ត្រឹមបំណាច់ឆ្នាំ២០២៤ប្រជាពលរដ្ឋកម្ពុជាជាង៧,៥លាននាក់បាននិងកំពុងទទួលផលប្រយោជន៍ពីរបបគាំពារសង្គម

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមបានមានប្រសាសន៍ថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ ប្រជាពលរដ្ឋកម្ពុជាជាង៧,៥លាននាក់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន បាននិងកំពុងទទួលផលប្រយោជន៍ពីរបបគាំពារសង្គម ដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមអនុវត្ត នៅក្នុងឆ្នាំ២០១៦។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តីបានប្រសាសន៍ដូច្នេះក្នុងពិធី បើកសប្តាហ៍គាំពារសង្គម កម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា របបសន្តិសុខសង្គមធំៗចំនួនបី បានដើរតួអនុវត្តគោលនយោបាយនេះ ដោយចំណាយថវិកាសរុបប្រមាណ ២២៩៧ ប៊ីលានរៀលឬស្មើនឹងប្រមាណ៥៧៤ លានដុល្លារអាមេរិក ដែលក្នុងនោះថវិការដ្ឋចំនួន ៤០៦លានដុល្លារអាមេរិក និងថវិកាភាគទានប្រមាណ ១៦៨លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ចាប់តាំងពី២០១៧រហូតមក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសមិទ្ធផលជាច្រើនលើការអនុវត្ត និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋតាមរយៈការពង្រីកវិសាលភាពនៃកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ ព្រមទាំងដាក់ចេញនូវកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗជាបន្តបន្ទាប់ក្នុងទិដ្ឋភាពចំនួនពីរ រួមមាន៖ ទី១ គឺទិដ្ឋភាពជំនួយសង្គម ដែលគិតត្រឹមឆ្នាំ២០២៤ កម្មវិធីជាតិជំនួយសង្គមចំនួន៨ បានគ្របដណ្តប់លើប្រជាពលរដ្ឋសរុបចំនួន១,២លានគ្រួសារ មានសមាជិកសរុបជាង៤,៨លាននាក់ ដោយនៅក្នុងឆ្នាំ២០២៤ បានចំណាយថវិការដ្ឋចំនួន១១៤០ប៊ីលានរៀល ឬស្មើនឹង២៨៥លានដុល្លារអាមេរិក ក្នុងនោះរាជរដ្ឋាភិបាលបានពង្រីកវិសាលភាពជំនួយសង្គម ដែលមានស្រាប់ រួមទាំងមូលនិធិសមធម៌សុខាភិបាលដល់ក្រុមគោលដៅជនងាយរងគ្រោះនិងគ្រួសារងាយរងហានិភ័យ ក៏ដូចជាបានដាក់ឲ្យដំណើរការនូវកម្មវិធីថ្មី មានដូចជា កម្មវិធីជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដើម្បីបន្តជួយគាំទ្រជីវភាពគ្រួសារគោលដៅ និងផ្តល់ឱកាសឲ្យពួកគាត់ស្ថិតនៅលើគន្លងអាចចាកចេញពីភាពក្រីក្រ។

ចំណែក របបសន្តិសុខសង្គមទាំងនោះ រួមមាន៖ ទី១ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់កម្មករនិយោជិត, មន្ត្រីសាធារណៈ, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ។ ទី២ របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និងទី៣ របបសន្តិសុខ សង្គមផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិត អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា បើគិតចាប់តាំងពីការចាប់ផ្តើមអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦- ២០២៥ ប្រព័ន្ធគាំពារសង្គមកម្ពុជាត្រូវបានពង្រីកវិសាលភាពលើសមុនជាងពីរដង ខណៈការគ្របដណ្តប់ប្រជាពលរដ្ឋ បានកើនពីចំនួន៣,៣ លាននាក់ កាលពីឆ្នាំ២០១៧ ដល់ជាង៧,៥លាននាក់ ក្នុងបំណាច់ឆ្នាំ២០២៤។

 លើសពីនេះទៀតនៅពេលជួបវិបត្តិនិងគ្រោះអាសន្នកន្លងមកទាំងការរីករាលដាលនៃជំងឺកូវីដ-១៩ សម្ពាធអតិផរណា និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលក៏បានគិតគូរនិងផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈអន្តរាគមន៍ជំនួយសង្គមពិសេស ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយបានចំណាយថវិកា រដ្ឋបន្ថែមសរុបចំនួន៥,៧ទ្រីលានរៀល ឬស្មើនឹងប្រមាណ១ ៤២២លានដុល្លារអាមេរិក ដើម្បីជួយរក្សាលំនឹងជីវភាព កាត់បន្ថយកម្មវិបាកអវិជ្ជមាន និងស្តារជីវភាពរបស់ពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី តាំងពីឆ្នាំ២០២២មក ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំសប្តាហ៍គាំពារសង្គមកម្ពុជាជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធរួមគ្នាពិភាក្សា ផ្លាស់ប្តូរទស្សនវិស័យ គោលនយោបាយ ចែករំលែកចំណេះដឹង បទពិសោធ និងឧត្តមានុវត្តនៃគោលនយោបាយគាំពារសង្គមពីបណ្តាប្រទេសផ្សេងៗ ទាំងក្នុងតំបន់ និងនៅលើសកលលោក ជាពិសេសដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជាដល់អ្នកទទួលផលនិងសាធារណជនទូទៅឲ្យបានជ្រាបកាន់តែច្បាស់ថែមទៀត។

