តម្លៃស្រូវកសិករល្អឆ្នាំនេះ ​រដ្ឋមន្ដ្រីក្រសួងកសិកម្ម​​ចុះពិនិត្យសកម្មភាពច្រូតស្រូវនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង

photo_2024-11-27_15-15-05

បាត់ដំបង៖  តម្លៃស្រូវឆ្នាំនេះបើគិតត្រឹមថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤នេះ ​​កសិករ​​លក់​បានតម្លៃ​ល្អ​ចន្លោះពី១៣០០រៀល ទៅ ១៤០០រៀល​​ លក់ឲ្យរោងម៉ាស៊ីនទិញស្រូវ​​ផ្ទាល់​​ ហើយ​​​​នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជានិងមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​។​​

របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា​​ តម្លៃស្រូវសើម​នៅតាម​បណ្តាខេត្តមួយចំនួន​​ ដូចជា ស្វាយរៀង ព្រៃវែង តាកែវ  កំពត កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង ពោធីសាត់ បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ចាម​ មានតម្លៃពី១២៥០ ទៅ ១៣០០ រៀល ក្នុងមួយគីឡូក្រាម ហើយ​តម្លៃលក់ឲ្យរោងម៉ាស៊ីនស្រូវមានគុណភាពរហូតដល់​១៤០០រៀល​​។​​

ជាមួយគ្នានិងស្ថានភាពតម្លៃកសិករល្អនេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានអញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ដែលស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

កសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាទីតាំងផលិតគ្រាប់ពូជស្រូវធំជាងគេនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងរដូវវស្សាឆ្នាំ២០២៤នេះ កសិដ្ឋាននេះផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់ចុះបញ្ជីប្រភេទផ្ការំដួលលើផ្ទៃដី១៧៥ហិកតា និងសែនក្រអូប០១ ចំនួន៤៥ហិកតា។

តាមការពិនិត្យជាក់ស្តែង ស្រែផលិតគ្រាប់ពូជទាំងអស់មានលក្ខណៈសុទ្ធល្អ ហើយកសិដ្ឋាននឹងផ្គត់ផ្គង់សម្រាប់សហគមន៍កសិកម្មក្នុងការផលិតគ្រាប់ពូជវិញ្ញាបនបត្របន្ត។

យោងតាម​​សហព័ន្ធស្រូវអង្ករកម្ពុជាបាន​បញ្ជាក់​ថា សម្រាប់បងប្អូនប្រជាកសិករទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការលក់ស្រូវ សូមមេត្តាទំនាក់ទនងទៅកាន់រោងម៉ាស៊ីនកិនស្រូវដែលស្ថិតនៅជិតបំផុតនៃមូលដ្ឋានរបស់ខ្លួន តាមលេខទំនាក់ទំនងដែលមាននៅក្នុងបញ្ជីដូចខាងក្រោម ក្នុងនោះមានរោងម៉ាស៊ីនកិនស្រូវចំនួន ១៤០​​ កំពុងតែត្រៀមទិញស្រូវផ្ការំដួលផងដែរ។

មន្រ្តីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​លើកឡើងថា ឥឡូវនេះយើង​មាន​រោងម៉ាស៊ីនចំនួន 140 ដែលជាសមាជិកសហព័ន្ធស្រូវអង្ករ CRF កំពុងប្រមូលទិញស្រូវនៅទូទាំងប្រទេស ហើយ​​ក្នុងនាមក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និងនេសាទសូមអរគុណដល់សហព័ន្ធស្រូវអង្ករកម្ពុជាក្នុងការផ្តល់បញ្ជីឈ្មោះរោងម៉ាស៊ីនទាំងអស់នេះ។

 


hardworking-farmer-winnowing-rice-in-the-fields-2026-09-23-06-44-11-utc
ដោយសារបាតុភូតអែលនីញ៉ូ ទិន្នផលស្រូវហ្វីលីពីន ឆ្នាំ២០២៦ ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១០ឆ្នាំ

