ស្វាយឧត្តរមានជ័យក្លាយជាម៉ាក “GI”រំពឹងជួយឱ្យកសិករលក់បានតម្លៃល្អប្រសើរសម្រាប់ទ្រទ្រង់ជីវភាព

683546311_122199057098585064_8082854290394729975_n

ដោយ ឡុង សារេត
ភ្នំពេញ៖ ស្វាយកែវរមៀតបានដាំដុះនៅតាមបណ្តោយជួរភ្នំដងរ៉ែកក្នុងខេត្តឧត្តរមានជ័យ ដែលក្រសួងពាណិជ្ជកម្មប្រកាសចុះបញ្ជីទទួលស្គាល់ជាផ្លូវការថាជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “GI” រួមនិងមុខទំនិញ៣មុខផ្សេងទៀតកាលថ្មីៗនេះ ខាងសមាគមអ្នកដាំស្វាយឧត្តរមានជ័យបានដាក់ក្តីរំពឹង ក៏ដូចជាសង្ឃឹមថានឹងមានការចាប់អារម្មណ៍ពីទីផ្សារ ពិសេសជួយឱ្យកសិករអាចលក់បានតម្លៃល្អប្រសើរក្នុងរដូវប្រមូលផលនៅពេលបន្ទាប់។

បើតាមលោក ហេង ពៅ ប្រធានសមាគមអ្នកដាំស្វាយឧត្តមានជ័យបានចាត់ទុកថា ស្វាយឧត្តរមានជ័យទទួលបានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ“GI”នេះវាជាមោទនភាពមួយសម្រាប់ខេត្តឧត្តរមានជ័យទាំងមូល។

លោក ហេង ពៅ បន្តទៀតថាស្វាយឧត្តរមានជ័យកសិករចាប់ផ្តើមដាំតាំងនៅចន្លោះពីឆ្នាំ២០០៥-២០០៦ រហូតមកដល់ពេលនេះមានរយៈពេល២០ឆ្នាំ ហើយទម្រាំស្វាយឧត្តរមានជ័យអាចចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបាននៅពេលនេះ ខាងក្រសួង មន្ទីរពាក់ព័ន្ធ រួមនិងគម្រោងពាក់ព័ន្ធផ្សេងៗ បានចុះសិក្សាជាច្រើនលើកច្រើនសារ ដោយសារនៅក្នុងខេត្តមានការដាំដុះស្វាយច្រើន។

បន្ទាប់ពីស្វាយឧត្តរមានជ័យទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ សម្រាប់ការងារសំខាន់ដែល សមាគមត្រូវធ្វើ គឺត្រូវការពារឬរក្សាកេរ្តិ៍ឈ្មោះ រក្សាគុណភាព រសជាតិស្វាយឱ្យកាន់តែល្អដើម្បីយកផលិតផលទាំងនេះ ចែកចាយឱ្យពលរដ្ឋក្នុងស្រុកនិងក្រៅស្រុកបានស្វែងយល់ពីរសជាតិ ស្វាយឧត្តរមានជ័យ។

បើតាមប្រធានសមាគមខាងលើ បច្ចុប្បន្នខេត្តឧត្តរមានជ័យមានផ្ទៃដីសម្រាប់ដាំស្វាយមានជាង១៤ម៉ឺនហិកតា ក្នុងនោះសម្រាប់សមាគម ដែលមានសមាជិកជាសហគមន៍ចំនួន១៦ មានដាំដុះស្វាយជាង៤ពាន់ហិកតា ហើយនៅក្នុងរដូវប្រមូលក្នុងពេលបច្ចុប្បន្ននេះក្នុងមួយថ្ងៃអាចផ្គត់ផ្គង់ទៅដល់រោចក្រកែច្នៃក្នុងស្រុកបានប្រមាណ២០តោន ហើយលក់បានតម្លៃទាប ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកមានទំនុកចិត្តថា ស្វាយឧត្តរមានជ័យនឹងមានតម្លៃល្អប្រសើរ បន្ទាប់ពីក្លាយជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះតទៅ៕

 


698928568_1436076968562587_1188719781760187970_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល

ស្រុកកៀនស្វាយ ខេត្តកណ្តាល៖  នៅព្រឹក ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជា ២៥៧០ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB)បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខនេះ ក៏មានការចូលរួមពីឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល, មន្ត្រីមន្ទីរកសិកម្មខេត្ត, អភិបាលរងនៃគណៈអភិបាលស្រុកកៀនស្វាយ លោកមេឃុំ និងមន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន៥៦៥រូប។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបសំណេះសំណាលថ្ងៃនេះ ក្នុងគោលបំណងធំបំផុត គឺចង់បង្ហាញពីសមាគមបណ្តាញកសិករតេជោ ដែលជាសមាគមថ្មីមួយ ជូនដល់បងប្អូនប្រជាកសិករ។ ក្នុងនោះសមាគមនឹងជួយសម្របសម្រួលដល់កសិករ ដោយធ្វើជាស្ពានចម្លងកសិផល ដែលកសិករផលិតបានហើយភ្ជាប់ទៅនិងទីផ្សារ រួមមាន បច្ចេកទេស ទីផ្សារ ផ្នែកហិរញ្ញប្បទាន និងជាឆត្រ ឬជាយន្ត ដើម្បីការពារពីការរំលោភបំពានណាមួយផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានរំលឹកថា កម្ពុជាមិនអាចគេចចេញពីវិស័យកសិកម្មបានទេ […]

photo_2026-05-13_08-38-39
តម្បាញក្រមាកំពុងក្លាយជាមុខរបររកប្រាក់ចំណូលសំខាន់មួយរបស់ជនជាតិព្នង

ដោយ រស្មី មណ្ឌលគិរី៖ តម្បាញក្រមាបានក្លាយជាមុខរបរមួយដ៏សំខាន់ ក្នុងចំណោមមុខរបរដទៃទៀតដែលក្រុមជនជាតិភាគតិចព្នងរស់នៅខេត្តមណ្ឌលគិរី បានបង្កើតឡើងសម្រាប់រកចំណូលក្នុងក្រុមគ្រួសាររបស់ពួកគាត់អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ។ អ្នកស្រី ច្រា អៀ ជាប្រធានក្រុមតម្បាញក្រមា ស្ថិតនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ចាប់តាំងតែពីការរៀនតម្បាញក្រមា ឆ្នាំ២០២៣មក ឃើញថា ក្រុមអ្នកភូមិជាច្រើនបានចេះជំនាញនេះច្បាស់លាស់ ហើយអាចរកប្រាក់ចំណូល តាមរយៈការលក់ក្រមាជាបន្តបន្ទាប់។ ប្រាក់ចំណូលបានមកពីការត្បាញក្រមា បានចូលរួមកាត់បន្ថយការចំណាយក្នុងជីវភាព ហើយអាចដោះស្រោយឱ្យកូនទៅរៀន។ ការងាររបស់ដូនតានេះបានកំពុងជួយស្រ្តីក្នុងការរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ដោយមិនចាំបាច់ចាកចេញទៅប្រកបរបរទីឆ្ងាយ។ អ្នកស្រីបន្តទៀតថា ក្រុមស្ត្រី ដែលត្បាញក្រមានៅក្នុងភូមិ ត្រូវបានបណ្តុះបណ្តាលជំនាញពីគ្រូតម្បាញមកពីខេត្តតាកែវ ដែលមានជំនាញច្បាស់លាស់ណាស់ ដោយមានសមាជិក១៥នាក់ បានកំពុងតែត្បាញនៅតាមផ្ទះ។ ការចាប់យកមុខរបតម្បាញនេះ បាននិងកំពុងជួយសម្រាលបន្ទុកស្វាមីមួយភាគ ដែលធ្លាប់ជាជន្ទល់សំខាន់ក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារនាពេលកន្លងមក។ បើតាមការបញ្ជាក់របស់អ្នកស្រី ច្រា អៀ ឱ្យដឹងទៀតថា តម្បាញក្រមានេះ ត្រូវបានធ្វើការណែនាំប្រាប់ពីគ្រូបណ្តុះបណ្តាលត្រឹមត្រូវ ដោយក្នុងនេះ ក្រមាខ្លះមានបណ្តោយ១,៨ម៉ែត្រ និងទទឹង៨០សង់ទីម៉ែត្រ។ លោក នេត្រ វិបុល នាយករងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានប្រាប់ ARDBថា អង្គការរបស់លោកបានចូលរួមគាំទ្រដល់ស្ត្រី ដើម្បីទទួលចំណូលពីតម្បាញនៅភូមិពូតាំង និងភូមិពូរ៉ាង ខេត្តមណ្ឌលគិរី […]

Durian-Season-April-2026-Penang
រដូវទុរេនម៉ាឡេស៊ីចាប់ផ្តើមប្រមូលផលឆាប់ជាងឆ្នាំមុន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិត

គូឡាឡាំពួរ៖ រដូវប្រមូលផលផ្លែទុរេននៅប្រទេសម៉ាឡេស៊ីកំពុងដំណើរការ បន្ទាប់ពីមានអាកាសធាតុក្តៅនិងស្ងួតរយៈពេលយូរនៅដើមឆ្នាំ២០២៦នេះ ដោយការផ្គត់ផ្គង់ចាប់ផ្តើមទៅដល់ទីផ្សារក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។ យោងតាមរបាយការណ៍ក្នុងស្រុក ពូជទុរេនផ្តល់ផលដើមរដូវ រួមមាន ឌី៦០៤ (D604) លីប៉ាន (Lipan) និងពូជមូសាង ឃីង (Musang King)។ ពូជទុរេនឌី៦០៤ ដែលជាពូជកូនកាត់មានប្រភពមកពីតំបន់ បាលីក ពូឡៅ (Balik Pulau) នៃកោះប៉េណាំង (Penang)​ ប្រទេសម៉ាឡេស៊ី និងបានណែនាំឱ្យដាំដុះនៅឆ្នាំ១៩៨៧ គឺជាពូជដំបូងគេ តែងតែមានទម្ងន់ជាង២គីឡូក្រាមក្នុងមួយផ្លែ។ អ្នកលក់ផ្លែទុរេនម្នាក់ បាននិយាយថា លក្ខខណ្ឌអាកាសធាតុបានជះឥទ្ធិពលដល់គុណភាពផ្លែឈើ។ កង្វះខាតភ្លៀងនៅឆ្នាំនេះ បានធ្វើឱ្យផ្លែទុរេនកាន់តែមានរសជាតិ។ រដូវប្រមូលផលនេះអាចមានរយៈពេលវែងជាងឆ្នាំមុន។ ទោះបីជាមានការចាប់ផ្តើមប្រមូលផលដំបូងក៏ដោយ ក៏ទីផ្សារនៅមានទំហំតូចនៅឡើយ។ ផ្លែទុរេន ដែលអាចរកទិបាននាពេលបច្ចុប្បន្ន រួមមានពូជ ឌី៦០៤, លីប៉ាន, លីប៉ាន បារ៉ា (Lipan Bara) ខ្ញីលឿង (Yellow Ginger) កាព្រី (Capri) ឌី៦០០ (D600) និងពូជមូសាង​ ឃីង (Musang […]

690207828_1490031869584694_2692935071539495481_n
អភិបាលខេត្តកំពង់ចាម ជំរុញឱ្យសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បង្កើតស្លាកសញ្ញាសម្គាល់ផលិតផល ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះលើទីផ្សារ

ដោយ នៅ ស៊ីវុត្ថា កំពង់ចាម៖ ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការក្លែងបន្លំប្រភេទទុរេនពីតំបន់ផ្សេងៗ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់បងប្អូនប្រជាកសិករ និងសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ឱ្យរួបរួមគ្នាបង្កើតជា “ស្លាកសញ្ញាសម្គាល់ផលិតផល” ឱ្យបានច្បាស់លាស់។ ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមអភិបាលខេត្ត បានអញ្ជើញពិនិត្យមើល និងជួបសំណេះសំណាលប្រជាពលរដ្ឋក្នុងសហគមន៍ទុរេនបែកអន្លូង ស្ថិតនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាពេលថ្មីៗនេះ។ ឯកឧត្តម អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា ទុរេនស្រុកស្ទឹងត្រង់ គឺជាកសិផលដែលមានសក្តានុពលខ្ពស់ និងមានរសជាតិឆ្ងាញ់ពិសា ដែលទទួលស្គាល់ដោយអ្នកបរិភោគទូទៅ។ ទោះជាយ៉ាងណា កន្លងមកមានការយកឈ្មោះទុរេនស្ទឹងត្រង់ទៅប្រើប្រាស់លើទុរេន ដែលនាំចូលពីក្រៅតំបន់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងតម្លៃទីផ្សារពិតប្រាកដ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមសហគមន៍ ជំរុញឱ្យសហគមន៍សហការជាមួយមន្ទីរជំនាញ ដើម្បីបង្កើតស្លាកសញ្ញាសម្គាល់ ដែលបញ្ជាក់ពីប្រភពដើម “ទុរេនស្ទឹងត្រង់”។ ណែនាំឱ្យមានការប្រើប្រាស់  QR Code បិទលើផ្លែទុរេននីមួយៗ ដើម្បីឱ្យអតិថិជនងាយស្រួលស្កេនពិនិត្យប្រភពចម្ការ។ ត្រូវប្រកាន់ខ្ជាប់នូវការដាំដុះតាមគោលការណ៍កសិកម្មដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគ។ នាឱកាសនេះដែរ បងប្អូនកសិករនៅក្នុងសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បានសម្តែងនូវការសប្បាយរីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ណែនាំនេះ ហើយសន្យានឹងខិតខំរៀបចំរចនាសម្ព័ន្ធសហគមន៍ឱ្យកាន់តែរឹងមាំ ដើម្បីប្រែក្លាយទុរេនស្ទឹងត្រង់ ឱ្យក្លាយជាម៉ាកសញ្ញាកសិកម្មដ៏លេចធ្លោមួយប្រចាំខេត្តកំពង់ចាម៕

កាលវិភាគផ្សព្វផ្សាយ