All Program
ព័ត៌មានពេលព្រឹក

សមាគមចំនួន៣រួមគ្នាបង្កើតវេទិកាជំនួបជាមួយសហគ្រិន ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម
សមាគមក្នុងស្រុកចំនួន៣ មានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការគ្នាបង្កើតវេទិកាលើកទី៤ ស្តីពី ជំនួបសហគ្រិនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីបង្កើតជាវេទិកាពិភាក្សារវាងសហគ្រិន និងគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីស្វែងរកអនុសាសន៍សម្រាប់លើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម។ វេទិការលើកទី៤នេះបានផ្តោតសំខាន់លើដំណោះស្រាយឌីជីថលផ្នែកហិរញ្ញវត្ថុនិងរបៀបដែលសហគ្រិន ម្ចាស់អាជីវកម្ម ត្រៀមខ្លួនឱ្យបានល្អប្រសើរដើម្បីទទួលបាននូវហិរញ្ញប្បទាន និងគោលនយោបាយគាំទ្រការទទួលបានហិរញ្ញប្បទាន តាមរយៈការផ្តល់បទបង្ហាញ ជាសិក្ខាសាលាតូចៗ និងកិច្ចពិភាក្សាតុមូល ដែលមានការចូលរួមពីវាគ្មិន តំណាងមកពីវិស័យសាធារណៈ អ្នកជំនាញវិស័យហិរញ្ញវត្ថុ និងសហគ្រិនដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ ឯឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាមានប្រសាសន៍លើកឡើងថា ដើម្បីទទួលបានប្រាក់កម្ចី ពីធនាគារនិងហិរញ្ញវត្ថុយើងត្រូវមានរបាយការណ៍ ឯកសារអភិបាលកិច្ចល្អ ដូចនេះហើយទើបសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីឱ្យម្ចាស់អាជីវកម្មមានសមត្ថភាពឬមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទំាងការរៀបចំបញ្ជីស្នាមគណនេយ្យ រៀបចំរបាយការណ៍រហិញ្ញវត្ថុ ផែនការអាជីវកម្ម រៀបចំវគ្គបណ្តុះបណ្តាលជំនាញខាងទីផ្សារ និងគ្រប់គ្រងធនធានមនុស្ស ដើម្បីផ្តល់ទំនុកទុកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុពេលផ្តល់ប្រាក់កម្ចីទៅអាចគ្រប់គ្រងឬប្រើប្រាស់ចំទិសដៅអាជីវកម្មបាន។ លោក អេង ផុន អនុប្រធាននាយកដ្ឋានឥណទាននៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)បានលើកឡើងនៅក្នុងបទបង្ហាញថា ធនាគារ ARDBបានផ្តល់ឥណទានទៅឱ្យអតិថិជន មានទំាងរូបវន្តបុគ្គល និងនីតិបុគ្គល មានកសិករ អ្នកធ្វើអាជីវកម្មផ្នែកវារីវប្បកម្ម, អ្នកដំាដុះបន្លែផ្លែឈើ, អ្នកដំាដំណាំឧស្សាហកម្ម និងអ្នកទិញលក់ធាតុចូលក្នុងវិស័យកសិកម្មគឺធនាគារផ្តល់ជូនទំាងអស់។មិនត្រឹមប៉ុណ្ណោះសម្រាប់អាជីវកម្មដែលធ្វើការប្រមូលទិញផលិតផលកសិកម្មក៏ខាងធនាគារផ្តល់ជូនផងដែរ។ លោកលើកឡើងថា លក្ខណៈវិនិច្ឆ័យរបស់អតិថិជនទំាងនោះជាបុគ្គលបែបណាខ្លះ? លក្ខណៈផ្លូវច្បាប់ទំាងរូបវន្តបុគ្គលនិងនីតិបុគ្គលត្រូវមានបទពិសោធន៍ពាក់ព័ន្ធនិងអាជីវកម្មរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន ត្រូវមានព័ត៌មានផ្នែកហិរញ្ញវត្ថុ បើសិនគាត់ជាម្ចាស់ក្រុមហ៊ុន […]
ព័ត៌មានពេលព្រឹក

