មន្ដ្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើដើម្បីវិភាគជំងឺ មុននឹងនាំចេញក្រពើរស់ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន

THN២ copy

ភ្នំពេញ៖ ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវរបស់សាធារណៈរដ្ឋប្រជាមានិតចិន។​

ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការនាំចេញក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។

សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។

នៅពេលដែលនាំចេញលើកទី១ទទួលបានជោគជ័យនោះកម្ពុជានឹងមានទីផ្សារសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា៕


photo_2026-02-25_14-58-17 (10)
ARDB បន្តបេសកកម្មជំរុញវិស័យកសិកម្ម៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ចុះពិនិត្យកសិដ្ឋានចិញ្ចឹមសត្វ និងបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ នៅខេត្តកំពង់ធំ

កំពង់ធំ៖ ក្នុងស្មារតីបម្រើ និងលើកកម្ពស់វិស័យកសិកម្ម នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះបំពេញបេសកកម្មពិនិត្យវឌ្ឍនភាពកសិដ្ឋានគំរូពិរទីតាំង ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ រួមមាន៖ ១. កសិដ្ឋានចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ របស់លោកស្រី ឌីម ឡាយ នៅភូមិស្ពានគ្រង ឃុំចំណារក្រោម ដែលជាគំរូនៃការពង្រឹងសេដ្ឋកិច្ចគ្រួសារតាមរយៈការចិញ្ចឹមសត្វ។ ២. កសិដ្ឋានបន្លែសុវត្ថិភាព របស់សហគមន៍កសិកម្មសណ្តាន់សាមគ្គី នៅភូមិចំណាក់ ឃុំចំណាក្រោម ដែលជាចំណុចស្នូលនៃផលិតកម្មកសិកម្មទំនើប។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់ធនាគារ ARDB ក្នុងការផ្តល់ឥណទានក្នុងវិស័យកសិកម្ម ជាពិសេសឥណទានសម្រាប់សាង់សង់ផ្ទះសំណាញ់។ ឯកឧត្ដមបានមានប្រសាសន៍ថា ការដាំដុះក្នុងផ្ទះសំណាញ់មិនត្រឹមតែជួយឱ្យកសិករអាចផលិតបន្លែបានគ្រប់រដូវកាល និងធានាសុវត្ថិភាពសម្រាប់អ្នកបរិភោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាខែលការពារពីការប្រែប្រួលអាកាសធាតុយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងការផ្តល់ទុនពីធនាគារ ARDB ឯកឧត្តមបណ្ឌិត ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញឱ្យមានការបណ្តុះបណ្តាលកសិករឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាកសិកម្មវៃឆ្លាត ដើម្បីបង្កើនទិន្នផល និងធ្វើការតភ្ជាប់ខ្សែច្រវាក់ទីផ្សារ ដោយសម្របសម្រួលរវាងសហគមន៍ផលិតជាមួយអ្នកបញ្ជាទិញ ដើម្បីធានាបាននូវតម្លៃសមរម្យ និងស្ថិរភាពទីផ្សារ។ ធនាគារ ARDB […]

image_2026-02-25_08-41-22
កូរ៉េខាងត្បូងនាំចេញផ្លែស្ត្របឺរីមានគុណភាពខ្ពស់៣០តោន ទៅសិង្ហបុរី ជាលើកដំបូង

