Tag: trending
ព័ត៌មានពេលព្រឹក

“ប្រេងកន្ទក់” មានអត្ថប្រយោជន៍សម្រាប់សុខភាព
ប្រេងកន្ទក់ បានចម្រាញ់ចេញពីអង្កាម ឬស្រទាប់អង្ករសំរូប។ ប្រេងនេះ មានអត្ថប្រយោជន៍ច្រើនដល់សុខភាព។ វាមានធាតុផ្សំ Y-oryzanol ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល និងវីតាមីនE ដែលមានសមាសធាតុគីមីសរីរាង្គផ្សេងទៀតដូចជា tocopherols និង tocotrienols។ នេះបើតាមការបញ្ជាក់របស់ម្ចាស់អាជីវកម្មប្រេងកន្ទក់សុខៈ។ ចំពោះសមត្ថភាពរបស់ប្រេងនេះ អាចជួយក្នុងការលើកកម្ពស់ការលូតលាស់សក់ និងជាតិទឹកនៃស្បែក ដែលត្រូវបានបន្ថែមទៅក្នុងផលិតផលថែរក្សាស្បែក និងសក់ធម្មជាតិ។ ថ្វីត្បិតតែត្រូវបានប្រើប្រាស់ទូទាំងពិភពលោកក៏ដោយ ក៏វាជារឿងធម្មតាជាពិសេសនៅក្នុងមុខម្ហូបរបស់ប្រទេសមួយចំនួនដូចជា ចិន ជប៉ុន និងឥណ្ឌាជាដើម។ បើតាម ឧកញ៉ា ច័ន្ទដារ៉ា ប្រេងកន្ទក់នេះ អាចធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង ព្រោះវាជួយកាត់បន្ថយសារធាតុកូលេស្តេរ៉ុលពីសារពាង្គកាយ ដែលជាសត្រូវដ៏អាក្រក់បំផុតរបស់បេះដូង។ ជួយបញ្ចុះជាតិស្ករក្នុងឈាម បានរហូតដល់ ៣០ភាគរយ។ សមាសធាតុជាច្រើននៅក្នុងប្រេង ដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាកផងដែរ។ ជាពិសេសវាកំណត់គោលដៅរលាកនៅក្នុងសរសៃឈាម និងស្រទាប់បេះដូង។ ប្រសិនបើមិនបានព្យាបាលទេ ការរលាកនេះអាចបង្កឱ្យកើតជំងឺក្រិនសរសៃឈាម។ លើសពីនេះ សារធាតុ Tocotrienols របស់ប្រេងកន្ទក់ បានជួយទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីកផ្សេងៗ ដូចជា សុដន់ សួត អូវែ ថ្លើម ខួរក្បាល និងលំពែងជាដើម។ ប្រេងកន្ទក់ ក៏ជាជំនួយដែលធ្វើឱ្យស្បែកសម៉ត់រលោង […]
ព័ត៌មានពេលព្រឹក

ជប៉ុននាំចូលម្ស៉ៅចង្រឹតពីកម្ពុជាប្រមាណ ១៥តោនសម្រាប់ច្នៃជាមុខម្ហូបអាហារបែបថ្មី
អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជានៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ចង្រឹតដែកដែលចិញ្ចឹមដោយប្រជាកសិករក្នុងខេត្តតាកែវ ចំនួន៦០គ្រួសារ បានកែច្នៃជាម្ស៉ៅចង្រឹតសម្រាប់នាំចេញទៅប្រទេសជប៉ុនក្នុងឆ្នំា២០២២ មានចំនួន ១៥តោនធ្វើជាមុខម្ហូបអាហារបែបថ្មី ហើយនៅក្នុងរយៈពេល ៣ឆ្នំាទៀត ជំរុញឱ្យមានអ្នកចិញ្ចឹមកើនដល់១ម៉ឺនគ្រួសារ ដើម្បីឆ្លើយតបទៅនឹងទីផ្សារ។ ឯកឧត្តម ចាន់ សុផា អគ្គនាយក វិទ្យាស្ថានស្តង់ដារកម្ពុជានៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗនេះបានឱ្យដឹងថា