News

image_2025-03-24_16-30-03
អាម៉េរិក​នាំ​ចូល​ស៊ុត​ពី​កូរ៉េ​ខាង​ត្បូង និងពីតួកគី ដើម្បីបំពេញតម្រូវការ ពេលមានវិបត្តិជំងឺគ្រុនផ្តាសាយបក្សី

អន្តរជាតិ៖ រដ្ឋាភិបាល​អាមេរិក​នាំ​ចូល​ស៊ុត​ពី​កូរ៉េ​ខាង​ត្បូង និងពីប្រទេស​តួកគី ដោយសង្ឃឹម​ថា ​នឹង​ជួយ​សម្រាល​ស្ថានភាព​ស៊ុត​ឡើង​ថ្លៃ​ក្នុង​ប្រទេស ស្របពេលដែលការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សីកំពុងលុកលុយក្នុងប្រទេសនៅឡើយ។ ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ចុងសប្តាហ៍មុននេះ លោកស្រី ប្រក រ៉ូលីន រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមនាំចូលស៊ុតពីកូរ៉េខាងត្បូង និងពីតួកគី ដើម្បីកាត់បន្ថយវិបត្តិកង្វះស៊ុត ហើយ​តម្លៃ​ស៊ុត​នៅ​ក្នុង​ប្រទេស​កំពុង​កើនឡើង​ជា​បន្តបន្ទាប់ ដោយសារវិបត្តិជំងឺគ្រុនផ្តាសាយបក្សី ដែលត្រូវបានរកឃើញនៅក្នុងរដ្ឋជាច្រើន នៅសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ បញ្ហាកង្វះខាតស៊ុត និងស៊ុតឡើងថ្លៃនៅក្នុងទីផ្សារសហរដ្ឋអាមេរិក បានកើតឡើងដោយសារតែការឆ្លងរាតត្បាតនៃជំងឺផ្តាសាយបក្សី​ ដែលបង្ខំឱ្យអាជ្ញាធរអាមេរិកត្រូវសម្លាប់សត្វមាន់ចោលអស់ជាង៣០លានក្បាល និងបិទកសិដ្ឋានចិញ្ចឹមមាន់យកពងទ្រង់ទ្រាយធំមួយចំនួនជាបណ្តោះអាសន្នផងដែរ។ អង្គការពិភពលោកសម្រាប់សុខភាពសត្វ (OIE) បានចេញសេចក្តីថ្លែងការណ៍មួយដោយដកស្រង់ព័ត៌មានពីរដ្ឋាភិបាលសហរដ្ឋអាមេរិកថា មានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H7N9 នៅកសិដ្ឋានចិញ្ចឹមមាន់ ក្នុងរដ្ឋម៊ីសស៊ីស៊ីបពី (Mississippi) កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ។ ទោះ​បី​យ៉ាង​ណា លោកស្រី ប្រក រ៉ូលីន បានលើកឡើងដែរថា ការ​នាំ​ចូល​ស៊ុតនឹង​ត្រូវ​បញ្ចប់ ដរាបណាជំងឺផ្តាសាយបក្សីត្រូវបានទប់ស្កាត់ ទើបការផលិតស៊ុតនៅសហរដ្ឋអាមេរិកអាចបំពេញតម្រូវការទីផ្សារបានឡើងវិញ។ កសិដ្ឋានចិញ្ចឹមមាន់ពងមានទំហំធំណាស់ដោយការចិញ្ចឹមមាន់ពងចំនួនជាង៧៤ម៉ឹន៧ពាន់ក្បាល។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក និងការិយាល័យបសុសត្វក្នុងរដ្ឋម៊ីសស៊ីស៊ីបពីនៅតែបដិសេធមិនផ្តល់ការអត្ថាធិប្បាយជាផ្លូវការ អំពីស្ថានភាពបច្ចុប្បន្ន។ នេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ដែលមានការផ្ទុះឡើងនៃមេរោគផ្តាសាយបក្សី H7N9 នៅសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកនាពេលថ្មីៗនេះ បានអនុម័តថវិកាជាងមួយពាន់លានដុល្លារដើម្បីប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺផ្តាសាយបក្សី  […]

