អាម៉េរិកគ្រោងកាត់បន្ថយពន្ធលើការនាំចូលផ្លែចេក ពីតំបន់អាម៉េរិកឡាទីន

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានប្រកាសពីផែនការកាត់បន្ថយពន្ធនាំចូលផ្លែចេក និងផ្លែឈើដទៃទៀត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ជាមួយប្រទេសអាហ្សង់ទីន ហ្គាតេម៉ាឡា អែលសាល់វ៉ាឌ័រ និងប្រទេសអេក្វាឌ័រ។

ការកាត់បន្ថយនេះធ្វើឱ្យអត្រាពន្ធបដិការបស់ងអាម៉េរិកធ្លាក់មកនៅត្រឹម១០ភាគរយ លើទំនិញនាំចូលពីប្រទេសហ្គាតេម៉ាឡា អាហ្សង់ទីន និងប្រទេសអែលសាល់វ៉ាឌ័រ និងពន្ធ១៥ភាគរយ លើការនាំចូលផ្លែចេកពីប្រទេសអេក្វាឌ័រ ប៉ុន្តែផ្តល់ការលើកលែងសម្រាប់ផលិតផលណា ដែលមិនមានផលិតនៅក្នុងសហរដ្ឋអាម៉េរិក។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បាននិយាយថា ផ្លែចេក និងកាកាវ គឺជាផលិតផលមួយក្នុងចំណោមផលិតផលមួយចំនួន ដែលទំនងជាត្រូវបានលើកលែងពន្ធក្រោមកិច្ចព្រមព្រៀងថ្មីនេះ។ ប្រទេសហ្គាតេម៉ាឡា និងប្រទេសអេក្វាឌ័រ នៅតែជាអ្នកផ្គត់ផ្គង់ផ្លែចេកធំជាងគេបង្អស់សម្រាបទីផ្សារសហរដ្ឋអាម៉េរិក។

ការប្រកាសនេះបានកើតឡើងនៅពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ប្រឈមមុខនឹងបញ្ហាស្ថានភាពសេដ្ឋកិច្ច និងលទ្ធភាពទិញផលិតនាំចូលពីបរទេស។ ការបោះឆ្នោតនាពេលថ្មីៗនេះ បានជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ដាក់សម្ពាធបន្ថែមទៀតលើបញ្ហាតម្លៃ។

រដ្ឋមន្ត្រីក្រសួងរតនាគារ បាននិយាយថា ការបន្ធូរបន្ថយពន្ធនាំចូលផ្លែឈើ ក្នុងគោលបំណងកាត់បន្ថយថ្លៃដើម ខណៈពេលទទួលស្គាល់បញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុក៏កំពុងតេប៉ះពាល់ដល់កម្រិតតម្លៃសកលផងដែរ។

ប៉ុន្តែមន្ត្រីពាក់ព័ន្ធបានកត់សម្គាល់ថា ចំណែកការកាត់បន្ថយតម្លៃទំនិញវិញ តើអ្នកលក់ដុំ និងអ្នកលក់រាយត្រូវដាក់បន្ទុកពន្ធទៅឱ្យអ្នកទិញជាអ្នកបង់ដែរឬទេ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងបួននេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានចុះហត្ថលេខាក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ។ កិច្ចព្រមព្រៀងទាំងនេះត្រូវបានធ្វើឡើងបន្ទាប់ពីការប្រកាសពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ លើប្រទេសជាច្រើន កាលពីខែមេសា ឆ្នាំ២០២៥ ប៉ុន្តែភាគច្រើន ត្រូវបានពន្យារពេលបន្ទាប់ពីមានការព្រួយបារម្ភអំពីហិរញ្ញវត្ថុសកល ប៉ុន្តែអត្រាពន្ធថ្មីត្រូវបានចូលធរមាននៅក្នុងខែសីហាសម្រាប់ប្រទេស ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានពិពណ៌នាថា ជា «ជនល្មើសដ៏អាក្រក់បំផុត»។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗកន្លងមកនេះ សហរដ្ឋអាម៉េរិកក៏បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប កូរ៉េខាងត្បូង ជប៉ុន កម្ពុជា និងប្រទេសម៉ាឡេស៊ីផងដែរ។