ម៉ានីល៖ ផលិតកម្មស្រូវរបស់ប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងធ្លាក់ចុះបរិមាណជិត១លានតោន ដល់កម្រិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយសារថ្លៃដើមផលិតកម្មកើនឡើងខ្ពស់ ធ្វើឱ្យកសិករមិនសូវមានលទ្ធភាព និងគ្មានទឹកចិត្តចង់ធ្វើស្រែ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានថ្លែងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ថា «យើងកំពុងមើលឃើញថា ផលិតកម្មស្រូវនៅឆ្នាំនេះ អាចថយចុះប្រមាណ១លានតោន បើធៀបនឹងឆ្នាំមុន»។ ផ្អែកតាមការព្យាករចុងក្រោយ ផលិតកម្មស្រូវរបស់ហ្វីលីពីន នៅឆ្នាំ២០២៦ អាចសម្រេចបានប្រមាណ១៨,៦៨លានតោន ធ្លាក់ចុះពី១៩,៦៨លានតោន ដែលប្រមូលផលបានកាលពីឆ្នាំ២០២៥។ ប្រសិនបើការព្យាករនេះក្លាយជាការពិត នោះនឹងជាកម្រិតផលិតកម្មស្រូវទាបបំផុតចាប់តាំងពីឆ្នាំ២០១៦ ដែលនៅពេលនោះ ហ្វីលីពីនផលិតស្រូវបានត្រឹមតែ១៧,៦៣លានតោនប៉ុណ្ណោះ។ ការព្យាករចុងក្រោយនេះក៏មានន័យថា ក្រសួងកសិកម្មហ្វីលីពីននឹងមិនអាចសម្រេចបានគោលដៅផលិតកម្មស្រូវចំនួន១៩,៨៧លានតោន ដែលបានកំណត់សម្រាប់ឆ្នាំនេះឡើយ។ គោលដៅនេះធ្លាប់ត្រូវបានកាត់បន្ថយពីផែនការដើម ដែលមានបំណងសម្រេចផលិតកម្មស្រូវខ្ពស់បំផុតជាប្រវត្តិសាស្ត្រចំនួន២០,៣ លានតោន។ កន្លងមក ក្រសួងកសិកម្មបានប៉ាន់ប្រមាណថា ការបាត់បង់ផលិតកម្មស្រូវនៅឆ្នាំនេះ អាចមានបរិមាណ៧០ម៉ឺនតោន ប៉ុន្តែក្រោយមកបានកែសម្រួលតួលេខនេះឡើងដល់១លានតោន ខណៈផលប៉ះពាល់ពីការកើនឡើងថ្លៃដើមផលិតកម្មលើវិស័យដំណាំស្រូវ រួមទាំងបាតុភូតធម្មជាតិផងដែរ។ លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ជាពិសេស តម្លៃជីកសិកម្មខ្ពស់ពេក បានធ្វើឱ្យកសិករគ្មានជម្រើសអ្វីក្រៅពីកាត់បន្ថយបរិមាណជី ដែលជាហេតុនាំឱ្យទិន្នផលស្រូវធ្លាក់ចុះ។ តម្លៃជីអ៊ុយរ៉េ […]

VIETNAM-WEATHER-FLOOD
វៀតណាមអាចជួបព្យុះទីហ្វុងដ៏កំណាច កាន់ញឹកជាងមុន គឺរៀងរាល់៧ឆ្នាំម្តង

ហាណូយ៖ ប្រទេសវៀតណាមអាចប្រឈមនឹងព្យុះទីហ្វុងដ៏កំណាច ខ្លាំងប្រហាក់ប្រហែលនឹងព្យុះយ៉ាហ្គិ (Yagi) ដែលបានវាយប្រហារប្រទេសវៀតណាម កាលពីឆ្នាំ២០២៤ ដូច្នេះ ប្រសិនបើសីតុណ្ហភាពសកលកើនឡើង៤អង្សាសេ វៀតណាមត្រូវជួបព្យុះដ៏កំណាចបែបនេះ ជាមធ្យមរៀងរាល់៧ឆ្នាំម្តង។ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានចេញផ្សាយសេណារីយ៉ូ ស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២៥ ដែលបានធ្វើបច្ចុប្បន្នភាព និងដាក់បញ្ចូលឯកសារនេះ ទៅក្នុងមូលដ្ឋានទិន្នន័យជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។ សេណារីយ៉ូទាំងនេះផ្តល់នូវមូលដ្ឋានផ្នែកវិទ្យាសាស្ត្រសម្រាប់ត្រៀមទុកមុន​ ក្នុងការគ្រប់គ្រង ការរៀបចំគោលនយោបាយ ការធ្វើផែនការ ការគ្រប់គ្រងហានិភ័យ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្រោមសេណារីយ៉ូ ដែលមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតខ្ពស់ ចំនួនថ្ងៃមានអាកាសធាតុក្តៅអាចកើនឡើងជាង៥០ថ្ងៃ នៅចុងសតវត្សរ៍ទី២១ ខណៈចំនួនថ្ងៃមានកម្ដៅខ្លាំងបំផុត អាចកើនឡើងដល់២០ថ្ងៃ។ ផ្ទុយទៅវិញ ចំនួនថ្ងៃមានអាកាសធាតុត្រជាក់ខ្លាំង និងត្រជាក់ដល់កម្រិតបង្កការខូចខាត នៅតំបន់ភាគខាងជើង និងតំបន់ភាគខាងជើងនៃភាគកណ្តាលប្រទេសវៀតណាម ត្រូវបានព្យាករថា នឹងថយចុះយ៉ាងខ្លាំង។ គួរឱ្យកត់សម្គាល់ថា បរិមាណទឹកភ្លៀងអតិបរមាណក្នុងរយៈពេលមួយថ្ងៃ និងរយៈពេល៥ថ្ងៃជាប់ៗគ្នា អាចកើនឡើងប្រមាណ៣០ ទៅ៤០ភាគរយ នៅតំបន់ភាគខាងជើង និងភាគខាងត្បូងប្រទេសវៀតណាម។ ចំនួនថ្ងៃមានភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានព្យាករថា នឹងកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសនៅតំបន់ភាគខាងត្បូង។ នៅតំបន់មួយចំនួននៃភាគខាងជើង តំបន់ខ្ពង់រាបភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម ចំនួនថ្ងៃមានបរិមាណទឹកភ្លៀងលើសពី១០០មីលីម៉ែត្រ អាចកើនឡើងពី៨០ ទៅ១០០ភាគរយ ក្រោមសេណារីយ៉ូស្តីពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតខ្ពស់។ ការប្រែប្រួលទាំងនេះបង្ហាញពីការកើនឡើងនៃហានិភ័យភ្លៀងធ្លាក់ខ្លាំងបំផុត […]

