Phann
Author Social Media
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ចាត់តំណាងនាំយកអំណោយប្រគល់ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីចែកជូនវីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បានចាត់តំណាងនាំយកអំណោយប្រគល់ជូនឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល នៅនៅវិមាន៧មករា។ ពិធីប្រគល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល គឺដឹកនាំដោយឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ព្រមទាំងយុវជនគណបក្សប្រជាជនកម្ពុជានៃគណ:កម្មការគណបក្សចំណុះឲ្យធនាគារ ARDB នាំយកអំណោយទៅប្រគល់ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីចែកជូនវីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក តាមរយៈយុវជនគណបក្សថ្នាក់កណ្តាល។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតដល់ឯកឧត្តមបណ្ឌិត កៅ ថាច ដែលបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីជួយសម្រាលបន្ទុក ការលំបាកនិងផ្គត់ផ្គង់ជូនបងប្អូនជាវីរៈកងទ័ពជូតមុខ និងបងប្អូនជាជនភៀសសឹក ដែលកំពុងត្រូវការជំនួយ។ សម្រាប់ឯកឧត្តម បាន […]
News & អន្តរជាតិ

អូស្ត្រាលីនឹងលុបចោលពន្ធ១០០ភាគរយ លើការនាចូលទំនិញរបស់ឥណ្ឌា
ញូវដេលី៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា បានមានប្រសាសន៍ កាលពីពេលថ្មីៗកន្លងមកនេះថា ប្រទេសអូស្ត្រាលីនឹងមិនគិតពន្ធចំពោះការនាំចេញទាំងអស់របស់ឥណ្ឌា ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ដូច្នេះថា «ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ប្រទេសអូស្ត្រាលី នឹងមិនគិតពន្ធ១០០ភាគរយ សម្រាប់ការនាំចេញរបស់ឥណ្ឌាទេ។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ កិច្ចព្រមព្រៀងនេះ បានផ្តល់នូវកំណើននាំចេញប្រកបដោយចីរភាព ការចូលប្រើប្រាស់ទីផ្សារកាន់តែស៊ីជម្រៅ និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែរឹងមាំ ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកនាំចេញរបស់ឥណ្ឌា មានដូចជា សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាកសិករ និងកម្មករផងដែរ»។ ឥណ្ឌា និងអូស្ត្រាលី បានអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ហើយប្រទេសទាំងពីរកំពុងចរចាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងៗទៀត។ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាកិច្ចព្រមព្រៀង ដែលគ្របដណ្តប់លើបញ្ហាមួយចំនួនទាក់ទងនឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរកំពុងចូលរួមក្នុងការចរចាសម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលនឹងមានវិសាលភាពកាន់តែទូលំទូលាយ និងស៊ីជម្រៅ។ យោងតាមលោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ការនាំចេញរបស់ឥណ្ឌាទៅកាន់ប្រទេសអូស្ត្រាលីបានកើនឡើងចំនួនប្រាំបីភាគរយ ក្នុងឆ្នាំ២០២៤ និង២០២៥ ដែលធ្វើឲ្យតុល្យភាពពាណិជ្ជកម្មរបស់ឥណ្ឌាបានល្អប្រសើរឡើង ដោយមានកំណើនយ៉ាងខ្លាំងនៅក្នុងវិស័យផលិតកម្ម សារធាតុគីមី វាយនភណ្ឌ ផ្លាស្ទិច ឱសថ […]
