រដ្ឋមន្ត្រីកសិកម្មពិភាក្សាសេចក្តីព្រាងលើ “ពិធីសារជាមួយ​អគ្គរដ្ឋបាលគយចិន”ស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន

THN3 copy

 

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាង “ពិធីសាររវាងអគ្គរដ្ឋបាលគយចិន  ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៤, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារនៃរដ្ឋបាលព្រៃឈើត្រូវគ្រប់គ្រង និងចុះបញ្ជីអ្នកចិញ្ចឹមត្រចៀកកាំ ដើម្បីឱ្យអ្នកចិញ្ចឹមបានយល់ដឹងពីច្បាប់បទដ្ឋាននានា កិច្ចសន្យានៃការចិញ្ចឹមដោយមិនរំខានដល់អ្នកដទៃ តាមដានការចិញ្ចឹមឱ្យមានភាពច្បាស់លាស់ និងជំងឺឆ្លងផ្សេងៗ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការតាមដានយកចិត្តទុកដាក់ពិនិត្យជំងឺឆ្លងនានា នៃការចិញ្ចឹមត្រចៀកកាំនេះឱ្យបានជាប់លាប់ ដើម្បីធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ ផ្តល់ផលចំណេញដល់អ្នកចិញ្ចឹម ជាពិសេសជំរុញដល់ការនាំចេញកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

ឯកឧត្តម ឌិត ទីណា បានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវស្រាវជ្រាវ និងស្វែងយល់ពីនីតិវិធីរៀបចំបណ្តុំនៃអ្នកចិញ្ចឹមត្រចៀកកាំទៅតាមពេលនីមួយៗ  ឱ្យមានភាពច្បាស់លាស់ មានភាពម្ចាស់ការ មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងមានភាពងាយស្រួលក្នុងការតាមដានតាមប្រព័ន្ធ សម្រាប់បម្រើដល់ការនាំចេញ។

ពាក់ព័ន្ធនិងការនាំចេញសំបុកត្រចៀកាំទៅកាន់ប្រទេសចិននៅពេលខាងមុខនេះ, ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ធ្លាប់លើកឡើងថា“យើងកំពុងតែចរចារនាំចេញទៅប្រទេសចិនមួយទៀតគឺផលិតផលទឹកមាត់ត្រចៀកកាំ ហើយនៅក្នុងពេលបច្ចុប្បន្ននេះ ការចរចារជិតដល់ចំណុចក្រោយ គឺការរៀបចំពិធីសារបច្ចេកទេស។ ក្រោយពីយើងបានពិធីសារបច្ចេកទេសនេះហើយ គឺដល់ភាគីចិនចុះមកពិនិត្យទីតាំងផ្ទាល់នៅក្នុងប្រទេសកម្ពុជា ឃើញថាមានសុវត្ថិភាពនិងត្រូវទៅតាមស្តង់ដារហើយដល់ពេលនោះយើងអាចធ្វើការនាំចេញ”។

ទន្ទឹមនឹងការចរចារ នាំចេញផលិតផលទឹកមាត់ត្រចៀកកាំកំពុងមានដំណើរការល្អ,លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកំាកម្ពុជាបានសម្តែងការត្រៀកអរ ហើយជាព័ត៌មានមួយដែលអ្នកផលិតនិងអ្នកកែច្នៃក្នុងស្រុក ចំណាយពេលទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ចង់ធ្វើការនាំចេញដោយផ្ទាល់ទៅប្រទេសចិន។

លោកស្រី វ៉ា សុជិន មានប្រសាសន៍ថា “ប្រសិនក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អាចជួយជំរុញឱ្យផលិតផលទឹកមាត់ត្រចៀកកាំកម្ពុជានេះអាចនាំចេញទៅប្រទេសចិនបានកាន់តែលឿនគឺរឹតតែល្អ ដោយសារផលិតផលទឹកមាត់ត្រចៀកកាំរបស់កម្ពុជាមានគុណភាពល្អ ។ដូចនេះបើសិនយើងអាចនាំចេញទៅចិនបាន ពិតជាមានអ្នកគាំទ្រច្រើនពីពលរដ្ឋរបស់ប្រទេសចិន ហើយការនាំចេញផលិតផលមួយនេះ នឹងចូលរួមគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិបានមួយផ្នែកផងដែរ”។

