News

THN2 copy
កសិករដាំខ្ញីពូជចិនក្នុងតំបន់អូរសោម ចាប់ផ្តើមសាកល្បងប្រមូលផលនិងផ្គង់ផ្គង់នៅលើទីផ្សារក្នុងស្រុក

ពោធិ៍សាត់៖ ក្រោយពីបានដំាំដុះខ្ញីពូជចិនកាលពីខែមេសា នៅតំបន់អូរសោមខេត្តពោធិ៍សាត់ លោក ហ៊ុល សុធាម្ចាស់កសិដ្ឋានខ្ញីអូរសោម ចាប់ផ្តើមសាកល្បងប្រមូលផលខ្ញីដំបូងរបស់ខ្លួនបណ្តើរៗហើយ សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងស្រុកកាលពីសប្តាហ៍ទី២ខែវិច្ឆិកាកន្លងមកនេះ។ លោក ហ៊ុល សុធា បានឱ្យដឹងថា បច្ចុប្បន្នខាងកសិដ្ឋានកំពុងសាកល្បងប្រមូលផលខ្ញីជាបណ្តើរៗ ហើយបាននាំចេញទៅកាន់ទីផ្សារនៅក្នុងតំបន់សន្សឹមៗផងដែរ ក្នុងនោះផ្សារនៅខេត្តបាត់ដំបងនិងក្រុងភ្នំពេញ។ ការប្រមូលផលខ្ញីពូជចិនលើផ្ទៃដីជាង១០ហិកតានេះ ដើម្បីដកស្រង់បទពិសោធន៍ បច្ចេកទេស និងក៏ដូចជាការរក្សាទុកពូជខ្ញីដាំនៅគ្រាបន្ទាប់។ លោក ហ៊ុល សុធា លើកឡើងថា នៅពេលកន្លងមក លោកបានបញ្ជ្រាបផលិតផលខ្ញីអូសោម ចូលទីផ្សារក្នុងស្រុក នៅខាងបាត់ដំបងនិងទីផ្សារនៅភ្នំពេញមួយចំនួន សម្រាប់ចែកចាយបន្ត គេសរសើរថាគុណភាពខ្ញីដាំនៅតំបន់អូរសោមទាំងគុណភាព រសជាតិនិងភាពស្រស់របស់ខ្ញី ល្អជាងខ្ចីនាំចូលពីប្រទេសជិតខាង។ លោកបន្តថា “ការប្រមូលផលខ្ចីលើផ្ទៃដី១៣ហិកតានេះ ខ្ញុំគិតថាការផ្គត់ផ្គង់ទៅលើទីផ្សារជាចំណែកដ៏តូចមួយ ព្រោះបច្ចុប្បន្នតម្រូវការនៅក្នុងស្រុកប្រើប្រាស់ខ្ចីច្រើន ហើយនៅពេលខាងមុខនឹងមានការកាត់បន្ថយការនាំចូល ដោយសារការផលិតខ្ញីនៅក្នុងប្រទេសជិតខាង ផុតរដូវកាលប្រមូលផល។ដូចនេះបរិមាណខ្ញីដែលផលិតនៅតំបន់អូរសោមមិនអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់នោះទេ”។ ទាក់ទងនិងទីផ្សារក្នុងស្រុកនិងទីផ្សារនៅប្រទេសជិតខាងនាពេលបច្ចុប្បន្ន, បើតាមរយៈការសិក្សារបស់លោក ហ៊ុល សុធាកន្លងមកយល់ឃើញថា ការប្រើប្រាស់ខ្ចីមានទំហំធំណាស់។ សម្រាប់ទីផ្សារក្នុងស្រុក តាមការវាយតម្លៃបឋមក្នុងមួយថ្ងៃនៅក្រុងភ្នំពេញមានតម្រូវការប្រហែល៣០តោន និងនៅទីផ្សារក្នុងខេត្តបាត់ដំបងអាចមានចន្លោះពី១០ទៅ២០តោនក្នុងមួយថ្ងៃ។ដូចនេះបើគិតជាបរិមាណនៅក្នុងមួយខែៗឬ ក្នុងមួយឆ្នាំតម្រូវការខ្ញី មានរហូតដល់រាប់រយតោនឬច្រើនជាងនេះ។ លោកគូសបញ្ជាក់ថា “នៅថ្ងៃអនាគតបើសិនខ្ញុំអាចធ្វើការពង្រីកការដាំដុះខ្ចី នៅតំបន់អូរសោមបានទូលំទូលាយ វាជួយកាត់បន្ថយការចំណាកស្រុក វាជួយរកប្រាក់ចំណូលឱ្យសេដ្ឋកិច្ចជាតិបានមួយចំនួនធំបើប្រៀបធៀបជាមួយដំណាំរួមផ្សំផ្សេងទៀត។ពិសសជាងនេះដៃគូប្រកួតប្រជែងរបស់យើងមិនមែនប្រទេសជិតខាងទេ គឺប្រទេសដែលធ្វើការដាំខ្ចីធំៗនៅជាប្រទេសចិន ឥណ្ឌានិងប្រទេសប៉ាគីស្ថានជាដើម”៕