ចំណែក ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ក្នុងដំណាក់កាលថ្មីនេះ បានផ្លាស់ប្តូរអភិក្រមនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ពីប្រព័ន្ធគាំពារតាមបែបសសរស្តម្ភ មកជាប្រព័ន្ធគាំពារតាមហានិភ័យនៃវត្តជីវិតទាំង៧ រួមមាន៖ មាតុភាព និងហានិភ័យកុមារភាព ហានិភ័យសុខភាព ហានិភ័យការងារ​ ពិការភាព និកម្មភាព ភាពគ្មានជម្រក និងជរាភាព គឺផ្តល់គាំពារជូនពលរដ្ឋចាប់តាំងពីពេលចាប់កំណើតក្នុងផ្ទៃម្តាយរហូតដល់ដំណាក់កាលចុងក្រោយវដ្តជីវិតរបស់ប្រជាជនកម្ពុជា៕


IMG_9731
ពលរដ្ឋនៅសហគមន៍អេកូទេសចរណ៍ជីផាត ដាំដំណាំហូបផ្លែ និងបន្លែបង្ការលក់ឱ្យភ្ញៀវទេសចរជាទីពេញនិយម

កោះកុង៖ សហគមន៍អេកូទេសចរណ៍ជីផាត គឺជាសហគមន៍ចំណាស់មួយដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ​២០០៧ មានទីតាំងស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលជាទឹកដីសម្បូរទៅដោយព្រៃភ្នំ មានសក្តានុពលផ្នែកទេសចរណ៍ ជាពិសេសក៏ជាទីកន្លែងដាំដុះដំណាំហូបផ្លែ និងបន្លែបង្ការ ដ៏ទីល្បីល្បាញមួយក្នុងទឹកដីខេត្តកោះកុង។ សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ១២៦ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិ អន្តរជាតិ អាចធ្វើដំណើរទៅកាន់តំបន់នេះ តាមផ្លូវជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹក ប្រហែលប្រាំគីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវគ្រួសក្រហមរហូតដល់ភូមិជីផាតតែម្តង។ ក្រៅពីនេះគេក៏អាចធ្វើដំណើរតាមផ្លូវទឹកក៏អាចទៅដល់តំបន់ទេសចរណ៍ជីផាតដូចគ្នា។ បច្ចុប្បន្នសហគមន៍មួយនេះ ក្រៅអំពីការអភិវឌ្ឍវិស័យទេសចរណ៍ក៏នៅមានការអភិវឌ្ឍយ៉ាងល្អនូវការដាំដុះដំណាំកសិកម្មផ្សេងៗជាច្រើន ក្នុងនោះរួមមានទាំងដំណាំហូបផ្លែ ដំណាំជាបន្លែបង្ការ ហើយកំពុងពេញនិយមពីសំណាក់អ្នកទេសចរទិញសម្រាប់បរិភោគ។ លោក ពេជ្រ ឆលួយ រស់នៅភូមិជីផាត បានប្រាប់ឱ្យដឹងថា គាត់បានដាំដំណាំហូបផ្លែនៅក្នុងចម្ការក្រោយផ្ទះជាច្រើនដើម ក្នុងនោះរួមមានដំណាំទុរេន សាវម៉ាវ និងមង្ឃុតជាដើម។ ដំណាំទាំងអស់នេះព គាត់បានដាំរយៈពេលជាងប្រាំពីរឆ្នាំមកនេះ ចាប់ផ្តើមហុចផលបណ្តើរៗ ហើយគាត់អាចលក់បានបន្តបន្ទាប់។ ក្នុងមួយរដូវកាលយ៉ាងហោចណាស់លោក និងភរិយាលក់បានចាប់ពីជាង២ ០០០ ដល់ជាង៣ ០០០ដុល្លារដែរ។ បុរសវ័យជាង៧០ឆ្នាំរូបនេះ បានប្រាប់ដែរថា ដំណាំដាំនៅទឹកដីនេះហុចផលល្អ ដោយមិនចាំបាច់ថែទាំច្រើនទេ។ ពេលនេះមិនថា ជាដើមទុរេន […]

images
ចិនយល់ព្រមឱ្យនាំចូលសណ្តែកសៀងពីអេត្យូពី ដើម្បីពង្រីប្រភពផ្គត់ផ្គង់ឱ្យបានច្រើន