លោកស្រីលើកឡើងថា បើសិនកម្ពុជាអាចនាំចេញផលិតផលកែច្នៃពីសំបុកត្រចៀកកាំទៅប្រទេសចិនបាន វានឹងធ្វើមានការសាងសង់ផ្ទះត្រចៀកកាំនៅក្នុងស្រុកកើនឡើង ហើយក៏អាចទាក់ទាញវិនិយោគិនពីខាងក្រៅប្រទេសចូលមកបោះទុនសាងសង់ផ្ទះត្រចៀកកាំថែមទៀត ចូលរួមធ្វើឱ្យកម្ពុជាមានលទ្ធភាពកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារខាងក្រៅ។

លោក ដួង វឌ្ឍនៈ អ្នកប្រកបមុខរបរផ្តល់សេវាធ្វើផ្ទះត្រចៀកកាំម្នាក់បានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមដៃគូអាជីវកម្មរបស់លោកបានសាងសង់ផ្ទះត្រចៀកកាំផ្ទាល់ខ្លួនបានចំនួន៤ផ្ទះ  ហើយនៅក្នុងមួយខែអាចប្រមូលសំបុកត្រចៀកកាំបានជាង២០គីឡូក្រាម។

បើតាមលោក ដួង វឌ្ឍនៈ ក្នុងពេលបច្ចុប្បន្ននេះ លោករួមនិងដៃគូអាជីវកម្ម បានផ្តល់សេវាសាងសង់ផ្ទះត្រចៀកកាំដល់ប្រជាពលរដ្ឋបានជាង៣០០ផ្ទះ ហើយការសាងសង់ផ្ទះត្រចៀកកាំនេះ ភាគច្រើនមាននៅតាមខេត្តជុំវិញបឹងទន្លេសាប មានដូចជានៅខេត្តកំពង់ធំ សៀមរាប បាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ រតនគិរី ជាដើម៕


Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសុន្ទរកថាបិទ «ពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា»

ភ្នំពេញ៖ បន្ទាប់ពីការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)» ការពិភាក្សាក្រុមពាក់ព័ន្ធលើសក្តានុពលនៃកម្មវិធី CCFF ក្នុងការបើកផ្លូវសម្រាប់ការលើកកម្ពស់ឥណទានបៃតងនៅកម្ពុជា និងការពិភាក្សាជាក្រុមលើការស្នើសុំ​ហិរញ្ញប្បទាន​ ក្រោមកម្មវិធី CCFF ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញថ្លែងសុន្ទរកថាបិទ «ពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវ​កម្មវិធីហិរញ្ញប្បទាន​អាកាសធាតុនៅកម្ពុជា» នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងពិធីបិទនេះមានវត្តមានលោក ចយ ហាងស៊ុក (Choi Hang Suk) តំណាងធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) និងលោក ចន ម៉ាហ្គីលី (John McGinley) គណៈគ្រប់គ្រងនៃក្រុមហ៊ុន Mekong Strategic Capital  ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិត កៅ ថាច បាន វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃអង្គពិធីទាំងមូល ដែលបានរួមគ្នាពិភាក្សា​យ៉ាងផុសផុល ដើម្បីដាក់ចេញនូវទិសដៅ និងផែនការសកម្មភាពឆ្ពោះទៅមុខ […]

image_2026-06-17_13-15-42
បាតុភូតអែលនីញ៉ូ ចាប់ផ្តើមបង្កើនឥទ្ធិពលកាន់តែច្បាស់ ធ្វើឱ្យអាកាសធាតុប្រែប្រួលកាន់តែខ្លាំង