THN1 copy
សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង​ផ្តោតលើដំណាំស្វាយចន្ទី​នឹងជំរុញការនាំចេញ​​

ភ្នំពេញ៖ យោងតាម​​សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿងបាន​ឲ្យដឹងថា​ សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺ​​ផ្តោតការដាំដុះលើដំណាំស្វាយចន្ទី​ ដែលមានសមាជិកចំនួន​ ១៥២​ គ្រួសារនិងមានផ្ទៃដីដាំដុះចំនួន​ ៦២៣​ហិកតា​ ព្រមទាំងទទួលការជួយគាំទ្រពីក្រសួងកសិកម្ម​ ក្នុងការរៀបចំផែនការអាជីវកម្ម​ ការជ្រើសរើស​បុគ្គលិក​ និងការសិក្សាពីហេដ្ឋារចនាសម្ព័ន្ធផលិតកម្មស្វាយចន្ទី។ ការ​លើកឡើងដូច្នោះធ្វើ​ឡើងកាលពីសៀលថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ខណៈដែល ឯកឧត្តម ឌិត ទីណា បានអញ្ជើញ​​ជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ​ ។​​ យោងតាមសហគមន៍ខាងលើបញ្ជាក់ថា ​​គោលបំណងនៃការ​​ចុះទស្សនកិច្ចពីដំណើរការដាំដុះដំណាំស្វាយចន្ទី​ ការដាក់ជីបំប៉ន​ ដើម្បីស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្មនៃដំណាំស្វាយចន្ទី​ និងជំរុញទៅកាន់ទីផ្សារប្រកបដោយគុណភាព​ និងប្រសិទ្ធភាព។ ​​   ដោយឡែក ចំពោះ​ការរៀបចំនូវផែនការសហគមន៍បានល្អ មានយុទ្ធសាស្រ្តក្នុងការលក់គ្រាប់ស្វាយចន្ទីសើម​៥០%​និងគ្រាប់ស្វាយចន្ទីស្ងួត​ ៥០%​ដែលអាចធានាតម្លៃទីផ្សារស្វាយចន្ទីបានល្អ​។ លើសពីនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត ទីណា បានលើកទឹកចិត្តដល់សមាជិកទាំងអស់ត្រូវចេះធ្វើការរួមគ្នា​ មានទំនើបកម្មទាំងសហគមន៍​ និងធនធានមនុស្ស​ មានការគ្រប់គ្រងល្អ​ ត្រួតពិនិត្យស្តង់ដាការងារត្រឹមត្រូវ​ ជាពិសេសត្រូវមានភាពស្មោះត្រង់​ជាមួយគ្នា​ ដោយពង្រឹងការដាំដុះ​ឱ្យមានគុណភាពល្អ​ និងលក់បានថ្លៃ។ នាឱកាសនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ក៏បានទទួលនូវសំណូមពររបស់សហគមន៍​ និងស្វែងរកដៃគូ​ និងគម្រោងនានាជួយគាំទ្រនូវសហគមន៍កសិកម្មទំនើបនេះ​ ហើយក្រសួងកសិកម្មនឹងជួយជាជំនួយបច្ចេកទេស​ ការគ្រប់គ្រងសត្វល្អិត​ ប្រកបដោយប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់។ ទន្ទឹមនិងគ្នានោះ […]