Closeup of prepared basa fish on the ground under the lights
អ្នកស្រាវជ្រាវមកពីអង់គ្លេសសិក្សាពីភាពធន់នឹងថ្នាំប្រឆាំងមេរោគ ក្នុងការចិញ្ចឹមត្រីប្រា នៅវៀតណាម

ឡុងដ៍៖ សាកលវិទ្យាល័យមួយមកពីចក្រភពអង់គ្លេស ទទួលបានថវិកាជាង៣លានដុល្លារ សម្រាប់ចំណាយលើការស្រាវជ្រាវជាអន្តរជាតិ ដែលមានរយៈពេល៤ឆ្នាំ ដើម្បីដោះស្រាយបញ្ហាភាពធន់នឹងថ្នាំប្រឆាំងមេរោគ នៅក្នុងឧស្សាហកម្មចិញ្ចឹមត្រីប្រា របស់ប្រទេសវៀតណាម។ គម្រោងនេះ ដែលដឹកនាំដោយសាស្ត្រាចារ្យម្នាក់ មកពីវិទ្យាស្ថានវារីវប្បកម្មចក្រភពអង់គ្លេស នឹងសិក្សាពីរបៀប ដែលភាពធន់នឹងឱសថប្រឆាំងមេរោគ កើតឡើងនៅក្នុងប្រព័ន្ធវារីវប្បកម្មទឹកសាប ព្រមទាំងឧបសគ្គធ្វើឱ្យកសិករមិនចង់ប្រើវិធីសាស្ត្រផ្សេងជំនួសថ្នាំប្រឆាំងមេរោគ។ គម្រោងនេះប្រមូលផ្តុំដោយអ្នកស្រាវជ្រាវមកពីជំនាញផ្សេងៗ រួមមានផ្នែកវារីវប្បកម្ម មីក្រូជីវវិទ្យា ពេទ្យសត្វ វិទ្យាសាស្ត្របរិស្ថាន វិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ។ ក្រុមស្រាវជ្រាវនឹងសហការជាមួយកសិករវៀតណាម អ្នករៀបចំគោលនយោបាយ ថ្នាក់ដឹកនាំឧស្សាហកម្ម និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការស្រាវជ្រាវ និងក្របខណ្ឌអនុវត្តជាក់ស្តែង សំដៅលើកកម្ពស់ការប្រើប្រាស់ថ្នាំប្រឆាំងមេរោគ ប្រកបដោយការទទួលខុសត្រូវក្នុងវិស័យវារីវប្បកម្មទឹកសាប។ សាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវ បានលើកឡើងថា ភាពធន់នឹងឱសថប្រឆាំងមេរោគ ត្រូវគេទទួលស្គាល់ជាទូទៅថា ជាបញ្ហាប្រឈមសកលដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលសង្គមកំពុងប្រឈមមុខ។ លោកស្រីសាស្ត្រាចារ្យ បានបញ្ជាក់បន្ថែមថា បញ្ហានេះត្រូវបានចាត់ទុកជាបញ្ហារួម ពីព្រោះវាប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ លោកស្រីបានពន្យល់ថា បរិស្ថានទឹកមានតួនាទីសំខាន់ក្នុងការកកើតឡើង និងការចម្លងរាលដាលនៃភាពធន់នឹងឱសថប្រឆាំងមេរោគ ស្របពេលវិស័យវារីវប្បកម្មទាំងពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីទាំងនេះ និងមានអន្តរកម្មជាមួយប្រព័ន្ធទាំងនេះថែមទៀត។ លោកស្រីបានបន្ថែមថា វិស័យចិញ្ចឹមត្រីប្រារបស់វៀតណាម គឺជាករណីសិក្សាដ៏សមស្របមួយ សម្រាប់ស្វែងយល់ពីរបៀប ដែលភាពធន់នឹងឱសថប្រឆាំងមេរោគកើតឡើង និងបង្កផលប៉ះពាល់ចំពោះផលិតកម្ម និងវិធីសាស្ត្រគ្រប់គ្រងជំងឺផ្សេងៗ ដែលអាចធ្វើឱ្យការចិញ្ចឹមត្រីមាននិរន្តរភាពកាន់តែប្រសើរ។ […]

កាលវិភាគផ្សព្វផ្សាយ