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ​​ បាននិយាយថា ការបន្ធូរបន្ថយអត្រាពន្ធនាំចូលផ្លែចេក និងផ្លែឈើមួយចំនួនទៀត អាចជួយដល់អ្នកនាំចូល និងអ្នកលក់រាយរបស់សហរដ្ឋអាម៉េរិក ទោះបីជាទំហំនៃផលប៉ះពាល់ គឺអាស្រ័យលើរដូវកាលប្រមូលផល លក្ខខណ្ឌផ្គត់ផ្គង់លើសកលលោក និងការឆ្លើយតបរបស់អ្នកទិញនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់៕


photo_2025-11-19_11-14-38
ផលិតផលសក្តានុពលកម្ពុជាចំនួន២០ ត្រូវបានចុះបញ្ជីជាផលិតផលអត្តសញ្ញាណជាតិ

ភ្នំពេញ៖ មន្រ្តីនាយកដ្ឋានកម្មសិទ្ធបញ្ញានៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ មានផលិតផលចំនួន២០ ត្រូវបានចុះបញ្ជីជាផលិតផលដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះមានផលិតផលសមូហភាពចំនួន១១ ផលិតផលសម្គាល់ភូមិសាស្រ្តចំនួនប្រាំបី និងម៉ាកវិញ្ញាតិកម្មចំនួន មួយ។ ផលិតផលម៉ាកសមូហភាព ដែលត្រូវបានចុះបញ្ជីរួមមាន៖ ១.ដូងខ្ទិះបាត់ដំបង ២. នំបញ្ចុកសៀមរាប ៣. ក្រូចថ្លុងកោះពីរ ៤. គុយទាវភ្នំពេញ ៥. អំបុកកំពង់ធំ ៦. អង្ករដំណើប DSMK ៧). អង្ករសែនក្រអូប SKO ៨. អង្ករព្រះវិហារ ៩. ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ១០. ថ្នាំជក់កម្ពុជា និង១១. សំបុកត្រចៀកកាំ។ ចំណែកផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តមាន៖ ១. ម្រេចកំពត ២. ស្ករត្នោតកំពង់ស្ពឺ ៣. ក្រូចថ្លុងកោះទ្រង់ ៤. ទឹកឃ្មុំព្រៃមណ្ឌលគិរី ៥. ទឹកត្រីកំពតកែប ៦. អំបិលកំពតកែប ៧. បង្កងតាកែវ និង ៨. ប្រហុកសៀមរាប និង ផលិតផលម៉ាកវិញ្ញាតកម្មចំនួនមួយ គឺ […]

image_2025-11-19_07-38-23
រុស្ស៊ីចាប់ផ្តើមគម្រោងដាំដំណាំចេកនៅក្នុងប្រទេសរបស់ខ្លួន