THN2 copy
សហគមន៍កសិកម្មទំនើបស្រូវនាងអំ ចាប់ផ្តើមសម្រុកធ្វើការប្រមូលផលលើកដំបូងរបស់ខ្លួន

សៀមរាប៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំកំពុងសម្រុកធ្វើការប្រមូលផលស្រូវលើកដំបូងរបស់ខ្លួន បើគិតត្រឹមចុងខែវិច្ឆិកា សម្រេចបានលើផ្ទៃដី១៦៧ហិកតា និងបានផលប្រមាណ ៣២៤តោន ។ យោងតាមតំណាងសហគមន៍កសិកម្មទំនើបស្រូវនាងអំ បានឱ្យដឹងថា ការផលិតស្រូវនាងអំលក្ខណៈសហគមន៍នៅឆ្នាំដំបូងនេះ ក្នុងស្រែមួយហិកតាបានផលចាប់ពី២តោនកន្លះទៅដល់៣តោន  ពោលច្រើនជាងកសិករធ្វើស្រែតាមគ្រួសារដោយសារអ្នកខ្លះមិនបានរៀបចំដីឱ្យល្អមុនធ្វើការសាបព្រោះគ្រាប់ពូជ តែនៅពេលបង្កើតបានជាហគមន៍ មុនចាប់ផ្តើមធ្វើស្រែ ក្រុមការងារសហគមន៍ បានរៀបចំដីបានល្អ និងប្រើប្រាស់ថ្នាំនិងជីគីមីបានត្រឹមត្រូវ ធ្វើឱ្យទិន្នផលស្រូវនាងអំកើនឡើង។ អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ បានឱ្យដឹងថា តម្លៃស្រូវនាងអំនៅក្នុងពេលកំពុងប្រមូលផល ថ្លៃ៩៥០ទៅ១០៥០រៀលក្នុងមួយគីឡូក្រាម ហើយចំពោះតម្លៃនេះអ្នកស្រី យល់ឃើញថាមានតម្លៃល្អ សម្រាប់កសិករ។ អ្នកស្រីបញ្ជាក់ថា “ប្រភេទស្រូវនាងអំកសិករទើបលក់បានថ្លៃក្នុងឆ្នាំ២០២៣ ។ដូចនេះខ្ញុំគិតថាតម្លៃស្រូវនាងអំនៅឆ្នំាំ២០២៤នេះក៏ដូចជា ទៅថ្ងៃខាងមុខទៀត វាមិនអាចធ្លាក់ចុះក្រោម៩០០រៀលឬឡើងថ្លៃលើសពី១០៥០រៀលនោះទេក្នុងមួយគីឡូក្រាម ព្រោះវាជាតម្លៃមួយសមស្រប ដែលអាចឱ្យកសិករទទួលបាន”។ អ្នកស្រីលើកឡើង ថាទិន្នផលស្រូវនាងអំដែលផលិតបាន គឺខាងសហគមន៍មិនមានគម្រោងលក់ឱ្យក្រុមហ៊ុនដៃគូក្នុងស្រុកណានោះទេ គឺសហគមន៍ស្តុកទុក សម្រាប់កែច្នៃកិនជាអង្ករ ធ្វើទីផ្សារដោយខ្លួនឯង ហើយកសិករដែលជាអ្នកផលិតសង្ឃឹមថាប្រជាពលរដ្ឋក្នុងស្រុកនឹងគំាំទ្រ អង្ករនាងអំ ព្រោះវាជាប្រភេទអង្ករសុវត្ថិភាព៕

THN1 copy
សមាគមស្វាយចន្ទី​លើកឡើងថា ​គ្រាប់ស្វាយចន្ទីលក់ស្ងួត មាន​​តម្លៃ​​ល្អជាងលក់សើមនឹង​​អាចរក្សាទីផ្សារបានល្អ​​​​​​

