ព័ត៌មានពេលព្រឹក
photo_2024-09-18_10-49-14
រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកចាប់ផ្តើមទិញស្រូវពីកសិករមកស្តុកទុកសម្រាប់កែច្នៃជាអង្ករដើម្បីនាំចេញ
ភ្នំពេញ៖ រោងម៉ាស៊ីនឡាយសែ ឬ City Riceនៅស្រុកថ្មគោលខេត្តបាត់ដំបងមានសកម្មភាពទិញស្រូវចូលជាបន្តបន្ទាប់ ជាក់ស្តែង មួយថ្ងៃទិញបរិមាណ 1200 តោន និង រោងម៉ាស៊ីន អៀង ហ៊ាង ស្រុកសង្កែ ខេត្តបាត់ដំបង ដដែលកំពុងតែទិញស្រូវចូលមួយថ្ងៃចំនួន 300 ទៅ 400 តោន។ ក្រៅពីនេះនៅមាន ក្រុមហ៊ុន Amru Rice ត្រៀមទិញស្រូវចូលនៅរដូវប្រមូលផលខែ កញ្ញា និង ខែ តុលា ឆ្នាំ២០២៤ នេះចំនួនសរុប ២៥០០០តោន ក្នុងនោះរួមមាន នៅឃុំបុស្សវែង ស្រុកប្រាសាទបង្ល័ង ខេត្តកំពង់ធំ ស្រូវសែនក្រអូបចំនួន ៣០០០តោន ស្រូវស្រង៉ែ : ១០០០០តោន ស្រូវOM : ២០០០តោន សរុប ១៥ ០០០តោន។ បន្ថែមពីនេះ ក្រុមហ៊ុន Amru Rice នឹងទិញស្រូវនៅ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង […]
ព័ត៌មានពេលព្រឹក
THN2
វៀតណាមនាំចូលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាប្រមាណ៩០ភាគរយ
​ ស្របពេលទីផ្សារប្រទេសចិនត្រូវការគ្រាប់ស្វាយចន្ទីរបស់កម្ពុជា​ ពាក់កណ្តាលសម្រេច​ គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាបាននាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាមប្រមាណ៩០ភាគរយ​នាពេលបច្ចុប្បន្ន​។​ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ប្រាប់ថា ក្នុងរយៈពេល៨ខែដើមឆ្នាំនេះកម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង៨៧ម៉ឺនតោន ដោយក្នុងនេះបាននាំចេញទៅកាន់ប្រទេសវៀតណាម៨០ម៉ឺនតោន។សម្រាប់ប្រទេសចិនពុំចង់បានគ្រាប់ឆៅទេពោលគឺចង់បានគ្រាប់កែច្នៃពីព្រោះថាតម្លៃពលកម្មនៅប្រទេសគេថ្លៃ ហេតុនេះហើយទើបគេចង់បានគ្រាប់ចន្ទីកែច្នៃពាក់កណ្តាលសម្រេច។សម្រាប់ប្រទេសឥណ្ឌាត្រូវការតែគ្រាប់ចន្ទីឆៅផងដែរ ប៉ុន្តែដោយសារការដឹកជញ្ជូនទៅកាន់ប្រទេសឥណ្ឌាមានរយៈចម្ងាយឆ្ងាយ អញ្ចឹងហើយការទិញរបស់ប្រទេសឥណ្ឌាទើបតម្លៃទាបជាងឈ្នួញ ប្រទេសវៀតណាម  ហេតុនេះទើបប្រជែងមិនឈ្នះវៀតណាមទេ។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា​​បច្ចុប្បន្នស្វាយចន្ទីកម្ពុជាបានចុះក្នុងបញ្ជីចំនួន៤ប្រភេទ​មាន​ពូជចន្ទី M23, IM4, M10, H09​ហើយ​​ពូជស្វាយ​ចន្ទី M23 ​កសិករដាំច្រើនជាងគេដោយមានចំនួនប្រមាណ៦០ភាគរយ។​សម្រាប់តម្លៃគ្រាប់ផ្លែចន្ទីឆៅនាដើមខែកញ្ញានេះតម្លៃ១តោនថ្លៃ​១ ៥៧០ដុល្លារម៉េរិក​បានធ្លាក់ថ្លៃបន្តិចបើធៀបនឹងខែកក្កដាតម្លៃ១៧០០ដុល្លារក្នុងមួយតោន។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹង​ថា​ “ ពូជស្វាយចន្ទីប្រភេទ M23 កំពុងមានប្រជាប្រិ​យ​ភាពក្នុងចំណោមកសិករក្នុងស្រុកកំពុង​​សម្រុកដាំ។ក្រៅពីនេះការលក់ចេញងាយស្រួលហើយ​បានតម្លៃខ្ពស់ដោយសារតែវាជាប្រភេទគ្រាប់ចន្ទីមានរស់ជាតិឆ្ងាញ់ ហើយពិសេសពូជ​ M23ផ្តល់ផលលឿនជាងគេ​ ដោយ​​ចំណាយពេល​ត្រឹម៣ឆ្នាំ ​អាចផ្តល់ផលហើយ។​លើសពីនេះ​​ពូជ​ M23ដាំលើផ្ទៃដីអន់បំផុតក៏បានទិន្នផល​២៣០០គីឡូក្រាមក្នុងមួយហិកតា ហើយចំណាយថវិការតែ១លានរៀលទេ”។ ​ប្រធានសមាគមស្វាយចន្ទីកម្ពុជាលើកឡើង​ថា ​តាមការពិសោធន៍នៅទីក្រុងតូក្យូប្រទេសជប៉ុន គ្រាប់ស្វាយចន្ទីពូជ​ M23របស់កម្ពុជា​មានសារជាតិកូឡេស្តេរ៉ូល (ខ្លាញ់ក្នុងសរសៃឈាម)០ភាគរយ។ក្រៅពីនេះក៏មានសារជាតិផ្សេងៗទៀតសុទ្ធតែផ្តល់ផលល្អសម្រាប់អ្នកបរិភោគ។ ​លោកជំទាវ អ៊ឹម រចនាមន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ចាប្រមាញ់ និងនេសាទមានប្រសាសន៍ថា កម្ពុជាមានមោទនភាពគ្រាប់ចន្ទីពីព្រោះក្រៅពីមានរស់ជាតិឆ្ងាញ់ជាងគេ ហើយនៅមានការនាំចេញច្រើនបើប្រៀបធៀបនឹងប្រទេសដទៃទៀតផង។ យោងតាមសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រមាណ ៨៣៧ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី ៦៥៦ ០០០ […]
ព័ត៌មានពេលព្រឹក
photo_2024-09-17_14-23-31
ឆ្នំា​២០៣០​ ប្រទេសកម្ពុជា​អាចនឹងក្លាយជាអធិរាជស្វាយចន្ទី
មន្ត្រីជាន់ខ្ពស់ក្រសួង​កសិកម្ម រុក្ខាប្រមាញ់និងនេសាទ​ រួមនិង​អ្នកជំនាញ​ក្នុងវិស័យស្វាយចន្ទី​បានបង្ហាញ​ក្តីរំពឹង​ថា​នៅឆ្នំា​២០៣០​ខាងមុខ ប្រទេសកម្ពុជានឹងអាចក្លាយជា​អធិរាជស្វាយចន្ទី​​ ​ដើម្បី​សម្រេចបាន​នូវ​អធិរាជស្វាយចន្ទី​​ អ្នកជំនាញ​ទាមទារឱ្យភាគីពាក់ព័ន្ធ​ចូលរួមជំរុញ​គោលនយោបាយជាតិស្តីពីស្វាយចន្ទី​ឆ្នំា​២០២២-២០២៧​​ទំាងអស់គ្នា​។​ យោងតាម​ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹង​ថា​ បច្ចុប្បន្ន​​កម្ពុជាមានផ្ទៃដីដំាដុះដំណាំស្វាយចន្ទីសរុបដែលអាចប្រមូលផលបានមានជាង៥៨ម៉ឺនហិកតា ដែលអាច​ផ្តល់ទិន្នផល​បាន​​៧៨ម៉ឺនតោន ​និង​ឆ្នំាខ្លះទៀត​អាច​បាន​ដល់​៩០ម៉ឺនតោន ​ហើយដូចឆ្នំា២០២៤​ នេះអាចមានការថមថយ​ទិន្នផល​នៅរង្វង់៨០ម៉ឺនតោន ​ដោយសារការអាកាសធាតុមានការប្រែប្រួល។ ឯកឧត្តម តូច ប៊ុនហួរ​ បាន​គូសបញ្ជាក់ថា “មកទល់បច្ចុប្បន្នយើងមានសមត្ថភាពផលិតកែច្នៃដោយខ្លួនឯងមានត្រឹម១០% នៃគ្រាប់ស្វាយចន្ទីសរុប ក្រៅពីនេះមានជាង៨០%បាននាំចេញទៅប្រទេសជិតខាង មានដូចជាប្រទេសវៀតណាម មានគ្រាប់ឆៅ សើមនិងស្ងួត និងមួយផ្នែកទៀតបាននាំចេញទៅប្រទេសឥណ្ឌា ចិន ម៉ាឡេស៊ី បង់ក្លាដេសជាដើម”។ បើយោងតាម ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម​​​ថា ការនាំចេញវត្ថុធាតុដើមជាគ្រាប់ស្វាយចន្ទី