ជាតិ
News & ជាតិ

នាយករដ្ឋមន្ត្រីឱ្យក្រសួងជំនាញរឹតបន្តឹងការនាំចូលបន្លៃសាច់ ខូចគុណភាព និងមានផ្ទុកសារធាតុគីមី នាំកើតជំងឺមហារីក
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានប្រាប់ឱ្យក្រសួងជំនាញសហការគ្នារឹតបន្តឹងការនាំចូលផលិតផលកសិកម្មខូចគុណភាព និងមានផ្ទុកសារធាតុគីមី ដែលអាចបង្កហានិភ័យដល់សុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» ដោយលើកឡើងថា ការបង្ការជំងឺមហារីកត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធសំខាន់ចំនួន២គឺ ទី១ រាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័នជំនាញពាក់ព័ន្ធចូលរួមអប់រំផ្សព្វផ្សាយ និងបង្កលក្ខណៈក្នុងការបង្ការជំងឺមហារីក និងទី២ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការជំងឺនេះតាមរយៈការលេងកីឡា និងទទួលទានអាហារឱ្យបានល្អ និងត្រឹមត្រូវ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ចំៗក្រសួងស្ថាប័នជំនាញ មានដូចជា ក្រសួងសុខាភិបាល, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកគយ និងរដ្ឋាករ រួមទាំងអាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមទប់ស្កាត់ការនាំចូលសាច់ខូចគុណភាព ដែលអាចបង្កហានិភ័យដល់សុខភាពរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ, ក្រសួងសុខាភិបាល ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ចូលរួមអប់រំ, ណែនាំ ដល់សិស្សានុសិស្ស និងអ្នកលក់ដូរនៅតាមសាលារៀន អំពីហានិភ័យ និងការបង្ការអំពីជំងឺមហារីក។ ចំណែកប្រជាពលរដ្ឋអាចចូលរួមបង្ការជំងឺមហារីកតាមរយៈការហាត់ប្រាណ, ការលេងកីឡា និងការពិនិត្យសុខភាពជាប់ជាប្រចាំ រួមទាំងការទទួលទានតែអាហារណា ដែលមានគុណភាពល្អមិនប៉ះពាល់ដល់សុខភាព និងតមអាហារណាមិនចាំបាច់ […]
News & ជាតិ

ទូរទស្សន៍អនឡាញARDB TVចូលរួមអបអរសាទរទិវាសេរីភាពសារព័ត៌មាននិងពិធីជួបជុំរវាងសម្តេចបតី ហ៊ុន ម៉ាណែតជាមួយអ្នកសារព័ត៌មានលើកទី៧
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), តំណាងទូរទស្សន៍អនឡាញ ARDB TV បានចូល អបអរសាទរទិវាសេរីភាពសារព័ត៌មាន និងពិសារភោជនាហារសាមគ្គី រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ កាលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមជាង៥ពាន់នាក់។ យោងតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ជំនួបមហាគ្រួសារសារព័ត៌មាននៅថ្ងៃនេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងពីការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរអំពីសុខទុក្ខអ្នកសារព័ត៌មានទាំងអស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ហើយជំនួបនេះក៏បន្តរក្សាបាននូវកេរ្តិ៍តំណែលនៃភាពជាអ្នកដឹកនាំប្រកបដោយគិតបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹត្តសភាពនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ពិធីជួបជុំប្រចាំឆ្នាំលើកទី៧នេះ ប្រព្រឹត្តិទៅក្នុងបរិយាកាស ដែលប្រទេសកម្ពុជាស្ថិតក្រោមដំបូលត្រជាក់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពឆ្លៀសវៃរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បន្តពីបិតាសន្តិភាពកម្ពុជា សម្តេចតេជោ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះធ្វើទស្សនៈកិច្ចសិក្សា នៅកសិដ្ឋានចិញ្ជឹមគោកន្លែង ស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ ព្រមទាំងសហការីបានអញ្ជើញចុះធ្វើទស្សនៈកិច្ចសិក្សានៅកសិដ្ឋានចិញ្ជឹមគោ ចំនួនពីរកន្លែង ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមមានកសិដ្ឋាន ស៉ីនេ ហ្វាម (SYNE FARM) និងកសិដ្ឋាន ឌី ភី។
News & ជាតិ

សហគមន៍កសិកម្មតាសីសាមគ្គីត្រៀមផលិតនិងផ្គត់ផ្គង់បន្លែឱ្យកើនដល់១០តោននៅក្នុងមួយថ្ងៃ
