ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញធ្វើជាវាគ្មិនលើប្រធានបទគោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ

ទីក្រុងគុនមីញ៖ តបតាមការអញ្ជើញ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ (3rd GMS Agriculture Minister Meeting) ដែលរៀបចំឡើង ដោយក្រសួងកសិកម្ម និងកិច្ចការជនបទ នៃ សាធារណរដ្ឋប្រជាមានិតចិន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីក្រុង គុនមីញ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់អំពី ស្ថានភាពហិរញ្ញប្បទានបៃតងក្នុងអនុតំបន់មេគង្គ(GMS), ការវិវដ្ដហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា, និងបទពិសោធន៍ ក្នុងការធ្វើបរិវត្តកម្ម ធនាគារ ARDB ទៅជា ធនាគារនាំមុខក្នុងការផ្តល់ហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះដែរ, ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ជាអនុសាសន៍គោលនយោបាយសម្រាប់អនុតំបន់មេគង្គ និងស្ថាប័នអន្តរជាតិ ក្នុងការជំរុញហិរញ្ញប្បទានបៃតង ចំនួន ៣ ចំណុច ដូចខាងក្រោម៖

១. ជំរុញការរៀបចំបទដ្ឋានគតិយុត្ត ពិសេស taxonomy ដែលអាចផ្តល់ជាទំនុកចិត្តដល់ស្ថាប័នអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការពង្រីកកញ្ចប់មូលនិធិហិរញ្ញប្បទានបៃតងក្នុងតំបន់

២. បង្កើនការផ្តល់ហិរញ្ញប្បទានបៃតង តាមរយៈការធ្វើពិពិធកម្មផលិតផលហិរញ្ញវត្ថុ និងការបង្កើតយន្តការគាំទ្រថ្មីៗបន្ថែម

៣. ជំរុញកិច្ចសហការក្នុងតំបន់ ដើម្បីចែករំលែកនូវទិន្នន័យសំខាន់ៗ និងចែករំលែកបទពិសោធល្អៗ។

ជារួម ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ (GMS) បានលើកឡើង និងពិភាក្សាទៅលើប្រធានបទសំខាន់ៗដែលកំពុងឆ្លុះបញ្ចាំងអំពីស្ថានភាពក្នុងតំបន់ ដូចជា៖ បញ្ហាសន្តិសុខស្បៀង , បញ្ហាការប្រែប្រួលអាកាសធាតុ, បញ្ហាការគ្រប់គ្រងធនធានទឹក, បញ្ហាការប្រើប្រាស់ថាមពលកកើតឡើងវិញនិងប្រកបដោយប្រសិទ្ធភាព និងបញ្ហាចម្បងៗ មួយចំនួនទៀត។


2025-07-05 17.32.39
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចូលរួមកិច្ចប្រជុំនៅក្រសួងពាណិជ្ជកម្ម ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញកសិផលខ្មែរ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំសហការីអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញកសិផលខ្មែរ។ កិច្ចប្រជុំដ៏មានសារសំខាន់នេះ គឺដឹកនាំប្រជុំដោយលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្ម ខេត្ត-ក្រុង តំណាងធនាគារអេស៊ីលីដា ភីអិលស៊ី អ្នកប្រមូលទិញពោត សៃឡូដំឡូង និងក្រុមហ៊ុនចំណីសត្វមួយចំនួនផងដែរ។ កិច្ចប្រជុំនេះផ្តោតលើការពិភាក្សាពីស្ថានភាព និងបញ្ហាប្រឈមចម្បងៗក្នុងទីផ្សារកសិផល ជាពិសេសពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតសម្រាប់ផលិតផលចំណីសត្វ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងរៀបចំការងារទាក់ទងនឹងការប្រមូលទិញកសិផល នារដូវប្រមូលផលខាងមុខនេះ៕

2025-07-05 16.33.25
ធនាការអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)​ ប្រកាសបដិសេធ​​ និងថ្កោលទោសចំពោះគណនីហ្វេសប៊ុកក្លែងលួចប្រើឈ្មោះ​ និងស្លាកសញ្ញាស្រដៀងគ្នា​