ឆៅទៅប្រទេសច្រើន ហើយការកែច្នៃក្នុងស្រុកមានចំនួនតិច ធ្វើឱ្យបាត់បង់នូវតម្លៃបន្ថែម។សម្រាប់​គ្រាប់​គ្រាប់ស្វាយចន្ទីស្ងួត១តោន អាចកែច្នៃទៅជាផលិតផលសម្រេចគឺបាន២៥០គីឡូក្រាម​។​ ​​ឯកឧត្តម តូច ប៊ុនហួរ​ ​មានប្រសាសន៍ថា ដោយមើលឃើញពីសក្តានុពលនៃផលិតផលដំណាំស្វាយចន្ទី សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ការណែនាំទៅដល់គណៈកម្មការគោលនយោយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបចំធ្វើយ៉ាងណាអភិវឌ្ឍន៍ដំណាំស្វាយចន្ទីនេះឱ្យមានការរីកចម្រើននិងមានលក្ខណៈប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ គោលបំណងជំរុញការកែច្នៃនិងការនាំចេញផលិតផលដែលបានកែច្នៃនេះទៅកាន់ពិភពលោកឱ្យបានកាន់តែច្រើន ជំរុញស្វាយចន្ទីកម្ពុជាឱ្យក្លាយជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក តាមរយៈការចរចារ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី […]
ព័ត៌មានពេលព្រឹក
IMG_2784 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយក ARDB ស្នើឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកជួយប្រមូលទិញស្រូវពីកសិករបន្ថែមទៀត
(បន្ទាយមានជ័យ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន​ស្នើសុំឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយបន្ត ប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។ ការថ្លែងដូច្នោះ គឺ នៅក្នុងឱកាសចុះពិនិត្យមើលតាមរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីន ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ការថ្លែងបញ្ជាក់របស់ឯកឧត្តមបណ្ឌិត កៅ ថាច  ស្របពេលដែលកសិករ នៅទូទាំងប្រទេស កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការប្រមូលផលស្រូវ OM 54 51 ស្រូវស្រង៉ែ។ នៅថ្ងៃទី១៥ខែកញ្ញា ដដែលនេះ ឯកឧត្តមបណ្ឌិតបាន ទស្សនកិច្ចចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវចំនួន៤ ទីតាំង ទី១ រោងម៉ាស៊ីន ឆាយ គឹមទឹង, ទី២ រោងម៉ាស៊ីន ហ្វាង វី ១៦៨ ទី៣ រោងម៉ាស៊ីនកិនស្រូវកៅង៉ែត ក្នុងខេត្តបន្ទាយមានជ័យ និងរោងម៉ាស៊ីន ភូ កុកគី ក្នុងខេត្តពោធិ៍សាត់ ដែលកំពុងប្រមូលទិញស្រូវស្រង៉ែ និង OM […]
ព័ត៌មានពេលព្រឹក
THN1
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨
    ព្រះវិហារ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំង សហការីនៅថ្ងៃទី១៤ ខែកញ្ញានេះ បានអញ្ជើញជួបសំណេះ សំណាល សួរសុខទុក្ខដល់ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ប្រមាណ ៣០០នាក់ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ។ នៅក្នុងឱកាសចុះ ជួបសួរសុខទុក្ខ និងសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៨ និងបងប្អូនពលទាហានទាំងអស់ដែលបានខិតខំការពារបូរណភាពទឹកដីកម្ពុជាមិនអោយបាត់បង់សូម្បីតែមួយមីលីម៉ែត្រ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ និងសហការី ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគ-បរិភោគ រួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ប្រេងឆា ឆៃប៉ូវ អន្សមជ្រូក អន្សមចេក និងថវិកាមួយចំនួនសម្រាប់ឧបត្ថម្ភដល់កងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ តំបន់ប្រាសាទព្រះវិហារ ។ បន្ទាប់ពីសំណេះសំណាលនិងសួរសុខទុក្ខរួចមក […]
ព័ត៌មានពេលព្រឹក
cover image
រាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកជាបណ្តោះអាសន្ន៦ខែទៀត
រាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកជាបណ្តោះអាសន្ន៦ខែទៀត រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តនូវវិធានការហាមឃាត់ការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកជាបណ្តោះអាសន្នរយៈពេល៦ខែថែមទៀត ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ខែកញ្ញាឆ្នំា២០២៤ដល់ថ្ងៃទី១២ខែមីនាឆ្នំា២០២៥។ នេះបើយោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះថ្ងៃទី១១ខែកញ្ញាឆ្នំា២០២៤បានឱ្យដឹងថា ក្រោយការអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តុះអាសន្ននូវគ្រឿងក្នុងនិងបំណែកសាច់បង្កកតាមរយៈសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អំពីវិធានការហាមឃាត់ការនាំចូលជាបណ្តុះអាសន្ននូវគ្រឿងក្នុងនិងបំណែកសាច់បង្កកចុះថ្ងៃទី១២ខែមករាឆ្នំា២០២៤កន្លងទៅ ក្រសួងបានពិនិត្យឃើញថា ផលិតកម្មសត្វចិញ្ចឹមនៅកម្ពុជាត្រូវបានសង្គ្រោះពីផលប៉ះពាល់ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេសនាំចូល។ដោយឡែកការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់និងគ្រឿងក្នុង ផ្សេងទៀតក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគម្រោមកំហែងនិងអាចឈានទៅដល់ការខូចខាតទំាងស្រុង។ សេចក្តីជូនដំណឹងដដែលគូសបញ្ជាក់ថា “ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នរយៈពេល៦ខែថែមទៀតដែលមានសុពលភាពចាប់ពីថ្ងៃទី១២ខែកញ្ញាឆ្នំា២០២៤ ដល់ថ្ងៃទី១២ខែមីនាឆ្នំា២០២៥ លើមុខទំនិញដែលមានលេខប្រពន្ធសុខដុមនីយកម្មនិងនាមវលីគយ”។ បើតាមសេចក្តីជូនដំណឹងខាងលើ លេខប្រព័ន្ធសុខដុមនីយកម្មកម្ពុជា០២០៦.៤១.០០ សំដៅដល់មុខទំនិញជាថ្លើមនសសត្វជ្រូក បង្កក, ចំណែកលេខ ០២០៦.៤៩.