អន្តរជាតិ៖ តម្លៃអង្ករនាំចេញពីប្រទេសឥណ្ឌា បានបន្តធ្លាក់ចុះក្នុងសប្តាហ៍នេះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ ដោយសារតម្រូវការខ្សោយ និងការផ្គត់ផ្គង់ច្រើន ខណៈអង្ករវៀតណាម មានតម្រូវការកើនឡើងទៅវិញ។
យោងតាមការចេញផ្សាយរបស់សារព័តមានឥណ្ឌ បានឲ្យដឹងថា ពូជល្អលេខ១របស់ឥណ្ឌា គ្រាប់អង្ករបាក់៥ភាគរយ មានតម្លៃពី៤០៩ដុល្លារ ទៅ៤១៥ដុល្លារក្នុង មួយតោន គឺធ្លាក់ចុះពី៤១៣ដុល្លារ និង៤២០ដុល្លារ កាលពីសប្តាហ៍មុន។
អ្នកនាំចេញអង្ករ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា បាននិយាយថា ប្រទេសវៀតណាមបានលក់អង្ករយ៉ាងគំហ៊ុកនៅលើទីផ្សារពិភពលោក បានបន្តផលប៉ះពាល់លើតម្លៃរបស់ប្រទេសដទៃទៀត។
ក្រសួងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងកាលពីថ្ងៃ០៥ ខែមីនា ឆ្នាំ២០២៥នេះថា ខ្លួននឹងអនុវត្តកិច្ចសន្យានាំចេញអង្ករក្នុងបរិមាណចំនួន១សែនតោនទៅកាន់ប្រទេសបង់ក្លាដែស ខណៈតម្លៃអង្ករក្នុងប្រទេសបង់ក្លាដែសបន្តកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែងក្នុងការជំរុញទុនបម្រុងតាមរយៈការនាំចូល ក៏ដោយ។
អ្នកនាំចេញអង្ករវៀតណាមត បាននិយាយថា «តម្រូវការផ្គត់ផ្គង់មានច្រើននៅពេលនេះ រាប់ទាំងតម្រូវការនៅក្នុងប្រទេសវៀតណាម និងតម្រូវការពីពីប្រទេសផ្សេងទៀត ។ ទោះបីជាមានតម្រូវការក្នុងស្រុកច្រើនក៏ដោយ ប៉ុន្តែតម្លៃនៅតែធ្លាក់ចុះ»។
កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ អង្ករបាក់៥ភាគរយរបស់វៀតណាម លក់ក្នុងតម្លៃ៣៨៩ដុល្លារក្នុងមួយតោន គឺធ្លាក់ចុះពី៣៩៣ដុល្លារ ក្នុងមួយតោន។
ទន្ទឹមនឹងនេះដែរ អ្នកនាំចេញអង្ករថៃ បាននិយាយថា តម្រូវការនាំចេញរបស់ថៃហាក់ដូចជានៅដដែល។ អង្ករបាក់៥ភាគរបស់ថៃ លក់ក្នុងតម្លៃ៤១៥ដុល្លារក្នុងមួយតោន
អ្នកនាំចេញអង្ករថៃ បាននិយាយថា មិនមានសញ្ញានៃការបញ្ជាទិញធំណាមួយ នៅក្នុងដំណាក់កាលនេះទេ ដូច្នេះតម្លៃគួរតែរក្សានៅកម្រិតដដែល។
រដ្ឋាភិបាលឥណ្ឌ បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយ កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ថា ប្រទេសឥណ្ឌាបានអនុញ្ញាតឱ្យនាំចេញចុងអង្ករ ដើម្បីកាត់បន្ថយការជោរ៍ជាន់នៅលើទីផ្សារក្នុងស្រុក និងអាចឱ្យប្រទេសអាហ្វ្រិកក្រីក្រ អាចទទូលបនាគ្រាប់ធញ្ញជាតិក្នុងតម្លៃទាប ក៏ដូចជាគាំទ្រដល់ក្រុមហ៊ុនផលិតចំណីសត្វនៅអាស៊ី និងក្រុមហ៊ុនអេតាណុលផងដែរ។
ប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញចុងអង្ករ នៅក្នុងខែកញ្ញា ឆ្នាំ២០២២ បន្ទាប់មកបានកំណត់ការទប់ស្កាត់ការនាំចេញអង្ករផ្សេងទៀតទាំងអស់ នៅឆ្នាំ២០២៣ បន្ទាប់ពីភ្លៀងធ្លាក់ខ្សោយនៅក្នុងប្រទេស បានធ្វើឱ្យមានការព្រួយបារម្ភអំពីផលិតកម្ម៕