ការកែច្នៃម្រេចខ្ចីធ្វើជ្រក់ ក្លាយជាផលិតផលសំខាន់មួយកំពុងទទួលបានការគំាំទ្រពីភ្ញៀវបរទេសនិងទីផ្សារអន្តរជាតិ
ការកែច្នៃផ្លែម្រេចខ្ចី ផ្សំជាមួយផ្កាអំបិលធ្វើជាម្រេចជ្រក់ស្ងួត របស់កសិដ្ឋាន La Plantationមានទីតំងនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានក្លាយជាផលិតផលសំខាន់មួយ កំពុងទទួលបានការគាំទ្រពីភ្ញៀវបរទេសចូលមកទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រនៅលើទីផ្សារក្នុងប្រទេសបារាំង និងប៊ែលហ្សិកនាពេលបច្ចុប្បន្ន។ លោក យុត លីណា មគ្គុទេសក៍ ទេសចរណ៍នៅ La Plantation បានឱ្យដឹងថា ម្រេចជ្រក់នេះ ជាផលិតផលថ្មីមួយ ងាយស្រួលក្នុងការប្រើប្រាស់ ដោយសារវាផ្សំជាមួយផ្កាអំបិល និងផ្លែម្រេចខ្ចី វាជួយឱ្យម្ហូបមានជាតិប្រៃតិចៗនិងមានរស់ជាតិ ហិរល្មម។ លោកបន្តថា ម្រេចជ្រក់នេះ មានភ្ញៀវបរទេសដែលចូលមកទីនេះភាគច្រើនគំាំទ្រ ដោយសារម្រេចជ្រក់នេះវាមិនសូវមានជាតិហិរខ្លាំ ដូចនេះទើបធ្វើឱ្យភ្ញៀវមកពីខាងអឺរ៉ុបចិត្តជាមួយរសជាតិម្រេចជ្រក់នេះច្រើន។ដោយឡែកសម្រាប់ពលរដ្ឋខ្មែរយើងវិញ មានអ្នកចូលចិត្តនៅមានចំនួនតិចតួច ដោយសារម្រេចស្រស់មានលក់ច្រើនតាមតំបន់ងាយស្រួលរកទិញនៅលើទីផ្សារបាន បើចង់ធ្វើម្ហូបជាមួយម្រេចស្រស់នេះ។ បើតាមលោក យុត លីណា, ម្រេចជ្រក់ក៏ដូចជាផលិតផលផ្សេងទៀតរបស់ La Plantation សម្រាប់ទីផ្សារនៅក្នុងស្រុក មានលក់នៅក្រុងកំពត, ក្រុងភ្នំពេញ និងមាននៅខេត្តសៀមរាប ហើយនៅថ្ងៃអនាគត La Plantation ចង់ពង្រីកបន្ថែមទៅតាមខេត្តផ្សេងទៀត ។ចំណែកទីផ្សារនៅក្រៅប្រទេស La Plantationបាននាំចេញទៅលក់នៅទីតាំងផ្ទាល់របស់ខ្លួនក្នុងប្រទេសបារាំង និងប្រទេសប៊ែលហ្សិកដែលមានបរិមាណ១០តោនក្នុងមួយឆ្នាំ ស្របពេលបច្ចុប្បន្ន La […]
ព័ត៌មានពេលព្រឹក

រោងម៉ាស៊ីនកិនស្រូវខ្នាតតូចនិងមធ្យមប្រមាណ ១៣៨ កំពុងតែប្រមូលទិញស្រូវ OM 5451ពីកសិករ
ភ្នំពេញ៖ លោកឧកញ៉ា ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងកាលពីថ្ងៃ២៧ ខែកញ្ញានេះថា ឥឡូវនេះ មានរោងម៉ាស៊ីនកិនស្រូវទាំងតូចនិងមធ្យមប្រមាណ ១៣៨ បាននិងកំពុងតែប្រមូលទិញស្រូវ OM 5451 ពីប្រជាកសិករនៅទូទាំងប្រទេសកំពុងតែមមាញឹកយ៉ាងខ្លាំង ដើម្បីស្តុកទុកសម្រាប់កែច្នៃនិងនាំចេញ។ លោកឧកញ៉ាបានថ្លែងទៀតថា តម្លៃស្រូវកសិករយើងបានលក់ទៅរោងម៉ាស៊ីនមានតម្លៃល្អនៅឡើយ និងស្រូវខ្លះគឺប្រជាកសិករបានលក់ទៅឲ្យឈ្មួញលក់បន្តឲ្យទៅប្រទេសវៀតណាមខ្លះ ហើយតម្លៃទិញនៅរោងម៉ាស៊ីន OM 5451 តម្លៃចន្លោះ ១១០០រៀលទៅ ១១៥០ រៀលក្នុង១ គីឡូក្រាម ។ បន្ថែមពីនេះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ជ្រើសរើសពូជស្រូវជាតិ២ប្រភេទគឺ ផ្ការំដួល និងសែនក្រអូប សម្រាប់ធ្វើការដាំដុះ ដោយសារពូជស្រូវទាំងនេះ មានតម្រូវការទីផ្សារសម្រាប់ការនាំចេញខ្ពស់ ឋិតថេរ និងមានតម្លៃសមរម្យ។ កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានស្នើសុំឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយបន្ត ប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។ បច្ចុប្បន្ននេះ រោងម៉ាស៊ីនកិនស្រូវទាំងនោះ កំពុងមមាញឹកទិញស្រូវក្នុងតម្លៃ ប្រមាណ ១០២០រៀលក្នុងមួយគីឡូក្រាម ចំពោះស្រូវ OM […]
ព័ត៌មានពេលព្រឹក

