អង្គការអច្ឆរិយៈនៃទន្លេមេគង្គ លែងត្រីរាជ និងត្រីគល់រាំងទៅទីធម្មជាតិវិញ
ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ អង្គការអច្ឆរិយៈនៃទន្លេមេគង្គ (Wonders of the Mekong)បានឱ្យដឹងថា ត្រីរាជមួយក្បាលទម្ងន់៦០គីឡូក្រាម មានប្រវែង១,៧០ម៉ែត្រ ដែលជាប្រភេទត្រីកម្រជិតផុតពូជ ត្រូវអ្នកនេសាទចាប់បានដោយឧបកណ៍នេសាទ «លបឡុក»រួចមក បានរាយការណ៍ និងប្រគល់ដល់សមត្ថកិច្ចដើម្បីអភិរក្សត្រីប្រភេទនេះដល់កូនចៅជំនាន់ក្រោយបន្តទៀត។ បើតាមអង្គការអច្ឆរិយៈនៃទន្លេមេគង្គ បានឱ្យដឹងថា លោក ឈិត សេងហ៊ឹង អាយុ៥៩ឆ្នាំ រស់នៅក្នុងឃុំកំពង់ហ្លួង ស្រុក ក្រគរ ខេត្ដពោធិ៍សាត់ គឺជាអ្នកបានប្រទះឃើញត្រីរាជមួយក្បាលចូលក្នុងលបឡុករបស់គាត់។ បុរសអ្នកនេសាទរូបនេះបានរាយការណ៍ដោយស្ម័គ្រចិត្តអំពីការចាប់បានត្រីរាជមួយក្បាលនេះ ដើម្បីឱ្យក្រុមអភិរក្សសត្វបំពាក់ស្លាកសម្គាល់ និងលែងចូលទៅកន្លែងអភិរក្សជលផលវិញ។ ដោយឡែកត្រីគល់រាំងមួយក្បា មានទំងន់៦,២គីឡូក្រាម មានប្រវែង៦៧សង់ទីម៉ែត្រ ក៏ត្រូវបានលែងចូលក្នុងជម្រកធម្មជាតិផងដែរ នាពេលកន្លងមកថ្មីៗនេះ។ ត្រីគល់រាំងនេះត្រូវបានលោកស្រី ញឹក ស៊ីយ៉ុន អាយុ៥៨ឆ្នាំ ម្ចាស់គន្លងដាយ៤ដេ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចាប់បាន ហើយគាត់បានប្រគល់ឱ្យសមត្ថកិច្ចដើម្បីលែងចូលក្នុងជម្រកធម្មជាតិវិញ។ គួរបញ្ជាក់ថា ត្រីគល់រាំង និងត្រូវរាជ ទាំងពីរប្រភេទនេះ ត្រូវបានលែងដោយឯកឧត្តម លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមថែរក្សាការពារ និងអភិរក្សពូជត្រីកម្រ និងជិតផុតពូជឱ្យបានគង់វង្ស។ គួរបញ្ជាក់ថា […]