ក្រុមហ៊ុន Floresta ចាប់ផ្តើមសាកល្បងទិញគ្រាប់ស្វាយចន្ទីស្ងួត១០០តោននៅចុងខែមីនានេះ ដើម្បីនាំចេញទៅជប៉ុន

បើពុំមានការប្រែប្រួលនោះទេ ក្រុមហ៊ុន Floresta របស់ប្រទេសអ៊ីស្រាអែលនឹងចាប់ផ្តើមសាកលល្បងប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតរបស់កម្ពុជាចំនួន១០០តោន នៅចុងខែមីនា ឬនៅដើមខែមេសាខាងមុន ដើម្បីនាំចេញទៅប្រទេសជប៉ុន ហើយបើគម្រោងទីមួយនេះ ទទួលបានជោគជ័យ ក្រុមហ៊ុននឹងបង្កើនការប្រមូលទិញកើនដល់១ម៉ឺនតោននៅក្នុងឆ្នំា នៅពេលបន្ទាប់។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ ប្រាប់ARDB TV Online ថាគម្រោងប្រមូលទិញស្វាយចន្ទី១០០តោននៅពេលខាងមុខនេះមានឈ្មោះថា CashewNotes សហការជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីស្វែងរកសហគមន៍កសិកម្មណាមួយផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីស្ងួតចំនួន១០០តោនដើម្បីនាំចេញសាកល្បងទៅកាន់ទីផ្សារប្រទេសជប៉ុន ។
ឯកឧត្តម ឃឹម ហ្វីណង់ គូសបញ្ជាក់ថា បើគម្រោងសាកល្បងប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតចំនួន១០០តោនរបស់ក្រុមហ៊ុនប្រទេសអ៊ីស្រាអែល នាំចេញទទួលបានជោគជ័យ និងមានការទទួលស្គាល់មានលក្ខណៈទូលំទូលាយ ក្រុមហ៊ុនមានគម្រោងពង្រីកការប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតរហូតដល់១ម៉ឺនក្នុងមួយឆ្នំាំនៅពេលបន្ទាប់។

បើយោងតាមមន្ត្រីនាំពាក្យក្រសួងកសិកម្ម ក្រុមហ៊ុនប្រទេសអ៊ីស្រាអែលដែលត្រៀមប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួត១០០តោន ហ៊ានទិញគ្រាប់ស្វាយចន្ទីរបស់កសិករក្នុងតម្លៃ៦ពាន់រៀលក្នុងមួយគីឡូក្រាម ពោលគឺមានតម្លៃលើសតម្លៃគ្រាប់ស្វាយចន្ទីនៅលើទីផ្សារបច្ចុប្បន្នប្រមាណ២០% តែទាមទាគ្រាប់ស្វាយចន្ទីមានស្តង់ដារ និងមានគុណភាពល្អដូចដែលបានកំណត់នៅក្នុងកិច្ចសន្យារវាងសហគម និងក្រុមហ៊ុន។

ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍ថា «បច្ចុប្បន្នគម្រោង CashewNotes បានសាកល្បងធ្វើការជាមួយសហគមន៍កសិកម្មសាលាវិស័យស្ថិតនៅក្នុងខេត្តកំពង់ ហើយនេះគឺជាឧទាហរណ៍មួយដ៏ល្អក្នុងការបង្ហាញទៅកសិករក៏ដូចជាវិស័យស្វាយចន្ទីឱ្យឃើញ នៅពេលយើងដំាស្វាយចន្ទីមានគុណភាព មានតម្លៃដើមប្រកួតប្រជែង។ ប៉ុន្តែនៅពេលយើងធ្វើមិនបានតាមស្តង់ដារ ថ្លៃដើមខ្ពស់ តែគុណភាពទាប វាពិបាកក្នុងការធ្វើការជាមួយក្រុមហ៊ុស្តង់ដារ ហើយកសិករខ្នាតតូចពិបាកបំពេញលក្ខខណ្ឌកិច្ចសន្យាកសិកម្មឱ្យដូចសហគមន៍កសិកម្មខ្នាតធំ»។