ខេត្តបាត់ដំបង៖ បើពុំមានការប្រែប្រួលនោះទេ សហគមន៍កសិកម្មតាសីសាមគ្គីនឹងធ្វើការសាងសង់ផ្ទះសំណាញ់ដាំបន្លែបន្ថែម សាងសង់ផ្លូវសម្រាប់ដឹកជញ្ជូន និងប្រព័ន្ធស្រោចស្រពសម្រាប់បម្រើដល់ការផលិតបន្លែរបស់ខ្លួននៅក្នុងខែឧសភានិងមិថុនា ហើយគ្រោងចាប់ផ្តើមដាំដុះទៅតាមផែនការនៅខែកក្កដានាពេលខាងមុខ ដោយរំពឹងថាការផ្គត់ផ្គង់បន្លែនៅលើទីផ្សារកើនដល់៨ទៅ១០តោនក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្នការផ្គត់ផ្គង់បន្លែមានជាង២ទៅ៣តោនក្នុងមួយថ្ងៃ។ សហគមន៍កសិកម្មតាសីសាមគ្គី ដែលមានមូលដ្ឋានផលិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោលខេត្តបាត់ដំបងមានផែនការបង្កើនការផ្គត់ផ្គង់បន្លែឱ្យកើនទ្វេដងនៅក្នុងមួយថ្ងៃនាពេលដ៏ខ្លីខាងមុខនេះ ធ្វើឡើងបន្ទាប់ពីសហគមន៍ទទួលបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជាមានថវិកាជិត២លានដុល្លារ កាលពីថ្ងៃទី២៨ខែមេសាកន្លងមកនេះ។ លោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានលទ្ធភាពផលិតនិងផ្គត់ផ្គង់បន្លែទៅលើទីផ្សារក្នុងមួយថ្ងៃចន្លោះពីជាង២តោនទៅ៣តោន តែនៅពេលដ៏ខ្លីខាងមុខការផ្គត់ផ្គង់អាចនឹងកើនដល់៨តោនទៅ១០តោតនៅក្នុងមួយថ្ងៃ នៅពេលដែលការសាងសង់ផ្ទះសំណាញ់ ការសាងសង់ផ្លូវដឹកជញ្ជូន និងការរៀបចំប្រព័ន្ធស្រោចស្រព សម្រាប់បម្រើដល់ដំណើរការផលិតកម្មបន្លែសម្រេចបានលទ្ធផលតាមការគ្រោងទុក។ ទន្ទឹមនិងសហគមន៍កសិកម្មតាសីសាមគ្គី ទើបទទួលបានគម្រោងពិពិធកម្មកសិកម្មកម្ពុជា , បើតាមលោក ណុប នុន បានធ្វើការវាយតម្លៃក្នុងដំណាក់កាលដំបូងៗនេះថា បើសិនជាគម្រោងទទួលបានជោគជ័យតាមការគ្រោងទុក ពិតណាស់ វានិងជួយឱ្យកសិករមានភាពល្អប្រសើរ ។ ការចំណាយទៅលើការទិញធាតុចូលរបស់កសិករ និងធ្លាក់ចុះកាន់តែទាប។ ជារួមនៅថ្ងៃអនាគត តាមរយៈគម្រោងមួយនេះ និងធ្វើឱ្យកម្រិតជីវភាពរបស់សមាជិកសហគមន៍ នឹងប្រសើរឡើងពី៥០%ទៅ៦០% បើប្រៀបធៀបនិងកាលពីមុន។ យោងតាមគម្រោងពិពិធកម្មកសិកម្មកម្ពុជាហៅកាត់ថា (ខាស់-CASDP) បានឱ្យដឹងថា សហគមន៍កសិកម្មតាសីសាមគ្គីនៅក្នុងខេត្តបាត់ដំបង ជាសហគន៍កសិកម្មដែលបានអនុវត្តធុរកិច្ចទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។ សហគមន៍មានសមត្ថភាពសង់ផ្ទះសំណាញ់ជាង១,000 ខ្នងសម្រាប់សមាជិករបស់ខ្លួន និងកសិករផ្សេងទៀត ក៏ដូចជាសហការជាមួយកសិករចំនួន២៧២ នាក់ ដើម្បីនាំចេញបន្លែសរីរាង្គ។ គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា […]
News & ជាតិ

ក្រសួងពាណិជ្ជកម្មកំពុងតែរៀបចំការគ្រប់គ្រងវិស័យដំណាំដំឡូងមី និងទីផ្សារនាំចេញ
ភ្នំពេញ៖ លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ បានបញ្ជាក់កាលពីថ្ងៃទី២៩ ខែមេសានេះថា បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្មកំពុងតែរៀបចំការគ្រប់គ្រងវិស័យដំណាំដំឡូងមី ហើយបានប្រជុំជជែកគ្នាជាមួយអាជ្ញាធរតាមតំបន់មួយចំនួនម្តងរួចមកហើយ ដោយបានដាក់គោលការណ៍ត្រួតពិនិត្យគុណភាពដំឡូងមី និងត្រួតពិនិត្យទីលានហាលឲ្យបានស្អាត។ លោកបានលើកឡើងទៀតថា កាលណាក្រសួងពាណិជ្ជកម្មបានគិតគួរដូច្នោះហើយ យ៉ាងយូរនៅឆ្នាំ២០២៦ និង២០២៧ នឹងចេញច្បាប់មួយ ដើម្បីគ្រប់គ្រងវិស័យដំឡូងមី និងជំរុញការផ្សព្វផ្សាយសក្តានុពលដំឡូងមីកម្ពុជាទៅកាន់ទីផ្សារជាតិ និងអន្តរជាតិផងដែរ។ លើសពីនេះ កសិករដាំដំឡូងមី សូមគាំទ្រនូវកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ដែលបង្ហាញឲ្យប្រទេសផ្សេងៗទៀតបានដឹងពីសក្តានុពលដំឡូងមីកម្ពុជា ហើយឆ្នាំនេះប្រទេសកម្ពុជាមានកិច្ចព្រមព្រៀងចំនួន៣ គឺទី១ ក្រុមហ៊ុនចិន ក្រុមហ៊ុនហង្សហាវេស និងរោងចក្រចំណីសត្វស៊ីភីនៅកម្ពុជា បានប្រមូលទិញសម្រាប់ប្រើប្រាស់ក្នុងរោងចក្ររបស់ខ្លួន។ សម្រាប់លោកឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជានាំចេញដំឡូងមីស្រស់៩៥ភាគរយ ហើយកែច្នៃក្នុងស្រុកបានត្រឹម៥ភាគរយ ដែលបានរួមចំណែកប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិផងដែរ។ ប្រធានសហព័ន្ធដំឡូងមីកម្ពុជាបន្ថែមថា បច្ចុប្បន្ននេះសហព័ន្ធកំពុងតែចរចារបើកទីផ្សារជាមួយប្រទេសជិតខាងជាពិសេសជាមួយភាគីថៃ ដើម្បីធ្វើយ៉ាងណាឲ្យដំឡូងមី ដែលកសិករបានដាំដុះនោះឲ្យមានតម្លៃបន្ថែមខ្ពស់ និងអាចប្រកួតប្រជែងបាន។ សូមជម្រាបថា មើមដំឡូងមីអាចកែច្នៃទៅជាផលិតផលច្រើនប្រភេទ រួមមានម្សៅដំឡូងមី និងការកែច្នៃបន្តទៅជាផលិតផលចំណីអាហារ ដូចជានំប៉័ង នំស្រួយ ភេសជ្ជៈ និងចំណីសត្វជាដើម។ ថ្មីៗនេះសហព័ន្ធដំឡូងមីកម្ពុជាបានចុះអនុស្សរណៈជាមួយសភាឧស្សាកម្មថៃ […]
News & ជាតិ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងខេត្តកំពង់ស្ពឺចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានឱកាសរីកចម្រើន
ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានឱកាសរីកចម្រើន និងចូលរួមក្នុងកំណើនវិស័យឧស្សាហកម្ម។ យោងតាមក្រសួងឧសហកម្ម បានឱ្យដឹងថា ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ធ្វើឡើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយលើកទី៤ ដែលសហការរៀបចំដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺប្រមាណ៣.៥០០នាក់។ ឯកឧត្តម ហែម វណ្ណឌី មានប្រសាសន៍ថា “យើងឃើញថា សេដ្ឋកិច្ចក្នុងប្រព័ន្ធ ជាពិសេសក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រដ៏ច្រើន កំពុងរីកចម្រើនទៅមុខហើយ។ ប៉ុន្តែដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ យើងក៏ត្រូវការឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធរីកចម្រើន និងអាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នានា ព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើនលើសលុបនៃតួអង្គសេដ្ឋកិច្ចរបស់យើង”។ ចំណែកឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺ មានប្រជាជនចំនួន៩៥ម៉ឺននាក់ និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣៨ម៉ឺននាក់។ ការចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ជាការបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដែលក្រសួងស្ថាប័នបាននិងកំពុងរៀបចំជូនជាបន្តបន្ទាប់ ដូចជាការអភិវឌ្ឍជំនាញ ការចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការអនុគ្រោះ និងលើកលែងកាតព្វកិច្ចពន្ធដារ និងសេវាគាំពារសង្គមជាដើម។ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញដឹកនាំប្រតិភូធនាគារ ARDB ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃសមាគម ADFIAP លើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយទទួលបាននូវលទ្ធផលដូចការរំពឹងទុក
ប្រទេសអូម៉ង់ ៖ សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និង ប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific-ADFIAP) លើកទី៩៨ និងការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៨ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងមូស្អាត ប្រទេសអូម៉ង់ នាថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៨,ព្រមទាំងបានដឹកនាំប្រតិភូធនាគារ ARDBចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃសមាគម ADFIAP លើកទី ៤៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយទទួលបាននូវលទ្ធផលដូចការរំពឹងទុក។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគម ADFIAP លើកទី៩៨ នេះ បានរៀបចំឡើងក្នុងគោលបំណ ពិភាក្សាលើរបៀបវារៈសំខាន់ៗ ដែលពាក់ព័ន្ធនឹងដំណើរវិវត្តន៍និងវឌ្ឍនភាពការងារនៃសមាគម ក៏ដូចជាដើម្បី អនុម័តលើការផ្តួចផ្តើមនានា សំដៅលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ និងលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ […]