កំណើនសេដ្ឋកិច្ចកម្ពុជាសំរាប់ ឆ្នាំ ២០២៤-២០២៥ រក្សាបានកំណើននៅកម្រិត ៥,៨%ទៅ ៦,០%
ភ្នំពេញ ៖ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)នៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤នេះបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជាថា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,០%សម្រាប់ឆ្នាំ ២០២៥។ អ្នកជំនាញធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានចាត់ទុកថា កំណើននេះ វាឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការ ធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,០% មក ០,៥%សម្រាប់ឆ្នាំ ២០២៤ នេះបើយោងតាម ទស្សនវិស័យ អភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ខែកញ្ញា ឆ្នាំ២០២៤។ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ការ ស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្ត ហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជ រៀនសេដ្ឋកិច្ចកម្ពុជា។ […]
ព័ត៌មានពេលព្រឹក

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុង កិច្ចពិភាក្សាតុមូលតំបន់អាស៊ាន-ចិនលើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ
ណាននិញ – ចិន៖ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគីរវាង ធនាគារ ARDB និងស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេស (CIPS) រួចមក, រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចូលរួម ថ្លែងសន្ទរកថាគន្លឹះ ស្តីពី “កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានបៃតង” ដោយមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុ តំណាងប្រទេសនីមួយៗក្នុងតំបន់អាស៊ាន។ ក្នុង កិច្ចពិភាក្សាតុមូលនេះ គឺបានផ្តោតសំខាន់លើមូលបទចំនួន ៤ រួមមាន៖ ១. ការទូទាត់រូបិយបណ្ណក្នុងស្រុក និងតំបន់ ២. ទីផ្សារហិរញ្ញវត្ថុ ៣. កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានបៃតង ៤. ការប្រឆាំងការសម្អាតប្រាក់ ។ នាឱកាសនោះ, ឯកឧត្តមបណ្ឌិត បានធ្វើការ គូសបញ្ជាក់អំពី តួនាទី និងភារកិច្ចធនាគារ ARDB និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតង និងសារៈសំខាន់នៃការជំរុញអោយមានកិច្ចសហប្រតិបត្តិការក្នុងតំបន់អស៊ាន និងចិន ។ លើសពីនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវអោយមានកិច្ចសហប្រតិបត្តិការខ្ពស់ក្នុងការផ្តល់ហិរញ្ញប្បទានបៃតង ក្នុងតំបន់ […]
ព័ត៌មានពេលព្រឹក

អគ្គនាយក ARDB ជួបពិភាក្សាជាមួយស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេសរបស់ចិន សិក្សាពីសក្តានុពលនៃការទូទាត់ជាប្រាក់យ័នសម្រាប់វិនិយោគិនចិន-កម្ពុជា
(ណាននិញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB និងសហការី នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមប្រជុំ ជាលក្ខណៈទ្វេភាគី ជាមួយ ស្ថាប័នទូទាត់ អន្តរធនាគារឆ្លងប្រទេស ( CIPS) ដើម្បីសិក្សាពីសក្តានុពលនៃការទូទាត់ជាប្រាក់យ័នសម្រាប់វិនិយោគិនចិន-កម្ពុជា និងជុំរុញកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និង CIPS។ ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖ ១. អំពីសក្តានុពលនៃការទូទាត់ជាប្រាក់យ័នសម្រាប់វិនិយោគិនចិន-កម្ពុជា ២. អំពីការចូលរួមជាសមាជិកនៃប្រព័ន្ធ CIPS សម្រាប់សម្រួលដល់ការវិនិយោគគិន ចិន នៅកម្ពុជា ៣. ពិនិត្យ និងជុំរុញកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និង CIPS តាមរយៈការចុះអនុស្សរណៈយោគយល់រវាងភាគីទាំងពីរ នៅពេលខាងមុខ។ សូមបញ្ជាក់ថា ស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេស ( CIPS) គឺជាប្រព័ន្ធទូទាត់របស់សាធារណៈរដ្ឋប្រជាមាណិតចិនដែលផ្តល់សេវាកម្មលើការទូទាត់ ជាប្រាក់យ័ន សម្រាប់ ពាណិជ្ជកម្មឆ្លងដែន ។ CIPS ត្រូវបានគាំទ្រដោយ ធនាគារកណ្តាល របស់ ប្រទេសចិន […]






