News

4
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះពិនិត្យមើលការប្រមូលផលពូជស្រូវថ្មីផ្តល់ទិន្នផលជាង៨តោនក្នុង១ហិកតា

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការីបានចុះពិនិត្យមើលការច្រូតកាត់ប្រមូលផលប្រភេទពូជស្រូវថ្មីដែលផ្តល់ទិន្នផលខ្ពស់ជាង៨តោនក្នុង១ហិកតាស្ថិតនៅទីតាំងស្រែគំរូ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាលើកទី២ ខណៈការសាកល្បងលើកទី១ បានចាប់ផ្តើមនៅថ្ងៃទី២ ខែកញ្ញាឆ្នំា២០២៣។ ពាក់ព័ន្ធនឹងការប្រមូលផលទៅលើប្រភេទពូជស្រូវថ្មីជាលើកទី២, ឧកញ៉ា ឈិត ប៊ុនថន ម្ចាស់រោងម៉ាស៊ីនកិនស្រូវក៏ដូចជាម្ចាស់ស្រែគំរូបានឱ្យដឹងថា ពូជស្រូវថ្មីនេះចំណាយពេលថែទំាមានរយៈពេលពី៩០ ទៅ ៩៥ថ្ងៃ នឹងទទួលបានផល ហើយមកដល់ថ្ងៃនេះ ក៏នៅមិនទាន់មានការកំណត់ឬដាក់ឈ្មោះអ្វីឱ្យច្បាស់លាស់នៅឡើយទេ ព្រោះវាកំពុងស្ថិតក្នុងការដំាដុះសាកល្បងឡើយ។ ឧកញ៉ាបញ្ជាក់ថា ពូជស្រូវថ្មីនេះកាល ខ្ញុំសាកល្បងដំាដុះលើកទី១ ប្រើប្រាស់ពូជតែ៣០គីឡូលើផ្ទៃដីស្រែមួយហិកតា ហើយទទួលបានទិន្នផលចំនួន៨តោន២៤០គីឡូក្រាម,លើកទី២ ប្រើប្រាស់ពូជ ១០០គីឡូក្រាមហើយដល់ពេលប្រមូលផលបានចំនួន៨តោន ២០០គីឡូក្រាមលើផ្ទៃដីមួយហិកតា ហើយលើសពីស្រូវពូជថ្មីនេះ យើងអាចលក់បានថ្លៃប្រហាក់ប្រហែលទៅនឹងប្រភេទស្រូវ ៥៤៥១ ដែលក្នុងមួយគីឡូក្រាមថ្លៃ១ ១០០រៀល។ ស្របពេលការសាកល្បងដំាដុះ និងការប្រមូលផលពូជស្រូវថ្មីលើកទី២ នៅតែទទួលបានទិន្នផលខ្ពស់ជាង៨តោនក្នុងមួយហិកតាដូចទៅនឹងការសាកល្បងលើទី១, ឧកញ៉ា ឈិត ប៊ុនថន មានគម្រោងចែកចាយពូជស្រូវថ្មីនេះទៅដល់ប្រជាកសិករផងដែរ ខណៈកន្លងមកពូជស្រូវថ្មីនេះទទួលបានការចាប់អារម្មណ៍ជាខ្លំាងពីប្រជាកសិករ ។ គួរបញ្ជាក់ផងដែរថា នៅក្នុងដំណើរការសាកល្បងដំាដុះពូជស្រូវថ្មីនេះសម្រាប់ផ្ទៃដីក្នុងមួយ ឧកញ៉ា ឈិត […]

1
រាជរដ្ឋាភិបាលត្រៀមថវិកា ១០០ លានដុល្លារអាម៉េរិកដើម្បីរក្សាតម្លៃកសិផល និងគំាំទ្រទីផ្សារផលិតផលកសិកម្មដែលមានសក្តានុពល

នៅឆ្នំា២០២៤នេះ សម្រាប់ផលិតផលកសិកម្មនៅក្នុងស្រុកនឹងនៅតែបន្តរក្សាបានតម្លៃល្អនៅលើទីផ្សារ ស្របពេលដែលរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ និងលើកម្ពស់ដល់វិស័យកសិកម្ម។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានត្រៀមបញ្ចេញថវិកាពិសេសរបស់រាជរដ្ឋាភិបាល ចំនួន១០០ លានដុល្លារអាម៉េរិក ដើម្បីចូលរួមរក្សាតម្លៃកសិផលកសិករ នឹងគំាំទ្រទៅដល់ទីផ្សារសម្រាប់ផលិតផលសក្តានុពលនៅក្នុងវិស័យកសិកម្ម ដែលបានដាក់ចេញនៅក្នុងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ចាន់ សីហា អគ្គនាយករង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានប្រសាសន៍ថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនេះ ខ្ញុំជឿថាជាគោលនយោបាយគន្លឹះមួយ ជួយប្រទេសកម្ពុជា ជាពិសេសជួយគំាំទ្រទៅដល់វិស័យកសិកម្ម និងអាចមានផលល្អនៅក្នុងឆ្នំា២០២៤នេះ និងតទៅមុខទៀត ដើម្បីឱ្យប្រជាកសិករដែលប្រកបមុខរបរក្នុងវិស័យកសិកម្ម កាន់តែមានទំនុកចិត្តទៅលើការលក់ផលិតផលរបស់គាត់ នៅលើទីផ្សារ ចៀសផុតពីការទម្លាក់តម្លៃផ្តេសផ្តាសពីឈ្មួញកណ្តាលមួយចំនួន។ យោងតាម ឯកឧត្តមអគ្គនាយករង ធនាគារ ARDB កញ្ចប់ថវិកាចំនួន១០០ លានដុល្លារអាម៉េរិករបស់រាជរដ្ឋាភិបាលនេះ ធនាគារ ARDB នឹងយកមកប្រើប្រាស់សម្រាប់ផ្តល់ជាហិរញ្ញប្បទានដល់ដៃគូរមួយចំនួនរបស់ធនាគារដើម្បីឱ្យម្ចាស់ក្រុមហ៊ុនប្រើប្រាស់មូលនិធិនេះទៅប្រមូលទិញកសិផលរបស់ប្រជាកសិករនៅក្នុងរដូវប្រមូលផលធំៗ ដែលតែងតែកើតមានឡើងក្នុងពេលដំណាលគ្នា ជាហេតុនាំឱ្យតម្លៃកសិផលធ្លាក់ចុះ។ តាមរយៈកញ្ចប់ថវិកាពិសេស របស់រាជរដ្ឋាភិបាលនឹងជំរុញឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូរធនាគារ ARDB អាចប្រមូលទិញស្រូវនៅតាមមូលដ្ឋានដើម្បីជួយឱ្យតម្លៃស្រូវរបស់ប្រជាកសិករមានស្ថិរភាពល្អ។ ឯកឧត្តម ចាន់ សីហា មានប្រសាសន៍លើកឡើងថា មូលនិធិរបស់រាជរដ្ឋាភិបាលនេះ យើងអាចប្រើទៅលើប្រភេទផលិតផលកសិកម្មអាទិភាពមួយចំនួនបន្ទាប់ពីស្រូវ-អង្ករ។ ខ្ញុំជឿថាក្នុងឆ្នំា២០២៤នេះ ក្នុងកំឡុងពេលខែ២ […]


កាលវិភាគផ្សព្វផ្សាយ