញ្ហានេះ លោកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដែលបាននឹងកំពុងទទួលកញ្ចប់ថវិកាអនុវត្តគម្រោងរបស់អូស្រ្តាលី បានប្រាប់ទូរទស្សន៍ ARDB ថា កញ្ចប់ថវិកាប្រទេសអូស្ត្រាលី ត្រូវបានអនុវត្តទៅលើការពង្រឹងគុណភាពគ្រាប់ស្វាចន្ទី និងពង្រីកផលិតកម្ម ដើម្បីងាយស្រួលក្នុងការស្វែងរកដៃគូ។

លោកស្រីបន្ថែមថា ដោយក្នុងគម្រោងនោះ គឺមានការសាងសង់រានហាលគ្រាប់ស្វាយចន្ទី ៥០០០ម៉ែត្រការ៉េ និងឃ្លាំងសិប្បកម្មសម្រាប់ប្រមូលគ្រាប់ស្វាយចន្ទីពីសហគមន ប្រមាណ ២១០០ម៉ែត្រការ៉េ វគ្គបណ្តុះបណ្តាលដល់កសិករមុនប្រមូលផល និងក្រោយប្រមូលផល និងពង្រឹងវគ្គបណ្តុះបណ្តាលផ្សេងៗ។

ទីផ្សារស្វាយចន្ទីកម្ពុជានៅដើមឆ្នាំ២០២៦ មានសញ្ញាណវិជ្ជមាន និងរក្សាបានស្ថិរភាពតម្លៃល្អ ទោះបីជាមានបញ្ហាប្រឈមអាកាសធាតុ។ ជាមួយគ្នានេះ កម្ពុជាកំពុងពង្រីកទីផ្សារនាំចេញទៅអឺរ៉ុប ជប៉ុន ហុងកុង និងបង្កើនការនាំចេញគ្រាប់ឆៅទៅវៀតណាម និងចិន ដោយផ្តោតលើគុណភាព (GI) ដើម្បីសម្រេចគោលដៅក្លាយជាអធិរាជស្វាយចន្ទី។

ជាក់ស្តែងរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីនេះ បានបង្ហាញថា ការនាំចេញគ្រាប់ស្វាយចន្ទី នៅក្នុងរយៈពេល៣ខែ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបប្រមាណ៣៥៨លានដុល្លារអាមេរិក កើនជាង២២ភាគរយ។

ចំពោះទីផ្សារ គាំទ្រដល់ការនាំចេញរួមមាន ទីផ្សារវៀតណាម មានទឹកជាង៣៥៦លានដុល្លារ កើនជាង២២ភាគរយ, តៃវ៉ាន់ និងខេត្តមួយចំនួន នៃប្រទេសចិន មានទឹកប្រាក់ជាង៤១ម៉ឺនដុល្លារ កើន២១៨ភាគរយ, ទួកគី ជាង៣៦ម៉ឺនដុល្លារ (ជាទីផ្សារថ្មី), អារ៉ាប់អេមីរ៉ាត ជាង២២ម៉ឺនដុល្លារ កើនជាង៥ម៉ឺនភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ក្រៅពីនេះនៅមានទីផ្សារផ្សេងៗ ដែលជួយគាំទ្រដល់កំណើននៃការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា៕


photo_2026-06-10_14-25-13 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច រំលឹកដល់កសិករនៅក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត ឱ្យពិចារណាចងក្រងជាក្រុមផលិត និងប្តូរទម្លាប់នៃការធ្វើកសិកម្មទៅជាអាជីពមួយច្បាស់លាស់ ដើម្បីទទួលបានផលចំណេញ

ក្រុងបូកគោ ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានរំលឹកដល់ប្រជាកសិករនៅក្រុងកំពត និងក្រុងបូកគោ ខេត្តកំពតថា កសិករយើងអាចពិចារណាចងក្រងជាក្រុមផលិត និងផ្លាស់ប្តូរទម្លាប់នៃការធ្វើកសិកម្មឡើងវិញពីលក្ខណៈគ្រួសារទៅជាអាជីពមួយច្បាស់លាស់ ដើម្បីទទួលបានផលចំណេញច្រើន។ ការបញ្ជាក់ដូច្នេះរបស់ឯកឧត្តមបណ្ឌិតប្រតិភូ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត ប្រមាណ២០០នាក់។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពតជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត,លោក ស៊ិន ពេជ្រ អភិបាលរងនៃគណ:អភិបាលក្រុងកំពត និងលោកស្រី ម៉ក់ ចិន្តា អភិបាលរងនៃគណ:អភិបាលក្រុងបូកគោ មន្ត្រីរដ្ឋបាលស្រុកនិងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានក្រុង ចៅសង្កាត់ មន្ត្រីកសិកម្មឃុំផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ការធ្វើកសិកម្មរបស់បងប្អូនកសិករយើងពិតណាស់តែងតែជួបការលំបាកច្រើនជារឿយៗ បញ្ហាធំគឺ រឿងផលិតបានហើយអត់ទីផ្សារលក់ បញ្ហាជីគីមីកសិកម្មឡើងថ្លៃ បញ្ហាបច្ចេកទេស និងបញ្ហាទុនផ្សេងៗ ដែលមានការប្រាក់ខ្ពស់ ប៉ុន្តែត្រង់ចំណុចនេះ […]