News & ជាតិ

បច្ចុប្បន្នកម្ពុជា មានសហគ្រាសជលផលចំនួន ៥៦៨ បានទទួលការគាំទ្រជាក់លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ
ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល់ (CAPFISH-Capture) ដែលគាំទ្រ ថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អង្គការ UNIDO បានឈានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ដោយគម្រោងមួយនេះ នាកន្លងមក បានជួយយ៉ាងច្រើនដល់វិស័យ ជលផលនៅកម្ពុជា។ តាមរយៈគម្រោងមួយនេះដែរគិត រហូតមកដល់បច្ចុប្បន្នមាន សហគ្រាសជលផលចំនួន ៥៦៨ បានទទួលការគាំទ្រជាក់លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ដោយក្នុងនោះសហគ្រាសទទួលផលដឹកនាំដោយស្រ្តី មានចំនួនសរុប ៦២ភាគរយ។ក្នុងចំណោមនេះ ក៏មានសហគ្រាសចំនួន ៦៤ ផ្សេងទៀតក៏ បានកែលម្អប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មសម្ភារ បរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងការពង្រីកទីផ្សារជាដើម។ ក្រៅពីនេះក៏មានសហគ្រាសធុនតូច និងមធ្យមចំនួន ៣៣ ឈានទៅទទួលបានវិញ្ញាបនប័ត្រគុណភាពផល ផលិតផលជលផលកម្ពុជាឬហៅថា (CQS) ឬវិញ្ញាបនប័ត្រ HACCP ដែលមានការទទួលស្គាល់ជាអន្តរជាតិ ខណៈដែលសហគ្រាសចំនួន ១១ កំពុងអនុវត្តប្រព័ន្ធអង្កេតដានឌីជីថល (CamTrace) ដើម្បីត្រៀមលក្ខណៈនាំចេញ។ លោកបណ្ឌិត សេតធី […]
News & ជាតិ

សមាគមកាហ្វេកម្ពុជា ចាត់ទុកខេត្តមណ្ឌលគិរី មានសក្តានុពលច្រើនជាងខេត្តផ្សេងៗសម្រាប់ដំណាំកាហ្វេ
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស សមាគមកាហ្វេកម្ពុជាបានចាត់ទុកខេត្តមណ្ឌលគិរី មានសក្តានុពលច្រើនជាងបណ្តាខេត្តផ្សេងៗដែលស្ថិតនៅប៉ែកឦសាននៃប្រទេសកម្ពុជា។ នៅក្នុងសិក្ខាសាលាស្តីពី «ការជំរុញការវិនិយោគលើវិស័យកាហ្វេ ការចែករំលែកបច្ចេកទេសដាំដុះនិងកែច្នៃកាហ្វេកាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២៥» ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមកាហ្វេកម្ពុជា បានលើកទឹកចិត្តដល់និស្សិតផ្នែកសិកម្ម ក៏ដូចជាម្ចាស់អាជីវកម្មក្នុងស្រុក ឱ្យចេះសង្កេតមើលទៅលើចរន្តដែលជាតម្រូវការអ្វីដែលថ្មីបានកើតឡើងនៅក្នុងប្រទេសនិងពិភពលោក។ពិសេសចរន្តនៃការពិសារកាហ្វេ នៅក្នុងស្រុកក៏ដូចជានៅលើពិភពលោកកំពុងមានការកើនឡើងច្រើន។ ឯកឧត្តមបានលើកឡើងថា នៅប្រទេសចិនពលរដ្ឋចូលចិត្តពិសារទឹកតែច្រើនជាង តែមកដល់ពេលបច្ចុប្បន្ននេះពលរដ្ឋដែលមានវ័យក្មេងៗលែងសូវនិយមពិសារទឹកតែច្រើនដូចពេលមុនៗទៀតហើយ ពួកគេបានងាកមកពិសារកាហ្វេដែរ។ ដូចនេះតម្រូវការកាហ្វេនៅលើពិភពលោកមានទំហំធំណាស់ ហើយនឹងអាចមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំថែមទៀត។ ក្រៅពីចែករំលែកអំពីតម្រូវការកាហ្វេនៅក្នុងស្រុកនិងពិភពលោក, សម្រាប់កម្ពុជា ឯកឧត្តមមានប្រសាសន៍ថា កម្មវិធីអភិវឌ្ឍប៉ែកឦសានមានចំនួន៤ខេត្ត មានក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ប៉ុន្តែខេត្តដែលសមប្រកបជាមួយដំណាំកាហ្វេច្រើនជាងគេ គឺខេត្តមណ្ឌលគិរី មានចម្ការកាហ្វេជាង១២ម៉ឺនហិកតា។ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមការហ្វេកម្ពុជាបានលើកឡើងថា សមាគមកាហ្វេកម្ពុជាមានគោលដៅចង់លើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជាដែលជាប់ពាក់ព័ន្ធនៅក្នុងវិស័យកាហ្វេទាំងអស់ ដោយធ្វើយ៉ាងណាឱ្យជីវភាពមានការរីកចម្រើន ដែលបច្ចុប្បន្នសមាគមមានសមាជិកជាង៤០ ហើយក្នុងនោះមានគ្រប់ផ្នែកទាំងអស់ដើម្បីធ្វើការរួមគ្នាកសាងជីវភាពរបស់ប្រជាជនតាមរយៈវិស័យកាហ្វេ។ បើតាមលោកប្រធានសមាគមកាហ្វេកម្ពុជា កាហ្វេជាដំណាំមួយប្រភេទដែលមានតម្លៃ នៅពេលធ្វើកសិកម្មកសិករត្រូវមើលថាគួរដាំដំណាំអ្វី លក់បានតម្លៃថ្លៃ […]
News & អន្តរជាតិ

ចិនជំរុញការនាំចេញប្រេងសណ្តែកសៀងទៅឥណ្ឌា ឱ្យបានកាន់តែច្រើន
ហាណូយ៖ ផលិតផលប្រេងឆារបស់ប្រទេសចិនកំពុងហូរចូលប្រទេសឥណ្ឌា ស្របពេលចិននៅតែបន្តនាំចូលសណ្តែកសៀងក្នុងបរិមាណច្រើនលើសលប់ពីប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូង ហើយឥឡូវនេះ ចិនត្រូវនាំចូលសណ្តែកសៀងពីសហរដ្ឋអាម៉េរិក ខណៈតម្រូវការក្នុងស្រុកចាប់ផ្តើមចុះខ្សោយ។ សារព័ត៌មានវៀតណាម បានចេញផ្សាយថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ ប្រទេសចិនបាននាំចេញប្រេងសណ្តែកសៀង ចំនួន៧០ ៨៧៧តោន ដែលភាគច្រើននាំចូលទៅកាន់ប្រទេសឥណ្ឌា។ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៥ ចិនបាននាំចេញប្រេងសណ្តែកសៀងរហូតដល់៣២៩ ០០០តោន គឺជាបរិមាណច្រើនជាងជិតបីដងបើប្រៀបធៀបជាមួយបណ្តាឆ្នាំកន្លងមក។ ដោយសារប្រទេសចិនបាននិងបន្តទិញសណ្តែកសៀងពីសហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីការផ្អាកពាណិជ្ជកម្មបណ្តោះអាសន្ន ហើយស្របពេលទំនាក់ទំនងជាមួយប្រទេសឥណ្ឌាមានភាពប្រសើរឡើងវិញ ធ្វើឱ្យទំហំពាណិជ្ជកម្មនឹងកើនឡើង។ សម្រាប់ប្រទេសឥណ្ឌាវិញ ការនាំចូលប្រេងសណ្តែកសៀងពីប្រទេសចិន មានប្រយោជន៍ដល់សេដ្ឋកិច្ច និងកាត់បន្ថយតម្លៃដឹកជញ្ជូន ព្រោះប្រេងសណ្តែកសៀងរបស់ប្រទេសចិន មានគុណភាពល្អដូចគ្នានឹងប្រេសណ្តែកសៀងរបស់ប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូង ហើយមានតម្លៃថោកជាងពី១០ ទៅ១៥ ដុល្លារក្នុងមួយតោន។ ចំណែករយៈពេលដឹកជញ្ជូនវិញ ត្រូវចំណាយត្រឹមតែពី១០ ទៅ១២ថ្ងៃប៉ុណ្ណោះ អាចចូលដល់ ភាគខាងកើតរបស់ប្រទេសឥណ្ឌា គឺលឿនជាងពី៥០ ទៅ៦០ថ្ងៃ សម្រាប់ការដឹកជញ្ជូនពីប្រទេសប្រេស៊ីល ឬពីប្រទេសអាហ្សង់ទីន។ ការនាំចូលប្រេងសណ្តែកសៀងពីប្រទេសចិន កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ មានបរិមាណប្រហែល ៧០ ០០០តោន ហើយអាចកើនឡើងប្រហែល១២ ០០០តោនថែមទៀត។ ក្នុងរយៈពេលប្រាំមួយខែ ក្នុងឆ្នាំ២០២៦ ប្រទេសចិនអាចផ្គត់ផ្គង់ប្រេងសណ្តែកសៀងឱ្យប្រទេសឥណ្ឌាបានរហូតដល់៣៥០ ០០០តោន។ ដូច្នេះ ប្រទេសចិននឹងក្លាយជាប្រភពផ្គត់ផ្គង់ប្រេងសណ្តែកសៀងធំទីបីរបស់ប្រទេសឥណ្ឌា។ ប្រទេសចិនផលិតប្រេងសណ្តែកសៀងប្រហែល២០លានតោន […]
News & ជាតិ

របរកែច្នៃឫស្សីជាសម្ភារប្រើប្រាស់កំពុងជួយក្នុងការរកចំណូលប្រជាសហគមន៍ និងក៏ដូចជាចូលរួមថែរក្សារបស់កែច្នៃបុរាណខ្មែរឱ្យគង់វង្ស
ដោយ ជិន ម៉ាដេប៉ូ៖ មណ្ឌលគិរី៖ តាមរយៈការកែច្នៃឫស្សីជារបស់ប្រើប្រាស់បែបបុរាណរបស់ដូនតាខ្មែរនោះ បានជួយដល់ប្រជាសហគមន៍ក្នុងការរកចំណូលបានពីការលក់វត្ថុអនុស្សាវរីយ៍ និងលក់សម្ភារប្រើប្រាស់កែច្នៃពីឫស្សី ដែលជាផ្នែកមួយក្នុងការរកចំណូលបន្ថែមដល់កសិករក្រៅអំពីការធ្វើស្រែចម្ការ របស់កសិករក្នុងខេត្តមណ្ឌលគិរី។ ការបណ្តុះបណ្តាលវិជ្ជាជីវៈកែច្នៃឫស្សី ឱ្យក្លាយទៅជារបស់ប្រើប្រាស់ផ្សេងៗជាផ្នែកមួយលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន និងផ្តល់នូវជម្រើសថ្មីនៃមុខរបររបស់ប្រជាពលរដ្ឋសម្រាប់រកចំណូលចិញ្ចឹមជីវិត។ ការបង្រៀនវិជ្ជាជីវៈសិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍ទាំងនេះ កន្លងមកបានធ្វើឡើងពីសំណាក់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)ដោយមានការគាំទ្រពីក្រសួងបរិស្ថានដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារជំនួសឱ្យការចូលព្រៃកាប់ឈើលក់ដោយខុសច្បាប់។ អ្នកស្រី ម៉ា សុខជា បុគ្គលិកមួយរូបប្រចាំវិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញ បានប្រាប់ឱ្យដឹងថា តាមរយៈការសហការជាមួយគម្រោងរេដបូក អំឡុងឆ្នាំ២០២៣ សរុប២១ភូមិគោលដៅ មានក្រុមផលិតសាប៊ូ ក្រុមផលិតនំ ក្រុមផលិតផ្លែឈើ ក្រុមប្រមូលផលផ្លែឈើ និងក្រុមផលិតឫស្សីជាដើម។ អ្នកស្រីបានបញ្ជាក់ដែរថា សម្រាប់ក្រុមផលិត និងកែច្នៃឫស្សីនេះ មានពីរភូមិគោលដៅ គឺភូមិពូចារ និងភូមិពូគង់ ស្ថិតនៅក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី។ ប្រជាសហគមន៍ស្ថិតនៅក្នុងក្រុមកែច្នៃឫស្សីនេះ បានប្រមូលយកឫស្សី ដែលមានដើមចាស់ៗមកកែច្នៃជាសម្ភារប្រើប្រាស់ផ្សេងៗ ក្នុងនេះមានដូចជាកែវទឹកធំមានដៃ ពែងទឹក ប្រដាប់ដាក់ទៀនក្រអូប កន្រ្តកកំសៀវទឹក ប្រអប់ដាក់ក្រដាសជូតដៃ ទម្ពក់ព្យួរខោអាវ ឧបករណ៍បំពងសំឡេង ទូរសព្ទដៃ ប្រដាប់ដាក់ប៊ិច បំពង់ដាក់គ្រឿងធ្វើម្ហូបក្នុងផ្ទះបាយ ថូផ្កា និងសម្ភារជាច្រើនទៀត។ អ្នកស្រីបានពន្យល់ប្រាប់ថា សម្ភារកែច្នៃទាំងនេះត្រូវបានលក់លើទីផ្សារ […]
News & ជាតិ