ឯកឧត្តមបន្តថា ការប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួត របស់ក្រុមហ៊ុន អ៊ីស្រាអែលមួយនេះនឹងចាប់ផ្តើមនៅចុងខែមីនា ឬនៅដើមខែមេសាខាងមុខ ដោយសារ ក្រុមហ៊ុនបានយកគំរូគ្រាប់ស្វាយចន្ទីស្ងួតរបស់សហគមកសិកម្មសាលាវិស័យទៅធ្វើតេស្តរួចហើយ បើសិនជាប់នឹងអាចវេចខ្ចប់អាចធ្វើការនាំចេញបានទៅដោយរលូន។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា យល់ឃើញថា គម្រោងសាកល្បងប្រមូលទិញគ្រាប់ស្វាយស្ងួតចំនួន១០០តោន របស់ក្រុមហ៊ុនប្រទេសអ៊ីស្រាអែលនេះជាជំហ៊ានមួយដ៏ល្អ ហើយក្នុងនាមសមាគមសស្វាគមន៍ក្នុងការវិនិយោគរបស់ក្រុមហ៊ុនអ៊ីស្រាអែល។
លោកបន្តថា «កន្លងមកខ្ញុំធ្លាប់លើកឡើងហើយថា ក្រុមហ៊ុនអ៊ីស្រាអែល និងក្រុមហ៊ុនជប៉ុនគឺជាក្រុមហ៊ុនមានស្តង់ដារ បើចូលទៅវិនិយោគនៅប្រទេសណាមួយហើយ បង្ហាញឱ្យឃើញថាប្រព័ន្ធច្បាប់ និងបរិយាកាសវិនិយោគនៅក្នុងប្រទំាងនោះគឺមានភាពល្អប្រសើរ»៕

ដោយ៖ Long Sareth


20240501_01160109000003_L00
ផ្លែឪឡឹកនៅកូរ៉េខាងត្បូង កំពុងឡើងថ្លៃដោយសារអាកាសធាតុក្តៅខុសពីធម្មតា