ភ្នំពេញ៖លោក អូន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា ជាទូទៅហើយសម្រាប់គ្រាប់ស្វាយចន្ទីគឺប្រជាសហគមន៍លក់ស្ងួតល្អជាងការលក់សើមពីព្រោះថាយើងបានតម្លៃខ្ពស់ជាងលក់សើម ហើយម្យ៉ាងទៀតការលក់ស្ងួតយើងអាចគ្រប់គ្រងទីផ្សារបានល្អជាងលក់សើមផង។ បញ្ជាក់ប្រាប់ARDB លោក អូន ស៊ីឡុតបានឱ្យដឹងទៀតថា ​ដោយសារយើងខ្វះហេដ្ឋារចនាសម្ព័ន្ធឃ្លាំងស្តុកទុក ខ្វះទីលានហាល ម្ល៉ោះហើយចន្ទីស្រស់ប្រមាណ៦០ភាគរយទើបហូរចេញទៅក្រៅប្រទេស និង៤០ភាគប្រជាកសិករទុកលក់ស្ងួត។ លោកបាននិយាយថា សមាគមស្វាយចន្ទីមិនចង់ឱ្យលក់សើមទាំងអស់ទេពីព្រោះថានាំឱ្យបាត់បង់នូវប្រាក់កម្រៃ។យ៉ាងណាក្តីបើកាលណាតម្លៃគ្រាប់ស្វាយចន្ទីសើមមានការឡើងថ្លៃយើងក៏អាចលក់លើទីផ្សារដែរដើម្បីឆាប់ងាយបានបង្វិលដើមទុន តែបើតម្លៃសើមទាបនោះយើងគួរទុកហាលឱ្យស្ងួតទើបបានកម្រៃខ្ពស់។ ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះបានបញ្ជាក់ប្រាប់ថា”ដោយសារតែកសិករខ្លះ ខ្វះដើមទុន និងត្រូវការលុយជាបន្ទាន់ផង អញ្ចឹងចង់មិនចង់គ្រាប់ស្វាយចន្ទីស្រស់ហូរចេញក្រៅប្រទេស។នៅរដូវទិញម្តងៗយើងអាចទៅមើលព្រំដែនត្រង់ ត្រពាំងថ្លុង និងត្រពាំងស្រែ ច្រកទ្វារ អូយ៉ាដាវ ខេត្ត រតនគិរី យើងនឹងឃើញសកម្មភាពឈ្មួញវៀតណាមទិញគ្រាប់ចន្ទីសើមទៅហាលពីព្រោះរោងចក្រគេត្រូវការស្ងួត មិនត្រូវការសើមទេ ទើបត្រូវទៅតាមស្តង់ដា។ លោក អូន ស៊ីឡុត បានលើកបញ្ជាក់ដែរថាជាទូទៅសមាគមរបស់លោករកទីផ្សារគ្រាប់ស្វាយចន្ទីឱ្យប្រជាកសិករ។កន្លងមកសមាគមន៍គ្រប់គ្រងស្វាយចន្ទីស្ងួតបានល្អ ចំណែកសើមវិញសមាគមន៍ជួបការលំបាកក្នុងការគ្រប់គ្រងណាស់។ លោក អូន ស៊ីឡុត ប្រាប់ថា មកដល់ពេលនេះគ្រាប់ស្វាយចន្ទីដែល បាន​ចុះបញ្ជី​ការពារ​ពូជ​នៅក្រសួងកសិកម្មមាន​ចំនួន ៤ ​ប្រភេទដូចជា ​M-23,​ពូជ M-10 ពូជ ​IM-4 និង​ពូជ ​H-09 ​។​ ទាក់ទិនក្នុងការដាំស្វាយចន្ទី វិញ លោក អូនស៊ីឡុត […]