លក្ខខណ្ឌពាក់ព័ន្ធត្រូវបានខាងសហគមន៍អឺរ៉ុបផ្ញើមកខាងវិទ្យាស្ថានស្តង់ដារកម្ពុជារួចហើយ ហើយដើម្បីនាំចេញចង្រឹតទៅបានលុះត្រាអ្នកចិញ្ចឹមចង្រឹតទំាងអស់ គោរពបានទៅតាមនីតិវិធី បែបបទស្តង់ដារ ហើយបើសិនអាចបំពេញបាន គឺអាចចុះបញ្ជីនៅខាងសហគមន៍អឺរ៉ុបថាជាប្រទេសនាំចូលចង្រឹតបាន។ ឯកឧត្តមលើកឡើងថា« កន្លងមកកម្ពុជាបានសហការជាមួយខាងជប៉ុន សាងសង់កសិដ្ឋានចិញ្ចឹមចង្រឹតនៅខាងខេត្តតាកែវសម្រាប់ប្រជាកសិករចំនួន៦០គ្រួសារ ដោយបានស្នើឱ្យជប៉ុនផ្តល់នូវបច្ចេកទេស ចំណី របៀបរបបរក្សាអនាម័យដល់អ្នកចិញ្ចឹម ហើយយើងបានអញ្ចើញខាងភាគីជប៉ុនមកធ្វើអធិការកិច្ចចុះមកពិនិត្យមើលឃើញការចិញ្ចឹមរបស់កសិករវាស្របទៅនឹងតាមស្តង់ដារដូចបានកំណត់ ទើបជប៉ុនបើកឱ្យមានការនាំចូលបាន»។ យោងតាម អគ្គនាយក វិទ្យាស្ថានស្តង់ដារកម្ពុជា ប្រជាជននៅក្នុងស្រុក ជាទូទៅតែងតែចាត់ទុកចង្រឹតជាប្រភេទសត្វល្អិត តែគិតមកដល់សព្វថ្ងៃនេះត្រូវបានគេចាត់ទុកជាប្រភេទមុខម្ហូបអាហារបែបថ្មីនេះ ក្រៅពីមានការទទួលស្គាល់ពីទីផ្សារជប៉ុន នៅមានខាងសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងទីផ្សារអូស្ត្រាលីផងដែរ។ លោក អ៊ឹម វណ្ណស៊ី ប្រកបរបរចិញ្ចឹមចង្រឹតនៅភូមិក្បាលពោធិ៍ ស្រុកទ្រំាង ខេត្តតាកែវបានឱ្យដឹងថា អស់រយៈពេល៦ឆ្នំាកន្លងមកនេះ របរចិញ្ចឹមចង្រឹតនេះជាប្រភពនៃការផ្តល់ចំណូលមួយយ៉ាងល្អសម្រាប់គ្រួសារ ព្រោះចំណាយពេលមើលថែត្រឹមតែ៤៥ថ្ងៃ […]
ព័ត៌មានពេលព្រឹក

រាជរដ្ឋាភិបាលនៅតែបន្តគំាំទ្រវិស័យអំបិលនៅក្នុងស្រុកទោះជាការផលិតពេលខ្លះមានតម្លៃខ្ពស់
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកថ្មីៗកន្លងមកនេះថា អំបិលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្ត្រ ហើយធ្វើយ៉ាងណាត្រូវរក្សាឱ្យបាននូវការផ្គត់ផ្គង់ បើទោះបីការផលិតអំបិលនៅក្នុងស្រុកពេលខ្លះមានតម្លៃថ្លៃជាងការនាំចូលមកពីខាងក្រៅក៏ដោយ រាជរដ្ឋាភិបាលនៅបន្តគំាំទ្រវិស័យអំបិលក្នុងស្រុក។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់យកអំបិលជាទំនិញយុទ្ធសាស្ត្រ ហើយក្នុងន័យនេះធ្វើយ៉ាងណាត្រូវរក្សាឱ្យនៅសន្តិសុខស្បៀង ទៅលើការងារផលិតអំបិលនេះ បើទោះជានៅពេលខ្លះការផលិតអំបិលក្នុងស្រុកមានតម្លៃថ្លៃជាងការនាំចូលក៏ដោយ រាជរដ្ឋាភិបាលនៅរក្សា និងបន្តការគំាំទ្រចំពោះដំណើរការផលិតអំបិលនៅក្នុងស្រុក។ ឯកឧត្តម ហែម វណ្ណឌី សង្កត់ធ្ងន់ថា «បើទោះបីនៅពេលខ្លះការផលិតអំបិល ឡើងថ្លៃជាងនាំចូលក៏ដោយ ត្រូវតែរក្សាការធ្វើការផលិតអំបិលបានខ្លួនឯង ហើយបើយើងពឹងផ្អែកទៅលើការនាំចូលក៏វាមិនកើតដែរ។ ដូចនេះរាជរដ្ឋាភិបាលមានយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអំបិល»។ លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ អំបិលកំពត កែប យល់ឃើញថាទស្សនៈរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដែលបានដាក់ចេញដើម្បីគំាំទ្រវិស័យអំបិលកម្ពុជានេះ ពិតជាត្រឹមត្រូវ និងជាក់ស្តែងថែមទៀត។ លោក ប៊ុន ណារិន បន្តថា «បើយើងនិយាយអំពីការផលិតបែបធម្មជាតិវិញវាមានតម្លៃខ្ពស់ ខុសពីអំបិលនាំចូលស្ទើតែជាង៩០% ។បានន័យថាការផលិតអំបិលរ៉ែ គេមិនត្រូវការពេលវេលាច្រើនធ្វើម្តងទទួលបានផល តែសម្រាប់ការផលិតអំបិលបែបធម្មជាតិរបស់កម្ពុជាវិញ ទាមទារពេលវេលា និងឆ្លងកាត់ច្រើនដំណាក់កាលទើបបានជាអំបិលផ្គត់ផ្គង់ឱ្យប្រជាពលរដ្ឋប្រើប្រាស់»។ ពាក់ព័ន្ធនឹងការផលិតអំបិលក្នុងស្រុកនេះផងដែរ លោកស្រី […]
ព័ត៌មានពេលព្រឹក

គ្រួសារអ្នកស្រី ទុយ អាន ត្រៀមបង្កើនដំាបន្លែលើទឹកបន្ថែមដើម្បីឈានទៅសម្រេចផែនការអាជីវកម្ម
បន្ទាប់ពីបានចាប់ផ្តើមមុខរបរដំាបន្លែលើដីនៅឆ្នំា២០១០ និងដំាបន្លែលើទឹកក្នុងឆ្នំា២០២២ គ្រួសារអ្នកស្រី ទុយ អាន ដែលបាននឹងកំពុងដំាដុះបន្លែសុវត្ថិភាពចម្រុះនៅភូមិស្នោរ ឃុំត្រពំាងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននឹងកំពុងត្រៀមបង្កើនការដំាលើទឹកនៅក្នុងផ្ទះសំណាញ់ថែម១រោងទៀត ដើម្បីឈានទៅសម្រេចបានតាមផែនការដាំដុះរបស់ខ្លួន ក៏ដូច ជាត្រៀមឆ្លើយតបទៅនឹងតម្រូវការនៅលើទីផ្សារក្នុងតំបន់ និងក្រៅតំបន់។ គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី៣១ ខែមករា ឆ្នំា២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) បានចុះទៅពិនិត្យ និងស្វែងយល់អំពីបច្ចេកទេសការដំាដុះក៏ដូចជាប្រមូលផលបន្លែរបស់គ្រួសារអ្នកស្រី ទុយ អាន ខណៈនាពេលសព្វថ្ងៃនេះគ្រួសារអ្នកស្រី ប្រមូលផលបន្លែសរុបនៅក្នុងមួយថ្ងៃបានប្រមាណ ១៥០គីឡូក្រាម។ ទាក់ទងនឹងការដាំបន្លែនេះ បើយោងតាម លោក ម៉ៅ សៃ ដែលជាកូនប្រុសរបស់អ្នកស្រី ទុយ អាន បានឱ្យដឹងថា មកដល់ដើមខែកុម្ភៈឆ្នំា២០២៤នេះ ក្រុមគ្រួសារបាននឹងកំពុងបន្តសកម្មភាពដំាដុះ និងធ្វើការប្រមូលផលបន្លែដែលបានដំាលើដី សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងតំបន់រាល់ថ្ងៃជាប្រចំា។ សម្រាប់បន្លែសាឡាត់អាចផ្គត់ផ្គង់ទីផ្សារពេញមួយឆ្នំា, ស្ពៃក្រញាញ់ផ្គត់ផ្គង់បាននៅចន្លោះពីមេសារហូតដល់ខែវិច្ឆិកា, ប៉េងបោះ ផ្គត់ផ្គង់បានចាប់ពីខែវិច្ចិកា ដល់ខែមេសា។ លោកម៉ៅ សៃ បញ្ជាក់ថា «ចំពោះបន្លែលើទឹកមានការដាំដុះបន្ថែមរាល់ថ្ងៃ ដោយសារនៅក្នុងរយៈពេល ២ឆ្នំាកន្លមកនេះ វាមិនទាន់បានពេញលេញឬឆ្លើយតបទៅនឹងផែនការអាជីវកម្មរបស់គ្រួសារ ពោលគឺយើងចង់ដំាដុះបន្ថែមឱ្យមានដូចក្នុងពេលសព្វថ្ងៃ […]
ព័ត៌មានពេលព្រឹក

ប្រជាកសិករនៅខាងខេត្តតាកែវកំពុងសម្រុកធ្វើស្រែប្រំាងហើយរំពឹងថាឆ្នំា២០២៤តម្លៃស្រូវនឹងបន្តលក់បានថ្លៃខ្ពស់
គិតត្រឹមសប្តាហ៍ទី២ នៃខែមករា ឆ្នំា២០២៤នេះ គេសង្កេតឃើញប្រជាកសិករនៅតាមតំបន់មួយចំនួនក្នុងខេត្តតាកែវកំពុងមមាញឹកក្នុងការរៀបចំធ្វើស្រូវប្រំាងរបស់ខ្លួន ឱ្យទាន់និងរដូវកាលទឹកសម្រក។ ជាក់ស្តែងប្រជាកសិកររស់នៅ ក្នុងឃុំសំបួរ ស្រុកទំា្រង ខេត្តតាកែវ មួយចំនួនកំពុងសកម្មជាមួយការងារស្រែប្រំាង ហើយមានសេចក្តីរំពឹងថាឆ្នំា២០២៤នេះតម្លៃស្រូវនឹងនៅតែបន្តលក់បានថ្លៃខ្ពស់ ខណៈដែលប្រទេសនៅក្នុងតំបន់មួយចំនួនរងផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុ ពុំអាចធ្វើកសិកម្មរបស់ខ្លួនបាន។ ទាក់ទងនឹងការបង្កបង្កើនផលស្រូវរដូវប្រំាងនៅតំបន់ខាងលើ ប្រជាកសិករនិយមធ្វើការដាំដុះប្រភេទពូជស្រូវ OM និង ពូជស្រូវ 85 ផ្តល់នូវទិន្នផលខ្ពស់ និងលក់បានតម្លៃខ្ពស់នៅលើទីផ្សារក្នុងតំបន់។ កសិករ យ៉ាន់ រិទ្ធ រស់នៅភូមិឃុំខាងលើបានឱ្យដឹងថាក្នុងនាមជាកសិករ តែងតែចង់ឱ្យស្រូវរបស់ខ្លួនលក់បានថ្លៃខ្ពស់ ដើម្បីបានប្រាក់ចំណូលខ្លះសម្រាប់ផ្គត់ផ្គង់គ្រួសារ ស្របពេលដែលមុខទំនិញប្រើប្រាស់ចំាបាច់មួយដាក់លក់នៅលើទីផ្សារមានតម្លៃថ្លៃ។ លោកបន្តថា ក្នុងឆ្នំា២០២៣កន្លងមកនេះ កសិករនៅក្នុងតំបន់ លក់ស្រូវបានតម្លៃមួយខ្ពស់ ហើយរំពឹងថានៅឆ្នំា២០២៤នេះតម្លៃស្រូវនឹងនៅតែរក្សាបានថ្លៃដូចនឹងឆ្នំាចាស់ ឬឡើងថ្លៃខ្លះថែមទៀតគឺកាន់តែល្អសម្រាប់កសិករ។ កសិករ សាន សេត បានឱ្យដឹងថា ស្រូវប្រំាងឆ្នំា២០២៤ នេះបើកសិករអាចលក់បានថ្លៃដូចនឹងឆ្នំា២០២៣ នឹងជួយឱ្យជីវភាពរបស់ប្រជាកសិករមានការរីកចម្រើន តែបើតម្លៃស្រូវធ្លាក់ថ្លៃ កសិករធ្វើស្រែនឹងជួបការលំបាកមិនខាន ព្រោះតម្លៃជី និងថ្នាំគីមីវាមានតម្លៃថ្លៃ។ តែទោះជាយ៉ាងនេះក្តី លោក សាន សេត មានក្តីរំពឹងខ្ពស់ថា តម្លៃស្រូវប្រាំងក្នុងឆ្នំា២០២៤នេះ កសិករប្រហែលជានៅតែអាចលក់បានដូចនឹងឆ្នំា២០២៣។ ចំណែក កសិករ ឃុន […]
ព័ត៌មានពេលព្រឹក

កម្ពុជាកំពុងពង្រឹងការកត់ត្រាទិន្នន័យនាំចេញគ្រាប់ស្វាយចន្ទីឱ្យមានភាពសុក្រឹត
