Kheang

News & ជាតិ
THN3 copy
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងត្រៀមផលិត “ម្ទេសស្តង់ដាសុវត្ថិភាព” ១០០០តោនសម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនកសិដ្ឋានគីរីទេស
ខេត្តពោធិ៍សាត់៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបាន​​លើកឡើងថា ក្រោយពីបានបង្កើតជាសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំពង្រិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ជាផ្លូវការតាមការគ្រោងទុកនៅថ្ងៃទី៥ខែមីនា សហគមន៍ដែលមានសមាជិកចំនួន ១៨១គ្រួសារ និងមានផ្ទៃដីផលិតកម្មដំណាំម្ទេសចំនួនប្រមាណ៥២ហិកតា បានចុះកិច្ចសន្យាទិញលក់ ម្ទេសស្តង់ដាសុវត្ថិភាពចំនួន១០០០តោនសម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនកសិដ្ឋានគីរីទេសកាលថ្ងៃទី៦ខែមីនាឆ្នាំ២០២៥នេះ។ បើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឲ្យដឹងថា សហគមន៍កសិកម្មទំនើប ម្ទេសដំណាក់ទ្រយឹងមានសមាជិកសុទ្ធតែជាបងប្អូនអតីតយុទ្ធជន ដែលទទួលបានដីសម្បទានសង្គមកិច្ចពីតំបន់អភិវឌ្ឍន៍ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង នៃស្រុកភ្នំក្រវ៉ាញ់ ខេត្តពោធិ៍សាត់មួយនេះ បើមិនមានអ្វីប្រែប្រួលទេសហគមន៍គ្រោងនឹងចាប់ផ្តើមផលិតកម្មតាមកិច្ចសន្យាក្នុងអំឡុងពេល២ខែខាងមុខ និងអាចចាប់ផ្តើមប្រមូលផលដំបូងនៅមុនដំណាច់ឆ្នាំ២០២៥។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថាការចុះកិច្ចសន្យាទិញលក់ម្ទេសស្តង់ដាសុវត្ថិភាពចំនួន១០០០តោន រវាងសហគមន៍និងក្រុមហ៊ុនខាងលើ គ្រោងផលិតនៅពូជម្ទេសចំនួន២ប្រភេទ គឺមានម្ទេសដៃនាង និងមួយប្រភេទទៀតជាពូជម្ទេសដែលក្រុមហ៊ុនបញ្ជាទិញជាអ្នកផ្តល់ជូន ហើយនៅក្នុងដំណាក់ដំបូងៗនេះយើងជជែកគ្នាទៅលើបរិមាណផ្គត់ផ្គង់ម្ទេសដល់ក្រុមហ៊ុនសិន ដោយឡែកចំពោះតម្លៃនឹងមានការចរចារបែងចែកទៅតាមគុណភាពរបស់ម្ទេសនៅគ្រាបន្ទាប់។ ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍គូសបញ្ជាក់ថា “សហគមន៍កសិកម្មទំនើបទី១១នេះ ជាសហគមន៍ថ្មី ។យើងព្យាយាមផ្តល់ការគាំទ្រជូនពួកគាត់ ហើយការដាំម្ទេសតែមួយមុខសម្រាប់នៅពេលបច្ចុប្បន្ន មិនប្រាកដថាអាចជួយទ្រទ្រង់ជីវភាពពួកគាត់បានទាំងស្រុងនោះទេ ប៉ុន្តែវាជាចំណុចចាប់ផ្តើមមួយដ៏ល្អ ហើយនៅពេលខាងមុខយើងព្យាយាមបំពេញបន្ថែមនូវមុខដំណាំឬ ផលិតផលផ្សេងទៀតជូនដល់ពួកគាត់”។ គួរម្លឹកផងដែរថា នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ចើញជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់ […]
News & ជាតិ
THN2 copy
រដ្ឋមន្ត្រីក្រសួងការងារបានចាត់ទុកថា ធនធានមនុស្សមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិ
ភ្នំពេញ: ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងធានាបាននូវកំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង។ ពោលគឺ មនុស្សជាកត្តាដ៏សំខាន់បំផុតមួយក្នុងចំណោមកត្តាសំខាន់ផ្សេងទៀត ដូចជា ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការតភ្ជាប់រវាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធត្រូវតែជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីទ្រទ្រង់ការពង្រីកពាណិជ្ជកម្ម និងការអភិវឌ្ឍរយៈពេលវែង។ កម្លាំងពលកម្មប្រកបដោយជំនាញ មានភាពសមស្រប និងភាពច្នៃប្រឌិត រួមផ្សំជាមួយបណ្តាញហេដ្ឋារចនាសម្ព័ន្ធនឹងទាក់ទាញការវិនិយោគ បង្កើនភាពប្រកួតប្រជែង