THN3 copy
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះពិនិត្យមើលការដាំដុះ កសិដ្ឋានជ័យធំ ឃុំជ័យធំ​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី២៨ ខែវិច្ឆិកានេះបានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែផ្ទះសំណាញ់មួយកន្លែងឈ្មោះ កសិដ្ឋានជ័យធំ- Cheythom Farm ស្ថិត ភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានដាំដុះ បន្លែស្ពៃក្រញ៉ាញ់ ស្ពៃតឿ ស្ពៃចង្កឹះ ប៉េងប៉ោះឈឺរី ម្ទេសហាវៃ ខៀវ និងក្រហម។ នៅក្នុងការអញ្ជើញចុះពិនិត្យនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានណែនាំ និងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានមួយនេះបន្តអនុវត្តកសិកម្មល្អជាមួយ និងបច្ចេកទេសព្រមទាំងគិតគូពីសុវត្ថិភាពដល់បងប្អូនអ្នកបរិភោគ ការថែទាំ និងការតភ្ជាប់ទីផ្សារបន្ថែមទៀត ។ ជាមួយគ្នានេះកសិដ្ឋានជ័យធំក៏បានធ្វើការដាំដុះបន្លែ តាមបច្ចេកទេស គឺអនុវត្តកសិកម្មល្អហើយសព្វថ្ងៃនេះ កសិដ្ឋានជ័យធំកំពុងតែប្រមូលផលបន្លែលក់លើទីផ្សារ ក្នុងនោះមាន ដូចជា ប៉េងប៉ោះឈឺរី ម្ទេសហាវៃ​ ខៀវ លឿង ក្រហម ហេតុដូច្នេះសូមគាំទ្របន្លែសុវត្ថិភាព និងការដាំដុះតាមបច្ចេកទេសកសិកម្មល្អ។

THN2 copy
រដ្ឋមន្ត្រីកសិកម្ម និងក្រុមអឺរ៉ុប ធ្វើទស្សនៈកិច្ចរួមគ្នាទៅកាន់ចម្ការស្វាយចន្ទីនិងម្រេចដើម្បីជំរុញខ្សែច្រវាក់ផលិតកម្ម

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និង ក្រុមអឺរ៉ុបមានដូចជា ឯកអគ្គរដ្ឋទូសហភាពអឺរ៉ុប, អាល្លឺម៉ង់និងសាធារដ្ឋឆេក, តំណាងមកពីស្ថានទូតបារាំង, ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), អាជ្ញាធរអភិវឌ្ឍន៍សហប្រតិបត្តិការស្វីស (SDC) និងអង្គការ GIZ  នៅថ្ងៃទី២៧-២៨ខែវិច្ឆិកាឆ្នាំ២០២៤នេះ បានចុះធ្វើទស្សនៈកិច្ចដល់ទីតាំងចម្ការផ្ទាល់ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានា នៅថ្នាក់មូលដ្ឋានដែលកសិករនិងក្រុមការកែច្នៃកំពុងជួបប្រទះលើការផលិតដំណាំដែលមានតម្លៃខ្ពស់ ជាពិសេសសគ្រាប់ស្វាយចន្ទីមានក្នុងខេត្តកំពង់ធំ និងម្រេចនៅខេត្តត្បូងឃ្មុំ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា “សហគមន៍កសិកម្មទំនើបមានសារសំខាន់ចំពោះប្រព័ន្ធកសិចំណីអាហារ របស់កម្ពុជា។ តាមរយៈការចងក្រកសិករជាសហគមន៍កសិកម្មទំនើប នឹងជួយពង្រឹងសន្តិសុខស្បៀង ព្រមទាំងរួមចំណែកធានានូវនិរន្តភាពសេដ្ឋកិច្ច និងបរិស្ថានសម្រាប់កម្ពុជា ។ តាមរយៈការប្រមូលផ្តុំកសិករឱ្យប្រកាន់យកការអនុវត្តប្រកបដោយចីរភាព បួកគាត់អាចកាត់បន្ថយថ្លៃដើមផលិតកម្ម ពង្រឹងអំណាចចរចា ក៏ដូចជាជីវភាពរបស់ពួកគាត់ផងដែរ”។ ឯកឧត្តម អ៊ីហ្កូ ទ្រីសមាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា “បញ្ហាកសិកម្មសព្វថ្ងៃត្រូវការការសហការរួមគ្នា និងដំណោះស្រាយច្នៃប្រឌិត ក្រុមអឺរ៉ុបកំពុងធ្វើការដើម្បីជួយជំរុញពន្លឿនកំណើនបៃតងនិងការងារសមរម្យនៅក្នុងអាជីវកម្មកសិ-ពាណិជ្ជកម្មរបស់កម្ពុជា។ តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា យើងកំពុងកសាងភាពជាដៃគូដ៏រឹងមាំក្នុងការផ្តល់សិទ្ធិអំណាចដល់កសិករក្នុងស្រុក បង្កើនផលិតភាព និងការកែច្នសក្នុងស្រុក ព្រមទាំងលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព។ យើងប្តេជ្ញាគាំទ្រដល់វិស័យកសិកម្ពុជានិងធានាថាវិស័យនេះអនុលោមតាមស្តង់ដារអន្តរជាតិកម្រិតខ្ពស់”។ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់  មានប្រសាសន៍ថា “គោលបំណងចម្បងរបស់យើងគឺគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងភាពធន់នឹងអាកាសធាតុនៃវិស័យកសិកម្ម។ […]

