News & អន្តរជាតិ
c1_3005682_250418054905_790
កសិករថៃនាំគ្នាប្រឆាំងផែនការនាំចូលសាច់គោពីអាម៉េរិក 
បាងកក៖ សមាគមអ្នកចិញ្ចឹមគោរបស់ថៃ រួមជាមួយនឹងអង្គការពាក់ព័ន្ធជាង៦០ បានប្រមូលផ្តុំគ្នា នៅក្រសួងកសិកម្ម និងសហករណ៍ ដើម្បីបង្ហាញពីក្តីបារម្ភចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការនាំចូលសាច់គោពីសហរដ្ឋអាម៉េរិក ដើម្បីជាថ្នូរនឹងឱនភាពពាណិជ្ជកម្មមួយចំនួនបង្កឡើងដោយអាម៉េរិក។ កសិករ​បារម្ភ​ថា ​វិធានការ​អនុញ្ញាតឱ្យនាំចូលបែប​នេះ​នឹង​ប៉ះពាល់​ដល់​ទីផ្សារ​ក្នុង​ស្រុក ដែល​កំពុង​ស្ថិត​ក្រោម​សម្ពាធ​រួច​ហើយ​ពី​ការ​នាំ​ចូលគោក្នុង​តម្លៃ​ទាប​ពីប្រទេស​អូស្ត្រាលី និង​ប្រទេសនូវែលសេឡង់។ លោក សិទ្ធិផន បូរ៉ាណាណាត់ (Sitthiporn Boorananath) អនុប្រធាន​សមាគម​​ បាន​និយាយ​ថា​ សមាជិក​សមាគម​ បាន​ដាក់ញត្តិ​តវ៉ា​ទៅ​នាយក​រដ្ឋមន្ត្រីថៃរួចហើយ។ លោកបាននិយាយថា «យើងជឿថា ការអនុញ្ញាតឱ្យមានការនាំចូលសាច់គោ និងសាច់សត្វពីសហរដ្ឋអាម៉េរិក នឹងធ្វើឱ្យការខិតខំរបស់កសិករថៃជួបបញ្ហាកាន់តែធ្ងន់ធ្ងរ។ យើងមានការលំបាករួចទៅហើយដោយឥទ្ធិពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអូស្ត្រាលី និងនូវែលសេឡង់»។ សមាគម​បាន​លើក​ឡើង​ថា គោលនយោបាយ​នេះ​ផ្ទុយ​នឹង​ច្បាប់​របស់​ប្រទេស​ថៃ ដែល​ហាមប្រាម​ការ​ប្រើ​អ័រម៉ូន​លូតលាស់ដល់​បសុសត្វ ដែល​នៅ​សហរដ្ឋអាម៉េរិក​ គេចាត់ទុកជា​រឿង​ធម្មតា។ លោក សិទ្ធិផន បានរិះគន់ការដោះស្រាយនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលថៃ លើបញ្ហាស្រដៀងគ្នានេះ ដោយលោកនិយាយថា កសិករចិញ្ចឹមគោខ្នាតតូច គេមិនលើកមកនិយាយទេ។  លោក​បាន​កត់​សម្គាល់​ថា​ «​រដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព​ដល់​អ្នក​ផលិត​សាច់​ជ្រូក​ធំៗ ដល់ពេល​ឥឡូវ​មាន​ការ​ជំរុញ​ឱ្យ​នាំ​ចូល​សាច់គោ ឬ​គ្រឿងក្នុងសាច់គោ​ថែមទៀត​»​។ លោកបានរិះគន់បន្តទៀត​ថា សមាគម​ក៏​នឹង​ដាក់​ញត្តិ​របស់​ខ្លួន​ទៅ​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម ដោយ​ជំរុញ​ឲ្យ​គិត​ពិចារណា​លើ​គោលការណ៍​នេះ​ឡើង​វិញ។ សមាគមអ្នកចិញ្ចឹមគោរបស់ថៃ បានអះអាងថា ការនាំចូលសាច់គោពីអាម៉េរិកនឹងបង្កផលប៉ះពាល់ដោយផ្ទាល់ដល់កសិករថៃជាង១,៤លានគ្រួសារ ដែលកំពុងជួបបញ្ហាចំពោះការធ្លាក់ចុះតម្លៃគោ។ កសិករទាំងនេះបានជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុដោយសារតែការនាំចូលក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអូស្ត្រាលី។ លោក […]
កាលវិភាគផ្សព្វផ្សាយ