០០ ជាប្រភេទមុខទំនិញជាភាគបំណែកសាច់និងគ្រឿងក្នុងផ្សេងទៀតក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន បង្កក ។វិធានការបន្តការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនំាចេញឡើយ។ ស្របពេលវិស័យចិញ្ចឹមសត្វក្នុងស្រុក ទទួលបានការយកចិត្តទុកដាក់បន្ថែមពីរាជរដ្ឋាភិបាល, ខាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានវាយតម្លៃថា តម្លៃជ្រូករស់នៅលើទីផ្សារបច្ចុប្បន្ននូវមានសញ្ញាល្អ ពោលកសិករដែលជាអ្នកចិញ្ចឹមជ្រូកនៅអាចរកប្រាក់ចំណេញបាន។ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថាតម្លៃជ្រូករស់ចូលមកដល់ខែកញ្ញាឆ្នំា២០២៤នេះ តម្លៃជ្រូករស់នៅលើទីផ្សារនូវមិនទាន់មានបញ្ហាអ្វីនោះទេ។ មានន័យថានៅពេលបច្ចុប្បន្នកសិករដែលជាអ្នកចិញ្ចឹមជ្រូកនៅអាចរកប្រាក់ចំណេញតិចតួច មិនទាន់ជួបបញ្ហាប្រឈមអ្វីនោះទេ។ បើតាមលោក លី ឡាវីល ថ្លៃជ្រូករស់នៅលើទីផ្សារសព្វថ្ងៃមានតម្លៃចន្លោះ៩០០០ទៅ៩៦០០រៀលក្នុងមួយគីឡូក្រាម ហើយពាក់ព័ន្ធនិងការស្នើសុំផ្អាកការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កករយៈពេល៦ខែថែមទៀតនេះ ខាងសមាគមបានផ្ញើរលិខិត តាមរយៈក្រសួងពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលមានរយៈពេលជាង១ខែ បើគិតពេលនេះ៕
ព័ត៌មានពេលព្រឹក
photo_2024-09-03_10-08-41
តម្រូវការកូនត្រីពូជចាប់ផ្តើមកើនឡើងនៅតាមតំបន់ចូលមកដល់ខែសីហានេះ
ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងប្រទេសគេសង្កេតឃើញកសិករនៅតាមតំបន់ក្នុងខេត្តមួយចំនួនចាប់ផ្តើមមានតម្រូវការកូនត្រីពូជយកទៅចិញ្ចឹម។ជាក់ស្តែងកសិដ្ឋាន  ហង់ ហ៊ាង បង្កាត់ពូជត្រីមានទីតំាងនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានផ្គត់ផ្គង់កូនត្រីពូជដល់កសិករក្នុងតំបន់និងក្រៅតំបន់ក្នុងមួយថ្ងៃចន្លោះពី៣ម៉ឺនទៅ៥ម៉ឺនកូន ហើយថ្ងៃខ្លះ​មានដល់១០ម៉ឺនកូន​ក៏មានដែរ​ចូលមកដល់​​ខែសីហាឆ្នំា២០២៤នេះ។ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងប្រទេសគេសង្កេតឃើញកសិករនៅតាមតំបន់ក្នុងខេត្តមួយចំនួនចាប់ផ្តើមមានតម្រូវការកូនត្រីពូជយកទៅចិញ្ចឹម។ជាក់ស្តែងកសិដ្ឋាន  ហង់ ហ៊ាង បង្កាត់ពូជត្រីមានទីតំាងនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានផ្គត់ផ្គង់កូនត្រីពូជដល់កសិករក្នុងតំបន់និងក្រៅតំបន់ក្នុងមួយថ្ងៃចន្លោះពី៣ម៉ឺនទៅ៥ម៉ឺនកូន ហើយថ្ងៃខ្លះ​មានដល់១០ម៉ឺនកូន​ក៏មានដែរ​ចូលមកដល់​​ខែសីហាឆ្នំា២០២៤នេះ។ អ្នកស្រីបន្តថា តាមការសង្កេតប្រជាពលរដ្ឋនៅក្នុងតំបន់និងក្រៅតំបន់ចាប់ផ្តើម មានតម្រូវការកូនត្រីពូជយកទៅចិញ្ចឹមនៅតំបន់របស់ខ្លួនជាសន្សឹមៗតំាងពីខែមីនា ហើយចូលមកដល់ខែកក្កដា និងខែសីហាឆ្នំា២០២៤ បន្ទាប់​ពីមានភ្លៀងធ្លាក់នៅគ្រប់តំបន់ កសិដ្ឋានចាប់ផ្តើមទទួលបានការកំម្ម៉ង់ទិញកូនត្រីពីកសិករនៅក្នុងខេត្តនិងក្រៅខេត្ត ដែលនៅថ្ងៃខ្លះចន្លោះពី៣ម៉ឺនទៅដល់៥ម៉ឺនកូន ហើយថ្ងៃខ្លះទៀតមានរហូតដល់១០ម៉ឺនកូនក៏មានដែរ ហើយចំពោះតម្លៃកូនត្រីវាអាស្រ័យទៅលើទំហំឬខ្នាតរបស់កូនត្រី មាន​៨០រៀល, ១០០រៀលនិង១២០រៀលក្នុងមួយក្បាល។ បើយោងតាមម្ចាស់កសិដ្ឋានខាងលើ, បច្ចុប្បន្នកសិករនិយមចិញ្ចឹមកូនត្រីច្រើនជាងគេ មានប្រភេទត្រីអណ្តែង,ត្រីប្រា និងត្រីក្រាញ់ ដោយសារត្រីប្រភេទទំាងនេះ វាងាយស្រួលក្នុងការចិញ្ចឹម ហើយធុននឹងទឹក ហើយនិងធុនជំងឺ ។ អ្នកស្រី លើកឡើងថា នៅឆ្នំា២០២៤នេះដោយសារភាពរាំងស្ងួតអូសបន្លាយអស់រយៈពេលច្រើនខែ បានធ្វើឱ្យអត្រាអ្នកចិញ្ចឹមមានការធ្លាក់ចុះមួយចំនួន  ប៉ុន្តែតម្រូវការកូនត្រីនៅមានចំនួនច្រើន ហើយនៅពេលខាងមុខបើមានទឹកគ្រប់គ្រាន់អាចឱ្យពលរដ្ឋអាចចិញ្ចឹមត្រីកើនឡើងថែមទៀត។ អ្នកស្រី បន្តថា មុខរបរបង្កាត់ពូជត្រី និងចិញ្ចឹមត្រីអស់រយៈពេលជាង២០ឆ្នំាកន្លងមកនេះ វាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងគ្រួសារ ធ្វើឱ្យយើងអាចផលិតកូនត្រីនៅក្នុងស្រុក ហើយចែកចាយទៅតាមតំបន់បាន ដោយពុំចាំបាច់ឱ្យយើងធ្វើការចំណាកស្រុកនោះទេ ។ដោយឡែកសម្រាប់កសិករដែលទិញត្រីចិញ្ចឹមលក្ខណៈគ្រួសារ ក៏បានផលគួរសមដែរ […]
News & ព័ត៌មានពេលព្រឹក
5
វិស័យកសិកម្មទទួលបានឥណទានជាង១ពាន់លានដុល្លារអាម៉េរិក ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
យោងតាមប្រធាននាយកដ្ឋានទំនាក់ទំនងនសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុបានជួយគំាទ្រដល់ប្រជាពលរដ្ឋចំនួនជាង ១,៥៧ លាននាក់ និងបានផ្តល់ឥណទានប្រមាណ ៥,១២ ពាន់លានដុល្លារអាម៉េរិក ខណៈអតិថិជនមានចំនួន២លាននាក់ បានដាក់ប្រាក់បញ្ញើសរុបជាង ២,២ ពាន់លានដុល្លារអាម៉េរិក និងបានផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែង។ លោក កំាង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថានៅក្នុងឆ្នំា២០២៣ ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ជូន វិស័យកសិកម្មមានជាង ១.០៦៥លានដុល្លារអាម៉េរិក ឬស្មើនឹង ២១,៣%, ពាណិជ្ជកម្មលក់រាយ ១៤,៨% ពាណិជ្ជកម្មបោះដុំ ៤,៤%, សេវាកម្ម ៧,៤%, សំណង់ ៤,២%, សណ្ឋាគារ និងទេសចរណ៍ ៣,១%, ឧស្សាហកម្ម ៣,៨%, ដឹកជញ្ញូន និងឃ្លាំងស្តុក២,៨%, ក្រុមគ្រួសារ ៣១,៣% និងវិស័យផ្សេងៗទៀតប្រមាណ ៧%។ លោកបន្តទៀតថា ឥណទានកសិកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានកំណើនតិចតួចក្នុងឆ្នាំ២០២៣ បើប្រៀបធៀបនឹងឆ្នាំ២០២២ ខណៈដែលគ្រឹះស្ថានធនាគារមួយចំនួនចាប់ផ្តើមផ្តោតខ្លាំងលើវិស័យនេះ។ យ៉ាងណា កសិកម្មនៅតែជាអាទិភាពសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ដោយសមាគមបានធ្វើការជំរុញការបង្កើតផលិតផលថ្មីៗ បំពេញតាមតម្រូវការរបស់កសិករ និងអ្នកពាក់ព័ន្ធ រួមទាំងរិះរកមធ្យោបាយដោះស្រាយបញ្ហាប្រឈមនានា។ លោក […]