សេអ៊ូល៖ អាកាសធាតុក្តៅខុសពីធម្មតា បានចូលមកដល់ប្រទេសកូរ៉េខាងត្បូងលឿនជាងរដូវកាលធម្មតា ដោយកំពុងតែធ្វើឱ្យតម្លៃបន្លែ និងផ្លែឈើដូចជាឪឡឹកកំពុងតែឡើងថ្លៃ  បង្កើនបន្ថែមសម្ពាធលើតម្លៃគ្រឿងទេសឱ្យឡើងខ្ពស់ជាងតម្លៃអាហារកែច្នៃ និងការទទួលទានអាហារនៅក្រៅផ្ទះ។ បើយោងតាមទិន្នន័យពីសាជីវកម្មកសិកម្ម និងអាហារកូរ៉េ បានឱ្យដឹងថា គិតត្រមឹថ្លៃទៅ៩ ខែកក្កដា ឆ្នាំ២០២៥ តម្លៃលក់រាយជាមធ្យមនៃឪឡឹកមួយផ្លែ មានតម្លៃ២៦ ០៩១វ៉ុន​ ឬស្មើនឹង១៩ដុល្លារ គឺកើនឡើង៣១,៧ភាគរយ បើប្រៀបធៀបទៅនឹងមធ្យមភាគតាមរដូវក្នុងរយៈពេលប្រាំឆ្នាំកន្លងមក ដោយតម្លៃផ្លែ​ឪឡឹក​កំពុង​ឡើង​ថ្លៃ ដោយសារ​ការ​ផ្គត់ផ្គង់​មិន​អាច​រក្សា​បាន​តាម​តម្រូវការ​។ ប្រធានផ្នែកទស្សនវិស័យដំណាំសាកវប្បកម្ម នៅវិទ្យាស្ថានសេដ្ឋកិច្ចជនបទកូរ៉េ បានមានប្រសាសន៍ថា ការនាំចេញពីផ្លែឪឡឹកចេញជាតំបន់ផលិតកម្មដ៏សំខាន់ គួរតែចាប់ផ្តើមនៅដើមខែកក្កដា។ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងកាលពីខែមុន និងកង្វះពន្លឺព្រះអាទិត្យបានពន្យារពេលការប្រមូលផល។ តម្រូវការក៏មាននិន្នាការកើនឡើងក្នុងកំឡុងឆ្នាំរដូវក្តៅ ដែលដាក់សម្ពាធលើតម្លៃកើនឡើង។ បានប្រធានបានព្យាករណ៍​ថា តម្លៃ​ឪឡឹក​ទំនង​ជា​នៅ​តែ​ខ្ពស់​សម្រាប់​ពេល​នេះ​ ដោយនៅក្នុងរបាយការណ៍មុននេះ បាននិយាយថា តម្លៃនឹងនៅតែខ្ពស់ជាងកាលពីឆ្នាំមុន ដោយសារសីតុណ្ហភាពឡើងកាន់តែខ្ពស់ និងតម្លៃកើនឡើង។ វិទ្យាស្ថានសេដ្ឋកិច្ចជនបទកូរ៉េ ​​បាននិយាយថា ទោះបីជាតម្លៃផ្លែឪឡឹករបស់កូរ៉េ បានធ្លាក់ចុះបន្តិចក្នុងប៉ុន្មានថ្ងៃថ្មីៗនេះក៏ដោយ ប៉ុន្តែតម្លៃត្រូវបានគេរំពឹងថា នឹងកើនឡើងម្តងទៀតនៅពាក់កណ្តាលខែកក្កដា ដោយសារការនាំចេញធ្លាក់ចុះ។ ចំណែកតម្លៃផ្លែត្រសក់ទុំក៏កើនឡើងផងដែរ ដោយតម្លៃលក់រាយជាមធ្យម៩ ៥៧៤វ៉ុនក្នុងមួយផ្លែ គឺកើនឡើង៧,៨ភាគរយពីមធ្យមភាគតាមរដូវ។ តម្លៃ​ប៉េងប៉ោះ​ក៏​ឡើង​ថ្លៃ​ដែរ ដែលតម្លៃលក់រាយជាមធ្យមសម្រាប់ប៉េងប៉ោះមួយគីឡូក្រាម  ឡើងដល់៤​ ១០០វ៉ុន គឺកើនឡើង៥,៧ភាគរយពីមធ្យមភាគតាមរដូវ។ រីឯផ្លែប៉េងប៉ោះ ឈៀរី […]

some-boer-goats-horns-walking-farm-field-canada-boer-goats-horns-walking-farm-field-canada-256686870
សាច់ពពែរបស់អាហ្វ្រិកខាងត្បូង មានតម្រូវការ​កាន់តែច្រើននៅលើសកលលោក