News & ជាតិ

រាជរដ្ឋាភិបាលដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ តាមរយៈការរួមសាមគ្គីគ្នាចងក្រងជាសហគមន៍កសិករ
ខេត្តកំពង់ធំ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ តាមរយៈការរួមសាមគ្គីគ្នាចងក្រងជាសហគមន៍កសិករ ដើម្បីពង្រឹងសមត្ថភាពធ្វើកសិកម្មឱ្យកាន់តែល្អ។ ថ្លែងនៅក្នុងពិធីដាក់ឱ្យដំណើរគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ នៅសហគមន៍កសិកម្មជ្រលងពន្លឺមានជ័យ ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ កាលថ្ងៃទី២៧ ខែមេសា, ឯកឧត្ដម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ បានមានប្រសាសន៍ថា គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ គឺជាគំនិតផ្តួចផ្តើម និងជាផ្នែកមួយ នៃយុទ្ធសាស្រ្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានដាក់ចេញដោយឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ សំដៅដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជន។ ឯកឧត្តមគូសបញ្ជាក់ថា “គម្រោងនេះមានគោលបំណងបង្កើនប្រាក់ចំណូលប្រជាជនក្នុងមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុក តាមរយៈការជំរុញការធ្វើពិពិធកម្ម និងការពង្រីកមុខរបរផលិតកម្មកសិកម្ម ដែលនឹងជំរុញដល់សកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងលើកកម្ពស់កម្រិតជីវភាពប្រជាជន។ គម្រោងនឹងផ្តោតតែលើផលិតកម្មកសិកម្មខ្នាតតូច ដែលអាចហុចផលរហ័ស ត្រូវការទុនតិច និងមានតម្រូវការបច្ចេកទេសកសិកម្មមិនស្មុគស្មាញ បន្ថែមលើផលិតកម្មកសិកម្មគោល ដូចជា ការដាំបន្លែ, ការចិញ្ចឹមសត្វ, ការផលិតជីសរីរាង្គ, និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ តាមរយៈការចូលរួមផ្តល់ទុនបដិភាគ (ចូលរួមជាភាគហ៊ុនក្នុងមុខរបរសហគមន៍កសិកម្ម) និងចូលរួមសម្របសម្រួល និងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម […]
News & ជាតិ

សហព័ន្ធដំឡូងមីកម្ពុជា ចុះអនុស្សរណៈជាមួយសភាឧស្សាកម្មថៃ ដើម្បីទិញដំឡូងមី៣០ម៉ឺនតោន និងពោតក្រហម ១០ម៉ឺនតោន ពីកម្ពុជាក្នុងមួយឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ ប្រតិភូសហព័ន្ធដំឡូងមីកម្ពុជា តំណាងដោយ ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមី ចូលរួមក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើការទិញលក់ផលិតផលដំឡូងមី និងពោតក្រហមពីកម្ពុជាកាលពីថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីទិញដំឡូងមីចំនួន៣០ ម៉ឺនតោននិងពោតក្រហម ១០ម៉ឺនតោនពីកម្ពុជាក្នុង១ឆ្នាំ។ កម្មវិធីនេះមានការចូលរួមពីប្រតិភូកម្ពុជាចំនួន ១២រូប រួមមានតំណាងអគ្គនាយករងជំរុញពាណិជ្ជកម្ម តំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមី និងលោក ហុក សុទ្ធា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ ព្រមទាំងតំណាងសភាឧស្សាហកម្មថៃ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសថៃ ចំនួន ៣២រូប ផងដែរ។ ប្រតិភូកម្ពុជា និងសភាឧហ្សាកម្មថៃបានពិភាក្សាយ៉ាងផុលផុស ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ ពាក់ព័ន្ធនឹងទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មកែច្នៃរវាងកម្ពុជា-ថៃ ដែលផ្តោតទៅលើផលិតកម្មដំឡូងមី ពោត សណ្តែក វត្ថុធាតុដើមផលិតចំណីសត្វ,កិច្ចសម្រួលពាណិជ្ជកម្ម និងភស្តុភាកម្ម។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ បានជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគថៃ ទៅដាក់ទុនវិនិយោគ […]
