រដ្ឋមន្ត្រីក្រសួងកសិកម្មចុះផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើបដល់កសិករផលិតស្រូវនៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប ដែលមានអ្នកចូលរួមចំនួន ២០០គ្រួសារ នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ក្នុងជំនួបសំណេះសំណាលនេះរៀបចំឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាមធ្យោបាយដ៏សំខាន់ក្នុងការជួយដល់ប្រជាកសិករទូទាំងប្រទេស ដោយមានផែនការផលិតកម្មច្បាស់លាស់ ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយការដាំនូវពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ផ្ការំដួល ចំបុីស៧០ ជាដើមដែលមានតម្រូវការតាមរោងម៉ាសុីនកិនស្រូវក្នុងស្រុក និងមានតម្លៃខ្ពស់ក្នុងទីផ្សារ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មថ្មីនេះពិតជាផ្តល់ផលចំនេញជាច្រើនដល់ប្រជាកសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិតទទួលបានការណែនាំពីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម និងមានហានិភ័យទាបពីការប្រែប្រូលអាកាសធាតុ ប្រការសំខាន់ត្រូវមានការសហការរួមគ្នា គោរពវិន័យ និងច្បាប់លក្ខន្តិកៈរបស់សហគមន៍​ ដើម្បីទទួលបានផលចំនេញទាំងអស់គ្នា និងមាននិរន្តរភាព។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាកសិករអំពីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមខាងមុខនេះ ដែលអាចមានការផ្អាកប្រមូលទិញស្រូវពីសំណាក់ឈ្មួញវៀតណាម។

ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម ជាសេនាធិការលើរឿងនេះ បានសហការជាមួយវិស័យឯកជនដូចជារោងម៉ាស៊ីនកិនស្រូវ ជួយអន្តរាគមន៍ដល់បងប្អូនប្រជាកសិករទាំងអស់អាចលក់ផលស្រូវបាន​ និងទទួលបានការសង្គ្រោះទាន់ពេលវេលា៕


THN២ copy
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២នាំចេញគ្រាប់ស្វាយចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក បន្ទាប់ពីប្រទេសកូឌឺវ័រ​​

ភ្នំពេញ៖តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា គិតត្រឹមឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ ៥០៣.៧៩លានដុល្លារ កើនឡើង៣១.៦៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួ​ន​៨៥ម៉ឺនតោន ​កើនឡើង២៦% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក បន្ទាប់ពីប្រទេសកូឌឺវ័រ។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា បើទោះបីជា ការផលិតគ្រាប់ស្វាយចន្ទីកើនឡើងក៏ដោយ ប៉ុន្តែការកែច្នៃនៅក្នុងស្រុកហាក់មានការថយចុះ ដោយសារតម្លៃគ្រាប់ឆៅ ដែលនាំចេញទៅក្រៅប្រទេសមានតម្លៃខ្ពស់ ដែលជំរុញឱ្យកសិករ និងសហគ្រាសមួយចំនួនលក់គ្រាប់ឆៅ​ទៅឱ្យឈ្មួញបរទេស។ ​ទន្ទឹមគ្នានេះ គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅជំរុញការកែច្នៃនាំចេញគ្រាប់ស្វាយចន្ទីឱ្យបាន ២៥% នៅឆ្នាំ២០២៧ និង៥០% នៅឆ្នាំ២០៣២។ ​ ការកែច្នៃនឹងមានការកើនឡើង បើសហគ្រាសកែច្នៃអាចទទួលកម្ចីទុនបង្វិលសម្រាប់ទិញគ្រាប់ស្វាយចន្ទីបានលឿន​។​ ដូចនេះហើយទើបលោក ស្នើឱ្យធនាគាររបស់រដ្ឋ SME Bank ​និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្តល់ភាពងាយស្រួលក្នុងការទម្លាក់កម្ចី ដល់សហគ្រាសកែច្នៃក្នុងស្រុក។ រាជរដ្ឋាភិបាលបានជួយកសិករច្រើនហើយ នៅតែកសិករទេ ដែលត្រូវរួបរួមគ្នាដើរតាមបន្ទាត់របស់រាជរដ្ឋាភិបាល។ ហើយជាសំណូមពរជាចម្បង ដែលសមាគមតែងតែគិត គឺមានបីចំណុច […]

THN១ copy
ឯកឧត្តមបណ្ឌិត កៅ ថាច ៖ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីស្ថិរភាពថ្លៃ​ និងលំនឹងជីវភាពរបស់កសិករ​ ពិតជាមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅរសៀលថ្ងៃទី៤ខែកុម្ភ:ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យទូរទស្សន៍ BTVសម្ភាសន៍ស្តីពីមូលនិធិពិសេសរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសនោះ គឺផ្តោតលើវិស័យស្រូវអង្ករ។ នៅក្នុងបទសម្ភាសន៍នោះ ពេលពិធីការិនីបានផ្តោតសំណួរទាក់ទងនឹងការទម្លាក់ទុនពិសេសរបស់រាជរដ្ឋាភិបាលតើបានជួយអ្វីខ្លះដល់វិស័យកសិកម្មនោះ? ឯកឧត្តមបណ្ឌិតប្រតិភូបានឆ្លើយតបថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ARDB បានប្រើប្រាស់ឲ្យមានការរីកចម្រើននិងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ជួយវិស័យកសិកម្ម ជាក់ស្តែង​ បើពិនិត្យមើលទំហំផលិតកម្មស្រូវ​ និងតម្លៃស្រូវក្នុងនិងក្រោយឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះឃើញថា តម្លៃស្រូវនិងអង្កររបស់កម្ពុជាយើងមានស្ថេរភាព​ និងកើនឡើងជាបន្តបន្ទាប់​ជាមួយគ្នានោះ​ ផលិតកម្មស្រូវក្នុងឆ្នាំ២០១៦​ មានជាង៩លានតោន និងបានកើនឡើងជារហូតដល់ជាង១៣លានតោនឆ្នាំ២០២៤​។ ផលិតកម្មស្រូវដែលជាកំណើនយ៉ាងគំហុកផងដែរ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ បង្ហាញថា​ ទុនពិសេសដែលញ្ចេញ ដើម្បីស្ថិរភាពថ្លៃ​និងលំនឹងជីវភាពរបស់ប្រជាកសិករ​ ពិតជាមានប្រសិទ្ធភាពខ្ពស់​ ព្រោះថា​ ប្រសិនបើតម្លៃស្រូវមិនមានស្ថិរភាព​ ឬចុះថោកនោះ​ កសិករខ្មែរ​នឹងមិនបង្កើនការផលិតច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំនោះទេ។ ជាមួយគ្នានោះ ប្រសិនស្រូវមានតម្លៃថោក​ ហើយលក់មិនដាច់​ច្បាស់ណាស់កសិករនឹងឈប់ធ្វើស្រែ​ ហើយទៅស្វែងរកការងារធ្វើនៅទីក្រុង​ឬក្រៅប្រទេស​ជាក់ជាមិនខាន​ ហើយផលិតកម្មស្រូវនឹងថយចុះពីជាង៩លានតោនក្នុងឆ្នាំ២០១៦​ មកនៅក្រោម៩ តោនក្នុងពេលបច្ចុប្បន្នជាមិនខាននោះ​ នេះជាភាពឡូហ្សិច(Logic)។ ទន្ទឹមនិងនេះដែរ នៅពេលសួរថា ហេតុអ្វី បានជាវិស័យស្រូវអង្គរមានការកើនឡើង! ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ការកើនឡើងនេះគឺទី១ មានការអភិវឌ្ឍនៅក្នុងវិស័យកសិកម្ម […]

photo_2025-02-04_12-31-22
ក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុន Inoue Calcium Corporation ជំរុញការនាំចេញគ្រាប់ស្វាយចន្ទីនិងម្រេចទៅកាន់ទីផ្សារជប៉ុន