486419633_967463552182442_442765226330928654_n
បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ជួយឱ្យអាជីវករលក់ម្ហូបអាហារទទួលបានចំណូលលើសពីការរំពឹងទុក

ខេត្តតាកែវ៖ ពិធីបុណ្យទន្លេលើកទី៩ ដែលប្រារព្ធរៀបចំនៅខេត្តតាកែវមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានជួយឱ្យអាជីវករផ្តល់សេវាមុខម្ហូបអាហារ និងភេសជ្ជៈមកពីបណ្តាខេត្តនានា ដែលមានច្រើនស្តង់លក់បានប្រាក់ចំណូលលើសពីការរំពឹងទុក តាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃចុងក្រោយ ដោយសារប្រជាពលរដ្ឋមកចូលរួមទស្សនាកម្សាន្តច្រើនកុះករ។ លោក ផល្លី ណារ៉ុង អាជីវករលក់ស៊ុបឆ្នាំងដី មកពីខេត្តព្រៃវែង បានឱ្យដឹងថា យប់ចាប់ផ្តើមថ្ងៃបុណ្យទន្លេទី១ លោករំពឹងថា អាចលក់ស៊ុប និងអាហារផ្សេងទៀតរបស់ខ្លួនបានប្រាក់ពីបួនទៅប្រាំលានរៀលប៉ុណ្ណោះ តែលទ្ធផលជាក់ស្តែងអាចលក់បានប្រាក់រហូតដល់១០លានរៀលលើសពីការរំពឹងទុក ព្រោះមានបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត បានចូលមកដើរកម្សាន្តច្រើន ហើយសម្រាប់យប់ទី២ ផ្អែកលើប្រាក់ចំណូលថ្ងៃដំបូង លោកបានត្រៀមមុខម្ហូបអាហាររបស់ខ្លួនលក់ឱ្យបានរហូតដល់២០លានរៀល។ លោក ហ៊ាង ពេជ្រ អាជីវករលក់ស៊ុបមកពីខាងខេត្តព្រះសីហនុ បានឱ្យដឹងថា យប់ថ្ងៃទី១ លោកបានដាក់ក្តីរំពឹងថា ការលក់ម្ហូបអាហាររបស់ខ្លួន  អាចរកប្រាក់តែពីពីរទៅបីលានរៀលប៉ុណ្ណោះ ព្រោះនៅពេលរសៀលឃើញប្រជាពលរដ្ឋមកដើរកម្សាន្តហាក់មានចំនួនតិចតួច ប៉ុន្តែជាក់ស្តែង នៅយប់ទី១ លោកអាចលក់ម្ហូបអាហារបានប្រាក់រហូតដល់ទៅប្រាំបីលានរៀល  ហើយដល់យប់ទី២ លោកធ្វើយ៉ាងណាជំរុញការលក់របស់ខ្លួនឱ្យកើនឡើងលើសពី៨លានរៀល ឬច្រើនជាងនេះទៅតាមភាពជាក់ស្តែង។ លោក ប៊ុន ថម អាជីវករលក់ម្ហូបអាហារមកពីខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា លក់បានប្រាក់សរុបជិតបីលានរៀល ព្រោះលោកមានស្តង់សម្រាប់លក់ម្ហូបតែមួយកន្លែង ហើយមានគ្នាតិចតួច មិនអាចផ្តល់សេវាបានគ្រប់គ្នា ហើយសម្រាប់ថ្ងៃទី២ លោកត្រៀមម្ហូបអាហារច្រើនជាងថ្ងៃទី១ […]

tI9q7RfPx9phQI9bcngl
សត្វត្រីមុខមាត់អាក្រក់ ប្លប ហ្វីស ឈ្នះពានរង្វាន់ត្រីប្រចាំឆ្នាំ២០២៥