ប៉េកាំង៖ សេចក្តីថ្លែងការណ៍របស់គយចិន បានបង្ហាញថា ប្រទេសចិនបានយល់ព្រមឱ្យមានការនាំចូលសណ្តែកសៀងពីប្រទេសអេត្យូ ដើម្បីពង្រីកប្រភពនាំចូលរបស់ខ្លួនចំពេលមានសង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters)​ របស់អង់គ្លេសបានដកស្រង់សេចក្តីថ្លែងការណ៍របស់គយចិន ដែលបាននិយាយថា ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥តទៅ សណ្តែកសៀងរបស់ប្រទេសអេត្យូពី ដែលបានបំពេញលក្ខខណ្ឌតាមស្តង់ដារអនាម័យរបស់ប្រទេសចិន និងគ្មានសត្វល្អិត អាចអនុញ្ញាតឱ្យនាំចូលប្រទេសចិនបាន។ អ្នកវិភាគប្រចាំក្រុមហ៊ុនទីប្រឹក្សាកសិកម្ម នៅទីក្រុងស៊ាងហៃ ប្រទេសចិន បាននិយាយថា នេះគឺជាផ្នែកនៃយុទ្ធសាស្រ្តទូលំទូលាយរបស់ចិន ដើម្បីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកលើសណ្តែកសៀងនាំចូលពីប្រភពតែមួយ។ ប៉ុន្តែ បរិមាណសណ្តែកសៀងនាំចូលពីប្រទេសអេត្យូពី មិនទាន់ដឹងថាមានច្រើនប៉ុណ្ណានោះទេ។ ការយល់ព្រមឱ្យនាំចូលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនផលិតចំណីសត្វរបស់ចិន បាននាំចេញសណ្តែកសៀងដំបូងពីប្រទេសអាហ្សង់ទីន ចាប់តាំងពីបានយល់ព្រមក្នុងឆ្នាំ២០១៩ ដើម្បីកាត់បន្ថយហាន័យអាចកើតមានដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ ទោះបីជាប្រទេសចិនភាគច្រើននាំចូលសណ្តែកសៀងពីប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក ដើម្បីបំពេញតម្រូវការសណ្តែកសៀងក្នុងស្រុកក៏ដោយ ការនាំចូលសណ្តែកសៀងដោយផ្ទាល់ពីក្រៅប្រទេសនៅតែមានកម្រិតនៅឡើយ។ នៅក្នុងខែមិថុនា ឆ្នាំ២០២៥នេះ ប្រទេសចិនក៏បានយល់ព្រមឱ្យនាំចូលសណ្តែកសៀងពីប្រទេសអ៊ុយរូហ្គាយ ថែមពីលើប្រទេសអាហ្សង់ទីន ប្រេស៊ីល រុស្ស៊ី និងប្រទេសបេឡារុស្ស។ កាលពីខែមេសា ឆ្នាំ២០២៥ កប៉ាល់ចិនជាច្រើនគ្រឿងដឹកសណ្តែកសៀងពីប្រទេសប្រេស៊ីល បានចូលចតជារៀងរាល់ថ្ងៃ ដោយមានផ្ទុកសណ្តែកសៀងប្រេស៊ីលប្រមាណប្រាំពីរសែនតោន ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះការដំឡើងពន្ធបដិកា ដែលបង្កើតឡើងដោយសហរដ្ឋអាម៉េរិក​។ ការពង្រីកប្រភពនាំចូលសណ្តែកសៀងនេះ បានបង្ហាញឱ្យឃើញផងដែរថា ផលិតផលកសិកម្មភាគច្រើន […]

IMG_0113
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផ្តល់ឥណទានគាំទ្រដំណើរការផលិតរបស់សហគមន៍កសិកម្មទំនើប

ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​, និងសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីផ្តល់ឥណទានគាំទ្រដំណើរការផលិតរបស់សហគមន៍កសិកម្មទំនើបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលធនាគារអភិវឌ្ឍន៍បទ និងកសិកម្ម តំណាងដោយឯកឧត្តម ចាន់  សីហា អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដោយឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់។ ថ្លែងក្នុងពិធីចុះហត្ថលេខានេះ​ ឯកឧត្តមអគ្គនាករង បានមានប្រសាសន៍ជម្រាបជូនគណៈអធិបតី​ និងដៃគូក្នុងអនុស្សរណៈនៃការយោគយល់គ្នាថា​ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាធនាគាររដ្ឋបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ រហូតមកទល់បច្ចុប្បន្ននេះមានរយៈពេលជិត២៧ឆ្នាំ​ ដោយមានបេសកកម្មចម្បងក្នុងការផ្តល់ហិរញ្ញប្បទានគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។ ធនាគារ ARDB បានពង្រីកទំហំ និងវិសាលភាពប្រតិបត្តិការជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំ និងផែនការយុទ្ធសាស្ត្រអាជីវកម្ម […]