សេអ៊ូល៖  ក្រុមហ៊ុន និងសហគមន៍កសិកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមនាំចេញផ្លែស្ត្របឺរី ដែលមានគុណភាពខ្ពស់ ចំនួន៣០តោន ទៅកាន់ប្រទេសសិង្ហបុរី កាលពីចុងសប្តាហ៍មុន នៅឯពិធីនាំចេញជាលើកដំបូង នៅក្នុងឆ្នាំ២០២៦នេះ សម្រាប់តែផ្លែស្ត្របឺរី ដែលដាំដុះនៅខេត្ត ហ្គីយឿងសាង ភាគខាងត្បូងប្រទេសកូរ៉េ។ យោងតាមសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ការនាំចេញនេះត្រូវបានធ្វើឡើង ដោយសារការកើនឡើងនៃឥទ្ធិពលប្រជាប្រិយភាពរបស់ជនជាតិកូរ៉េ នៅលើឆាកអន្តរជាតិ ក៏ដូចជាការកើនឡើងនៃប្រជាប្រិយភាពម្ហូបអាហារកូរ៉េ នៅទីផ្សារក្រៅប្រទេសផងដែរ។ ប្រភពដដែល បានបន្តថា សហគមន៍កសិកម្មនៅក្នុងខេត្តនេះ បានសហការជាមួយស្ថាប័ននាំចេញផ្លែស្ត្របឺរីកូរ៉េ ដោយចុះកិច្ចសន្យាប្រចាំឆ្នាំ ដើម្បីនាំចេញផ្លែស្ត្របឺរី ប្រមាណ៣០តោន ទៅកាន់ប្រទេសសិង្ហបុរី ព្រមទាំងសហរដ្ឋអាម៉េរិក និងក្រុងហុងកុង។ ផ្លែស្ត្របឺរី ដែលមានឈ្មោះជាភាសាកូរ៉េថា ជឿមស៊ីល (Geumsil) ត្រូវបានដឹកជញ្ជូននាំចេញលើកនេះ មានលក្ខណៈពិសេសដោយមានសាច់រឹង និងមានផ្ទុកសារជាតិផ្អែមច្រើន។ ជាពិសេស ផ្លែឈើប្រភេទនេះ ត្រូវបានវាយតម្លៃថា សមស្របខ្លាំងសម្រាប់ការនាំចេញ និងដឹកជញ្ជូនរយៈចម្ងាយឆ្ងាយ ព្រោះអាចរក្សាបាននូវភាពស្រស់ និងគុណភាពល្អរបស់វា ទោះបីជាត្រូវរក្សាទុករយៈពេលវែងក៏ដោយ។ រដ្ឋបាលមូលដ្ឋានរបស់ប្រទេសកូរ៉េខាងត្បូង គ្រោងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកទីផ្សារក្រៅប្រទេស ដោយយកការនាំចេញលើកនេះជាចំណុចចាប់ផ្តើម។ ក្នុងដំណាក់កាលបន្ទាប់ រដ្ឋបាលមូលដ្ឋាននឹងផ្តោតលើការនាំចូលទៅកាន់ទីផ្សារកម្រិតខ្ពស់ ជាមួយពូជស្ត្រប៊ើរីផ្សេងទៀត ដែលមានគុណភាពខ្ពស់ដូចគ្នា។ ក្នុងបរិបទនេះ អាជ្ញាធរមូលដ្ឋានរបស់កូរ៉េ […]

IMG_3676
ក្រុមជំនាញចុះស្រាវជ្រាវពីសុខភាពទន្លេ និងសុខភាពត្រីនៅខេត្តរតនគិរី និងស្ទឹងត្រែង

ភ្នំពេញ៖​ អ្នកជំនាញលើវិស័យកសិកម្ម បានសិក្សាស្រាវជ្រាវទៅលើសុខភាពទន្លេ និងកំណត់អត្តសញ្ញាណត្រី ដើម្បីបញ្ជាក់ថា សត្វរស់នៅក្នុងទឹកទន្លេទាំងនេះ មានសុខភាពបែបណា មានទទួលរងផលប៉ះពាល់អ្វីខ្លះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការជួយអន្តរាគមន៍ ក៏ដូចជាដោះស្រាយបញ្ហា ដែលកើតមានឡើងរបស់ពួកត្រីទាំងនេះ។ អង្គការអច្ឆរិយៈនៃទន្លេមេគង្គ(Wonders of the Mekong)បានឱ្យដឹងនាដើមសប្តាហ៍នេះថា ការសិក្សានេះត្រូវបានធ្វើឡើងរយៈពេលបួនថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃខណ្ឌរដ្ឋបាលជលផលរតនគីរី ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។ អង្គការអច្ឆរិយៈនៃទន្លេមេគង្គ បានឱ្យដឹងដែរថា ក្នុងការសិក្សាស្រាវជ្រាវអំពីសុខភាពទន្លេនេះសំដៅធ្វើយ៉ាងណា ដើម្បីកំណត់អត្តសញ្ញាណប្រភេទត្រី និងចរិតលក្ខណៈស៊ីចំណី និងវិភាគរកប្រភេទលោហៈរឹងក្នុងសាច់ត្រី និងទឹក ដូចជាសារធាតុអាសេនិក សំណ និងបារ៉ត នៅក្នុងទន្លេសេសាន និងដៃទន្លេអូរតាបូក ក្នុងស្រុកតាវែង ខេត្តរតនគីរី ទន្លេសេកុង ចំណុចប្រសព្វទន្លេសេកុង និងសេសាននៃខេត្តស្ទឹងត្រែង។ ក្រុមការងារជំនាញបានលើកឡើងថា ក្នុងការសិក្សានេះគេបានបែងចែកជាពីរក្រុម ដើម្បីចុះប្រមូលសំណាកទឹក សំណាកសត្វល្អិតឥតឆ្អឹងកង និងសំណាកត្រីតាមដៃទន្លេ និងទន្លេទាំងពីរ។ ជាមួយគ្នានេះ ក្រុមការងារជំនាញបានសហការជាមួយអ្នកនេសាទចុះបង់សំណាញ់ និងដាក់មង ដើម្បីបានសំណាកត្រីយកទៅវិភាគ។ ចំនួនត្រីដែលទទួលបានអំឡុងពេលចុះប្រមូលទិន្នន័យមានចំនួន៣៤ប្រភេទ ដែលបែងចែកជាប្រភេទត្រីស៊ីសាច់ ស៊ីនៅស្រទាប់កណ្តាល […]