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហៅកាត់ថា .អ.គ.រ. គ្រោងជួបពិភាក្សាជាមួយសមាគមស្វាយចន្ទីកម្ពុជាដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពជាក់ស្តែងនៃការនាំចេញគ្រាប់ស្វាយចន្ទី របស់កម្ពុជា។ យោងតាមសំណើចុះថ្ងៃទី១៦ ខែមករា របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សុំជួយប្រជុំពិភាក្សាអំពីស្ថានភាពនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅប្រទេសជិតខាង និងបញ្ហានៃការកត់ត្រាទិន្នន័យ ជាមួយនឹងសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អ.គ.រ.) កំពុងពង្រឹងការកត់ត្រាទិន្នន័យនាំចេញកសិផល ជាពិសេសគ្រាប់ស្វាយចន្ទីដែលជាមុខទំនិញនាំចេញដ៏សំខាន់ ដែលកំពុងត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយនៅពេលកន្លងមកទិន្នន័យនាំចេញដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធរួមទំាងប្រទេសជិតខាងនៅមានភាពលម្អៀងគ្នាច្រើនដែលនាំឱ្យពិបាកក្នុងការវិភាគអំពីស្ថានភាពនាំចេញជាក់ស្តែង ដើម្បីរៀបចំគោលនយោបាយសម្រាប់គំាំទ្រដល់វិស័យនេះឱ្យបានសមស្រប។ ក្នុងន័យនេះ ដើម្បីស្វែងយល់បន្ថែមទៀត អំពីស្ថានភាពជាក់ស្តែងនៃការនាំចេញគ្រាប់ស្វាយចន្ទី ក៏ដូចជាស្វែងរកយន្តការកត់ត្រា និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានកាន់តែសុក្រឹត សូមលោកប្រធានសមាគមអនុញ្ញាតឱ្យអ្នកជំនាញស្ថិតិរបស់ អគរ និងគម្រោង ARISE Plus Cambodia ជួបពិភាក្សាជាមួយតំណាងសមាគម និងបុគ្គលិកជំនាញពាក់ព័ន្ធនាចុងខែមករាខាងមុខនេះ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា តាមរយៈទិន្នន័យស្វាយចន្ទីដែលសមាគមរកឃើញ ហើយធ្វើការប្រៀបធៀបជាមួយខាងក្រៅប្រទេសវាមានភាពខុសគ្នា។ ជាក់ស្តែង នៅឆ្នំានេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រកឃើញជាង៤០ម៉ឺនតោន តែចំណែកខាងសមាគមវិញរកឃើញរហូតដល់ជាង៦០ម៉ឺនតោន។ លោកសង្កត់ធ្ងន់ថា « កាលណាយើងមានព័ត៌មាន និងទិន្នន័យមួយ មានភាពសុក្រឹត វាជាប្រទីបសម្រាប់ឱ្យវិនិយោគិនបរទេសកាន់តែមានទំនុកចិត្ត […]
ព័ត៌មានពេលព្រឹក

សហគមន៍កសិកម្មទំនើបដំបូងគេផលិតពូជស្រូវនាងអំ នឹងលេចចេញរូបរាងនៅមុនខែមេសា