News & ជាតិ

សរុបព័ត៌មានប្រចាំសប្តាហ៍របស់ថ្នាក់ដឹកធនាគារ ARDB នៅប្រទេសអូម៉ង់
ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) រួមជាមួយលោក អេនរិក ហ្វរិនស្យូ (Enrique I. Florencio) អគ្គលេខាធិការ ADFIAP និងសហការី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម មះមូដ អាប់ឌុលឡះ អាល់ អាវីនី (Mahmood Abdullah Al Aweini) អគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ នៅទីស្នាក់ការកណ្ដាល នៃធនាគារអភិវឌ្ឍន៍។ ភាគីទាំងពីរបានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងកិច្ចប្រជុំប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នឹងមានគោលបំណងផ្តល់ជាវេទិកាសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានា ដែលកំពុងកើតមានជុំវិញហិរញ្ញប្បទានប្រកបដោយចីរភាព និងការចែករំលែកនូវឧត្តមានុវត្តនានាសម្រាប់សមាជិក ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការ សំដៅលើកកម្ពស់ការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព។ នាព្រឹកថ្ងៃទី២២ ខែមេសា […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្នុងប្រទេសអូម៉ង់ ក្រោមប្រធានបទ “កត្តាមនុស្ស៖ ការកសាងសហគមសហគ្រិន”
ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាមួយក្រោមប្រធានបទ “កត្តាមនុស្ស៖ ការកសាងសហគមសហគ្រិន” (The People Factor: Building Entrepreneurial Communities) ដែលជាផ្នែកមួយនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨ នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់។ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងពីយុទ្ធសាស្រ្តសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់ធនាគារ ARDB ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិននៅប្រទេសកម្ពុជា ព្រមទាំងបានកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៥ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ MANDARIN ORIENTAL ទីក្រុងមូស្កាត ប្រទេសអូម៉ង់។ នាព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមគណៈប្រតិភូក្នុងកិច្ចប្រជុំ ក្រោមប្រធានបទ “ការអភិវឌ្ឍសួនសេដ្ឋកិច្ច និងផលជះ”(ECONOMIC GARDENING AND DEVELOPMENT […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អញ្ជើញថ្លែងសុន្ទរកថាស្វាគមគណៈប្រតិភូក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨
ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមគណៈប្រតិភូក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨ ក្រោមប្រធានបទ “ការអភិវឌ្ឍសួនសេដ្ឋកិច្ច និងផលជះ”(ECONOMIC GARDENING AND DEVELOPMENT IMPACT) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៥ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ MANDARIN ORIENTAL ទីក្រុងមូស្កាត ប្រទេសអូម៉ង់។ ឯកឧត្តមបានរំលេចថា៖ “គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍មានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសួនសេដ្ឋកិច្ច តាមរយៈការវិនិយោគលើអាជីវកម្មក្នុងស្រុក, ការកសាងប្រព័ន្ឋអេកូឡូស៊ីសម្រាប់សហគ្រិន, ការជំរុញការផ្តល់ហិរញ្ញប្បទានដែលផ្តោតលើគោលដៅអភិវឌ្ឍន៍ជាក់លាក់, និងការដើរតួជាស្ពានតភ្ជាប់គម្លាតហិរញ្ញប្បទាន ជាពិសេសហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាព” ៕ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងដំណើរអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏នឹងដឹកនាំប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា […]