វ៉ាស៊ីនតោន៖ បាតុភូតអាកាសធាតុឈ្មោះ អែលនីញ៉ូ បានចាប់ផ្តើមកាន់តែច្បាស់មែនទែន ហើយត្រូវបានគេព្យាករណ៍ថា នឹងក្លាយជា “មហាអែលនីញ៉ូ- Super” El Niño” ដែល៦៣ភាគរយ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ខ្លាំងបំផុតមួយ នៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់ភពផែនដី។ ទូរទស្សន៍ ស៊ីអិនអិន (CNN) របស់សហរដ្ឋអាម៉េរិក បានចេញផ្សាយថា បាតុភូតអែលនីញ៉ូ នឹងបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុសកលយ៉ាងខ្លាំង ហើយប្រហែលជានៅឆ្នាំ២០២៧ នឹងក្លាយជាឆ្នាំដ៏ក្តៅបំផុតនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោក។ ចំណែកផលប៉ះពាល់របស់បាតុភូតនេះ នឹងធ្វើឱ្យអាកាសធាតុក្តៅខ្លាំង កើតជាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ព្រមទាំងមានរលកកម្តៅប្រែប្រួលនៅតាមតំបន់។ ក្នុងរដូវរងាលើទឹកដីអាម៉េរិកនៅភាគខាងជើង អាចជួបប្រទះអាកាសធាតុក្តៅជាងមុន ចំណែកនៅលើទឹកដីភាគខាងត្បូងអាចមានអាកាសធាតុសើមជាងមុនផងដែរ ព្រមទាំងកើតមានខ្យល់ព្យុះប៉ាស៊ីហ្វិកថែមទៀត។ ឧបទ្ទហេតុបែបនេះ ក៏នឹងបង្កើនហានិភ័យនៃរលកកម្តៅក្នុងសមុទ្រ ហើយអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចដោយសារការរំខានក្នុងការផ្គត់ផ្គង់ស្បៀងអាហារ និងគ្រោះមហន្តរាយ។ រដ្ឋបាលមហាសមុទ្រ និងបរិយាកាសរបស់អាម៉េរិក បាននិយាយថា នេះអាចជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយរបស់បាតុភូតអែលនីញ៉ូ នៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ ដែលធ្លាប់កើតមានមានតាំងពីឆ្នាំ១៩៥០។ ទម្រង់អាកាសធាតុបែបនេះនឹងធ្វើឱ្យអាកាសធាតុប្រែប្រួលយ៉ាងខ្លាំង ហើយនៅឆ្នាំ២០២៧ អាចក្លាយជាឆ្នាំក្តៅបំផុតរបស់ភពផែនដី។ យោងតាមរបាយការណ៍ថ្មីមួយ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១១​​ ខែមិថុនា ឆ្នាំ២០២៦ ដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសរបស់អាម៉េរិក បានឱ្យដឹងថា បាតុភូអែលនីញ៉ូ បានចាប់ផ្តើមកើតឡើងយ៉ាងច្បាស់ ហើយត្រូវបានគេព្យាករណ៍ថា នឹងបង្កើនឥទ្ធិពលខ្លាំងឡើង […]

photo_2026-06-17_11-53-23-768x512 (1)
កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញថ្លែងសុន្ទរកថាបើក និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)» ដោយបានគូសបញ្ជាក់អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទានអាកាសធាតុ និងយុទ្ធសាស្ត្រគន្លឹះនៃកម្មវិធី CCFF ដែលស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍បៃតងរបស់កម្ពុជា។ ពិធីនេះរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហការជាមួយក្រុមហ៊ុន Mekong Strategic Capital (MSC) នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ធនាគារជាតិនៃកម្ពុជា ដៃគូអភិវឌ្ឍន៍អន្តរជាតិ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងតំណាងវិស័យឯកជន។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្នុងនាមជាស្ថាប័នអនុវត្តកម្មវិធី CCFF […]

photo_2026-06-16_21-32-52
តំណាងធនាគារ  ARDB និងក្រុមហ៊ុន​ MSCជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍កូរ៉េ ក្រោមក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

ភ្នំពេញ៖  នៅទីស្នាក់ការកណ្តល នានថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ក្រុមការងារ ARDB និងក្រុមការងារ Mekong Strategic Capital បានជួបប្រជុំពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍កូរ៉េ ក្រោមក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា និងការបញ្ចេញឥណទានក្រោមក្របខ័ណ្ឌ កម្មវិធីស្របតាមផែនការ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង មុនពេលរៀបចំពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា ដែលគ្រោងនឹងរៀបចំឡើង នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីរបស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

កាលវិភាគផ្សព្វផ្សាយ