អន្តរជាតិ៖​ សត្វត្រី ប្លប ហ្វីស( Blobfish) ត្រូវបានគេចាត់ទុកថា ជាសត្វដែលមានមុខមាត់អាក្រក់បំផុតនៅក្នុងពិភពលោក​ ដោយសារវាមានមុខមាត់គួរឱ្យ ភ្ញាក់ផ្អើល​ ប៉ុន្តែត្រីនេះបានឈ្នះពានរង្វាន់ “ត្រីប្រចាំឆ្នាំ២០២៥” ពីអង្គការអភិរក្សបរិស្ថានណូវែលសេឡង់។ ក្នុងការប្រកួតប្រជែងប្រចាំឆ្នាំនេះ បានរៀបចំឡើងដោយសមាគមអភិរក្សសត្វព្រៃ និងសត្វសមុទ្រ (Mountain to Sea Conservation Trust)​ របស់ប្រទេសណូវែលសូឡង់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសត្វទឹកសាប និងប្រភេទសត្វរស់នៅក្នុងសមុទ្រទឹកប្រៃ។ លទ្ធផលការប្រកួតនៅឆ្នាំនេះ ត្រីប្លប ហ្វីស បានឈ្នះតំណែងដ៏មានកិត្យានុភាព ដោយ​មាន​សំឡេង​ឆ្នោត​ជាង១​ ៣០០ លើ​សំឡេង​ឆ្នោត​សរុប​ជាង៥ ៥០០។ វា​ជា​ជ័យ​ជម្នះ ​ដែល​មិន​នឹក​ស្មាន​ដល់​សម្រាប់​ត្រី​មុខអាក្រក់ ដែលគេមិនចង់ឃើញពួកវាបែរជាឈ្នះ ដោយបានទទួលការចាប់អារម្មណ៍ និងក្លាយជាត្រីល្បីឈ្មោះមួយរំពេច។ កាលពីមុននេះ ត្រី ប្លប ហ្វីស ធ្លាប់ល្បីថា ជាត្រីល្បីឈ្មោះមានមុខមាត់អាក្រក់ របស់សមាគមអភិរក្សសត្វព្រៃ និងសត្វសមុទ្រ ក្នុងឆ្នាំ២០១៣ ម្តងរួចមកហើយ។ គួរបញ្ជាក់ថា ត្រី ប្លប ហ្វីស រស់នៅក្នុងបាតសមុទ្រ ហើយអាចលូតលាស់ដល់ប្រវែងប្រមាណ៣០ សង់ទីម៉ែត្រ។ គេអាចរកឃើញត្រី ប្លប […]

image_2025-03-24_13-57-33
គយ និងឆ្មាំព្រំដែន អាម៉េរិក ប្រឹងបង្ក្រាបអំពើរត់ពន្ធស៊ុតមាន់ទា ខ្លាំងជាងបង្ក្រាបគ្រឿងញៀន