និងសម្រួលពាណិជ្ជកម្មក្នុងតំបន់អាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា ការបន្តវិនិយោគលើមនុស្សឱ្យក្លាយជាកម្លាំងជំនាញដ៏ចាំបាច់ ដោយធ្វើការរួមគ្នាដើម្បីបណ្ដុះបណ្ដាលកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ដែលអាចដោះស្រាយបញ្ហាប្រឈមនាពេលអនាគតនឹងជំរុញឱ្យមានវិបុលភាពយូរអង្វែងសម្រាប់អាស៊ាន (សហគមន៍តែមួយ វាសនាមួយ)។ ការគូសបញ្ជាក់នូវគន្លឹះដ៏សំខាន់នេះ គឺនៅក្នុងឱកាសដែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នារសៀល ថ្ងៃទី៦ ខែមីនា ២០២៥ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ […]
News
THN3 copy
មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំខ្ពង់រាបនឹងក្លាយជាកន្លែងស្រាវជ្រាវដ៏សំខាន់ទៅលើពូជដំណាំក្នុងស្រុក
ខេត្តមណ្ឌលគិរី៖ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរីបានឱ្យដឹងថាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាបស្ថិតនៅក្នុងភូមិអូរស្ពានសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីនឹងក្លាយជាកន្លែងស្រាវជ្រាវសំខាន់មួយលើពូជដំណាំប្រចាំខេត្តមណ្ឌលគិរី ក៏ដូចជានៅកម្ពុជា។ លោកបន្តថា គម្រោងសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំខ្ពង់រាបនេះមានគោលបំណងធំៗចំនួន២៖ទី១)-សម្រាប់បណ្តុះបណ្តាលបច្ចេកទេសទំនើប ការដាំដុះបន្លែដល់កសិករ។ទី២)-ការផលិតពូជដំណាំ, ការពិសោធន៍ពូជដំឡូងបាំងសម្រាប់កម្ពុជា ដែលកន្លងមកក្រសួងកសិកម្មបានប្រកាសថា ប្រទេសកម្ពុជាអាចដាំដំឡូងបារាំងបាន នៅក្នុងខេត្តមណ្ឌលគិរី ប៉ុន្តែនៅជួបបញ្ហាក្នុងការរកពូជដំឡូងបារាំងនេះ។ បើតាមប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បច្ចុប្បន្ននៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំខ្ពង់រាប បានសាកល្បងពិសោធន៍លើការដាំដុះបន្លែនៅលើដីខ្សាច់ និងនៅលើស្រកីដូងទទួលបានជោគជ័យ។ លោក សុង ឃាង បានគូសបញ្ជាក់ថា “មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំំណាំខ្ពស់រាបនេះ មានសារសំខាន់ណាស់។ វាជាកន្លែងសិក្សាស្រាវជ្រាវទៅលើពូជដំណាំ ដោយសារនៅក្នុងមជ្ឈមណ្ឌលនេះ បានបំពាក់នូវសម្ភារៈបច្ចេកទេសធ្វើពិសោធន៍ល្អៗ សម្រាប់ពិសោធន៍លើជាលិកា ឬហៅថា បង្កាត់ពូជដោយការដាំដុះដោយជាលិកា។លើសពីនេះមជ្ឈមណ្ឌល មានកន្លែងសិក្សាដាំពីជាលិកាទៅលើការដាំនៅលើទឹក ឬហៅថា Hydrophonicនិងការដាំនៅក្នុងផ្ទះសំណាញ់”។ ទាក់ទងគម្រោងខាងលើ  នៅថ្ងៃខាងមុខប្រទេសកម្ពុជាពុំចាំបាច់នាំចូលពូជដំឡូងបារាំងមកពីប្រទេសជិតខាងទៀតនោះឡើយ ពោលកម្ពុជាមានពូជដំឡូងបារាំងខ្លួនឯងហើយ បន្ទាប់ពីចំណាយពេលពិសោធន៍អស់រយៈពេល៣ឆ្នាំកន្លងមកនេះ។ លោក ភិន ផន កសិករទទួលបានការបណ្តុះបណ្តាលពីច្ចេកទេសដាំបន្លែពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំខ្ពង់រាប បានអះអាងថា លោកទទួលបានចំណេះជំនាញបានច្រើនទៅលើការសាកល្បងដាំស្ពៃក្តោប និងស្ពៃបូកគោនៅលើដីខ្សាច់ និងដាំនៅលើស្រកីដូង តាមរយៈអ្នកជំនាញប្រចាំនៅមជ្ឈមណ្ឌល។ លោក ភិន ផន យល់ឃើញថា ការបង្កើតនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំខ្ពង់រាប នេះឡើងវាបានចូលរួមចំណែកជួយដល់កសិករដែលប្រកបមុខរបរដាំបន្លែបានច្រើន ទាក់ទងបច្ចេកទេសដាំដុះបន្លែ ហើយបើសិននៅក្នុងតំបន់មានមជ្ឈមណ្ឌលបែបនេះច្រើនកន្លែង […]
News
THN2 copy
ឯកឧត្តមបណ្ឌិត កៅ ថាច ធ្វើជាវាគ្មិនពិភាក្សាលើប្រធានបទស្តីពីប្រព័ន្ធស្បៀងអាហារប្រកប​ដោយ​ចីរភាព, បញ្ហាប្រឈមជាសកលប្រព័ន្ធហិរញ្ញវត្ថុបៃតងនៅក្នុងសន្និបាតហិរញ្ញវត្ថុ​ជាសកល