មន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គម្រោងនៃការបង្កើតសហគមន៍កសិកម្មទំនើប សម្រាប់ផលិតកម្មពូជស្រូវនាងអំជូនដល់ក្រុមកសិករប្រមាណ ៧៦គ្រួសារ រស់នៅខាងស្រុកស្វាយលើក ខេត្តសៀមរាប ត្រូវការពេលវេលាប្រហែល២ទៀត ពោលអាចចេញជារូបរាងនៅមុនខែមេសាខាងមុខ។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា ជាគោលការណ៍ យើងត្រូវការចំណាយពេលប្រហែល២ខែទៀត ទើបយើងប្រកាសជាផ្លូវការ ដោយខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យទាន់រដូវបង្កបង្កើនផលស្រូវរដូវវស្សាដែលចាប់ផ្តើមនៅខែ៤។ ឥលូវនេះក្រុមការងារកំពុងមមាញឹកគ្រប់គ្នារៀបចំធ្វើផែនការអាជីវកម្ម និងផែនការផលិតកម្មជួយដល់សហគមន៍ទំនើបមួយនេះ។ ឯកឧត្តម ឃឹម ហ្វីណ សង្កត់ធ្ងន់ថា «ការរៀបចំសហគមកសិកម្មទំនើបថ្មីជូនដល់ប្រជាកសិករនៅខេត្តសៀមរាបនេះ ត្រូវការពេលវេលានេះ ដោយសារ ពួកគាត់អត់មានអត្តសញ្ញាណបង្កើតជាសហគមន៍ពីមុន គាត់គ្រាន់តែជាក្រុមកសិករ។ ដូច្នេះយើង ត្រូវការរៀបចំធ្វើការជ្រើសរើសជាគណកម្មការ បង្កើតក្រុមប្រឹក្សា អ្នកគ្រប់គ្រងសហគមន៍ បង្កើតផែនការអាជីវកម្ម រៀបចំផែនការហិរញ្ញវត្ថុ និងផែនការផលិតកម្ម។ ដូចនេះយើងនៅសល់ការងារច្រើនផ្សេងទៀតដែលត្រូវធ្វើ តែទោះយ៉ាងណាក៏ដោយ យើងត្រូវធ្វើឱ្យទាន់មុនខែមេសា»។ ទាក់ទងនឹងការផ្តល់ជូនពូជស្រូវនាងអំជូនសមាជិកសហគមន៍កសិកម្មទំនើបដំបូងគេនៅខេត្តសៀមរាប ឯកឧត្តមលើកឡើងថា ពូជស្រូវនាងអំ យកតាមទម្រង់ដែលក្រសួងមាន ដោយសារនេះជាជុំថ្មី ដូចនេះក្រសួងអត់មានពូជសុទ្ធស្រូវនាងអំទេ តែក្រុមការងារនឹងពិចារណាផលិតពូជនៅជុំថ្មីសម្រាប់ក្រុមកសិករដែលមានផ្ទៃដី ៧៤០ហិកតា ក្នុងខេត្តសៀមរាប ហេតុដូចនេះក្រសួងនឹងធ្វើផែនការផលិតកម្មតម្រូវទៅតាមផ្ទៃដី។ ឯកឧត្តម ឃឹម ហ្វីណង់ […]
ព័ត៌មានពេលព្រឹក

ក្រុមវារីវប្បករក្នុងស្រុកទន្ទឹងរងចំាមើលការនាំចេញត្រីប្រាកម្ពុជាទៅទីផ្សារប្រទេសចិន
ក្រុមវារីវប្បករកម្ពុជាចូលមកដល់ឆ្នំា២០២៤នេះ នៅតែបន្តទន្ទឹងរង់ចំា និងចង់ឃើញឱ្យមានការនាំចេញត្រីប្រាបានឆាប់ៗ ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបានការទទួលស្គាល់ និងវាយតម្លៃពីរដ្ឋបាលគយចិននៅក្នុងឆ្នំា២០២២។ យោងតាម ម្ចាស់ស្ថានីយ៍ផលិតពូជត្រី ៧មករា មានទីតំាងនៅ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានឱ្យដឹងថាក្រោយកសិដ្ឋានបានការទទួលស្គាល់ពីរដ្ឋបាលគយចិននៅដើមឆ្នំា២០២៣ថា អាចនាំចេញត្រីទៅប្រទេសចិនបាន ធ្វើឱ្យលោក ក៏ដូចជាអ្នកចិញ្ចឹមត្រីក្នុងស្រុកច្រើនផ្សេងទៀតមានសេចក្តីសង្ឃឹមខ្ពស់ទៅលើទីផ្សារចិន ខណៈពេលដែលក្រុមវារីប្បករបាននឹងកំពុងពង្រឹងការចិញ្ចឹមត្រីរបស់ខ្លួនសម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ លោក វ៉ិត ធារិទ្ធ ម្ចាស់ស្ថានីយ៍ផលិតពូជត្រី ៧មករាមានប្រសាសន៍ថា «មកដល់ពេលនេះ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ក្រុមវារីវប្បករនៅក្នុងស្រុកក៏មានការចិញ្ចឹមត្រីកើនឡើងច្រើនផងដែរ ដោយសង្ឃឹមថាអាចនាំចេញទៅខាងក្រៅបានក្នុងពេលខាងមុខ ។ ទាក់ទងនឹងការនាំចេញត្រីប្រាកម្ពុជា ទៅទីផ្សារចិន ខ្ញុំនៅមានការព្រួយបារម្ភអំពីតម្លៃ ខ្លាចវាមិនបានថ្លៃប្រហាក់ប្រហែលទៅនឹងតម្លៃលក់នៅក្នុងស្រុក។ កាលណាការនាំចេញត្រីប្រា មិនមានតម្លៃល្អប្រសើរជាងការលក់នៅក្នុងស្រុក ប្រាកដជាមិនអាចនាំចេញបានទេ លុះត្រាតែតម្លៃត្រីនាំចេញមានតម្លៃ សមរម្យអាចឱ្យកសិករមានលទ្ធភាពទទួលបានប្រាក់ចំណេញជាងការលក់នៅក្នុងស្រុក»។ លោក វ៉ិត ធារិទ្ធ សង្កត់ធ្ងន់ដូច្នេះថា ដើម្បីឱ្យត្រីប្រាកម្ពុជាឆាប់បានធ្វើការនាំចេញទៅប្រទេសចិន លុះត្រាតែតម្លៃត្រីត្រូវនាំចេញល្អជាងនៅក្នុងស្រុក ទើបធ្វើការនាំចេញទទួលបានជោគជ័យ។ តែទោះជាយ៉ាងនេះក្តី ក្រុមវារីវប្បករក្នុងស្រុកទំាងអស់មានក្តីសង្ឃឹមថារដ្ឋបាលជលផល ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមនិងស្ថាប័នផ្សេងទៀតរួមគ្នាជួយជំរុញ ដោយយ៉ាងណាឱ្យការនាំចេញត្រីរបស់កម្ពុជាឆាប់បាននាំចេញទៅប្រទេសចិន ហើយមានតម្លៃល្អ។ យោងតាមម្ចាស់កសិដ្ឋានចិញ្ចឹមត្រី យន់ សុវណ្ណារិទ្ធ មានទីតំាងនៅក្នុងក្រុងភ្នំពេញ […]
ព័ត៌មានពេលព្រឹក

ក្រសួងសេដ្ឋកិច្ច ស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីបន្តគំាំទ្រដល់គម្រោងនៅក្នុងវិស័យអាទិភាពចំនួន៤
ក្នុងរយៈពេលជាង៣០ឆ្នំាកន្លងមកនេះធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថាADBបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជា និងថែមទំាងបាន ឆ្លើយតបភ្លាមៗ ក្នុងកាលៈទេសៈដែលកម្ពុជាជួបការលំបាក។ ផ្អែកលើកិច្ចសហប្រតិបត្តិការដ៏ល្អ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន ស្នើឱ្យធនាគរ ADB បន្តគំាទ្រដល់គម្រោងសំខាន់ចំនួន៤ស្ថិតនៅក្នុងវិស័យអាទិភាពរបស់កម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបពិភាក្សាការងាររវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក ស្កត ម៉ូរីស អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)នៅថ្ងៃទី១៦ ខែមករា ឆ្នំា២០២៤ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋម បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់ របស់ADB ដែលបានផ្តល់កិច្ចសហការប្រតិបត្តិការយ៉ាងល្អ និងរឹងមំាក្នុងការគំាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចអស់រយៈពេលជាង៣០ឆ្នាំកន្លងទៅ ជាពិសេសADB បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបភ្លាមៗក្នុងកាលៈទេសៈដ៏លំបាក ដែលក្នុងនោះរួមមាន ការសម្រេចផ្តល់ហិរញ្ញប្បទាន ជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ១៩ និងការបន្តគំាំទ្ររាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ តាមរយៈការអនុវត្ត«ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នំា២០២១-២០២៣។ ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសាទរចំពោះការសន្យារបស់ ធនាគារអភិវឌ្ឍន៍អាស៊ី […]
ព័ត៌មានពេលព្រឹក

សហគមន៍កសិកម្មពេជ្រចិន្ដា បានដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកទីផ្សារជូនប្រជាកសិករ
សហគមន៍កសិកម្មពេជ្រចិន្ដា ព្យាយាមប្រមូលកៀរគរប្រជាកសិករដែលស្រឡាញ់ខាងកសិកម្មឱ្យដាំបន្លែបន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ខណៈបច្ចុប្បន្នបន្លែនៅក្នុងសហគមន៍ពុំទាន់ផ្គត់ផ្គង់នៅលើទីផ្សារគ្រប់គ្រាន់នោះទេ។ នេះបើតាមលោក លន សារ៉ែម ជាលេខារបស់ប្រធានសហគមន៍កសិកម្មពេជ្រចិន្ដា ដោយបន្ថែមថា សហគមន៍នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទំនាក់ទំនងទីផ្សារបន្លែ និងធនាគារដៃគូឱ្យគាំទ្រកសិករ ដើម្បីពង្រីកបន្ថែមទៅលើការដាំបន្លែនេះ។ លោក លន សារ៉ែម បានឱ្យដឹងថា សហគមន៍កសិកម្មពេជ្រចិន្ដា តែងតែរៀបចំផែនការឱ្យប្រជាកសិករដាំប្រភេទបន្លែទៅតាមតម្រូវការទីផ្សារដូចជា ស្ពៃក្ដោប ផ្កាខាត់ណាស ផ្កាខាត់ណាខៀវ ផ្កាខាតណាលឿង ខាត់ណាដើម ម្ទេសហាវ៉ៃ និងប៉េងបោះឈឺរីជាដើម។ សហគមន៍កសិកម្មពេជ្រចិន្ដា កំពុងគ្រោងពង្រីករោងដាំបន្លែឱ្យបាន ១០០០រោង ទើបអាចមានសមត្ថភាពផលិតបន្លែគ្រប់គ្រាន់ និងអាចផ្កត់ផ្គង់វិលជុំពេញមួយថ្ងៃៗនៅលើទីផ្សារ។ លោក សារ៉ែម បានបញ្ជាក់ថា៖ “តាមការរំពឹងទុកនៅចុងឆ្នាំ២០២៤ អាចនឹងសង់់រោងបន្លែបាន ៥០០ រោង ហើយរយៈពេល ៣ឆ្នាំទៅមុខទៀត រោងបន្លែនឹងកើនឡើង ១០០០រោងដូចការគ្រោងទុក”។ បន្លែនៅពេលដែលគ្រប់អាយុប្រមូលផល គឺកសិករផ្ដល់ព័ត៌មានជូនសហគមន៍ រួចកាត់ដឹកទៅឱ្យសហគមន៍តែម្ដង។ សម្រាប់ស្ពៃក្ដោប ១គីឡូ ២៥០០រៀល, ខាត់ណាស ១គីឡូ ៤៥០០រៀល, ខាត់ណាលឿង ខាត់ណាស ខាត់ណាខៀវ ១គីឡូ […]