ភ្នំពេញ៖​ ធនាការអភិវឌ្ឍន៍ជនបទ និងកសិកម្ម (AGRICULTURAL AND RURAL DEVELOPMENT BANK- ARDB)​ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសបដិសេធ​​ និងថ្កោលទោសចំពោះគណនីហ្វេសប៊ុកក្លែង ដែលបានប្រើឈ្មោះ​ និងស្លាកសញ្ញាស្រដៀងគ្នា​នឹងគណនីហ្វេសប៊ុកផ្លូវការរបស់ធនាគារ។ សេចក្តីប្រកាសព័ត៌មាន​​បានលើកឡើងថា​ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមជម្រាបជូនអតិថិជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ថ្មីៗនេះមានបណ្តាញសង្គមមួយចំនួន​បានក្លែងដាក់ឈ្មោះស្រដៀងទៅនឹងគណនីហ្វេសប៊ុកផ្លូវការរបស់ធនាគារ ARDB និងប្រកាសធ្វើអាជីវកម្មផ្តល់ឥណទានដល់សាធារណជន ដែលនាំឱ្យមានការភាន់ច្រឡំថា​ ជាភ្នាក់ងារដៃគូសហការរបស់ធនាគារ ARDB។ ធនាគារ ARDB សូមបញ្ជាក់ជូនអតិថិជន និងសាធារណជនទាំងអស់មេត្តាជ្រាបថា ធនាគារ​ARDB មានគណនីបណ្តាញសង្គមចំនួន០៧ គេហទំព័រចំនួន០១​ ដែលមានអាសយដ្ឋានទំនាក់ទំនងដូចខាងក្រោម÷ Website:                                          Link: https://www.ardb.com.kh/ FB: ARDB Bank                                 Link: https://www.facebook.com/ardbcambodia/ IG: ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម        Link: https://www.instagram.com/ardb bank/ X: ARDB Bank                                  Link: https://x.com/bank […]

IMG_9736 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៥នេះ បានអញ្ជើញប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីស្ងើចសរសើរ​ និងលើកទឹកចិត្តបុគ្កលិក។ កិច្ចប្រជុំសំណេះសំណាលនេះ​​ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលនៃធនាគារ ARDBស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញសរុបចំនួន៣១៥នាក់។ នៅក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាន និងអនុប្រធាន នាយកដ្ឋាន ប្រធាន និងអនុប្រធានការិយាល័យ និងបុគ្គលិកសាខាចល័តតាមបណ្តាខេត្ត។ លោកស្រី អ៊ឹង​ ពិសិដ្ឋណាលីន ប្រធាននាយកដ្ឋានធនធានមនុស្សនៃធនាគារ ARDB បានជម្រាបជូនពីការរីកចម្រើនរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយលោកស្រីលើកឡើងថា នាមឆ្នាំ២០១៤ ធនាគារ ARDB មានបុគ្គលិកចំនួន៦៧នាក់ប៉ុណ្នៅះ ប៉ុន្តែនៅឆ្នាំ២០២៥​ មានបុគ្គលិកកើនឡើងរហូតដល់៣៩៣នាក់។ លោកស្រីប្រធាននាយកដ្ឋាន បានលើកឡើងទៀតថា​ ការរីកចម្រើននេះអាស្រ័យដោយធនាគារ ARDBមានថ្នាក់ដឹកនាំ ដែលមានគោលដៅ និងយុទ្ធសាស្រ្តច្បាស់លាស់ រួមនឹងបុគ្គលិក ដែលពោរពេញដោយសមត្ថភាព ជំនាញណ និងមានភាពទន់ភ្លន់ក្នុងការបំពេញការងារ។ មានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិកនាឱកាសនេះ ឯកឧត្តមបណ្ឌិត […]

image_2025-05-13_10-08-34
សហរដ្ឋ​អាមេរិក​គ្រោង​បង្កើតពូជ​រុយថ្មីរាប់​ពាន់​លាន​ក្បាល ដើម្បីឱ្យវាចេញទៅកម្ចាត់ពូជរុយចាស់ស៊ីសាច់គោទាំងរស់