មូស្គូ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី បានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមសាងសង់ផ្ទះកញ្ចក់ដំបូងរបស់ខ្លួន សម្រាប់ការដាំដំំណាំចេក ក្រោយពីទទួលបានការអារម្មណ៍ចំពោះផលិតផលផ្លែចេកក្នុងស្រុក​ នៅក្នុងពិធីដាក់តាំងបង្ហាញកាលឆ្នាំ២០២៤ ហើយឥឡូវនេះ ការដាំសាកល្បងត្រូវបានផ្លាស់ប្តូរទៅដំណាក់កាលអនុវត្តជាក់ស្តែងតែម្តង។ លោកស្រីរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលរុស្ស៊ី​ កាលពីក្នុងខែកក្កដា ឆ្នាំ២០២៥ ដោយបានដាក់បញ្ចូលផ្លែចេកនៅក្នុងបញ្ជីនៃផលិតផលកសិកម្មផ្លូវការរបស់ប្រទេសរុស្ស៊ី ដែលធ្វើឱ្យគម្រោងបែបនេះមានសិទ្ធិទទួលបានការគាំទ្រពីរដ្ឋ។ យោងតាមភ្នាក់ងារគយសហព័ន្ធរុស្ស៊ី បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រទេសរុស្ស៊ីនាំចូលផ្លែចេកចំនួន១,៤៥លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួនជិត១,៥ពាន់លានដុល្លារ។ អស់រយៈពេលរាប់សិបឆ្នាំកន្លងមកហើយ ប្រទេសអេក្វាឌ័រ បានផ្គត់ផ្គង់ផ្លែចេកប្រហែល៦០ ទៅ៦៥ភាគរយនៃទីផ្សារផ្លែចេកក្នុងប្រតេសរុស្ស៊ី ខណៈប្រទេសកូស្តារីកា និងប្រទេសកូឡុំប៊ីមានចំណែកទីផ្សារពី១០ ទៅ១៦ភាគរយ។ បន្ទាប់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសរុស្ស៊ី​ ព្រោះសង្គ្រាមឈ្លានពានអ៊ុយក្រែន​ នៅដើមឆ្នាំ២០២២ ការដឹកជញ្ជូនផ្លែចេកនាំចូលទីផ្សាររុស្ស៊ីបានជួបបញ្ហាស្មុគស្មាញ ហើយបានកាត់បន្ថយចំណែកទីផ្សាររបស់ប្រទេសអេក្វាឌ័របន្តិចទៅវិញ។ ប៉ុន្តែចំណែកទីផ្សារនេះត្រូវបានអ្នកនាំចេញផ្លែចេកផ្សេងទៀត ជាពិសេសប្រទេសទួកគី បានចូលទៅបំពេញបន្ថែមតម្រូវការនោះ។ ផ្ទះកញ្ចក់សាកល្បងនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី បានផ្តល់ទិន្នផលផ្លែចេកម្តងរួចមកហើយ។ ការដាំដុះសាកល្បងនៅពេលនេះ ក៏កំពុងតែដំណើរការនៅក្នុងតំបន់ផ្សេងទៀតផងដែរ ដែលបញ្ជាក់ពីលទ្ធភាពបច្ចេកទេសនៃការដាំដុះដំណាំចេកក្រោមលក្ខខណ្ឌអាកាសធាតុ ដែលមនុស្សគ្រប់គ្រងបាន។ បរិវេណសម្រាប់សាកល្បងដាំដំណាំចេក និងដំណាំត្រូពិចផ្សេងទៀត កំពុងត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីទំហំ៤៦ហិកតា ក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតនៅភាគខាងត្បូប្រទេសរុស្ស៊ី។ ផែនការដាំចេកនេះរួមមានផ្ទះកញ្ចក់ជាច្រើន ដែលមានទំហំចាប់ពី ១០ ទៅ១៦ហិកតា។ មន្ត្រីមូលដ្ឋានរំពឹងថា នឹងមានការប្រមូលផលផ្លែចេកជាលើកដំបូងនៅក្នុងនិទាឃរដូវ ឆ្នាំ២០២៦ ជាមួយនឹងទិន្នផលបន្ថែមរៀងរាល់ប្រាំមួយខែម្តង។ […]

photo_2025-11-19_11-13-47
កសិករក្នុងស្រុកជាង​ ១៤ម៉ឺននាក់ ​ទទួលបាន​ផលប្រយោជន៍ពីការអនុវត្ត​គម្រោងកម្មវិធីកសិកអាស៊ីប៉ាស៊ីហ្វិក​

ដោយ ឡុង សារេត ភ្នំពេញ​៖ សមាគម​បណ្តាញកសិករ និងធម្មជាតិ រួមជាមួយ​ដៃគូ​​ផ្សេងទៀត នៅថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥នេះ បានរៀបចំសិក្ខាសាល​​បូកសរុបលទ្ធផល “គម្រោងកម្មវិធី​កសិករអាស៊ីប៉ាស៊ីហ្វិក” រយៈពេល​ប្រាំឆ្នាំ​ (​​២០២១-​២០២៥) ដើម្បីបង្ហាញ​ពីសកម្មភាព​ និងលទ្ធផល​ ដែលសម្រេចតាមរយៈការអនុវត្តគម្រោង​​​របស់ខ្លួន​។ ពិធី​នេះធ្វើឡើងនៅសណ្ឋាគារ សាន់វេ ​ដោយមានការអញ្ចើញចូលរួមជាកិត្តិយស​ពីលោក និល សុភាព ​ប្រធានគណៈកម្មការពិគ្រោះយោបល់នៃគម្រោងកម្មវិធីកសិករអាស៊ីប៉ាស៊ីហ្វិក​ លោក តូច ប៉ូច ប្រធានការិកាល័យអភិវឌ្ឍន៍សហគមន៍ ខេត្តកំពង់ឆ្នាំង លោក លឹម ចាន់ណា ប្រធានការិយាល័យនីតិកម្មកសិកម្ម ខេត្តតាកែវ លោក ប៉ាន សុភាព នាយកប្រតិបត្តិសមាគមបណ្តាញកសិករ និងធម្មជាតិ លោក ស៊ឺ រ៉ានី ប្រធានក្រុមប្រឹក្សាភិបាលសមាគម​បណ្តាញកសិករ និងធម្មជាតិ​​។ លោក ស៊ឺ រ៉ានី ​ប្រធានក្រុមប្រឹក្សាភិបាលសមាគម​បណ្តាញកសិករ និងធម្មជាតិ​ បានឱ្យដឹង​ថា គម្រោងកម្មវិធីកសិករអាស៊ីប៉ាស៊ីហ្វិក ដែល​​មានរយៈពេល​ប្រាំឆ្នាំ​ អនុវត្តដោយ​​​អង្គការថ្នាក់ជាតិ​ចំនួន​ប្រាំមួយ គាំទ្រដល់កសិករ​ជាសមាជិក​​មានជាង​​១៤​ម៉ឺននាក់​ ​ ក្នុងនោះមានសហគមន៍កសិកម្មចំនួន​៣៤១ […]