7F24B6C56BC9B7D10A7D6582D6EDEEC8C3251867_size58_w691_h460
ចិនប្រមូលផលស្រូវរដូវក្តៅ ឆ្នាំ២០២៥ បាន១៤៩លានតោន ទោះបីជាអាកាសធាតុមិនអំណោយផលក៏ដោយ

ប៉េកាំង៖ ទិន្នន័យផ្លូវការរបស់ការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ក្នុងឆ្នាំ២០២៥នេះ ប្រទេសចិនអាចប្រមូលផលស្រូវរដូវក្តៅ ប្រកបដោយស្ថិរភាព ដោយទទួលទិន្នផលសរុបប្រហែល១៤៩,៧៤លានតោន។ យោងតាមការិយាល័យស្ថិតិជាតិចិន បានឱ្យដឹងថា ទិន្នផលស្រូវនៅក្នុងរដូវក្តៅបានធ្លាក់ចុះបន្តិច គឺស្មើនឹង០,១ភាគរយ បើប្រៀបធៀបទៅនឹងទិន្នផលស្រូវប្រមូលបាន កាលពីឆ្នាំ២០២៤ ដែលលក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្លាំង។ មន្ត្រីជំនាញប្រចាំការនៅការិយាល័យស្ថិតិជាតិ បាននិយាយថា ការថយចុះតិចតួចនៃទិន្នផលគ្រាប់ធញ្ញជាតិ ប្រមូលផលបាននៅរដូវក្តៅ ដោយកសិករអាចប្រមូលកសិផលទាំងមូលបានដូចបណ្តាឆ្នាំកន្លងមក។ មន្ត្រីដដែលនេះបាននិយាយដូច្នេះថា «ការប្រមូលផលស្រូវរដូវក្តៅនៅឆ្នាំ២០២៥នេះ ប្រកបដោយស្ថិរភាពល្អ និងរឹងមាំរបស់ប្រទេសចិន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ផលិតកម្មគ្រាប់ធញ្ញជាតិប្រចាំឆ្នាំទាំងមូល ដោយផ្តល់នូវការគាំទ្រដ៏រឹងមាំសម្រាប់ការទប់ទល់នឹងបញ្ហាប្រឈមដ៏ស្មុគស្មាញជាអន្តរជាតិ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចចិនប្រកបដោយចីរភាព»។ គ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានបង្កផលប៉ះពាល់ដល់តំបន់ផលិតសំខាន់ៗ ដូចជានៅក្នុងខេត្ត ហឺណាន និងខេត្ត​ ហ្សានស៊ី បង្កើតជាបញ្ហាប្រឈមមួយចំនួនផងដែរ។ លោកបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែកសាងងប្រព័ន្ធធារាសាស្រ្ត រួមទាំងការបង្វែរទឹកក្នុងទ្រង់ទ្រាយធំ អាចជួយធានាបាននូវការស្រោចស្រពប្រកបដោយប្រសិទ្ធភាពលើដីស្រែដាំដុះភាគច្រើន​នៅក្នុងប្រទេសចិន។ នៅពេលអាកាសធាតុប្រទេសចិនឈានចូលដល់រដូវទឹកជំនន់ដំបូង ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន បានចាប់ផ្តើមធ្វើយុទ្ធនាការរយៈពេល១០០ថ្ងៃ ដើម្បីបង្កើនទិន្នផលស្រូវ កាត់បន្ថយគ្រោះមហន្តរាយ និងធានាផលិតកម្មគ្រាប់ធញ្ញជាតិ នៅរដូវស្លឹកឈើជ្រុះ ដែលជាកត្តាសំខាន់សម្រាប់ថែរក្សាសន្តិសុខគ្រាប់ធញ្ញជាតិគ្រប់គ្រាន់របស់ប្រទេសចិន។ ដើម្បីសម្រេចបាននូវគោលដៅផលិតកម្មគ្រាប់ធញ្ញជាតិរបស់ប្រទេសចិន ប្រមាណ៧០០លានតោននៅឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន នឹងដាក់ពង្រាយក្រុមជំនួយបច្ចេកទេស ដើម្បីជួយណែនាំលើការគ្រប់គ្រងវាលស្រែសម្រាប់ស្រូវឱ្យលូតលាស់ល្អ ការការពារគ្រោះមហន្តរាយ និងការគ្រប់គ្រងសត្វល្អិតបំផ្លាញថែមទៀតផង។ […]

កាលវិភាគផ្សព្វផ្សាយ