THN1
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតផ្តល់អាហារូបករណ៍ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ស្រុកខ្សាច់កណ្តាល: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារគណបក្ស​ប្រជាជនចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន​​ ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០ ២៤នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះ​សំណាលជាមួយសិស្សនិងចាប់ឆ្នោតអាហារូបករណ៍ឆ្នាំសិក្សា ២០២៤ ដែលមានអ្នកចូលរួមប្រមាណ ៣៥០ នាក់។ នៅក្នុងពិធីនោះដែរ​​ គឺ មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាល នៃគណៈអភិបាល ស្រុកខ្សាច់កណ្តាល លោកគ្រូ អ្នកគ្រូ និងសិស្សានិសិស្ស ព្រមទាំងមន្រ្តីរាជការ​​មួយចំនួនផងដែរ​​។ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត កៅ ថាច  បានមានប្រសាសន៍ស្វាគមន៍ ចំពោះលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនិងមន្ត្រីគណបក្សស្រុក ដែលបានចូលរួម ក្នុងការចាប់ឆ្នោតអាហារូបករណ៍បរិញ្ញាបត្របរិញ្ញាបត្ររង របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ទទួលបន្ទុក ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកពញាឮ ជូនដល់ក្មួយៗទៅតាមសាកលវិទ្យាល័យនិងបណ្តាវិទ្យាស្ថាននានាដែលបានផ្តល់អាហា រូបករណ៍ជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ […]

photo_2024-11-27_15-14-52
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកអនុវត្តការងារសំខាន់ៗ៣នៅក្នុងអាជីវកម្ម