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ថ្មីៗនេះបានជួបពិភាក្សាការងារជាមួយ លោក Akira SASAKI នាយកគ្រប់គ្រងក្រុមហ៊ុន Inoue Calcium Corporation ផ្តោតសំខាន់លើការការជំរុញសក្តានុពលនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ និងម្រេចកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងការសិក្សាឱកាសវិនិយោគក្នុងវិស័យកែច្នៃកសិផលនៅកម្ពុជា ក្នុងការលើកកម្ពស់ការប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា ដោយធានាស្តង់ដារខ្ពស់ក្នុងការកែច្នៃ និងការពង្រីកទីផ្សារ លើកកម្ពស់សក្ដានុពលនៃការច្នៃប្រឌិត និងអនុលោមភាពនៃស្តង់ដារទីផ្សារជប៉ុន។ ទាក់ទងនិង ផលិតផលគ្រាប់ស្វាយចន្ទី, លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថានៅពេលកន្លងមកផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជាបានយកទៅលក់នៅប្រទេសជប៉ុន តាមរយៈក្រុមហ៊ុនមីរ៉ាត់ឃើញមាននៅតាមផ្សារម៉ាតនានាមានចំនួនច្រើន ។ លើសពីនេះ សមាគមស្វាយចន្ទីកម្ពុជា ជាមួយក្រុមហ៊ុន មីរ៉ាត់ តែងតែបានបញ្ជូនផលិតផលស្វាយចន្ទីរទៅចូលរួមតាំងពិពរណ៍ម្ហូបអាហារលក្ខណៈពិភពលោកនៅប្រទេសជប៉ុនតាំងពីឆ្នាំ២០២០ ហើយបន្តចូលរួមធ្វើផ្សព្វផ្សាយជារៀងរាល់ឆ្នាំ តាមរយៈការិយាល័យតំណាងរបស់សមាគមស្វាយចន្ទីកម្ពុជានៅទីក្រុងអូសាកាឃើញថាមានការចាប់អារម្មណ៍ច្រើន។ លោកបន្តថានៅក្នុងខែមេសាឆ្នាំ២០២៥នេះ ខាងមុខសមាគមស្វាយចន្ទីកម្ពុជាគ្រោងបញ្ជូនផលិតផលស្វាយចន្ទីកម្ពុជា តាមរយៈក្រុមហ៊ុន មីរ៉ាត់ ចូលរួមតាំងពិពរណ៍ម្ហូបអាហារលក្ខណៈពិភពលោក នៅទីក្រុងអូសាកាប្រទេសជប៉ុនបន្តទៀត ។ លោក អួន ស៊ីឡុត មានប្រសាសន៍ថា “មកដល់ពេលនេះទីផ្សារប្រទេសជប៉ុន ក៏ជាទីផ្សារមួយល្អ ហើយនៅក្នុងមួយឆ្នាំជប៉ុនត្រូវការគ្រាប់ស្វាយចន្ទីកែច្នៃហើយចំនួន១ម៉ឺនតោន ក្នុងនោះភាគច្រើនគ្រាប់ស្វាយចន្ទីកែច្នៃហើយ នាំចូលមកពីប្រទេសឥណ្ឌា។ ដូចនេះមហិច្ឆិតារបស់សមាគមស្វាយចន្ទីកម្ពុជា យើងគឺចង់ដណ្តើមចំណែកទីផ្សារប្រមាណ៣០ភាគរយនៅឆ្នាំ២០២៧ខាងមុខ […]

photo_2025-02-04_12-30-31
ការនាំចេញស្រូវបានវិលទៅរកប្រក្រតីភាពឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិន-វៀតណាមត្រូវបានបញ្ចប់

ភ្នំពេញ៖ យោងតាម ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់​និងនេសាទបានឲ្យដឹងថា ការនាំចេញស្រូវបានវិលទៅរកប្រក្រតីភាពឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិន-វៀតណាមត្រូវបានបញ្ចប់ទំហំនាំចេញស្រូវនាពេលបច្ចុប្បន្ន គិតជាមធ្យមស្ថិតក្នុងចន្លោះពី២០០០០-២៥០០០តោនក្នុងមួយថ្ងៃ ដែលជាបរិមាណប្រហាក់ប្រហែលគ្នានឹងមុនពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ និងខ្ពស់ជាងមធ្យមភាគនៃបរិមាណប្រចាំកាលពីដើមខែមករា ឆ្នាំ២០២៥ ដែលមានទំហំត្រឹមតែ១០០០០តោនក្នុងមួយថ្ងៃ។ ទោះបីជាថ្លៃស្រូវអូអឹមស្ថិតក្នុងរង្វង់៨០០៛ ដដែលក៏ដោយ តែស្ថានភាពបែបនេះបានជួយកាត់បន្ថយសម្ពាធថ្លៃស្រូវនៅទីវាល និងជួយឱ្យមិនមានការរាំងស្ទះទីផ្សារលក់ចេញរបស់បងប្អូនកសិករយើងផងដែរ។ បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម​បញ្ជាក់ថា គោលដៅចុងក្រោយនៃការជំរុញពូជស្រូវយុទ្ធសាស្ត្ររបស់យើងគឺដើម្បីធ្វើពិពិធកម្មទីផ្សារ កាត់បន្ថយការពឹងផ្អែកលើពូជស្រូវតែមួយប្រភេទហួសហេតុពេក និងបង្កើនប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍តាមរយៈគោលនយោបាយរបស់យើង មិនទៅទៅហាមឃាត់បងប្អូនកសិករយើងមិនឱ្យប្រើប្រាស់ពូជស្រូវណាមួយនោះទេ។ បន្ថែមពីនេះ ដរាបណាកម្ពុជានៅតែគោរពគោលការណ៍សេដ្ឋកិច្ចទីផ្សារ តុល្យភាពនៃបរិមាណផ្គត់ផ្គង់និងតម្រូវការនឹងអនុញ្ញាតឱ្យថ្លៃស្រូវអាចធ្វើនិយ័តកម្មដោយខ្លួនឯង ដោយយើងមិនចាំបាច់បារម្ភថាកសិករងាកទៅដាំពូជស្រូវប្រភេទណាច្រើនជ្រុលពេកនោះទេ។ ទោះជាយ៉ាងណា ការជំរុញពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជានៅតែមានភាពចាំបាច់ខ្លាំងនៅពេលនេះ។

កាលវិភាគផ្សព្វផ្សាយ