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងរៀបចំបង្កាត់សត្វរុយថ្មិរាប់លានក្បាល ហើយដឹកតាមយន្តហោះទៅលែងនៅពីលើប្រទេសម៉ិកស៊ិក និងលែនៅភាគខាងត្បូងរដ្ឋតិចសាស់ ដើម្បីឱ្យពួកចេញទៅកម្ចាត់ហ្វូងសត្វរុយចាស់ស៊ីសាច់ជញ្ជក់ឈាមគោក្របី។ សារព័ត៌មានអាម៉េរិកបានចេញផ្សាយថា ដំណឹងនេះស្តាប់ទៅហាក់ដូចជារឿងនៅក្នុងខ្សែភាពយន្តភ័យរន្ធត់របស់ហូលីវូដ ប៉ុន្តែវាជាការពិតនៃផែនការរបស់រដ្ឋាភិបាលសម្រាប់ការពារសហរដ្ឋអាម៉េរិកឱ្យរួចផុតពីមេរោគរាតត្បាត ដែលអាចបំផ្លិចបំផ្លាញឧស្សាហកម្មគោរស់របស់កសិករអាម៉េរិក ព្រមទាំងបំផ្លាញជីវិតសត្វព្រៃ និងថែមទាំងសម្លាប់សត្វចិញ្ចឹមក្នុងផ្ទះទៀតផង។ លោក អេដវីន ប៊ើហ្គេស (Edwin Burgess) សាស្រ្តាចារ្យជំនួយនៅសាកលវិទ្យាល័យរដ្ឋ ហ្វ្ល័រីដា សហរដ្ឋអាម៉េរិក ដែលជាស្ថាប័នសិក្សាអំពីប៉ារ៉ាស៊ីតនៅក្នុងសត្វចតុប្បាត បាននិយាយថា «វាជាបច្ចេកវិទ្យាដ៏ល្អពិសេសមួយ។  វា​ជា​រឿង​ដ៏​អស្ចារ្យបំផុត​ក្នុង​ទ្រឹស្តី​វិទ្យាសាស្ត្រ ​ដើម្បី​ដោះស្រាយ​បញ្ហា​ធំៗ​ជាច្រើន។ សត្វល្អិតចង្រៃ​ ដែលជាគោលដៅត្រូវកម្ចាត់ចោលនេះ គឺជាពូជរុយព្រៃម្យ៉ាងជាភ្នាក់ងារបង្កើតដង្កូវស៊ីសាច់គោទាំងរស់ ដែលកំពុងតែបំផ្លាញសត្វចតុប្បាតនៅក្នុងសហរដ្ឋអាម៉េរិក។  ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក គ្រោងបង្កាត់ពូជរុយថ្មី និងការចែកចាយសត្វរុយឈ្មោលពេញវ័យ ដែលត្រូវបានក្រៀវដោយវិទ្យុសកម្មឱ្យទៅពាក់គ្នាជាមួយហ្វូងមេរុយព្រៃ។  ក្រោយពីពួក​វា​ពាក់គ្នា​ជា​មួយ​មេរុយ​ព្រៃរួចហើយ​ ពងរបស់មេរុយ​ព្រៃមិនអាច​ញាស់​បានទេ ដូច្នេះដង្កូវនឹងលែងសូវមានច្រើន ដែលយូរៗទៅចំនួនសត្វរុយព្រៃស៊ីសាច់គោទាំងរស់នេះនឹងងាប់ផុតពូជតែម្តង។ ពូជរុយបង្កាត់ថ្មីនេះអាចកម្ចាត់ពូជរុយចាស់ប្រកបដោយប្រសិទ្ធភាព និងមិនប៉ះពាល់ដល់បរិស្ថានឡើយ ព្រមទាំងល្អប្រសើរជាងការបាញ់ថ្នាំសម្លាប់សត្វល្អិត ហើយវាគឺជារបៀបដែលសហរដ្ឋអាម៉េរិក និងប្រទេសដទៃទៀតនៅខាងជើងប្រទេសប៉ាណាម៉ា ធ្លាប់បានប្រើដើម្បីកម្ចាត់សត្វរុយចង្រៃ កាលពីជាង១០ឆ្នាំមុន។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានរំពឹងថា រោងចក្របង្កាត់ពូជរុយថ្មីនេះ នឹងសាងសង់នៅក្នុងខែកក្កដា ឆ្នាំ២០២៦ ដោយមានទីតាំងស្ថិតនៅភាគខាងត្បូងសហរដ្ឋអាម៉េរិក​ ជាប់ព្រំដែនប្រទេសម៉ិកស៊ិក ព្រមទាំងមានគម្រោងបើកមជ្ឈមណ្ឌលចែកចាយរុយ នៅភាគខាងត្បូងរដ្ឋតិចសាស់ នៅចុងឆ្នាំ២០២៥នេះ ដូច្នេះពូជរុយនេះអាចនាំចូល និងចែកចាយរុយពីប៉ាណាម៉ា ជាមុន ប្រសិនបើមានការចាំបាច់ខ្លាំង។ យោងតាមក្រសួងកសិកម្មអាម៉េរិក […]

កាលវិភាគផ្សព្វផ្សាយ