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងអញ្ជើញធ្វើជាវាគ្មិនពិភាក្សាលើប្រធានបទ ស្តីពីប្រព័ន្ធស្បៀងអាហារប្រកប​ដោយ​ចីរភាព និងបញ្ហាប្រឈមជាសកល នៅក្នុងសន្និបាតហិរញ្ញវត្ថុ​ជាសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីក្រុងខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង។ នៅក្នុងឱកាសចូលរួមសន្និបាតហិរញ្ញវត្ថុសកលនេះ ក្នុងនាមឯកឧត្តមជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ ផងដែរ ​ឯកឧត្តមនឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល  ​ដែលជាមាជិកនៃសហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ តំណាងពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងមានកិច្ចប្រជុំពិភាក្សាជាច្រើន ជាមួយដៃគូអភិវឌ្ឍន៍ និងធនាគារអភិវឌ្ឍន៍ផ្សេងៗទៀត។ បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនបន្ថែមមួយទៀតក្នុងនាមជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក​ ដោយផ្តោតលើប្រធានបទ​ «ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ ដែលមានសហប្រធានដឹកនាំកិច្ចពិភាក្សាដោយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសប្រេស៊ីល​​ និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសឥណ្ឌូនេស៊ី​ ដោយឯកឧត្តមគ្រោងលើកអំពីកិច្ចខិតខំរបស់ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក ក្នុងការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតមកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីជំរុញការអភិវឌ្ឍប្រកប​ដោយចីរភាព។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈសន្និបាតនេះ ឯកឧត្តមបណ្ឌិតនឹងផ្សព្វផ្សាយជូនអង្គសន្និបាតហិរញ្ញវត្ថុ​សកល អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា […]
News
THN1 copy
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញឱ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍
រដ្ឋធានីខេបថោន ៖ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ ត្រូវបានអញ្ជើញឱ្យចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (Board of Governors of World Federation of Development Finance Institutions – WFDFI) និងដោយមានការចូលរួមពីលោកអគ្គលេខាធិការរបស់សមាគមនៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥នេះ។ កិច្ចប្រជុំនេះស្របពលនៃសន្និបាតហិរញ្ញវត្ថុ​ជាសកលដោយការប្រមូលផ្តុំគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ប្រមាណជាង ៥​៣០​ ស្ថាប័ន មកពីជុំវិញ​ពិភពលោកជាសមាជិករបស់ WFDFI។ សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍បានបង្កើតឡើងដោយសមាគមមកពីតំបន់ផ្សេងគ្នាជុំវិញ​ពិភពលោក រួមមាន៖ ទី១. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក – ADFIAP មានទីស្នាក់ការស្ថិតនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន​(៤១ ប្រទេស), ទី២. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍​តំបន់ អាមេរិកឡាទីន និងខារីប៊ែន – ALIDE មានទីស្នាក់ការស្ថិតនៅរដ្ឋធានីលីម៉ា ប្រទេសប៉េរូ (២២ ប្រទេស)។ ទី៣. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាហ្វ្រិក – […]
កាលវិភាគផ្សព្វផ្សាយ