អាម៉េរិក៖​ មន្ត្រីគយ និងឆ្មាំការពារព្រំដែនរបស់សហរដ្ឋអាម៉េរិក ក្នុងមួយថ្ងៃៗ បានឆ្មក់ចាប់រឹបអូសពងមាន់ពងទាខុសច្បាប់​រាប់លានគ្រាប់​ ដែលក្រុមឈ្មួញបានរត់ពន្ធឆ្លងដែនចូលពីប្រទេសជិតខាង គឺសកម្មជាងការបង្ក្រាបគ្រឿងញៀនខុសច្បាប់។ យោងតាមការផ្សាយរបស់​ទូរទស្សន៍​​ CNBC បានឲ្យដឹងថា នៅក្នុងខែមីនា ដើមឆ្នាំ២០២៥នេះ ភ្នាក់ងារល្បាតតាមព្រំដែន បានរាយការណ៍ពីករណីរត់ពន្ធស៊ុតមាន់ទាដោយខុសច្បាប់ បានកើនឡើងរហូត១៥៨ភាគរយ គឺជាអត្រាកើនឡើងយ៉ាងខ្លាំង​បើធៀបនឹងរយៈពេលដូចគ្នា កាលពីក្នុងឆ្នាំ២០២៤​។ ការកើនឡើងនៃការឆ្មក់ចាប់រឹបអូសស៊ុតមាន់ទារត់ពន្ធខុសច្បាប់ទាំងអស់នេះ​ កើតឡើងនៅពេលសហរដ្ឋអាម៉េរិកកំពុងតែប្រយុទ្ធប្រឆាំងនឹងការផ្ទុះជំងឺផ្តាសាយបក្សី ដែលបានបំផ្លិចបំផ្លាញឧស្សាហកម្មបសុបក្សី និងបណ្តាលឱ្យមានការកើនឡើងនៃតម្លៃស៊ុត និងការខ្វះស៊ុតនៅក្នុងហាងមួយចំនួន។ ភ្នាក់ងារគយ និងឆ្មាំព្រំដែន​ បាននិយាយថា អ្នកធ្វើដំណើរឆ្លងដែនត្រូវបានហាមឃាត់មិនឱ្យនាំយកស៊ុតស្រស់ សាច់មាន់ឆៅ ឬសត្វស្លាបរស់ពីប្រទេសម៉ិកស៊ិក ចូលទៅក្នុងទឹកដីសហរដ្ឋអាម៉េរិកបានឡើយ ​ដោយសារខ្លាចឆ្លងជំងឺផ្តាសាយបក្សី។ ពួកមន្ត្រីបានព្រមានថា ការនាំចូលផលិតផលបុសសក្សី បើទោះបីជាមានតម្លៃថោកក៏ដោយ វាមានហានិភ័យផ្នែកសុខភាព ដែលអាចនាំឆ្លងជំងឺផ្តាសាយបក្សី និងអាចធ្វើឱ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ។ យោងតាមស្ថិតិរបស់ក្រសួងកសិកម្មរបស់សហរដ្ឋអាម៉េរិក បានឱ្យដឹងថា​ ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីបានបង្កផលប៉ះពាល់ដល់បក្សីរាប់លានក្បាលនៅក្នុងសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យតម្លៃស៊ុត និងសាច់បក្សីឡើងថ្លៃកប់ពពក។ តម្លៃជាមធ្យមស៊ុតមាន់ទាមួយសាក់ចំនួន១០គ្រាប់ បានកើនឡើងរហូតដល់៨,៦៤ដុល្លារ ចំណែកទីផ្សារខ្លះឡើងថ្លៃដល់១០ដុល្លារ នៅដើមខែមីនានេះ គឺឡើងថ្លៃច្រើនជាងបួនដង។ ចាប់តាំងពីស៊ុតឡើងថ្លៃ សកម្មភាពរត់ពន្ធស៊ុតឆ្លងដែនពីប្រទេសម៉ិកស៊ិក និងពីប្រទេសកាណាដា បានផ្ទុះឡើងយ៉ាងខ្លាំង ខណៈប្រទេសផ្សេងទៀត បានស្នើសុំឱ្យបង្កើនការនាំចេញស៊ុតចូលទៅក្នុងទឹកដីអាម៉េរិក រហូតក្រសួងយុត្តិធម៌អាម៉េរិក ចាប់ផ្តើមបើកការស៊ើបអង្កេតជុំវិញករណីរត់ពន្ធឆ្លងដែននេះ។ ចាប់តាំងពីផ្ទុះជំងឺផ្តាសាយបក្សី […]

IMG_2881
អង្គការ NTFP-EP​ រៀបចំពិព័រណ៍ទីផ្សារសម្រាប់ការកែច្នៃផលិតផលអនុផលព្រៃឈើ ​ដើម្បីបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ

សៀមរាប៖ អង្គការផ្លាស់ប្តូរបទពិសោធន៍​អនុផលព្រៃឈើកម្ពុជា​ កាលពីថ្ងៃទី២២​ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិព័រណ៍ទីផ្សារសម្រាប់ការកែច្នៃពីផល និងអនុផលព្រៃ  ដើម្បីបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ បានស្គាល់ពីផលិតផលសម្បូរបែបរបស់កម្ពុជា កែច្នៃពីផល និងអនុផលព្រៃឈើ​។ ពិធីតាំងពិព័រណ៍ទីផ្សារ​ ស្តីពីការកែច្នៃពីផល ​និងអនុផលព្រៃឈើនេះ​ មានរយៈពេលពីរថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៣​ ខែមីនា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីក្រសួងបរិស្ថាន​ រដ្ឋបាលព្រៃឈើ និងរដ្ឋបាលខេត្តសៀមរាប​​ សមាជិកសហគមន៍ព្រៃឈើកម្ពុជា ព្រមទាំងមានការចូលរួមរបសភ្ញៀវអន្តរជាតិជាដៃគូសហការមកពីប្រទេសឡាវ ហ្វីលីពីន និងប្រទេសវៀតណាមផងដែរ។ អង្គការ​ផ្លាស់ប្តូរបទពិសោធន៍​អនុផលព្រៃឈើកម្ពុជា​ ហៅកាត់ថា​ NTFP-EP (Non-Timber Forest Products-Exchange Programme ) គឺជាសមាគមដែលមានសមាជិកចំនួន៣០ មកអង្គការមិនមែនរដ្ឋាភិបាល និងអង្គការក្នុងសហគមន៍សរុប១២៥​ ដែលធ្វើការជាមួយក្រុមសហគមន៍ព្រៃឈើ ដើម្បីពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសវៀតណាម។​ សម្រាប់គម្រោងនៅក្នុងព្រះរាជាណាចក្រកម្ពុជា អង្គការនេះបានសហការជាមួយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ​ និងក្រសួងបរិស្ថាន ដើម្បីគ្រប់គ្រង​ និងស្តារឡើងវិញនូវវិស័យព្រៃឈើ និងបរិស្ថាន​ តាមរយៈការរៀបចំសហគមន៍ព្រៃឈើ​ និងតំបន់ការពារធម្មជាតិ ដើម្បីបង្កើនការរួមចំណែកក្នុងវិស័យព្រៃឈើឥណទានកាបោន។​ […]

THN1 copy
អគ្គនាយក ARDB  រំ់ឭកដល់អ្នកនាំចេញរបស់កម្ពុជា ត្រូវត្រៀមខ្លួនសម្រាប់អនាគតទីផ្សារពិភពលោក ជាពិសេសអឺរ៉ុបត្រូវគិតគូរលើផលិតផលមិនបំផ្លាញបរិស្ថាន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរំលឹកដល់អ្នកនាំចេញត្រូវត្រៀមខ្លួនអនាគតទីផ្សារពិភពលោក ពិសេសអឺរ៉ុប ដែលគេនឹងគិតគូរពីតម្រូវឱ្យនាំចូលផលិតផល ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទយន្តការលើកកម្ពស់ឥណទានបៃតងនៅកម្ពុជា។ ឯកឧត្តមបណ្ឌិតបាន​​ពន្យល់ថា ប្រទេសមួយចំនួននឹងមានច្បាប់របស់គេ ក្នុងការកំណត់ទៅលើផលិតផល ដែលនាំចូលទៅកាន់ទីផ្សាររបស់គេ គឺជាផលិតផលដែលមានការទទួលខុសត្រូវលើសង្គម និងបរិស្ថាន ដើម្បីរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ដូច្នេះហើយ ប្រសិនបើអ្នកផលិតមិនគោរពតាមច្បាប់ និងបែបបទដែលគេតម្រូវនោះទេ នឹងមិនអាចនាំចូលផលិតផលទៅប្រទេសគេបាននោះទេ។ ជាក់ស្តែងនាពេលថ្មីៗនេះ​​ នៅសហគមន៍អឺរ៉ុប ដែលជាទីផ្សារធំមួយរបស់កម្ពុជា បានបង្កើតនូវបទប្បញ្ញត្តិមួយ ដែលនឹងដាក់បន្ទុកលើផលិតផលទាំងអស់ ដែលនាំចូលទៅអឺរ៉ុបត្រូវតែគោរពទៅតាមវិធាន និងបទប្បញ្ញត្តិនេះ ប្រសិនអ្នកផលិត និងនាំចេញមិនគោរពតាមបទប្បញ្ញត្តិនេះនោះទេ នឹងមិនអាចនាំចូលទៅក្នុងទីផ្សារអឺរ៉ុបបានទេ។ ដូច្នេះហើយ លោកចង់ឱ្យអ្នកផលិត និងនាំចេញទំនិញ នៅកម្ពុជា យកចិត្តទុកដាក់ទៅលើបញ្ហានេះ ពោលគឺត្រូវគិតគូរទៅលើការផលិត និងកែច្នៃផលិតផល ដែលមានការទទួលខុសត្រូវលើសង្គម និងបរិស្ថាន ដើម្បីកុំឱ្យប៉ះពាល់ដល់ការនាំចេញ ផលិតផលកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប នាពេលអនាគត ជាពិសេសផលិតផលកសិកម្ម ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា […]

