ដំណាំកប្បាសនៅតំបន់ស្វយ័តស៊ីនជាំងកើនឡើង និងពង្រីកចំពេលមានស្ថិរភាពក្នុងការអភិវឌ្ឍ
ប៉េកាំង៖ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសមាគមកប្បាសចិន បានឱ្យដឹងថា ផ្ទៃដីដាំកប្បាសនៅតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ ស្ថិតនៅភាគពាយព្យនៃប្រទេសចិន បានកើនឡើងដល់ទំហំ២,៧៣លានហិកតា ក្នុងឆ្នាំ២០២៥ គឺកើនឡើង៣,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ របាយការណ៍ដដែល បានឱ្យដឹងទៀតថា សរុបទំហំផ្ទៃដីដាំកប្បាសនៅក្នុងប្រទេសចិន បានកើនឡើងដល់២,៩៩លានហិកតា ដោយរក្សាបាននូវសន្ទុះវិជ្ជមានជានិច្ច ដោយបានកត់សម្គាល់ថា តំបន់ដាំកប្បាសរបស់ប្រទេសចិននៅតែមានស្ថេរភាព ហើយលក្ខខណ្ឌអាកាសធាតុនាពេលបច្ចុប្បន្ននៅក្នុងតំបន់ស្វយ័តស៊ីនជាំង គឺអំណោយផលល្អសម្រាប់ផលិតកម្មកប្បាស។ យោងតាមនាយកដ្ឋានកសិកម្ម និងកិច្ចការជនបទ ក្នុងតំបន់ស៊ីនជាំង បានឱ្យដឹងថា ស៊ីនជាំង គឺជាតំបន់ផលិតកប្បាសដ៏ធំបំផុតរបស់ប្រទេសចិន ដែលរួមចំណែក៩២,២ភាគរយនៃទិន្នផលកប្បាសសរុបក្នុងស្រុក នៅក្នុងឆ្នាំ២០២៤ ដែលឈានដល់កម្រិតខ្ពស់បំផុត។ សំឡីកប្បាសតំបន់ស៊ីនជាំង ឥឡូវនេះត្រូវបានប្រើប្រាស់ជាចម្បងដើម្បីបំពេញតម្រូវការដ៏ច្រើននៅក្នុងស្រុក ដោយអនុញ្ញាតឱ្យនាំចេញខ្លះៗប៉ុណ្ណោះ ព្រោះតម្រូវការសំឡីកប្បាសនៅក្នុងស្រុកកាន់តែកើនឡើងជាប្រចាំ។ ភាពរឹងមាំនៃឧស្សាហកម្មកប្បាសរបស់តំបន់ស្វយ័តស៊ីនជាំង មិនមែនដោយសារតម្រូវការក្នុងស្រុកដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែដោយសារកប្បាស់ដាំក្នុងតំបន់នេះផ្តល់ទិន្នផលខ្ពស់ និងមានគុណភាពល្អជាងគេផងដែរ។ ចំណែករបាយការណ៍ឧស្សាហកម្មដាច់ដោយឡែកមួយទៀត ដែលបានចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញថា នៅឆ្នាំ២០២៤ តំបន់ស្វយ័តស៊ីនជាំងមិនត្រឹមតែរក្សាបាននូវផលិតកម្មកប្បាស ដែលមានស្ថេរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមើលឃើញគុណភាពកើនឡើងជាបន្តបន្ទាប់ ដែលសំឡីកប្បាសមួយសរសៃមានប្រវែងលើសពី២៨មីលីម៉ែត្រ មានបរិមាណស្មើនឹង៩៨,១ភាគរយនៃទិន្នផលសរុប។ មានកត្តាជាច្រើនជួយបានពង្រឹងតួនាទីរបស់តំបន់ស្វយ័តស៊ីនជាំង ឱ្យក្លាយជាតំបន់ផលិតកប្បាសឈានមុខគេរបស់ប្រទេសចិន រួមទាំងលក្ខខណ្ឌធម្មជាតិអំណោយផល ផ្តល់ទិន្នផលខ្ពស់ និងគុណភាពខ្ពស់ ជាពិសេសផ្លែកប្បាសសម្បូរសំឡីសរសៃវែងៗ។ លើសពីនេះ គម្រោងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃឧស្សាហកម្មកប្បាសកំពុងតែរីកចម្រើនជាលំដាប់។ ជាឧទាហរណ៍ […]