ភ្នំពេញ៖  នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ សហគ្រិនខ្មែរ២០២៤កាលពីថ្ងៃទី២៦ខែវិច្ឆិ, ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាននៃសហគ្រិនខ្មែរ បានលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកអនុវត្តការងារសំខាន់ៗចំនួន៣ នៅក្នុងអាជីវកម្មនាពេលបច្ចុប្បន្ននិងអនាគត។ ឯកឧត្តម ហែម វណ្ឌី មានប្រសាសន៍ថារាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាកចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាស្ថិរភាព សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់កម្ពុជានៅឆ្នាំ២០៥០ ក្នុងនោះសហគ្រិនខ្មែរបានបំពេញមុខងារស្របតាមបញ្ចកោណទី២ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងបង្កើនភាពប្រកួតប្រជែង និងបញ្ចកោណទី៣ គឺការអភិវឌ្ឍវិស័យឯកជននិងការងារ ដើម្បីគាំទ្រសហគ្រាសធុនតូចនិងមធ្យម ធុរកិច្ចថ្មី និងគ្រប់ដំណាក់កាលនៃអាជីវកម្មរួមមាន ដំណាក់កាលបណ្តុះគំនិតធុរកិច្ច ដំណាក់កាលចាប់ផ្តើមធុរកិច្ចថ្មី និងដំណាក់ពន្លឿននិងពង្រីកអាជីវកម្ម។ ឯកឧត្តមលើកឡើងថា កម្មវិធីរបស់សហគ្រិនខ្មែរបានគាំទ្រជំនួយទាំងហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស រួមទាំងការបណ្តុះបណ្តាលសហគ្រិនលើជំនាញភាពជាអ្នកដឹកនាំ ការគ្រប់គ្រងអាជិវកម្មប្រកបដោយនវានុវត្តន៍ ការបង្កើនលទ្ធភាព និងសក្តានុពលទីផ្សារ ការធ្វើទំនើបកម្មអាជីវកម្មឱ្យមានភាពធន់ និងមាននិរន្តរភាព។ ជារួមសហគ្រិនភាពនៅកម្ពុជាកំពុងវិវត្តន៍ និងរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែយើងនៅមានបញ្ហាជាច្រើនដែលជំម្នះផងដែរ ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ លក្ខខណ្ឌតម្រូវនិងទីផ្សារមានកាន់តែខ្ពស់ ហើយភាពអនុគ្រោះពាណិជ្ជកម្មក៏និងថយចុះ។ ទន្ទឹមនឹងនេះយើងក៏ត្រូវត្រៀមខ្លួនសម្រាប់អនុវត្តសុខដុមនីយកម្មស្តង់ដាអាស៊ានឆ្នាំ២០២៥ដែលមានគោលដៅសម្រួលចរចរណ៍ទំនិញនៅក្នុងតំបន់ តាមរយៈការទទួលស្គាល់ទៅវិញទៅមកនៅលទ្ធភាពធ្វើតេស្ត និងវិញ្ញាបនបត្របញ្ជាក់គុណភាពទំនិញ។ ឯកឧត្តមមានប្រសាសន៍គូសបញ្ជាក់ថា  “ក្នុងបរិបទមានការផ្លាស់ប្តូរសំខាន់ៗទាំងនេះខ្ញុំសូមលើកទឹកចិត្តឱ្យសហគ្រិនរបស់យើងអនុវត្តការងារសំខាន់ៗមួយចំនួនដូចជា៖ […]

photo_2024-11-27_15-15-03
ធនាគារ ADBគាំទ្រកំណែទម្រង់គោលនយោបាយរាជរដ្ឋាភិបាលដើម្បីជំរុញពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង

ភ្នំពេញ៖  ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADBបានអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន៥0លានដុល្លារអាម៉េរិកដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។ យោងតាមធនាគារអភិវឌ្ឍន៍អាស៊ីប្រចំាកម្ពុជា នៅថ្ងៃទី២៦ខែវិច្ឆិកានេះបានឱ្យដឹងថា កម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដែលកំពុងដំណើរនេះ ពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅនិងមុរបររបស់ប្រជាពលរដ្ឋ។ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាមានប្រសាសន៍ថា “កម្មវិធីនេះគាំទ្រដល់ការ បន្តកា រប្តេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ីដើម្បីធ្វើឱ្យអាជីវក ម្មកាន់តែរីកចម្រើននាំមកនូវការវិនិយោគជាមួយឱកាសការងារកាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្មវិធីនេះផ្តោតលើសហគ្រាសធុនមីក្រូ តូច និងមធ្យមដោយសារសហគ្រាសទាំងនេះជាឆ្អឹងខ្នងនៃ សេដ្ឋកិច្ចជាតិ ហើយកំណើនរបស់វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ ជាមួយប្រាក់បន្ថែមពិសេសដើម្បីលើកទឹកចិត្តដល់សហគ្រាសគោលដៅមួយចំនួន យើងមានគោលបំណងជំរុញសហគ្រាសទាំងនោះក្នុងការធ្វើពិពិធកម្ម ប្រើប្រាស់ជម្រើសឌីជីថល និងបង្កើនផលិតភាព។  កម្មវិធីនេះក៏សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនឱ្យកាន់តែរលូននិងមានប្រសិទ្ធភាពជាងមុន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិសម្រួលនីតិវិធីនិងកាត់បន្ថយរបាំងពាណិជ្ជកម្មដើម្បីបង្កលក្ខណៈឱ្យប្រទេសកម្ពុជា ជ្រៀតចូលក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក”។ ធនាគារអភិវឌ្ឍន៍អាស៊ីលើកឡើងថា មានឧបសគ្គចម្បងដែលប្រទាក់ក្រឡាគ្នាចំនួនបីដែលបង្កជាបញ្ហាប្រឈមទ្រុងទ្រាយធំ សម្រាប់ការអភិវឌ្ឍរបស់កម្ពុជារួមមានបរិយាកាសសម្រាប់ការវិនិយោគ និងអាជីវកម្មដែលមិនទាន់ដំណើរការល្អ សហគ្រាសធុនមីក្រូ តូច និងមធ្យម មិនទាន់សូវរីកចម្រើន និង របាំងមួយចំនួនសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន។ បញ្ហាទាំងនេះកាត់បន្ថយផលិតភាព និងសមត្ថភាពប្រកួតប្រជែង ហើយរារាំងសេដ្ឋកិច្ចពីការ សម្រេចបាននូវសក្តានុពលកំណើនពេញលេញ។ កម្មវិធីរបស់ ADB […]