News & ព័ត៌មានពេលព្រឹក
៤
ក្រុមហ៊ុន Floresta ចាប់ផ្តើមសាកល្បងទិញគ្រាប់ស្វាយចន្ទីស្ងួត១០០តោននៅចុងខែមីនានេះ ដើម្បីនាំចេញទៅជប៉ុន
បើពុំមានការប្រែប្រួលនោះទេ ក្រុមហ៊ុន Floresta របស់ប្រទេសអ៊ីស្រាអែលនឹងចាប់ផ្តើមសាកលល្បងប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតរបស់កម្ពុជាចំនួន១០០តោន នៅចុងខែមីនា ឬនៅដើមខែមេសាខាងមុន ដើម្បីនាំចេញទៅប្រទេសជប៉ុន ហើយបើគម្រោងទីមួយនេះ ទទួលបានជោគជ័យ ក្រុមហ៊ុននឹងបង្កើនការប្រមូលទិញកើនដល់១ម៉ឺនតោននៅក្នុងឆ្នំា នៅពេលបន្ទាប់។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ ប្រាប់ARDB TV Online ថាគម្រោងប្រមូលទិញស្វាយចន្ទី១០០តោននៅពេលខាងមុខនេះមានឈ្មោះថា CashewNotes សហការជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីស្វែងរកសហគមន៍កសិកម្មណាមួយផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីស្ងួតចំនួន១០០តោនដើម្បីនាំចេញសាកល្បងទៅកាន់ទីផ្សារប្រទេសជប៉ុន ។ ឯកឧត្តម ឃឹម ហ្វីណង់ គូសបញ្ជាក់ថា បើគម្រោងសាកល្បងប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតចំនួន១០០តោនរបស់ក្រុមហ៊ុនប្រទេសអ៊ីស្រាអែល នាំចេញទទួលបានជោគជ័យ និងមានការទទួលស្គាល់មានលក្ខណៈទូលំទូលាយ ក្រុមហ៊ុនមានគម្រោងពង្រីកការប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតរហូតដល់១ម៉ឺនក្នុងមួយឆ្នំាំនៅពេលបន្ទាប់។ បើយោងតាមមន្ត្រីនាំពាក្យក្រសួងកសិកម្ម ក្រុមហ៊ុនប្រទេសអ៊ីស្រាអែលដែលត្រៀមប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួត១០០តោន ហ៊ានទិញគ្រាប់ស្វាយចន្ទីរបស់កសិករក្នុងតម្លៃ៦ពាន់រៀលក្នុងមួយគីឡូក្រាម ពោលគឺមានតម្លៃលើសតម្លៃគ្រាប់ស្វាយចន្ទីនៅលើទីផ្សារបច្ចុប្បន្នប្រមាណ២០% តែទាមទាគ្រាប់ស្វាយចន្ទីមានស្តង់ដារ និងមានគុណភាពល្អដូចដែលបានកំណត់នៅក្នុងកិច្ចសន្យារវាងសហគម និងក្រុមហ៊ុន។ ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍ថា «បច្ចុប្បន្នគម្រោង CashewNotes បានសាកល្បងធ្វើការជាមួយសហគមន៍កសិកម្មសាលាវិស័យស្ថិតនៅក្នុងខេត្តកំពង់ ហើយនេះគឺជាឧទាហរណ៍មួយដ៏ល្អក្នុងការបង្ហាញទៅកសិករក៏ដូចជាវិស័យស្វាយចន្ទីឱ្យឃើញ នៅពេលយើងដំាស្វាយចន្ទីមានគុណភាព មានតម្លៃដើមប្រកួតប្រជែង។ ប៉ុន្តែនៅពេលយើងធ្វើមិនបានតាមស្តង់ដារ ថ្លៃដើមខ្ពស់ […]

កាលវិភាគផ្សព្វផ្សាយ