image_2026-06-10_09-57-55
ឥណ្ឌូណេស៊ីពង្រីកលទ្ធភាពនាំចេញផលនេសាទ ទៅកាន់ប្រទេសចិន

ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងនេសាទ ឥណ្ឌូណេស៊ី បន្តពង្រីកលទ្ធភាពនាំចេញជលផលរបស់ខ្លួនចូលទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីអង្គភាពកែច្នៃត្រីជាង៦០០ស្ថាប័ន បានទទួលការយល់ព្រមពីប្រទេសចិន។ ប្រធានទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលជលផលសមុទ្រ បានមានប្រសាសន៍ថា អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានចេញលិខិតអនុញ្ញាតសម្រាប់អង្គភាពកែច្នៃត្រីចំនួនប្រាំបីបន្ថែមទៀត កាលពីខែឧសភា ឆ្នាំ២០២៦ ដែលធ្វើឱ្យចំនួនសរុបកើនដល់៦៣៨ស្ថាប័ន។ លោកស្រីប្រធានបានបន្ថែមថា សំណើរបស់អង្គភាពកែច្នៃទាំងប្រាំបី ត្រូវបានអនុម័តតាមរយៈបណ្តាញទ្វេភាគីសម្រាប់ទទួលស្គាល់ទៅវិញទៅមក។ យោងតាមលោកស្រី បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ី បាននាំចេញផលិតផលជលផលចំនួន១ ០៨០ប្រភេទទៅកាន់ប្រទេសចិន។ នៅឆ្នាំ២០២៥ បរិមាណនាំចេញទៅកាន់ប្រទេសចិនបានឈានដល់៤៩១ ៥២៨តោន ដែលមានតម្លៃ ជាទឹកប្រាក់ចំនួន១,០៤ពាន់លានដុល្លារ។ ផលិតផលជលផលសមុទ្រសំខាន់ៗ ត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមាន មឹកក្លាស្សេ សារាយសមុទ្រក្រៀម និងប្រភេទត្រីក្លាស្សេ ដូចជាត្រីផ្ទោង ត្រីគោ និងត្រីប្រម៉ា។ លោកស្រីប្រធានទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលសមុទ្រ បានជំរុញឱ្យតួអង្គផ្នែកធុរកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលទទួលបានលទ្ធភាពនាំចេញជលផលទៅកាន់ប្រទេសផ្សេងៗទៀត ត្រូវរក្សាការប្តេជ្ញាចិត្ត និងភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តស្តង់ដារអនាម័យ ក៏ដូចជាគោលការណ៍សុវត្ថិភាពចំណីអាហារ ទាំងក្នុងខ្សែច្រវាក់ផលិតកម្ម និងបរិក្ខារប្រើប្រាស់។ លោកស្រីបានកត់សម្គាល់ថា “នេះគឺដើម្បីរក្សាការទទួលយកផលិតផល និងពង្រឹងការជឿទុកចិត្តជាសកល ដែលនឹងជួយជំរុញការប្រកួតប្រជែង។” ចំណែករដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងនេសាទ របស់ឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធានាគុណភាពផលិតផលជាបន្តបន្ទាប់ […]