អង្គការអច្ឆរិយៈនៃទន្លេមេគង្គ លែងត្រីរាជ និងត្រីគល់រាំងទៅទីធម្មជាតិវិញ
ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ អង្គការអច្ឆរិយៈនៃទន្លេមេគង្គ (Wonders of the Mekong)បានឱ្យដឹងថា ត្រីរាជមួយក្បាលទម្ងន់៦០គីឡូក្រាម មានប្រវែង១,៧០ម៉ែត្រ ដែលជាប្រភេទត្រីកម្រជិតផុតពូជ ត្រូវអ្នកនេសាទចាប់បានដោយឧបកណ៍នេសាទ «លបឡុក»រួចមក បានរាយការណ៍ និងប្រគល់ដល់សមត្ថកិច្ចដើម្បីអភិរក្សត្រីប្រភេទនេះដល់កូនចៅជំនាន់ក្រោយបន្តទៀត។ បើតាមអង្គការអច្ឆរិយៈនៃទន្លេមេគង្គ បានឱ្យដឹងថា លោក ឈិត សេងហ៊ឹង អាយុ៥៩ឆ្នាំ រស់នៅក្នុងឃុំកំពង់ហ្លួង ស្រុក ក្រគរ ខេត្ដពោធិ៍សាត់ គឺជាអ្នកបានប្រទះឃើញត្រីរាជមួយក្បាលចូលក្នុងលបឡុករបស់គាត់។ បុរសអ្នកនេសាទរូបនេះបានរាយការណ៍ដោយស្ម័គ្រចិត្តអំពីការចាប់បានត្រីរាជមួយក្បាលនេះ ដើម្បីឱ្យក្រុមអភិរក្សសត្វបំពាក់ស្លាកសម្គាល់ និងលែងចូលទៅកន្លែងអភិរក្សជលផលវិញ។ ដោយឡែកត្រីគល់រាំងមួយក្បា មានទំងន់៦,២គីឡូក្រាម មានប្រវែង៦៧សង់ទីម៉ែត្រ ក៏ត្រូវបានលែងចូលក្នុងជម្រកធម្មជាតិផងដែរ នាពេលកន្លងមកថ្មីៗនេះ។ ត្រីគល់រាំងនេះត្រូវបានលោកស្រី ញឹក ស៊ីយ៉ុន អាយុ៥៨ឆ្នាំ ម្ចាស់គន្លងដាយ៤ដេ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចាប់បាន ហើយគាត់បានប្រគល់ឱ្យសមត្ថកិច្ចដើម្បីលែងចូលក្នុងជម្រកធម្មជាតិវិញ។ គួរបញ្ជាក់ថា ត្រីគល់រាំង និងត្រូវរាជ ទាំងពីរប្រភេទនេះ ត្រូវបានលែងដោយឯកឧត្តម លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមថែរក្សាការពារ និងអភិរក្សពូជត្រីកម្រ និងជិតផុតពូជឱ្យបានគង់វង្ស។ គួរបញ្ជាក់ថា […]
News & ជាតិ

ប្រពៃណីបូតស្រូវរបស់ជនជាតិដើមភាគតិច នៅតែរក្សាបានខ្ជាប់ខ្ជួនរហូតបច្ចុប្បន្ន
ដោយ ជិន ម៉ាដេប៉ូ មណ្ឌលគិរី៖ គិតរហូតមកដល់ពាក់កណ្តាលខែធ្នូនេះបងប្អូនជនជាតិដើមភាគតិច ព្នងច្រូតកាត់ស្ទើររួចរាល់អស់ទៅហើយ ជាមួយនឹងទិន្នផលស្រូវឆ្នាំនេះល្អប្រសើរ ដោយសារតែកត្តាភ្លៀងធ្លាក់ និងអាកាសធាតុអំណោយផលផង។ តាមរយៈការដាំដុះស្រូវនេះដែរ បើទោះបីឈានដល់បច្ចុប្បន្នវិទ្យាសាស្រ្តរីកចម្រើន និងពលរដ្ឋកម្ពុជាភាគច្រើនបានងាកមកប្រើប្រាស់ការច្រូតកាត់បែបសម័យថ្មី ដោយប្រើទាំងម៉ាស៊ីនច្រូតកាត់ ម៉ាស៊ីនបោកបែនក្តី តែប្រជាពលរដ្ឋដែលជាជនជាតិភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី នៅតែជ្រើសរើសប្រើប្រាស់ប្រពៃណីបូតស្រូវដូនតា ដោយរក្សាប្រពៃណីនេះមិនឱ្យបាតបង់ឡើយ។ ការប្រមូលផលស្រូវតាមការបូតជំនួសការច្រូតនឹងកណ្តៀវ ឬម៉ាស៊ីនច្រូតស្រូវនោះទោះយឺតយាវបន្តិចតែក៏ពួកគាត់នៅតែរក្សាប្រពៃណីឥតបោះបង់ដែរ ព្រោះថា វាផ្តល់ភាពងាយស្រួលសម្រាប់ពួកគាត់។ លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានប្រាប់ ARDBឱ្យដឹងថា៖ នាដើមខែធ្នូ កន្លងមកប្រជាកសិករជនជាតិភាគតិចរស់ក្នុងភូមិរបស់លោក