THN3 copy
ក្រសួងធនធានទឹក និងឧតុនិយមប្រារព្ធ ទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៥ មានគោលបំណងធំៗចំនួន៦

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមម ,គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប នៅព្រឹកថ្ងៃទី២១ខែមីនាឆ្នាំ២០២៥ បានរួមគ្នារៀបចំពិធីអបអរសាទរ ទិវាទឹកនិងឧតុនិយមពិភពលោកឆ្នាំ២០២៥ ក្រោមប្រធានបទ ការការពារផ្ទាំទឹកកកនិងការបិទបញ្ចប់គម្លាតទទួលបានការប្រកាសឱ្យដឹងព័ត៌មានជាមុនរួមគ្នា។ ពិធីនេះមានការអញ្ចើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ។ឯកឧត្តម ថោ ជេដ្ឋា មានប្រសាសន៍ថា នេះគឺជាលើកទី១ដែលក្រសួង-ស្ថាប័នទាំងបី បានរួមគ្នារៀបចំប្រារព្ធកម្មវិធី អបអរសាទរ ទិវាទឹក និងឧតុនិយមពិភពលោកឆ្នាំ២០២៥ នៅកម្ពុជា ពេលនេះមានគោលបំណងធំៗមានដូចជា៖ ១)-លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបញ្ហាទឹក និងឧតុនិយម ជាពិសេសក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងភាពធន់នឹងគ្រោះមហន្តរាយ,២)-បង្ហាញពីតួនាទីរបស់ជលសាស្ត្រនិងឧតុនិយម ក្នុងការគ្រប់គ្រងទឹកប្រកបដោយចីរភាព និងការប្រកាសព័ត៌មានឱ្យដឹងមុន។ ៣)-ភាពជាដៃគូក្នុងចំណោមភ្នាក់ងាររដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍មូលដ្ឋាន,៤)-ជំរុញកិច្ចពិភាក្សាគោលនយោបាយស្តីពីសន្តិសុខទឹក ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និង៥)-រំលេចដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងការអនុវត្តល្អបំផុតក្នុងការគ្រប់គ្រងទឹក ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ បើយោងតាមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តមបានប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពព្យាករណ៍ បង្កើនការត្រៀមរៀបចំឆ្លើយតបគ្រោះមហន្តរាយ និងធានាថាព័ត៌មានទាន់ពេលវេលានិងគួរឱ្យទុកចិត្តបានទៅដល់ប្រជាជនដែលងាយរងគ្រោះបំផុត។ ឯកឧត្តមមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថាតាមរយៈការរៀបចំប្រារព្ធកម្មវិធីអបអរសាទរទិវាទឹក និងឧតុនិយមពិភព លោកឆ្នាំ២០២៥ នៅកម្ពុជានេះ […]

THN2 copy
ឯកឧត្តមបណ្ឌិត កៅ ថាច  អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងទិញធានារ៉ាប់រងបន្ថែម