photo_2024-12-17_08-32-12
ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ បញ្ជាក់ថា តម្លៃពងទាបានហក់ឡើងបន្តិច បើធៀបខែមុនៗ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ បានប្រាប់ទូរទស្សន៍អនឡាញ ARDBថា បញ្ហាសង្រ្គាមនៅមជ្ឈឹមបូពាជាបញ្ហាធ្ងន់ធ្ងរ ដែលជារឿងរបស់ពិភពលោក ហើយលោកមានការព្រួយបារម្មណ៍ជាខ្លាំង។ លោកបានមានប្រសាសន៍ថា ចំពោះកម្ពុជា ដែលជាប្រទេសកំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ ផ្នែកកសិកម្មនេះ ក៏ជាផ្នែកមួយធំធេង ហើយវត្ថុធាតុដើម ដែលខ្មែរបានទិញគ្រប់សហគ្រាសធំៗ និងការបញ្ជាទិញពីមជ្ឈឹមបូពា ក៏មានការបិទច្រក ដែលហេតុផលទាំងអស់នេះហើយ ធ្វើឱ្យតម្លៃប្រែប្រួល មានន័យថា តម្លៃកើនឡើងខ្ពស់ ដូចជាប្រេងសាំង ប្រេងមាស៊ូត ជាតម្រូវការចាំបាច់មិនអាចខ្វះបាន។ លោកបាន​លើកឡើងទៀតថា ការកើនឡើងនេះ បានធ្វើកសិករ ប្រជាពលរដ្ឋទូទៅ មានការព្រួយបារម្មណ៍ ចំពោះផលប៉ះពាល់សេដ្ឋកិច្ច និងកក្តារស់នៅប្រចាំថ្ងៃរបស់ពួកគាត់ខ្លាំងខ្លាមែនទែន។ ទោះបីយ៉ាងណាលោក លោក សៀវ វិសុទ្ធ បានបង្ហាញជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រើគ្រប់មធ្យោបាយ និងវិធីសាស្រ្ត ដើម្បីជួយសម្រួលបញ្ហាទាំងនេះបាន។ ពាក់ព័ន្ធចំពោះតម្លៃបច្ចុប្បន្ន លោក សៀវ វិសុទ្ធ បានគូសបញ្ជាក់ថា ពងទាបានឡើងថ្លៃបន្តិច បើធៀបទៅនិងខែមុនៗ។ លោកថា កសិករប្រឈមបញ្ហាធ្ងន់ធ្ងរ បញ្ហាទី១ […]

img20230503212825688
ការនាំចូលអង្កររបស់ហ្វីលីពីន ពីខែមករា ដល់ខែឧសភា កើនឡើង១៥ភាគរយ

ម៉ានីល៖ បរិមាណចូលអង្កររបស់ប្រទេសប្រទេសហ្វីលីពីន គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៦នេះ បានកើនឡើងប្រហែល១៥ភាគរយ ហើយកំពុងបង្កើនអង្ករស្តុកបម្រុង ដើម្បីការពារផលប៉ះពាល់ធ្ងន់ធ្ងរពីបាតុភូត អែលនីណូ មកលើផលិតកម្មស្រូវក្នុងប្រទេស។ ទិន្នន័យរបស់ការិយាល័យឧស្សាហកម្មដំណាំ បានបង្ហាញថា គិតចាប់ពីខែមករា ដល់ថ្ងៃទី២៨ ខែឧសភា ប្រទេសហ្វីលីពីនបាននាំចូលអង្ករចំនួន២,២២លានតោន ដែលជាបរិមាណខ្ពស់ជាងការនាំចូលអង្កររវាងខែមករា និងខែឧសភា ឆ្នាំ២០២៥ ចំនួន១,៩៣លានតោន។ ការនាំចូលអង្ករក្នុងខែឧសភា ឆ្នាំ២០២៦នេះ ឡើងដល់៥០៣ ១៣១តោន នៅទាបជាងឆ្នាំមុនបន្តិច ប៉ុន្តែ នេះគឺជាបរិមាណនាំចូលប្រចាំខែខ្ពស់បំផុតសម្រាប់ ឆ្នាំ២០២៦។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២៦ អនុរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យក្រសួងកសិកម្ម ហ្វីលីពីន លោក អាណែល ឌឹ មេសា (Arnel de Mesa) បានមានប្រសាសន៍ថា ក្រសួងកំពុងទឹធានាការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ ដោយសារបាតុភូតអេលនីណូ និងលក្ខខណ្ឌអាកាសធាតុផ្សេងទៀត។ ក្រសួងកសិកម្មហ្វីលីពីន បានព្យាករណ៍ថា ក្នុងករណីស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរអាចកាត់បន្ថយផលិតកម្មស្រូវប្រមាណ៧០០ ០០០តោន។ លោក អាណែល ឌឹ មេសា បានមានប្រសាសន៍ទៀតថា ប្រសិនបើយើងគិតអំពីព្យុះនោះ […]

កាលវិភាគផ្សព្វផ្សាយ