បានប្រមូលផលស្រូវរួចរាល់អស់ហើយ។ ក្នុងចំណោមនេះ ពួកគាត់ភាគច្រើនធ្វើស្រែសម្រាប់ទុកហូបចុក ក្នុងក្រុមគ្រួសារ មិនបានធ្វើក្នុងទ្រង់ទ្រាយធំសម្រាប់លក់ទេ។ សម្រាប់ស្រូវដែលពួកគាត់ធ្វើនោះជាស្រូវកន្ទុយដំរី ដោយក្នុងចំណោមនេះ ពួកគាត់ច្រើនប្រើប្រាស់វិធីសាស្រ្តបូតស្រូវដោយដៃរួចដាក់កាផា ស្ពាយទៅកាន់ផ្ទះសម្បែងមុនហាល ហើយបុកជាអង្ករសម្រាប់ទុកបរិភោគ។ លក្ខណៈសាមញ្ញបែបនេះងាយស្រួលសម្រាប់ស្ថានភាពគ្រួសាររបស់ពួកគាត់។ ទោះបីយ៉ាងណាក្តី លោក ស្រេវ ផាត បានប្រាប់ឱ្យដឹងដែរថា សម្រាប់ពលរដ្ឋមួយចំនួនទៀតពួកគាត់ក៏ជ្រើសរើសប្រើកណ្តៀវសម្រាប់ច្រូតកាត់ដែរ ពីព្រោះបានលឿន និង ងាយស្រួលចំណេញពេលវេលាតិច។ សម្រាប់អង្ករវិញពួកគាត់យកទៅកិននៅរោងម៉ាស៊ីន […]
News & អន្តរជាតិ

ផលិតផលកសិកម្មវៀតណាមត្រូវបានសហភាពអឺរ៉ុបទទួលស្គាល់គុណភាព
ហាណូយ៖ ការធ្លាក់ចុះយ៉ាងច្រើននូវការព្រមានរបស់សហភាពអឺរ៉ុប ក្នុងឆ្នាំ២០២៥ បញ្ជាក់ឱ្យឃើញនូវសញ្ញាវិជ្ជមានសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់វៀតណាម នាពេលអនាគត។ បើតាមការចុះផ្សាយរបស់ព័ត៌មានក្នុងស្រុកវៀតណាម បានឱ្យដឹងថា ចំនួននៃការព្រមានដែលចេញដោយសហភាពអឺរ៉ុប ប្រឆាំងនឹងផលិតផលកសិកម្ម និងម្ហូបអាហារវៀតណាម បានធ្លាក់ចុះជិតពាក់កណ្តាល នៅឆ្នាំ២០២៥។ ពីការព្រមានចំនួន១១៤ ក្នុងឆ្នាំ២០២៤ សហភាពអឺរ៉ុបបានចេញការព្រមានត្រឹមតែ៦០ប៉ុណ្ណោះ នៅឆ្នាំ២០២៥ គឺធ្លាក់ចុះ៤៨ភាគរយ។ សម្រាប់ទីផ្សារមួយ ដែលល្បីល្បាញដោយសារតម្រូវការសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យ យ៉ាងតឹងរ៉ឹង។ តួលេខនេះឆ្លុះបញ្ចាំងពីភាពល្អប្រសើរឡើងវិញ គួរឱ្យកត់សម្គាល់នៃគុណភាពផលិតផលកសិកម្មវៀតណាម និងកម្រិតនៃការអនុលោមតាមច្បាប់របស់អឺរ៉ុប។ អនុប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យវៀតណាម លោកវេជ្ជបណ្ឌិត ង៉ូ សួនណាំ (Ngo Xuan Nam) បានលើកឡើងថា ការថយចុះនៃការព្រមានរបស់សហភាពអឺរ៉ុបបង្ហាញថា ការធ្វើអាជីវកម្ម និងប្រជាជនក្នុងមូលដ្ឋានបានចាប់ផ្តើមអនុវត្តវិធីសាស្រ្តសល្អជាងមុន ចំពោះការនាំចេញ ដោយធានាការអនុលោមតាមច្បាប់ចាប់ពីដំណាក់កាលផលិតកម្ម ដោយមិនពិបាដោះស្រាយបញ្ហាបន្ទាប់ពីផលិតផលបានចូលដល់ទីផ្សាររួចហើយ។ សហភាពអឺរ៉ុប គឺជាទីផ្សារមួយ ដែលតែងតែផ្លាស់ប្តូរបទប្បញ្ញត្តិលើសំណល់ថ្នាំសម្លាប់សត្វល្អិត ថ្នាំអង់ទីប៊ីយោទិច សារធាតុបន្ថែម និងការតាមដានផលិតផល។ សូម្បីតែការកែតម្រូវតិចតួចនៃកម្រិតបច្ចេកទេសក៏អាចបង្កឱ្យមានហានិភ័យនៃការព្រមានភ្លាមៗដែរ។ យោងតាមរបាយការណ៍ ចុងឆ្នាំ២០២៥ របស់ការិយាល័យសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យវៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៥ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីបញ្ឈប់ការនាំចូលអង្ករ ស្ករ និងពោត នៅឆ្នាំ២០២៦