photo_2025-11-18_09-08-35
កសិករខ្វះមិនចេះក្បួនប្រើជី និងថ្នាំគីមី​ ច្បាស់លាស់​ ប្រឈមការខាតបង់ប្រាក់ច្រើន​​ក្នុងវិស័យកសិកម្ម​

ដោយ ឡុង សារេត​ រាជធានីភ្នំពេញ​៖ អ្នកបច្ចេកទេស​នៅក្នុងវិស័យកសិកម្ម​ក្នុងស្រុក​មួយ​​រុប បានមើលឃើញថា​ កសិករ​ដែល​ខ្វះការយល់ដឹង​ពីផលិតផល​ ក៏ដូចជាបច្ចេកទេស​ប្រើប្រាស់​​ជី និងថ្នាំគីមី​​នេះ អាចនិងធ្វើឱ្យកសិករប្រឈមការខាតបង់ប្រាក់ច្រើន​​នៅក្នុងវិស័យកសិកម្ម​នាពេលបច្ចុប្បន្ន​នេះ។​ នៅក្នុងវេទិកា និងពិព័រណ៍​កសិកម្មកម្ពុជា ​ឆ្នាំ២០២៥ កន្លងមកនេះ លោក មៀច សំណាង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន វីហ្គើ អេហ្រ្គីបាយអូថេក​ បានឱ្យដឹង​ថា​ ក្នុងនាមលោក​​ជាអ្នកបច្ចេកទេសក្នុងវិស័យកសិកម្ម លោកមើលឃើញថា ​​ការធ្វើកសិកម្ម​​ កសិករតែងជួបបញ្ហា​​ ឬបាន​ចំណាយប្រាក់ជា​ច្រើន​ទៅលើការទិញជី និងថ្នាំគីមី​ យកទៅប្រើប្រាស់លើដំណាំរបស់ខ្លួន​។​ លោក មៀច សំណាង ​អះអាងថា ការចំណាយប្រាក់ច្រើន​ទៅលើការប្រើប្រាស់ជី និងថ្នាំគីមី របស់កសិករ​បែបនេះ​ គឺជា​មូលហេតុចម្បង​ពាក់ព័ន្ធនិងប្រសិទ្ធភាព​ជី ថ្នាំ​ និង​ខ្វះការយល់ដឹងពីបច្ចេកទេសពីការប្រើប្រាស់​។ បើកសិករ​មិនយល់ដឹង​ច្បាស់លាស់ទៅលើ​ចំណុចទាំងនេះ​តម្រូវឱ្យកសិករចំណាយប្រាក់​ច្រើន​ដង​លើការទិញជី និងថ្នាំ​។ លោកបានលើកឡើង​ទៀតថា ដើម្បីកាត់បន្ថយការចំណាយខុសលើជី និងថ្នាំ​គីមី​​ នៅក្នុងវិស័យកសិកម្ម សម្រាប់កសិករ​​៖ ទី​១)-កសិករ​​ត្រូវ​ស្វែងរក​ក្រុមហ៊ុន​ ដែលផ្តល់ទំនុកចិត្ត​ខ្ពស់សម្រាប់ខ្លួនឯងក៏ដូចកសិករផ្សេងទៀត​, ទី២)-កសិករត្រូវប្រឹក្សាជាមួយអ្នកបច្ចេកទេស​មុននឹងប្រើប្រាស់ រាប់តាំងពីពេលវេលា បរិមាណ​ និង​បច្ចេកទេសប្រើប្រាស់ជី និងថ្នាំ ​​ដើម្បីធានាបាន​ថា​ជី ក៏ដូចជា​​ថ្នាំ​គីមី​ទាំងនេះ​ប្រើទៅលើដំណាំរបស់ខ្លួន​មានប្រសិទ្ធភាពសម្រាប់ការពារសត្វល្អិត និងទី៣)-កសិករអាចស្វែងរកការប្រឹក្សាពីមន្ត្រី​ក្រសួងកសិកម្ម […]

កាលវិភាគផ្សព្វផ្សាយ