photo_2024-11-27_15-15-05
តម្លៃស្រូវកសិករល្អឆ្នាំនេះ ​រដ្ឋមន្ដ្រីក្រសួងកសិកម្ម​​ចុះពិនិត្យសកម្មភាពច្រូតស្រូវនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង

បាត់ដំបង៖  តម្លៃស្រូវឆ្នាំនេះបើគិតត្រឹមថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤នេះ ​​កសិករ​​លក់​បានតម្លៃ​ល្អ​ចន្លោះពី១៣០០រៀល ទៅ ១៤០០រៀល​​ លក់ឲ្យរោងម៉ាស៊ីនទិញស្រូវ​​ផ្ទាល់​​ ហើយ​​​​នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជានិងមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​។​​ របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា​​ តម្លៃស្រូវសើម​នៅតាម​បណ្តាខេត្តមួយចំនួន​​ ដូចជា ស្វាយរៀង ព្រៃវែង តាកែវ  កំពត កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង ពោធីសាត់ បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ចាម​ មានតម្លៃពី១២៥០ ទៅ ១៣០០ រៀល ក្នុងមួយគីឡូក្រាម ហើយ​តម្លៃលក់ឲ្យរោងម៉ាស៊ីនស្រូវមានគុណភាពរហូតដល់​១៤០០រៀល​​។​​ ជាមួយគ្នានិងស្ថានភាពតម្លៃកសិករល្អនេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានអញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ដែលស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ កសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាទីតាំងផលិតគ្រាប់ពូជស្រូវធំជាងគេនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងរដូវវស្សាឆ្នាំ២០២៤នេះ កសិដ្ឋាននេះផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់ចុះបញ្ជីប្រភេទផ្ការំដួលលើផ្ទៃដី១៧៥ហិកតា និងសែនក្រអូប០១ ចំនួន៤៥ហិកតា។ តាមការពិនិត្យជាក់ស្តែង ស្រែផលិតគ្រាប់ពូជទាំងអស់មានលក្ខណៈសុទ្ធល្អ ហើយកសិដ្ឋាននឹងផ្គត់ផ្គង់សម្រាប់សហគមន៍កសិកម្មក្នុងការផលិតគ្រាប់ពូជវិញ្ញាបនបត្របន្ត។ យោងតាម​​សហព័ន្ធស្រូវអង្ករកម្ពុជាបាន​បញ្ជាក់​ថា សម្រាប់បងប្អូនប្រជាកសិករទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការលក់ស្រូវ […]


កាលវិភាគផ្សព្វផ្សាយ