ទីក្រុងខេប៖ តម្រូវការសាច់ពពែជាសកលកំពុងកើនឡើងកាន់ច្រើន ដោយសារវាមានអត្ថប្រយោជន៍ដល់សុខភាព វប្បធម៌ និងជំនឿសាសនា នៅតាមបណ្តាប្រទេសនានានៅជុំវិញពិភពលោក។ ក្រុមហ៊ុនរក្សាទិន្នន័យសម្រាប់ពាណិជ្ជកម្ម ដែលជាអង្គការសង្កេតការណ៍នៃភាពស្មុគស្មាញផ្នែកសេដ្ឋកិច្ចបានរាយការណ៍ថា ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ពាណិជ្ជកម្មសាច់ពពែបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ១,៧៦ភាគរយ។ កាលពីនៅឆ្នាំ២០២៣ អ្នកនាំចូលសាច់ពពែសំខាន់ៗ គឺប្រទេសអារ៉ាប់រួមចំនួន៣០,៣ភាគរយ, សហរដ្ឋអាម៉េរិកចំនួន១៧,៤ភាគរយ និងកូរ៉េខាងត្បូងមានចំនួន៩,៩ភាគរយ។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ពីភ្នាក់ងារសាច់សត្វ និងជិវិតសត្វរបស់ប្រទេសអូស្ត្រាលី បានកត់សម្គាល់ពីការកើនឡើងចំនួន៤៤ភាគរយនៃតម្រូវការរបស់ប្រទេសកូរ៉េខាងត្បូងសម្រាប់សាច់ពពែរបស់អូស្ត្រាលី កាលពីឆ្នាំ២០២៤ ដែលបាននាំចេញសាច់ពពែទៅកាន់កូរ៉េខាងត្បូង កើនឡើងចំនួន៦៧៥ភាគរយ ចាប់តាំងពីឆ្នាំ២០២០។ ចំណែកតម្រូវការសាច់ពពែសម្រាប់ប្រទេសទ្រីនីដាត និងតូបាហ្គោ ក៏បានកើនឡើងផងដែរ ដោយកើនឡើងចំនួន១៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនេះដែរ សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតតែមួយគត់សម្រាប់សាច់ពពែអូស្ត្រាលី ដែលស្មើនឹងចំណែកបរិមាណជាមធ្យមជិត៦០ភាគរយ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ ប្រទេសអូស្ត្រាលី គឺជាប្រទេសនាំចេញសាច់ពពែធំជាងគេបំផុត នៅលើពិភពលោក ដែលមានចំនួន៥៥ភាករយនៃបរិមាណសាច់ពពែសរុបរបស់ពិភពលោក ដូច្នេះ ចលនាពាណិជ្ជកម្មពីប្រទេសទាំងនោះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើនិន្នាការផ្គត់ផ្គង់ និងតម្រូវការសាច់ពពែជាសកល។ ចំណែកប្រទេសកេនយ៉ា គឺជាប្រទេសនាំចេញសាច់ពពែធំជាងគេទី២ នៅលើពិភពលោក ដែលមានទំហំទឹកប្រាក់ចំនួន២៨ភាគរយ នៃពាណិជ្ជកម្ម បន្ទាប់មកប្រទេសអេត្យូពីចំនួន១២ភាគរយ អេស្ប៉ាញចំនួនប្រាំភាគរយ និងរី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯប្រទេសបារាំងមានចំនួនបីភាគរយ។ ខណៈពេលអាហ្រ្វិកខាងត្បូងមានឧស្សាហកម្មផលិតសាច់ពពែ ដែលកំពុងរីកចម្រើន ការនាំចេញនៅតែមានបរិមាណតិចតួចនៅឡើយ។  លើសពីនេះ តម្រូវការក្នុងស្រុកលើសពីការផ្គត់ផ្គង់ ដែលមិនត្រឹមតែកំណត់ការនាំចេញប៉ុណ្ណោះទេ ថែមទាំងផ្គត់ផ្គង់ដល់អ្នកលក់រាយផងដែរ។ លោកនាយកប្រតិបត្តិនៃអង្គការអ្នកផលិតសាច់ក្រហម […]

IMG_0446
ផ្លែក្រូចថ្លុងកោះទ្រង់ ខេត្តក្រចេះ ចាប់ផ្តើមទទួលបានការគាំទ្រពីផ្សារទំនើបធំៗ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ

ខេត្តក្រចេះ៖ ផ្លែក្រូចថ្លុងកោះទ្រង់ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ប្រចាំខេត្តក្រចេះ បាននិងកំពុងទទួលបានការគាំទ្រពីផ្សារទំនើប អ៊ីអន និងផ្សារទំនើបជីបម៉ុង នៅក្រុងភ្នំពេញ ដែលបង្ហាញឱ្យឃើញពីការចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក និងធ្វើឱ្យកសិករ ដែលជាអ្នកដាំក្រូចថ្លុងជនៅលើកោះទ្រង់ មានក្តីរំពឹងលើទីផ្សារនាថ្ងៃអនាគត។ អ្នកស្រី ហុង ចាន់ណា ប្រធានសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ ខេត្តក្រចេះ បានឱ្យដឹងថា នៅក្នុងរយៈពេលពីរបីខែកន្លងមកនេះ ផ្លែក្រូចថ្លុងកោះទ្រង់ ចាប់ផ្តើមទទួលបានការគាំទ្រពីផ្សារទំនើប អ៊ីអន និងផ្សារទំនើបជីបម៉ុង នៅក្រុងភ្នំពេញ ក្នុងបរិមាណជាង១៦០០ផ្លែ។ បើតាមអ្នកស្រីប្រធានសមាគន បានឱ្យដឹងថា ក្នុងចំណោមផ្លែក្រូចថ្លុងសរុបជាង១៦០០ផ្លែ ក្នុងនោះផ្សារទំនើបអ៊ីអន ទទួលយកជាង១០០០ផ្លែ ចំណែកផ្សារជីបម៉ុង សម្រេចទទួលយកចំនួន៦០០ផ្លែ ហើយនៅគ្រាបន្ទាប់នឹងនៅបន្តជួយលើកស្ទួយផលិតផលរបស់សមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ថែមទៀត។ អ្នកស្រីបានបន្តថា «រាល់ថ្ងៃនេះខាងផ្សារទំនើបនៅក្រុងភ្នំពេញ បានជួយលើកកម្ពស់ផលិតផលក្រូចថ្លុងកោះទ្រង់ ក្នុងនាមខ្ញុំជាប្រធានសមាគមមានការសប្បាយចិត្ត ហើយនៅពេលខាងមុខ ខ្ញុំនឹងខិតខំប្រឹងប្រែងរកទីផ្សារថ្មីបន្ថែមទៀត, ព្យាយាមពន្យល់ដល់កសិករឱ្យយកចិត្តទុកដាក់មើលការថែទាំ និងការពារដើមក្រូចថ្លុងពីសត្វល្អិតចង្រៃទាំងអស់គ្នា ដើម្បីងាយស្រួលនាំចូលទៅកាន់ទីផ្សារទំនើប»។ អ្នកស្រីបានលើកឡើងទៀតថា  ស្ថិតក្នុងដំណាក់កាលក្រូចថ្លុងកោះទ្រង់ចាប់ផ្តើមប្រមូលផលបណ្តើរៗដូចសព្វថ្ងៃនេះ ក្រៅពីនាំទៅលក់នៅតាមផ្សារទំនើប នៅក្រុងភ្នំពេញជាង១៦០០ផ្លែ ក្រូចថ្លុងកោះទ្រង់ក៏បានចែកចាយទៅតាមទីផ្សារក្នុងតំបន់ បានជាង១ពាន់ផ្លែផងដែរ។ សូមជម្រាបជូនផងដែរថា កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ  ក្រូចថ្លុងកោះទ្រង់ […]

Sample Front
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសួរសុខទុក្ខកសិករ និងជួបជាមួយអ្នកទិញកសិផលខ្មែរ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ហើយសុំទូទាត់ជាប្រាក់រៀល ដើម្បីកាត់បន្ថយហានិភ័យនៃអត្រាប្តូរប្រាក់

ប៉ៃលិន- បាត់ដំបង់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេស  ដែលជាក្រុមហ៊ុននាំចេញដំឡូងមីដ៏ធំ ទៅទីផ្សារប្រទេសចិន នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីក្រៀម ដែលមានទីតាំងស្ថិតខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យមើលទីតាំង ទីលានហាលដឡូងមី សំខាន់ៗ នៅខេត្តឧត្តរមានជ័យរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងលោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេស បានបន្តពិនិត្យមើលសក្តានុពល និងការប្រមូលទិញដំឡូងមី របស់កសិករក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យបន្ថែមទៀត។ ក្រោយការស្តាប់មតិលើកឡើង និងការបញ្ជាក់ពីប្រជាពលរដ្ឋ ព្រមទាំងម្ចាស់ទីលានហាល និងពាណិជ្ជករអ្នកប្រមូលទិញប្រមាណ១០ទីតាំងខាងលើ ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំឲ្យម្ចាស់ឃ្លាំង និងក្រុមអ្នកប្រមូលទិញត្រូវសហការជាមួយក្រុមហង្ស ហាវេស ដែលជាអ្នកនាំចេញដ៏ធំ និងធនាគារ  ARDB លើផ្នែកឥណទាន ដែលមានអត្រាការប្រាក់អនុគ្រោះផងដែរ។ បន្ថែមពីនេះ ក្នុងនាមធនាគារ  […]

កាលវិភាគផ្សព្វផ្សាយ