ហ្សាកាតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសហាមឃាត់ទាំងស្រុងលើការនាំចូលអង្ករ ស្ករស និងពោតសម្រាប់ឆ្នាំ២០២៦ ដោយលើកឡើងពីការកើនឡើងគួរឱ្យកត់សម្គាល់នៃផលិតកម្មក្នុងស្រុក និងទិសដៅយុទ្ធសាស្ត្រឆ្ពោះទៅរកភាពគ្រប់គ្រាន់នៃស្បៀងអាហារជាតិ។ លោក តាតាង យូលីអូណូ (Tatang Yuliono) មន្ត្រីជាន់ខ្ពស់នៅក្រសួងសម្របសម្រួលកិច្ចការស្បៀងអាហារ បាននិយាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ថា រដ្ឋាភិបាលថែមទាំងបានពន្យារពេលផែនការសម្រាប់ការនាំចូលអង្ករសម្រាប់ឧស្សាហកម្ម ដែលជាធម្មតាត្រូវបានប្រើក្នុងការផ្គត់ផ្គង់ដំណើរផលិត។ លោកបានមានប្រសាសន៍ថា ប្រទេសឥណ្ឌូណេស៊ីសម្រេចបានជោគជ័យក្នុងការពឹងផ្អែកលើខ្លួនឯងលើទំនិញយុទ្ធសាស្ត្រទាំងនេះសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារ បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងច្បាស់លាស់នៃតុល្យភាពទំនិញរបស់ជាតិ នៅឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អេនឌី អំ៉រ៉ាន សូឡៃម៉ាន (Andi Amran Sulaiman) បានមានប្រសាស់សង្កត់ធ្ងន់ថា គោលនយោបាយនេះអនុវត្តតាមការណែនាំដោយផ្ទាល់ពីប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) ដើម្បីផ្តល់អាទិភាពដល់សុខុមាលភាពរបស់កសិករ និងអ្នកចិញ្ចឹមសត្វនៅក្នុប្រទេសឥណ្ឌូណេស៊ី។ តាមរយៈការបញ្ឈប់ការនាំចូលអង្ករសម្រាប់ឧស្សាហកម្ម រដ្ឋាភិបាលឥណ្ឌូណេស៊ី មានបំណងជំរុញអាជីវកម្មក្នុងស្រុកឱ្យយកវត្ថុធាតុដើមពីកសិករក្នុងស្រុក ដើម្បីលើកទឹកចិត្តពួកគាត់កែលម្អគុណភាពទិន្នផល និងស្តង់ដារកែច្នៃ។ លោក អេនឌី អំ៉រ៉ាន សូឡៃម៉ាន បានមានប្រសាសន៍ដោយកត់សម្គាល់ថា គោលនយោបាយបង្កើនទិន្នផលស្រូវក្នុងប្រទេសឥណ្ឌូណេស៊ី បានរចនាឡើងដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។ ផលិតកម្មស្ករស សម្រាប់ឆ្នាំ២០២៦ ត្រូវបានគេព្យាករណ៍ថា នឹងកើនដល់បរិមាណបីលានតោន […]
News & ជាតិ

សហគមន៍កសិកម្មទំនើប និងក្រុមហ៊ុនបៃតង នៅខេត្តកំពង់ធំចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រូវស្រងែស្រាល
ភ្នំពេញ៖ ថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្របសម្រួលនៅក្នុងការចុះកិច្ចសន្យារវាងក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើបចំនួន២ នៅខេត្តកំពង់ធំ ដើម្បីផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រូវស្រងែស្រាល នៅលើផ្ទៃដីប្រមាណ៦ ០០០ហិកតា។ នៅក្នុងកិច្ចសន្យាបន្ថែមក្នុងទំហំទឹកប្រាក់ជិត៧លានដុល្លារ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើបចំនួន២ផ្សេងទៀត នៅខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រូវស្រងែស្រាលនៅលើផ្ទៃដីប្រមាណ៦ ០០០ហិកតា ដែលធ្វើឱ្យបរិមាណស្រូវសរុប ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបៃតងកើនដល់ជាង៤មុឺនតោន ស្មើនឹង៩,២លានដុល្លារ។ រហូតមកដល់ពេលនេះ ក្រសួងកសិកម្ម បានបញ្ចប់ការតភ្ជាប់ទីផ្សារទាំងស្រុងជូនដល់សហគមន៍កសិកម្មទំនើបដំណាំស្រូវទាំងអស់នៅក្នុងរដូវកាលនេះ ជាមួយនឹងការធានាតម្លៃសមរម្យទុកជាមុន ព្រមទាំងបានសម្របសម្រួលឱ្យកសិករជាសមាជិកប្រមាណ២ ០០០គ្រួសារទទួលបានប្រាក់កម្ចីធ្វើជាដើមទុន ដែលមានការប្រាក់ទាប សម្រាប់ផលិតកម្មស្រូវលើផ្ទៃដីជិត១៥ ០០០ហិកតា នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងខេត្តកំពង់ឆ្នាំង៕
News & អន្តរជាតិ

អង្គការ FAO បើកកម្មវិធីឆ្នាំនៃស្ត្រីកសិកម្ម ២០២៦ ដើម្បីរំលេចពីការរួមចំណែករបស់ស្ត្រីក្នុងវិស័យកសិកម្ម
អ៊ីស្លាម៉ាបាដ៖ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានចាប់ផ្តើមធ្វើយុទ្ធនាការ ឆ្នាំអន្តរជាតិនៃកសិករស្ត្រី ឆ្នាំ២០២៦ ដែលជាយុទ្ធនាការសកលក្នុងគោលបំណងទទួលស្គាល់ស្ត្រី ដែលមិនអាចខ្វះបាន ប៉ុន្តែជារឿយៗត្រូវបានគេមើលរំលងចំពោះការរួមចំណែកក្នុងប្រព័ន្ធកសិអាហារសកល និងដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីបិទគម្លាតយេនឌ័រ។ ស្ត្រីមានសមាមាត្រយ៉ាងសំខាន់នៃកម្លាំងពលកម្មកសិកម្មរបស់ពិភពលោក និងដើរតួនាទីស្នូលក្នុងខ្សែច្រវាក់តម្លៃកសិអាហារ រាប់ចាប់ពីការផលិត ការកែច្នៃ រហូតដល់ការចែកចាយ និងពាណិជ្ជកម្ម ព្រមទាំងធានាបាននូវសន្តិសុខស្បៀងអាហារក្នុងគ្រួសារ និងអាហារូបត្ថម្ភផងដែរ។ កាលពីឆ្នាំ២០២១ ប្រព័ន្ធកសិអាហារបានជួលស្ត្រីធ្វើការចំនួន៤០ភាគរយនៃចំនួនស្ត្រីទូទាំងពិភពលោក ដែលជិតស្មើនឹងបុរស។ ថ្វីត្បិតតែតួនាទីដ៏សំខាន់បែបនេះក៏ដោយ ការរួមចំណែករបស់ស្ត្រីនៅតែខ្វះការឱ្យតម្លៃ ហើយលក្ខខណ្ឌការងាររបស់ស្ត្រីច្រើនតែមិនប្រាកដប្រជា៖ ការងារមិនទៀងទាត់ ក្រៅផ្លូវការ ការងារក្រៅម៉ោង ការងារមានប្រាក់ឈ្នួលទាប ដែលពឹងផ្អែកលើការងារច្រើន និងងាយរងគ្រោះខ្លាំង។ ស្ត្រីនៅតែបន្តប្រឈមមុខនឹងឧបសគ្គជាប្រព័ន្ធ រួមទាំងលទ្ធភាពទទួលបានដីធ្លី ហិរញ្ញវត្ថុ បច្ចេកវិទ្យា ការអប់រំ សេវាផ្សព្វផ្សាយ និងការចូលរួមក្នុងការសម្រេចចិត្តនៅគ្រប់កម្រិត។ នៅប្រទេសប៉ាគីស្ថាន ស្ត្រី និងកុមារី ប្រមាណ៧៤ភាគរយ បានចូលរួមជាកម្លាំងពលកម្មក្នុងវិស័យកសិកម្ម ដោយបង្កើតប្រាក់ចំណូលក្នុងគ្រួសារប្រមាណ៤០ភាគរយ។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាពាក់ព័ន្ធនឹងការការពារកសិករជាស្ត្រី នៅតែមានឯកសារមិនគ្រប់គ្រាន់ និងដោះស្រាយមិនបានច្បាស់លាស់។ របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្ម ស្តីពីកសិករជាស្ត្រីនៅប្រទេសប៉ាគីស្ថាន បានបង្ហាញពីតម្រូវការក្នុងការធ្វើវិសោធនកម្មគោលនយោបាយការងារ និងកសិកម្មនៅថ្នាក់សហព័ន្ធ និងថ្នាក់ខេត្ត ដើម្បីទទួលស្គាល់ស្ត្រីទាំងអស់ ដែលបំពេញការងារទាក់ទងនឹងការដំណាំ […]
