Tag: trendingg
News & ជាតិ

ម្រេចកំពតប្រមាណ៨០ភាគរយត្រូវបាននាំចេញទៅទីផ្សាពិភពលោក ខណៈតម្លៃនៅតែលក់បានខ្ពស់មិនប្រែប្រួល
ដោយ ឡុង សារេត កំពត៖ ប្រធានសមាគមលើកកកម្ពស់ម្រេចកំពតបានឱ្យដឹងថា ម្រេចកំពតជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញប្រចាំខេត្តកំពតត្រូវបាននាំចេញទៅកាន់ទីផ្សារពិភពលោកប្រមាណ៨០ភាគរយ ក្នុងចំណោមទិន្នផលសរុបប្រមាណ១២០តោន ក្នុងមួយឆ្នាំ ហើយតម្លៃនៅតែរក្សាបានថ្លៃខ្ពស់មិនប្រែប្រួល ឬធ្លាក់ចុះដូចកសិផលសក្តានុពលរបស់កម្ពុជាផ្សេងទៀត។ លោក ស៊ីម សុទុន ប្រធានសមាគមលើកកម្ពស់ម្រេចកំពតបានឱ្យដឹងថា បច្ចុប្បន្នសមាគមមានសមាជិកដែលកសិករដាំម្រេចមានចំនួន៣៤៥នាក់ មានផ្ទៃដីសម្រាប់ផលិតម្រេចប្រមាណ២០០ហិកតា ដែលក្នុងមួយឆ្នាំអាចប្រមូលផលបានពី១១០ ទៅ១២០តោន។ លោកលើកឡើងថា ទៅជាទូទៅ និងយោងទៅតាមសៀវភៅបន្ទុករបស់ម្រេចកំពត កសិករចាប់ផ្តើមប្រមូលផលម្រេចពីខែមករា រហូតដល់ខែមិថុនា ឬកក្កដា។ ប៉ុន្តែនៅឆ្នាំ២០២៦នេះ ដោយសារអាកាសធាតុមានការប្រែប្រួលធ្វើឱ្យដំណាំម្រេចត្រូវបានពន្យាពេល ដូច្នេះការប្រមូលផលអាចបញ្ចប់នៅខែសីហានេះ។ ទន្ទឹមនឹងការប្រមូលផលម្រេចនៅឆ្នាំ២០២៦ មិនទាន់បានបិទបញ្ចប់, បើតាមលោក ស៊ីម សុទុន ប្រធានសមាគមលើកកម្ពស់ម្រេចកំពត បានគូសបញ្ជាក់ថា ក្នុងបរិមាណម្រេចកំពតមួយឆ្នាំ ដែលកសិករផលិតបានពី១១០ ទៅ១២០តោន។ ចំណែកប្រមាណ៨០ភាគរយ ដែលក្រុមហ៊ុនទិញពីកសិករ ត្រូវបាននាំចេញទៅទីផ្សារសហភាពអឺរ៉ុប៧០ភាគរយ និង១០ភាគរយផ្សេងទៀតនាំទៅសហរដ្ឋអាម៉េរិក និងទីផ្សារបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោក។ លោកបន្តថា តម្លៃម្រេចក្រុមហ៊ុនឱ្យតម្លៃផ្សេងៗគ្នា ប៉ុន្តែមានក្រុមហ៊ុនមួយចំនួនឯកភាពក្នុងការទិញទៅលើប្រភេទម្រេចខ្មៅមួយគីឡូក្រាម ថ្លៃពី២០ ទៅ២៣ដុល្លារ,ម្រេចក្រហមតម្លៃ៣០ ទៅ៣៣ដុល្លារ និងម្រេចសតម្លៃ៣៤ ទៅ៣៥ដុល្លារ។ ទាក់ទងនិងដំណាំម្រេចកំពតនេះដែរ, លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម […]