ខេត្តព្រៃវែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់រោងម៉ាស៊ីនស្រូវទូទាំងប្រទេសឲ្យបង្កើនការប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ដោយរៀបចំប្រព័ន្ធការពារសុវត្ថិភាព និងទិញធានារ៉ាប់រងបន្ថែម ដើម្បីទ្រព្យសម្បត្តិទាំងមូលតែម្តង។ ឯកឧត្តមបណ្ឌិតប្រតិភូ បានអំពាវនាវដូច្នេះក្នុងឱកាស ឆ្លៀតពេលថ្ងៃឈប់សម្រាក អញ្ជើញដឹកនាំសហការីចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវមួយកន្លែង ក្នុងខេត្តព្រៃវែង ដែលត្រូវអគ្គិភ័យឆាបឆេះ កាលពីល្ងាចម្សិលមិញ។ ក្រោយពីបានពិនិត្យមើលទំហំខូចខាតជាក់ស្តែង និងពិនិត្យមើលទីតាំងបង្កើតប្រព័ន្ធការពារសុវត្ថិភាពរួចមក ឯកឧត្តមបណ្ឌិតប្រតិភូ បានគិតដល់ហានិភ័យជាយថាហេតុអាចកើតមាននៅក្នុងរដូវក្តៅបំផុតរបស់កម្ពុជា គឺនៅខែមេសាខាងមុខនេះ ដែលងាយស្រួលកើតមានគ្រោះអគ្គិភ័យ។ ដូច្នេះម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយរៀបចំប្រព័ន្ធទឹកសម្រាប់បាញ់ពន្លត់អគ្គិភ័យនៅក្នុងបរិវេណរោងម៉ាស៊ីន ជាពិសេសត្រូវលៃលកទិញធានារ៉ាប់រងការពារទ្រព្យសម្បត្តិរបស់ខ្លួន។ រោងម៉ាស៊ីនកិនស្រូវ ដែលត្រូវអគ្គិភ័យឆាបឆេះនេះ ស្ថិតនៅភូមិក្រចាប់ ឃុំព្រៃខ្លាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលជាកម្មសិទ្ធិរបស់លោក ឈិត ប៊ុនថន និងជាឃ្លាំងស្តុកស្រូវ និងជាឡសម្ងួតស្រូវដ៏ធំមួយ ក្នុងគម្រោងពិសេសរបស់រាជរដ្ឋាភិបាល នៅក្នុងខេត្តព្រៃវែង។ ឯកឧត្តមបណ្ឌិតប្រតិភូ បានណែនាំឱ្យលោក ឈិត ប៊ុនថន ត្រូវរៀបចំប្រព័ន្ធបូមទឹកភ្ជាប់ទៅអាងស្តុកទឹកនៅក្បែរនេះស្រាប់ សម្រាប់បាញ់ទឹកពន្លត់អគ្គិភ័យដោយខ្លួនឯង។ ជាពិសេស រោងម៉ាស៊ីនកិនស្រូវនេះ ត្រូវទិញធានារ៉ាប់រងថែមទៀត ក្រៅតែពីធានារ៉ាប់រងសម្រាប់ការពារទំនិញក្នុងស្តុក គឺត្រូវទិញសម្រាប់ការពារទ្រព្យសម្បត្តិរបស់រោងម៉ាស៊ីនកិនស្រូវទាំងមូលតែម្តង។ ឯកឧត្តមបណ្ឌិតប្រតិភូ បានសម្តែងការសោកស្តាយចំពោះការខូចខាតនេះ […]

IMG_20250321_192118_784
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារអភិវឌ្ឍន៍កសិកម្មចិន ចុះអនុស្សរណៈយោគយល់គ្នា ជំរុញកិច្ចសហប្រតិបត្តិការសេវាកម្មធនាគារ លើការអភិវឌ្ឍវិស័យកសិកម្ម

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារអភិវឌ្ឍន៍កសិកម្មចិន (ADBC)។ ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក Zhan Dongsheng ប្រធានធនាគារ ADBC ព្រមទាំងថ្នាក់ដឹកនាំនៃធនាគារទាំងពីរ។ អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងជំរុញភាពជាដៃគូ តាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការសេវាកម្មធនាគារលើការអភិវឌ្ឍវិស័យកសិកម្ម, ការជំរុញការ វិនិយោគមកប្រទេសកម្ពុជា, ការជំរុញការនាំចេញកសិផលកម្ពុជា មកទីផ្សារប្រទេសចិន តាមរយៈការផ្តល់សេវាកម្មធនាគារ ជាពិសេសសេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តរវាងធនាគារទាំងពីរ សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ បន្ថែមពីនេះ, ធនាគារទាំងពីរ នឹងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការជំរុញហិរញ្ញប្បទានបៃតង ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមធ្វើការសិក្សាស្រាវជ្រាវរួមគ្នា (Joint-Research) ក្នុងក្របខណ្ឌ APRACA Centre of Excellence – Green Finance to Agriculture Sector។ ធនាគារទាំងពីរ ក៏បានសង្កត់ធ្ងន់លើការចូលរួមលើកកម្ពស់គំនិតផ្តួចផ្តើមនៃ […]

photo_2025-03-19_13-36-25
អតីតនិស្សិតផ្នែកវិស្វករអគ្គិសនី ចាប់យកមុខរបរដាំល្ហុងខ្នាតពាណិជ្ជកម្មសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការនាំចូលពីបរទេស

ខេត្តពោធិ៍សាត់៖ លោក អ៊ា លាត អតីតនិស្សិតជំនាញផ្នែកវិស្វករអគ្គិសនី មានស្រុកកំណើតនៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានជ្រើសរើសមុខរបរដាំដំណាំល្ហុងជាលក្ខណៈពាណិជ្ជកម្មនៅឆ្នាំ២០១០នៅខេត្តបាត់ដំបងលើផ្ទៃដី១០ហិកតា និងនៅខេត្តពោធិ៍សាត់ចំនួន៤០ហិកតា ក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងដើម្បីកាត់បន្ថយការនាំចូលផ្លែល្ហុងមកពីប្រទេសជិតខាងដូចពេលមុនៗ។ លោក អ៊ា លាត បានរៀបរាប់ថា ដើមចមដំបូងដែលជំរុញឱ្យលោកចាប់យកមុខរបរដាំល្ហុងនេះ គឺផ្តើមចេញពីបងស្រីបង្កើត ជាអ្នកលក់ផ្លែឈើមួយកន្លែងនៅក្រុងភ្នំពេញ នៅពេលដើររកទិញផ្លែល្ហុងជួបតែកន្លែងលក់មានចំនួនតិចតួចមិនដូចអ្វីដែលខ្លួនចង់បាន  ទើបធ្វើឱ្យរូបលោក សម្រេចចិត្តដាំល្ហុងដោយខ្លួនឯងនៅឆ្នាំ២០១០ ដើម្បីតម្រូវចិត្តរបស់អតិថិជន និងម្យ៉ាងទៀតដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅមកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជាដូចមុនៗទៀត ក៏ដូចជាដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋបានបរិភោគផ្លែឈើ ដែលដាំដោយកសិករក្នុងស្រុក ដោយជ្រើសរើសទីតាំងដាំដុះនៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ លោកលើកឡើងថា នៅឆ្នាំដំបូងៗ ការផ្គត់ផ្គង់ផ្លែល្ហុងទៅលើទីផ្សារមានថ្ងៃខ្លះខ្វះ និងមានថ្លៃខ្លះទៀតលើសពីតម្រូវទីផ្សារធ្វើឱ្យសល់ផ្លែល្ហុងច្រើន ហើយបើចង់នាំចេញទៅប្រទេសជិតខាងជួបការលំបាក។ តែទោះបីជាបែបនេះក្តី ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ លោកសង្កេតឃើញថា ការគាំទ្ររបស់បងប្អូនក្នុងស្រុកហាក់មានសន្ទុះកើនឡើងជាងពេលមុនៗ។ តួយ៉ាងកាលពីមុននៅរាជធានីភ្នំពេញធ្លាប់លក់បានប្រមាណ១០តោនក្នុងមួយថ្ងៃ តែមកដល់សព្វថ្ងៃបានកើនឡើងដល់៣០ទៅ៤០តោនក្នុងមួយថ្ងៃ ។ បើតាមលោក អ៊ា លាត, នៅក្នុងខែមីនា ឆ្នាំ២០២៥នេះ លោកកំពុងតែប្រមូលផលផ្លែល្ហុងទាំងនៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ក្នុងមួយថ្ងៃមានពី៤០តោន ទៅ៥០តោន ហើយក្នុងនោះនៅរាជធានីភ្នំពេញមានតម្រូវការច្រើនជាងខេត្តសៀមរាប, ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ហើយផ្អែកលើតម្រូវការបរិភោគផ្លែល្ហុងនៅមានកម្រិត​ ដូច្នេះលោកចង់ឃើញប្រជាពលរដ្ឋស្វែងយល់អំពីអត្ថប្រយោជន៍នៃផ្លែល្ហុងផងដែរ  […]


កាលវិភាគផ្សព្វផ្សាយ