DSC_3833-1080x726
ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងអំពាវនាវដល់អ្នកទិញត្រូវដឹងពីប្រភពត្រី

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖  ស្របពេលដែលត្រីជាច្រើនប្រភេទត្រូវបានគេដាក់លក់នៅលើទីផ្សារព្រោងព្រាត  អ្នកចិញ្ចឹមត្រីក្នុងកសិកដ្ឋានមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប  បានអំពាវនាវដល់អ្នកទិញត្រីយកទៅបរិភោគទាំងអស់ត្រូវយល់ដឹងពីប្រភពត្រីឱ្យបានច្បាស់លាស់ចៀសវៀងមានផលប៉ះពាល់ដល់សុខភាព។ លោកស្រី កែវ យ៉ាដា ម្ចាស់កសិដ្ឋានរដ្ឋាដា នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អនឡាញ ARDB  បានឱ្យដឹងថា នៅពេលអ្នកទិញត្រីនៅលើទីផ្សារមិនបានដឹងពីប្រភពត្រីច្បាស់លាស់  ហើយទិញរបស់ដែលធូរថ្លៃ វានឹងអាចទិញចំប៉ះត្រីគ្មានគុណភាព និងគ្មានសុវត្ថិភាពដល់សុខភាព នៅពេលយកទៅបរិភោគ។ លើសពីនេះទៀត លោកស្រីថា មិនត្រឹមតែអ្នកបរិភោគត្រីនោះទេ សូម្បីតែអ្នកទិញកូនត្រី យកទៅចិញ្ចឹមបន្តក៏ត្រូវតែដឹងពីប្រភពច្បាស់លាស់ និងដឹងគុណភាពរបស់ត្រី ដែលត្រូវយកទៅចិញ្ចឹម និងចិញ្ចឹមប្រកបដោយលក្ខណៈបច្ចេកទេស ដើម្បីយកទៅលក់ដល់អ្នកបរិភោគ។ ត្រង់ចំណុចខាងលើនេះ ក្នុងនាមជាអ្នកមានបទពិសោធន៍ខ្ពស់លើការបង្កាត់ពូជ និងចិញ្ចឹមត្រី លោកស្រី កែវ យ៉ាដា សង្កត់ធ្ងន់ថា ចំពោះអ្នកដែលទិញត្រីយកទៅបរិភោគភាគច្រើន គឺមិនដឹងពីប្រភពច្បាស់លាស់នោះទេ។ ដូច្នេះ ទាមទានូវភាពស្មោះត្រង់ពីអ្នកចិញ្ចឹម និងអ្នកទិញពីកន្លែងចិញ្ចឹមយកមកលក់ឱ្យអ្នកទទួលទិញយកទៅបរិភោគ។ បើតាមលលោកស្រី កែវ យ៉ាដា ដើម្បីទទួលបានត្រីមានសុវត្ថិភាព និងគុណភាពខ្ពស់ ទាមទារឱ្យអ្នកផលិតកូនពូជត្រី អ្នកចិញឹមត្រី  និងអ្នកទិញយកទៅបរិភោគត្រូវមានការសហការគ្នាឱ្យបានល្អ ជាពិសេសភាពស្មោះត្រង់ឱ្យគ្នាទៅវិញទៅមក ទើបធ្វើឱ្យផលិតផលនៅក្នុងស្រុក មានការរីកចម្រើន […]

កាលវិភាគផ្សព្វផ្សាយ